ក្រៅពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នយោបាយ និង យោធា នៅពេលនេះមហាអំណាចដែលល្បីផុតលេខដូចជា អាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជាដើមមិនភ្លេចឡើយនៅក្នុងបោះជំហានទៅមុខលើកម្មវិធីបច្ចេកវិទ្យាអវកាស។ នេះបានធ្វើឲ្យប្រទេសទាំងនេះចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗនូវអ្វីដែលខ្លួនហៅថា ជាការស្រាវជ្រាវ រុករក ពង្រឹងបណ្ដាញប្រព័ន្ធផ្កាយរណប សំដៅក្លាយទៅជាមហាអំណាចអវកាសនៅពេលអនាគត។
យ៉ាងណាមិញអ្វីដែលប្រិយមិត្តគួរឲ្យនៅពេលនេះ TheBNEWS សូមបង្វែរចំណាប់អារម្មណ៍លើការចំណាយថវិកាលើកម្មវិធីអវកាសរបស់ប្រទេសទាំង១០ វិញ ថាតើមានមហាអំណាចណាខ្លះបានចំណាយថវិកាច្រើនជាងគេ?
១០) ប្រទេសកាណាដា៖ ៤៨៨ លានដុល្លារ
ដោយគ្មានគម្រោងណាមួយគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់ជិត ៥០០លានដុល្លារសម្រាប់កម្មវិធីអវកាសរបស់ខ្លួន។ តាំងពីឆ្នាំ ២០០៧ ភ្នាក់ងារអវកាសរបស់មហាអំណាចមានទឹកដីធំជាងគេលំដាប់ទី២ នៅលើលោកមួយនេះបានបង្ហោះផ្កាយរណប Radarsat-2 ដោយជោគជ័យតាមគម្រោងឲ្យបាន៣ គ្រឿងដែលនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០១៦ ខាងមុខ។ កម្មវិធីអវកាសរបស់ខ្លួនភាគច្រើនផ្ដោតទៅលើការពង្រីកបណ្ដាញទូរគមនាគមន៍ និង ការតាមដានអាកាសធាតុ។
៩) ប្រទេស៖ ១,១ ពាន់លានដុល្លារ
កញ្ចប់ថវិកាប្រមាណ ១,១ ពាន់លានដុល្លារនេះ គឺជាការចំណាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់មហាអំណាចអាស៊ីមួយនេះសម្រាប់កម្មវិធីអវកាសរបស់ខ្លួនលើបេសកកម្មចំនួន ៥០ ដែលបានដាក់ប្រតិបត្តិការតាំងពីឆ្នាំ ២០១២ មក និង បញ្ចប់នៅក្នុងឆ្នាំ ២០១៧ ខាងមុខ។ ផ្អែកលើទិដ្ឋភាពជាក់ស្តែង ឥណ្ឌាហាក់មិនមានបំណងណាមួយដើម្បីប្រកួតប្រជែងបច្ចេកវិទ្យាអវកាសជាមួយមហាអំណាចដទៃទៀតនោះឡើយ ពោលគឺខ្លួនគ្រាន់តែចង់មានមហិច្ឆតាចង់ក្លាយជាមហាអំណាចឈានមុខលើបច្ចេកវិទ្យាអវកាសនេះ។ មហិច្ឆតារបស់ឥណ្ឌានៅក្នុងរយៈពេល ២ ឆ្នាំក្រោយគឺការបញ្ជូនយានអវកាសរបស់ខ្លួនឲ្យបានទៅចុះចតនៅភពអង្គារ ដូចអាមេរិកដែរ។
៨) ចិន៖ ១,៣ ពាន់លានដុល្លារ
ផ្ទុយពីការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់លើការពង្រឹងវិស័យយោធារបស់ខ្លួន នៅក្នុងឆ្នាំនេះមហាអំណាចសេដ្ឋកិច្ចលើលោកមួយនេះ បានចំណាយប្រាក់១,៣ ពាន់លានដុល្លារផងដែរលើកម្មវិធីអវកាសរបស់ខ្លួន។ បើពិនិត្យលើការចំណាយនេះ មានទំហំធំជាងតិចតួចប៉ុណ្ណោះ តែកម្មវិធីអវកាសរបស់រុស្ស៊ីគឺជាអ្វីដែលជារបៀបវារៈរបស់ចិនត្រូវអនុវត្តតាម។ ទីភ្នាក់ងារអវកាសរបស់ខ្លួន CNSA នៅពេលកន្លងទៅក៏ធ្លាប់បាញ់បង្ហោះយានអវកាសដោយជោគជ័យទៅកាន់ភពព្រះចន្ទផងដែរ ទន្ទឹមនឹងមានមហិច្ឆតាថ្មីៗបង្កើតស្ថានីយអវកាសមួយនៅក្នុងឆ្នាំ ២០២៣ ខាងមុខសម្រាប់ប្រកួតប្រជែងជាមួយអាមេរិកនៅពេលអនាគត។
៧) អ៊ីតាលី៖ ១,៨ ពាន់លានដុល្លារ
