ជាទូទៅ មនុស្សភាគច្រើនយល់ឃើញថា រាល់ការបង្កើតអាជីវកម្ម សុទ្ធតែត្រូវចំណាយដើមទុនច្រើន។ ដោយសារតែការយល់ខុសនេះហើយ បានជាធ្វើឲ្យមានការរារែកចិត្តក្នុងការធ្វើជំនួញ។ តាមការពិតទៅ ការបើកអាជីវកម្ម គឺមានលក្ខណៈខុសៗគ្នា ដូច្នេះទំហំនៃការចំណាយក៏មិនដូចគ្នាដែរ។
អាជីវកម្មខ្លះ ត្រូវចំណាយដើមទុនអស់ជាច្រើន ម៉ឺន ឬ លានដុល្លារក៏មាន ប៉ុន្តែអាជីវកម្ម ខ្លះគ្រាន់តែចំណាយដើមទុនត្រឹមតែ ៥០០ ដុល្លារ ក៏អាចដំណើរការបានដែរ។ ជោគជ័យ ឬ មិនជោគជ័យ វាមិនមែនអាស្រ័យលើដើមទុន តែម្យ៉ាងទេ ប៉ុន្តែ កត្តាយុទ្ធសាស្ត្រ និង ការជឿជាក់ ឬ ការតាំងចិត្តយ៉ាងមុតមាំ ក្នុងការពុះពាររាល់បញ្ហាលំបាក គឺជាគន្លឹះដ៏សំខាន់ដែលសហគ្រិនទាំងអស់មិនត្រូវមើលរំលង។
តើអាជីវកម្មអ្វីខ្លះ ដែលយើងអាចបើកដំណើរការ ដោយប្រើដើមទុនត្រឹមតែ ៥០០ ដុល្លា ឬ តិចជាងនេះ?
ខាងក្រោមនេះ គឺជា ប្រភេទអាជីវកម្មមួយចំនួនដែលសហគ្រិនអាចបើកបាន ដោយប្រើដើមទុនតិច៖
១) អាជីវកម្មផ្តល់សេវាកម្មសំអាតផ្ទះ ឬ ការិយាល័យ
នាពេលបច្ចុប្បន្ននេះ ដោយសារតែប្រជាជនមានការងារច្រើន ហើយមិនសូវមានពេលគ្រប់គ្រាន់នោះ ដូច្នេះហើយការសំអាតផ្ទះសម្បែង ក៏មិនសូវធ្វើឡើងជាញឹកញាប់នោះទេ។ ម្យ៉ាងវិញទៀត មានក្រុមហ៊ុនជាច្រើនកំពុងដំណើរការហើយពេលខ្លះវាពិតជាមានការលំបាកក្នុងការស្វែងរកសេវាកម្ម បោសសំអាតទីតាំង ឬ ការិយាល័យរបស់គេឲ្យបានល្អ ខណៈក្រុមហ៊ុនមួយចំនួនធំមានអ្នកសម្អាតផ្ទាល់ខ្លួន។ សម្រាប់កម្ពុជា The BNEWS សង្កេតឃើញថា ប្រសិនបើមានអាជីវកម្មណាដែលផ្តល់សេវាកម្មបោសសំអាតដែលផ្ដល់សេវាកម្មយ៉ាងល្អនោះ គេជឿថា ប្រាកដជាមានអតិថិជនមកស្វែងរកសេវាកម្មនេះ ច្រើនមិនខាន។ អ្វីដែលសំខាន់នោះ គឺដើមទុនមិនចាំបាច់ចំណាយច្រើននោះទេ។
២) ប្រឹក្សាឯករាជ្យ
ការផ្តល់ប្រឹក្សា គឺជាការផ្តល់សេវាកម្មដ៏ចាំបាច់ និង មិនអាចខ្វះបានក្នុងទីផ្សារបច្ចុប្បន្ន។ ជាការពិត មានប្រភេទនៃការផ្តល់សេវាកម្មប្រឹក្សាជាច្រើន ដូចជា ប្រឹក្សាផ្នែកច្បាប់ ផ្នែកជំនួញ និង ផ្នែកស្រាវជ្រាវសង្គមជាដើម។ កត្តាដ៏ចាំបាច់សម្រាប់ការផ្តល់សេវាកម្មប្រឹក្សាបែបឯករាជ្យនេះ គឺចំណេះដឹងយ៉ាងពិតប្រាកដ ដែលអាចផ្តល់ជាដំណោះស្រាយដល់ អតិថិជនបានយ៉ាងមានប្រសិទ្ធភាព។
ជាទូទៅ អ្នកផ្តល់ប្រឹក្សាឯករាជ្យមិនត្រូវចំណាយដើមទុននោះទេ ហើយក៏មិនចាំបាច់ជួលបុគ្គលិក ឬ ការិយាល័យនោះដែរពោលគឺ ធ្វើតែម្នាក់ឯងក៏បាន។ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គេក៏សង្កេតឃើញមានអ្នកជំនាញផ្តល់សេវាកម្មឯករាជ្យមួយចំនួនផងដែរ ជាពិសេសជនបរទេស និង ជនជាតិខ្មែរមួយចំនួនដែលបានសិក្សានៅបរទេស។ ផ្ទះអ្នកក៏ធ្វើជាអ្នកប្រឹក្សាយោបល់ឯករាជ្យបានដែរ។
៣) សេវាកម្មបង្រៀនតាមផ្ទះ
អាជីវកម្មប្រភេទនេះ កំពុងមានការពេញនិយមក្នុងប្រទេសកម្ពុជា ព្រោះ វាមិនទាមទារការចំណាយថវិកាច្រើននោះទេ ហើយមិនត្រូវការជួលអគារ មិនត្រូវការបង់ទឹកភ្លើង មិនត្រូវការជួលបុគ្គលិកច្រើនដែរ។ នៅពេលដែលដំណើរការដំបូង នោះមិនចាំបាច់ត្រូវជួលបុគ្គលិកក៏បាន ឲ្យអ្នកបង្កើតអាជីវកម្មនេះ មានជំនាញគឺជាការស្រេច។ នៅពេលអ្វីៗដំណើរការប្រសើរ ការជ្រើសរើសបុគ្គលិកបន្ថែម គឺអាចធ្វើឡើងជាក្រោយក៏មិនទាន់យឺតពេលដែរ។
៤) សេវាកម្មថែទាំក្មេង
ដោយសារតែភាពមមាញឹក និង ការងារ ឪពុកម្តាយភាគច្រើន គ្មានពេលវេលាណាដើម្បីមើលថែ កូនៗរបស់គេនោះទេ។ ដូច្នេះហើយ ឪពុកម្តាយទាំងនោះតែងតែស្វែងរកសេវាកម្មប្រភេទនេះ។ សម្រាប់អ្នកដែលចង់ប្រកបរបរនេះ មិនចាំបាច់ចំណាយថវិកាច្រើននោះទេ អ្វីដែលសំខាន់នោះ គឺគ្រាន់តែត្រូវការបុគ្គលិកម្នាក់ ឬ ពីរនាក់ ឬ ធ្វើវាដោយខ្លួនឯងក៏បាន គ្រាន់តែទាមទារភាពអត់ធ្មត់ប៉ុណ្ណោះ និងបទពិសោធទាក់ទងនឹងថែទាំក្មេងខ្លះៗ៕

No comments:
Post a Comment