Monday, November 10, 2014

តើ​ប្រទេស​នីមួយៗ​នៅ​តំបន់​​អាស៊ាន​ និង មហាអំណាច​ពិភពលោក​​មាន​ចំណុច​ខ្លាំង​រៀងៗខ្លួនអ្វី​ខ្លះ?


ផែនទី​បង្ហាញ​ពី​ភាព​ល្បីល្បាញ​របស់​ប្រទេស​នីមួយៗប្រភព៖​ Businessinsider
ខាងលើ​នេះ​ជា​ផែនដី​ដែល​បង្ហាញ​ពី​​​ភាព​ល្បីល្បាញ​ប្រចាំ​ប្រទេស​​របស់​ប្រទេស​​នីមួយៗ​​នៅ​ជុំវិញ​ពិភពលោក។ បង្កើត​​ឡើង​ដោយ​លោក William Samari លោក Ray Yamartino និង លោក​Rafaan Anvar ផែន​​ទី​នេះ​បង្ហាញ​ថា នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​​ និង ចំណុច​ខ្លាំង​មួយ​​រៀងៗ​ខ្លួន។ 

យ៉ាងណាមិញ វា​ត្រូវ​បាន​​ស្រាវជ្រាវ​ពី​ប្រភព​ផ្សេងៗ​មុន​នឹង​ចងក្រង​ជា​ឯកសារ​នេះ​ឡើង ហើយ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា អាមេរិក អង់គ្លេស និង ចិន​ជា​​ដើម ​សុទ្ធតែ​មាន​ចំណុច​ខ្លាំង​របស់​ខ្លួន​ចាប់​ពី​​មួយ​​ឡើង​ទៅ។ សូម​​​ប្រិយមិត្ត​តាមដាន​​ស្វែង​យល់​ទាំងអស់​គ្នា​ ថា​តើ​ប្រទេស​អាស៊ាន និង មហាអំណាច​ពិភពលោក​​​នីមួយៗ​ល្បី​ដោយសារ​អ្វី​ខ្លះ​ដូច​ខាងក្រោម​នេះ។​

១) ប្រទេស​កម្ពុជា ​​​ល្បី​​​ខាង​អក្ខរក្រម​ (​មាន​ព្យាង្គ និង ព្យញ្ជនៈ​) វែង​ជាងគេ​​​​
២)​ ប្រទេស​ថៃ​ ល្បី​ខាង​នាំអង្ករ​​ចេញ​ទៅ​ក្រៅ​ស្រុក​ច្រើន​ជាងគេ​
៣)​ ប្រទេស​វៀតណាម​ ល្បី​ខាង​ភាព​​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាងគេ​​
៤) ​ប្រទេស​ឡាវ​ ល្បី​ខាង​មាន​ថាមពល​វារីអគ្គិសនី​​ច្រើន​​ជាងគេ​
៥) ​ប្រទេស​​មីយ៉ាន់ម៉ា​ ល្បី​ខាង​និយាយ​ភាសា​ជាតិ​ច្រើន​ជាងគេ​​
៦) ប្រទេស​ម៉ាឡេស៊ី ​ល្បី​ខាង​សំបូរ​រូងភ្នំ​ច្រើន​​ជាងគេ​
៧)​ ប្រទេស​​ឥណ្ឌូណេស៊ី​​ ល្បី​ខាង​​សំបូរ​ភ្នំ​ភ្លើង​ផ្ទុះ​ច្រើន​ជាងគេ​​
៨) ប្រទេស​ហ្វីលីពីន​ ល្បី​ខាង​​​​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ជាងគេ​​
៩) ប្រទេសសិង្ហបុរី​ ល្បី​ខាង​រីក​ចម្រើន​ផ្នែក​​វិទ្យាសាស្ត្រ​ច្រើន​ជាងគេ​
រីឯ​ប្រទេស​ប្រ៊ុយណេ​វិញ របាយការណ៍​នេះ​មិន​អាច​ប្រមូល​ព័ត៌មាន​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ឡើយ។ 


ងាក​មក​មើល​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ ១០​វិញ នោះ​ក៏​មាន​ ចំណុច​ខ្លាំង ណិង លក្ខណៈ​ពិសេស​​​ល្បីល្បាញ​រៀងៗ​ខ្លួន​​ដែរ​ក្នុង​នោះ​រួម​មាន​៖
១) សហរដ្ឋអាមេរិក​ (ក្រៅ​ពី​សេដ្ឋកិច្ច និង យោធា )​ ល្បី​ខាង​​មាន​ជ័យលាភី​ពានរង្វាន់​ណូបែល និង ទទួលទាន Hot dog ​​​ច្រើន​ជាងគេ
២)​ ប្រទេស​ចិន ​ល្បី​ខាង​បញ្ចេញ​​​ផ្សែង​ពុល និង ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ច្រើន​ជាងគេ
៣) ប្រទេស​ជប៉ុន​ ល្បី​ខាង​ការ​​ផលិត​រ៉ូបូត ឬ មនុស្ស​យន្ត​ច្រើន​ជាងគេ
៤) ប្រទេស​អាល្លឺម៉ង់​ ល្បី​ខាង​លើក​​ពាន​​បាល់ទាត់​ World Cup ច្រើន​ជាងគេ
៥) ប្រទេស​បារាំង​ ល្បី​ខាង​​ទេសចរណ៍​ច្រើន​ជាងគេ
៦) ប្រទេស​​អង់គ្លេស​ ល្បី​ខាង​មាន​ចលនា​ហ្វាស៊ីស​ ( Fascist Movement) ច្រើន​ជាងគេ
៧) ប្រទេស​ប្រេស៊ីល​ ល្បី​ខាង​​ផលិត​កាហ្វេ​ច្រើន​ជាងគេ
៨) ប្រទេស​​អ៊ីតាលី ​ល្បី​ខាង​​ការ​ចូលរួម​ប្រកួត​​ព្រឹត្តិការ​បាល់ទាត់​ច្រើន​ជាងគេ
៩) ប្រទេស​រុស្ស៊ី​ ល្បី​ខាង​​មាន​រុក្ខជាតិ Raspberry និង ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​​ជាងគេ
១០) ​ប្រទេស​ឥណ្ឌា​ល្បី​ ខាង​ផលិត​ភាពយន្ត​ និង មាន​ផលិតផល​ថោក​ៗ​​ច្រើន​ជាងគេ។

ប្រទេស​ផ្សេងៗ​ដូច​ជា៖

១) ប្រទេស​ន័រវែស​ ល្បី​ខាង​ប្រជាធិបតេយ្យ​ធំ​ជាងគេ
២) ប្រទេស​ស៊ុយអែត ​​​ល្បី​ខាង​អ្នក​​គ្មាន​​ជំនឿ​សាសនា​ច្រើន​ជាងគេ 
៣) ប្រទេស​ដាណឺម៉ាក ​ល្បី​ខាង​ការ​អប់រំ​ 
៤) ប្រទេស​ស្វីស ល្បី​ខាង​​មាន​ប្រជាជន​​មាន​ការងារ​ធ្វើ​ច្រើន​ជាងគេ​​​​​​
​៥) ​ប្រទេស​​គុយវ៉ែត ​ល្បី​​ខាង​​មាន​រូបិយប័ណ្ណ​ថ្លៃ​ជាងគេ
៦) ប្រទេស​លុចហ្សំបួរ ​ល្បី​ខាង​មាន​ប្រជាជន​សប្បុរស​ច្រើន​ជាងគេ៕

No comments:

Post a Comment