ងាកទៅប្រទេសអ៊ីតាលីនៅតំបន់អឺរ៉ុបវិញដែលសេដ្ឋកិច្ចហាក់ងើបមុខមិនរួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានកញ្ចប់ថវិការបស់ខ្លួនសម្រាប់កម្មវិធីអវកាសនៅពេលអនាគតផងដែរទោះបីជាគម្រោងរបស់ខ្លួនមិនបានដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៨៨ ក៏ដោយ។ គម្រោងរបស់ខ្លួនភាគច្រើនត្រូវបានគេមើលឃើញថា បានសហការជាមួយអង្គការ NASA និងតួយ៉ាងដូចជាទីភ្នាក់ងារអវកាសរបស់ខ្លួន ASI បានរួមចំណែកយ៉ាងសំខាន់សម្រាប់កម្មវិធីអវកាសអឺរ៉ុបសម្រាប់ដាក់បង្ហោះផ្កាយរណបនានានៅទីអវកាស។ កាលពីឆ្នាំទៅ រដ្ឋាភិបាលខ្លួនបានធ្វើពិធីអបអរគម្រប់ខួបលើទី ៥០ នៃកិច្ចសហប្រតិបត្តិការកម្មវិធីអវកាសជាមួយអាមេរិក និង បានសន្យាថា នឹងបន្តគោលនយោបាយចាស់ដដែលជាច្រើនឆ្នាំទៅមុខ ទៀត។
៦) ប្រទេស៖ ២ ពាន់លានដុល្លារ
ងាកមកមើលអាល្លឺម៉ង់វិញដែលកំពុងមានតួនាទីសំខាន់ក្នុងកិច្ចសម្របសម្រួលនយោបាយអឺរ៉ុបនៅ ពេលបច្ចុប្បន្នដូចជាបញ្ហានៅអ៊ុយក្រែន ក៏មិនភ្លេចដាក់កញ្ចប់ថវិកាសម្រាប់កម្មវិធីអវកាសរបស់នោះខ្លួនដែរ។ ស្របពេលដែលកម្មវិធីរបស់ខ្លួនកំពុងដំណើរការ ទន្ទឹមនឹងបានបញ្ចប់បេសកកម្មរបស់ខ្លួនចំនួន ១៦ រួចហើយនោះ ទីភ្នាក់ងារអវកាសរបស់ខ្លួន DLR បានរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មស្រាវជ្រាវនៅជុំវិញភពផែនដី ហើយគេរំពឹងថាថវិកាចំនួន ២ ពាន់លានដុល្លារនេះនឹងមានដើរតួនាទីសំខាន់សម្រាប់កម្មវិធីអវកាសតំបន់អឺរ៉ុបទាំងមូលទៀតផង។
៥) ជប៉ុន៖ ២,៤ ពាន់លានដុល្លារ
ត្រឡប់ពីតំបន់អឺរ៉ុបធ្វើដំណើរមកតំបន់អាស៊ីបូព៌ាវិញ លោកអ្នកនឹងបានដឹងពីមហិច្ឆតាមួយរបស់ទៀតរបស់ជប៉ុនដែលជាខ្លាកំណាចរបស់អាស៊ីត្រូវបានកាច់ធ្មុងដោយអាមេរិកក្នុងសង្គ្រាមលោកលើកទី២។ ទោះបីជាវិស័យយោធារបស់ខ្លួនត្រូវបានរឹតបណ្តឹងពីទីក្រុងវ៉ាស៊ីនតោនក្តី ប៉ុន្តែខ្លួនក៏មានកញ្ចប់ថវិកា ២,៤ ពាន់លានដុល្លារកម្មវិធីអវកាសដែរ។ ជាមួយបេសកកម្មជាច្រើន ទីភ្នាក់ងារអវកាសរបស់ខ្លួន JAXA នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដាក់បង្ហោះផ្កាយរណបទៅគន្លងតារាវិថី និង ការស្វែងរកអាចម៍ផ្កាយថ្មីនៅក្នុងចក្រវាឡយើងនេះ។ក្នុងឆ្នាំ ២០១៤ នេះខ្លួនមានមហិច្ឆតាបាញ់បង្ហោះយានអវកាសរបស់ខ្លួនដើម្បីទៅស្រាវជ្រាវស្របតាមកម្មវិធីអវកាសរបស់ខ្លួន ទាំងនៅភពអង្គារ និង ភពព្រះចន្ទ។
៤) បារាំង៖ ២,៥ ពាន់លានដុល្លារ
ទីភ្នាក់ងារអវកាសរបស់បារាំង (CNES) បានបង្កើតឡើងជាលើកដំបូងក្រោមការផ្តិតផ្តូងរបស់អតីតលោកប្រធានាធិបតី Charles de Gaulle។ កម្មវិធីអវកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យមហាអំណាចអឺរ៉ុបមួយនេះរួមចំណែកដ៏សកម្មសម្រាប់កម្មវិធី អវកាសអន្តរជាតិដូចជា ការបាញ់បង្ហោះផ្កាយរណប ការអភិវឌ្ឍបច្ចេកវិទ្យាតេលេស្តុប (Telescope)និង ការស្រាវជ្រាវរបស់ភ្នាក់ងារទីអវកាសអឺរ៉ុប។ នៅក្នុងឆ្នាំ ២០១៤ នេះខ្លួនបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណបយ៉ាងទំនើបបំផុតមួយរបស់ខ្លួន (E-CORCE) សម្រាប់តាមដាន និង ស្រាវជ្រាវនៅលំហអវកាស។
