Thursday, November 13, 2014

បើចង់ទៅលេងរុស្ស៊ី លោកអ្នកត្រូវដឹងរឿងប្លែកៗទាំងនេះ!


​របាំ​បាឡេ (Ballet) ជា​របាំ​ប្រពៃណីជាតិ​របស់​ប្រទេស​រុស្ស៊ី​ និង​ល្បី​ជា​អន្ត​រជាតិប្រភព៖​ private-life
ប្រទេស​រុស្ស៊ី​មាន​ផ្ទៃ​ដី​ធំ​ជាង​ប្រទេស​ណា​ទាំង​អស់​នៅ​ក្នុង​ពិភពលោក និង​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៨ គិត​តាម​ផលិតផល​សរុប​ក្នុង​ស្រុក (GDP Nominal)។ ថ្ងៃ​នេះ គេហទំព័រ TheBNEWS សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន មក​ស្វែង​យល់​អំពី​លក្ខណៈ​ពិសេស​ប្លែក ដែល​លោក​អ្នក​កម្រ​បាន​ដឹង​អំពី​បែប​ផែន​នៃ​សង្គម​រុស្ស៊ី។

ឈ្មោះ​ជា​ផ្លូវការ សហព័ន្ធ​រុស្ស៊ី
ផ្ទៃ​ដី​សរុប ជាង ១៧ លាន​គីឡូម៉ែត្រ​ការ៉េ
ប្រជាពលរដ្ឋ​សរុប ១៤៣,៥ លាន​នាក់ (តួលេខ​នេះ​មិន​រួម​បញ្ចូល​តំបន់​គ្រីមៀ ដែល​រុស្ស៊ី​ទើប​តែ​បញ្ចូល​ជា​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី​ផងទេ)
ទម្រង់​រដ្ឋ សាធារណរដ្ឋ​សហព័ន្ធ
រូបិយប័ណ្ណ​ជាតិ ប្រាក់​រូបល ឬ​រូប (Ruble)
រដ្ឋ​ធានី មូស្គូ (ធំ​លំដាប់​ទីពីរ​នៅ​អឺរ៉ុប បន្ទាប់​ពី​ទីក្រុង​អ៊ីស្តាន់ប៊ុល)
ប្រធានាធិបតី វ៉្លាឌីមៀពូទីន
នាយករដ្ឋមន្ត្រី ឌីមីទ្រីមេតវេដេវ

ស្រាបៀ​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​ច្បាប់​ជា​គ្រឿងស្រវឹង
ស្រាបៀ​មិន​ត្រូវ​គេ​ចាត់​ទុក​ជា​គ្រឿង​ស្រវឹង​ទេ កាល​ពី​ពេល​មុន​ ហើយ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ​២០១១ ប៉ុណ្ណោះ ដែល​ស្រាបៀ​ត្រូវ​គេ​ចាត់​ចូល​ជា​គ្រឿង​ស្រវឹង។ កាលពី​ឆ្នាំ២០១១ ប្រធានាធិបតី​រុស្ស៊ី​កាល​ជំនាន់​នោះ លោក​ឌីមីទ្រីម៉េតវេដេវ (DMitry Medvedev) ចុះ​ហត្ថលេខា​លើ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​ដាក់​ស្រាបៀ​ចូល​ក្នុង​ចំពូក​គ្រឿង​ស្រវឹង។ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ រាល់​ការ​ទិញ​ស្រាបៀ​ត្រូវ​បាន​កំណត់​ទៅ​តាម​អាយុ​​អ្នក​ទិញ មាន​ន័យ​ថា​​ការ​ទិញ​និង​លក់​ស្រាបៀរ​ចំណោម​អ្នក​ដែល​មាន​អាយុ​ក្រោម​ច្បាប់​កំណត់ ឬ​មិន​ស្រប​នឹង​បទបញ្ញត្តិ​របស់​ច្បាប់​ នឹង​ក្លាយ​ជា​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់។


