Sunday, November 16, 2014

អ្នកណាមាន​ជាងគេ​​បំផុត​ នៅ​តំបន់​អាស៊ាន?

 

បុគ្គល​មាន​ជាងគេ​​បំផុត​នៅ​តំបន់​អាស៊ានប្រភព៖​ various
នៅ​ពេល​កន្លង​មក​ប្រិយមិត្ត​ធ្លាប់​តែ​បាន​ស្គាល់​កំពូល​​មហាសេដ្ឋី​​​​​ដែល​មាន​​ទឹកប្រាក់​ច្រើន​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​​ទ្វីប​អាស៊ី​ទាំងមូល។ ប៉ុន្តែ​​ នៅ​ថ្ងៃ​នេះ TheBNEWS សូម​ណែនាំ​ប្រិយមិត្ត​ឲ្យ​ស្គាល់​ឈ្មោះ​បុគ្គល​ល្បីៗ រួម​ទាំង​មហាសេដ្ឋី​មាន​ប្រាក់​ច្រើន​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន​វិញ​ម្តង​ ដែល​មាន​ដូច​ខាងក្រោម​នេះ៖​​

១) គ្រួសារ​រាជវង្ស​​​​ស្តេច​ថៃ ព្រះបាទ Bhumibol Adulyadej ​

ក្នុង​ព្រះជន្ម ៨៣​ ព្រះវស្សា ព្រះ​​មហាក្សត្រ​ថៃ ព្រះ​បាទ Bhumibol Adulyadej និង គ្រួសារ​រាជវង្ស​​​របស់​ព្រះអង្គ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាងគេ​​នៅ​អាស៊ីអាគ្នេយ៍​ដែល​​គ្រប់គ្រង​ទ្រព្យសម្បត្តិ​គិត​ជា​​ទឹកប្រាក់​​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​។


២) គ្រួសារ​រាជវង្ស និង ស្តេច​ប្រ៊ុយណេ ព្រះអង្គ Hassanal Bolkiah

ជា​ប្រមុខរដ្ឋ និង​ជា​​នាយករដ្ឋមន្ត្រី​រាជាណាចក្រ​ប្រ៊ុយណេ ព្រះមហាក្សត្រ​​​ដែល​មាន​ព្រះជន្ម​ ៦៤ ព្រះវស្សា Hassanal Bolkiah និង​ រាជវង្ស​របស់​ព្រះអង្គ គឺ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​​បំផុត​លំដាប់​ទី​២​នៅ​អាស៊ីអាគ្នេយ៍​មាន​ទឹកប្រាក់​​ប្រមាណ​ ២០​ពាន់​លាន​ដុល្លារ។

៣) កូនចៅ​ក្រុម​គ្រួសារ​អតីត​​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Suharto

​បន្ទាប់​ពី​ការ​ស្លាប់​​លោក លោក​​ Suharto​ អតីត​​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ ២០០៨ កូនចៅ​ក្រុម​គ្រួសារ​អតីត​​​ប្រធានាធិបតី​​រូប​នេះ ជា​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​​របស់​ឥណ្ឌូណេស៊ី។ ទឹកប្រាក់​​ប្រមាណ​ជា​​១៥​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​គេ​អះអាង​ថា ​បាន​​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​មួយ​នេះ។​

៤) ក្រុម​គ្រួសារ​​​មហាសេដ្ឋី​ថៃ​លោក Chearavanont family
អ្នក​ជំនួញ​ល្បីល្បាញ​របស់​ថៃ ​លោក Chearavanont family និង ក្រុម​គ្រួសារ​របស់​លោក គឺ​ជា​​​​មហាសេដ្ឋី​​មាន​បំផុត​​​ឈរ​នៅ​លំដាប់​ទី​៤​​​នៅ​អាស៊ីអាគ្នេយ៍​មក​​ពី​ទីក្រុង​បាងកក​។ មាន​វ័យ ៧៥ អ្នក​ជំនួញ​ម្នាក់​នេះ ត្រូវ​បាន​គេ​​វាយតម្លៃ​ថា បាន​ក្ដោបក្ដាប់​​ទឹកប្រាក់​ប្រមាណ​​១៤,៣​ពាន់​លាន​ដុល្លារ។