៣) តំបន់អឺរ៉ុប៖ ៥,៥ ពាន់លានដុល្លារ
សម្រាប់សហគមន៍អឺរ៉ុបវិញ ទីភ្នាក់ងារអវកាសរបស់ខ្លួន (ESA) នឹងមានកញ្ចប់ថវិកា ៥,៥ ពាន់លានដុល្លារពីសមាជិករបស់ខ្លួនចំនួន ២០ប្រទេសសម្រាប់កម្មវិធីអវកាសរបស់ខ្លួន។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៥ និង មានទីស្នាក់ការនៅក្នុងទីក្រុងប៉ារីស ទីភ្នាក់ងារនេះបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងជោគជ័យជាច្រើនក្នុងកិច្ចការស្រាវជ្រាវ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា តេលេស្កុប និង បណ្ដាញផ្កាយរណបនៅគន្លងតារាវិថី។ នៅដើមឆ្នាំ ២០២០ ខាងមុខ ខ្លួនបានរំពឹងថា នឹងបាញ់បង្ហោះរ៉ុកកែត Ariane-6 ដ៏ទំនើបបំផុតមួយទៅទីអវកាសសម្រាប់កិច្ចការស្រាវជ្រាវនៅទីនោះ។
២) រុស្ស៊ី៖ ៧,៧ ពាន់លានដុល្លារ
សម្រាប់មហាអំណាចយោធាលំដាប់ទី២ នៅលោកគឺរុស្ស៊ីឯណេះវិញ កម្មវិធីអវកាសគឺជារឿងធម្មតាទៅហើយ ហើយជាមួយកញ្ចប់ថវិកា ៧,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ បានធ្វើឲ្យការចំណាយលើកម្មវិធីនេះកើនឡើងរហូតដល់ ៣០% ពីឆ្នាំទៅ។ យ៉ាងណាមិញ មហិច្ឆតានៅក្នុងកម្មវិធីអវកាសនេះត្រូវគេរំពឹងថា នឹងធ្វើឲ្យទីភ្នាក់ងារអវកាសរបស់ទីក្រុងមូស្គូ (RFSA ឬ Roscomos) ក្លាយជាទីភ្នាក់ងារចំណាយប្រាក់ច្រើនជាងគេបំផុតលើកម្មវិធីអវកាសនាឆ្នាំ ២០២០ ខាងមុខ។ ជាប្រវត្តិសាស្ត្រលើការស្រាវជ្រាវក៏ដូចជាការរុករកពីអាចម៍ផ្កាយធំៗនៅក្នុងគន្លងតារាវិថី តាមរយៈការបាញ់បង្ហោះយានអវកាស Gagarin ទៅភពព្រះចន្ទ និង ការកសាងស្ថានីយអវកាសរបស់ខ្លួន រុស្ស៊ីមានមហិច្ឆតាលើបេសកកម្មជាច្រើនទៀត ក្នុងនោះគឺការបញ្ជូនយានអវកាសទៅចុះចតនៅក្នុងភពព្រះអង្គារឲ្យបានដូចអាមេរិកដែរ។
១) សហរដ្ឋអាមេរិក៖ ១៨ ពាន់លានដុល្លារ
កញ្ចប់ថវិកាប្រមាណ ១៨ ពាន់លានដុល្លារ បានធ្វើឲ្យការចំណាយលើកម្មវិធីអវកាសរបស់អាមេរិកមានចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ នេះបានធ្វើឲ្យអង្គការ NASA ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ បានបំពេញបេសកកម្មយ៉ាងច្រើនមហាសាល និង ដោយជោគជ័យបំផុតជូនមនុស្សជាតិនៅជុំវិញពិភពលោក ក្នុងនោះគឺការចុះចតដោយជោគជ័យនូវយានអវកាស ទី Apollo 11 នៅលើភពព្រះចន្ទជាលើកដំបូងនៅក្នុងឆ្នាំ ១៩៦៩។ នៅពេលបច្ចុប្បន្ននេះ បានអភិវឌ្ឍបច្ចេកវិទ្យាអវកាសកាន់តែទំនើប និង មានប្រសិទ្ធភាពដែលអាចស្រាវជ្រាវរុករកនៅក្នុងចក្រវាឡកាន់តែឆ្ងាយជាងមុន ដូចជា ការបញ្ជូនយាន Curiosity យ៉ាងជោគជ័យកាលពីដើមខែ តុលា ឆ្នាំ ២០១២។ នៅមានមហិច្ឆតាជាច្រើនទៀតដែលអាមេរិកត្រូវសម្រេចឲ្យបានតាមរយៈអង្គការអវកាសមួយនេះ លើកម្មវិធីបច្ចេកវិទ្យាអវកាសសម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច និង យោធារបស់ខ្លួននៅពេលអនាគត៕

No comments:
Post a Comment