ឥណ្ឌាជាប្រទេសមួយដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទី២នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះដែលមានប្រជាជនប្រមាណ ១,២ ពាន់លាននាក់។ ចំនួននេះតិចជាងចំនួនពលរដ្ឋចិនដែលមានរហូតដល់ ១,៣ ពាន់លាននាក់។ យ៉ាងណាមិញ គេបានព្យាករណ៍ថា ប្រជាជនឥណ្ឌានឹងក្លាយជាមហាអំណាចមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅក្នុងឆ្នាំ ២០៥០ខាងមុខ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលប្រជាសាស្ត្របារាំង (French Institute of Demographic Studies) បានព្យាករណ៍ថា ប្រជាជនឥណ្ឌានឹងកើនឡើងខ្ពស់ជាងចិន ពោលគឺមានចំនួនរហូតដល់ ១,៦៣ ពាន់លាននាក់នៅក្នុងឆ្នាំ ២០៥០ ពី ១,២ ពាន់លាននាក់នៅពេលបច្ចុប្បន្ន ខណៈដែលចិនវិញនឹងមានកំណើនប្រជាជនពី ១,៣ ពាន់លាននាក់ ទៅ ១,៤៤ ពាន់លាននាក់នៅក្នុងរយៈពេលដូចគ្នានេះ។
សម្រាប់កំណើនប្រជាជននៅជុំវិញពិភពលោកវិញ របាយការណ៍ខាងលើបានព្យាករណ៍ថា នឹងមានកំណើនពីជាង ៧,១ ពាន់លាននាក់នៅពេលបច្ចុប្បន្នទៅ ៩,៧ ពាន់លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ។ ក្នុងនោះមនុស្សវ័យចំណាស់ដែលមានអាយុលើសពី ៦០ ឆ្នាំ ដែលមានប្រមាណ ៨៤១ លាននាក់នៅពេលនេះ នឹងកើនឡើងដល់ ២ ពាន់លាននាក់នៅក្នុងរយៈពេលដូចគ្នានេះ។
អ្វីដែលការកត់សម្គាល់នៅពេលនោះ ប្រជាជននៅទ្វីបអាហ្រ្វិកដែលមានប្រមាណ ១,១ ពាន់លាននាក់នៅពេលនេះនឹងកើនឡើងទ្វេដងរហូតដល់ ២,៥ ពាន់លាននាក់ ដែលស្មើនឹង ១ភាគ៤នៃប្រជាជនជុំវិញសាកលលោកនាពាក់កណ្តាលសតវត្សនេះ។
ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានប្រជាជនរស់នៅច្រើនជាងគេនៅក្នុងឆ្នាំ ២០៥០៖
១) ឥណ្ឌាមានប្រជាជន ១, ៦៣ពាន់លាននាក់
២) ចិនមានប្រជាជន ១ ៤៤ ពាន់លាននាក់
៣) នីហ្សេរីយ៉ាមានប្រជាជន ៤៤៤ ពាន់លាននាក់
៣) សហរដ្ឋអាមេរិកមានប្រជាជន ៤០០លាននាក់
៤) ឥណ្ឌូណេស៊ីមានប្រជាជន ៣៦៦ លាននាក់
៥) ប៉ាគីស្ថានមានប្រជាជន ៣៦៦ លាននាក់
៦) ប្រេស៊ីលមានប្រជាជន ២២៧ លាននាក់
៧) បង់ក្លាដេសមានប្រជាជន ២០២ លាននាក់
៨) កុងហ្គោមានប្រជាជន ១៨២ លាននាក់
៩) អេត្យូពី មានប្រជាជន ១៧៨ លាននាក់
១០) ហ្វីលីពីនមានប្រជាជន ១៥២ លាននាក់
ចំណែកឯប្រជាជនកម្ពុជាវិញ បើផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិវិញ បានព្យាករណ៍ថា នឹងកើនឡើងរហូតពី ១៤ លាននាក់នៅពេលបច្ចុប្បន្នដល់ជាង ២២ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ៕

No comments:
Post a Comment