៥) ក្រុម​គ្រួសារ​មហាសេដ្ឋី​ហ្វីលីពីន Henry Sy ​​
ក្នុង​វ័យ​៨៩​ឆ្នាំ លោក Henry Sy និង គ្រួសារ​របស់​លោក​​ គឺ​ជា​អ្នក​ជំនួញ​ល្បីល្បាញ​​ និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី​៥​នៅ​​តំបន់​​អាស៊ីអាគ្នេយ៍។ ទន្ទឹម​នឹង​ការ​ប្រកាស​ជាប់​ក្នុង​បញ្ជី​របស់​ទស្សនាវដី្ត ​Forbes របស់​អាមេរិក​កន្លង​ទៅ​នេះ លោក Henry Sy ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​១៣,២​ពាន់​លាន​ដុល្លារ។

៦) មហាសេដ្ឋី​ម៉ាឡេស៊ី​លោក Robert Kuok Hock Nien
លោក Robert Kuok Hock Nien គឺ​ជា​​មហាសេដ្ឋី និង អ្នក​ជំនួញ​​កំពុង​មាន​ឥទ្ធិពល​​បំផុត​ម្នាក់​របស់​ម៉ាឡេស៊ី។ ក្នុង​វ័យ​​៨៩​ឆ្នាំ មហាសេដ្ឋី​រូប​នេះ​មាន​ទ្រព្យសម្បតិ្ត ១២,៥​ពាន់​លាន​ដុល្លារ។៧ មហាសេដ្ឋី​ថៃ​លោក Charoen Sirivadhanabhakdi
​លោក Charoen Sirivadhanabhakdi គឺជា​​មហាសេដ្ឋី និង អ្នក​ជំនួញ​មាន​បំផុត​លំដាប់​ទី​៣ របស់​ថៃ និង​មាន​បំផុត​លំដាប់​ទី​៧​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​វ័យ​៧០​ឆ្នាំ មហាសេដ្ឋី​ម្នាក់​នេះ​មាន​ទឹកប្រាក់​សរុប​១១,៧​ពាន់​លាន​ដុល្លារ។

៧) មហាសេដ្ឋី​ថៃ​លោក Charoen Sirivadhanabhakdi
​លោក Charoen Sirivadhanabhakdi គឺជា​​មហាសេដ្ឋី និង អ្នក​ជំនួញ​មាន​បំផុត​លំដាប់​ទី​៣ របស់​ថៃ និង​មាន​បំផុត​លំដាប់​ទី​៧​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​វ័យ​៧០​ឆ្នាំ មហាសេដ្ឋី​ម្នាក់​នេះ​មាន​ទឹកប្រាក់​សរុប​១១,៧​ពាន់​លាន​ដុល្លារ។

៨) មហាសេដ្ឋី​ម៉ាឡេស៊ី លោក Tatparanandam Ananda Krishnan
​​​​លោក Tatparanandam Ananda Krishnan គឺ​ជា​មហាសេដ្ឋី​ម្នាក់​ទៀត​របស់​ម៉ាឡេស៊ី ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៧​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​​នៅ​អាស៊ីអាគ្នេយ៍ ដូច​​លោក Charoen Sirivadhanabhakdi មហាសេដ្ឋី​ថៃ​ដែរ។ ។ មាន​អាយុ ៧៦ ឆ្នាំ គេ​បាន​វាយតម្លៃ​ថា លោក​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា​១១,៧​ពាន់​លាន​ដុល្លារ។

៩) មហាសេដ្ឋី​សាំងហ្គាពួរ​​លោក Robert Ng Chee Siong

មាន​អាយុ ៦៣​ឆ្នាំ មហាសេដ្ឋី​សាំងហ្គាពួរ លោក Robert Ng Chee Siong គឺ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ប្រទេស​ដ៏​ជឿនលឿន​មួយ​នេះ។ គេ​បាន​វាយតម្លៃ​ថា មហាសេដ្ឋី​រូប​នេះ​មាន​ទឹកប្រាក់​សរុប​១០,១ ពាន់​​លាន​ដុល្លារ។

១០) មហាសេដ្ឋី​ឥណ្ឌូណេស៊ី Robert Budi Hartono
បងប្អូន​បង្កើត​លោក Robert Budi Hartono គឺ​ជា​​អ្នក​ជំនួញ​ដ៏​ល្បី​​មាន​ប្រាក់​ច្រើន​ជាងគេ​បំផុត​របស់​លំដាប់​ទី២​របស់​​ឥណ្ឌូណេស៊ី។ មហាសេដ្ឋី​​មាន​វ័យ ៧៣ ឆ្នាំ​ រូប​នេះ​ ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​ទឹកប្រាក់​សរុប​៨,៥​ពាន់​លាន​ដុល្លារ​៕

No comments:

Post a Comment