ប្រសិនបើ​ទៅ​លេង​ផ្ទះ​គេ គួរ​កុំ​ទៅ​ដៃ​ទទេ!
ប្រសិនបើ​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ពិសា​អាហារ​ល្ងាច (dinner) ​លោក​អ្នក​គួរ​នាំ​យក​ជំនូន​ទៅ​ជូន​ម្ចាស់​ផ្ទះ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី​ដើម្បី​ជា​ការ​គួរ​សម។ ជនជាតិ​រុស្ស៊ី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ទទួល​ភ្ញៀវ​និង​សុខទុក្ខ​ភ្ញៀវ និង​រៀប​ចំ​អាហារ​និង​ភេសជ្ជៈ​ល្អៗ និង​ឆ្ងាញ់ៗ ជួន​កាល​ខ្លួន​ឯង​មិន​សូវ​ហ៊ាន​ហូប​ឆ្ងាញ់​ទេ ដល់ពេល​ភ្ញៀវ​ទៅ​លេង​ម្ដង សុខ​ចិត្ត​ចំណាយ​ច្រើន​តែ​ម្ដង។ ការ​មិន​បាន​យក​អ្វី​សោះ​ទៅ​ជូន​ម្ចាស់​ផ្ទះ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ភ្ញៀវ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ។ ប្រភេទ​ជំនូន​មិន​ប្រកាន់​ថា​របស់​ធំដុំ​អ្វី​ទេ ត្រឹម​តែ​សូកូឡា​មួយ​ដុំ - ផ្កា​មួយ​ទង – កូន​ក្រមុំ​កៅស៊ូ​សម្រាប់​ក្មេង​លេង។ល។

ជនជាតិ​រុស្ស៊ី​ប្រារព្ធ​ទិវា​ឆ្នាំ​ថ្មី​ពីរ​ដង
​ប្រទេស​រុស្ស៊ី​ប្រកាន់​របប​អាណាចក្រ​និយម (secular) និង​ចូល​ឆ្នាំ​ថ្មី​តាម​ឆ្នាំ​សកល​ដូច​បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ដែរ ប៉ុន្តែ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​តាម​គោលការណ៍​សាសនា​ក៏​គេ​មិន​ចោល​ដែរ ហើយ​នៅ​តែ​អនុវត្ត​ទល់​សព្វថ្ងៃ។ ជនជាតិ​រុស្ស៊ី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​សកល​ជា​លក្ខណៈ​ជួបជុំ​មិត្ត​ភក្ដិ ចំណែក​បុណ្យ​ចូលឆ្នាំ​រុស្ស៊ី​តាម​បែប​សាសនា គេ​ប្រារព្ធ​គ្រួសារ និង​ជា​លក្ខណៈ​ប្រពៃណី​និង​ទំនៀមទម្លាប់។


​មុន​នឹង​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ ជនជាតិ​រុស្ស៊ី​អង្គុយ​ស្មិងស្មាធិ៍​មួយ​ភ្លែត​ទើប​ចេញ​ដំណើរ
មុន​ពេល​យន្តហោះ​ចេញ​ដំណើរ ជនជាតិ​រុស្ស៊ី​សូត្រ​ពាក្យ​មួយ​ឃ្លា «ធ្វើ​ដំណើរ​ជិត​ឆ្ងាយ ត្រូវ​អង្គុយ​ចុះ​សិន - let's sit down for the road»។

ហាម​ហួច​ក្នុង​ផ្ទះ
ទំនៀមទម្លាប់​ជន​ជាតិ​រុស្ស៊ី គឺ​មិន​ត្រូវ​ហួច​នៅ​ក្នុង​ផ្ទះ​ទេ​។ នៅ​ក្នុង​ទស្សនៈ​បែប​អរូបី​របស់​ជន​ជាតិ​រុស្ស៊ី កាលណា​មនុស្ស​ហួច​ក្នុង​ផ្ទះ​គឺ​ចង្រៃ​រោរព​តែ​ម្ដង មិន​យូរ​មិន​ឆាប់ ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន នឹង​រលាយ​ហិនហោច​អស់​ដោយ​សារ​ហួច។

ចំណោម​ផ្ទៃដី​សរុប​របស់​រុស្ស៊ី គឺ ៧៥% លយ​ចូល​ក្នុង​ទ្វីប​អាស៊ី
ចំណោម​ពលរដ្ឋ​រុស្ស៊ី​សរុប គឺ​ប្រហែល ២២% រស់​នៅ​លើ​តំបន់​ដែល​លយ​ចូល​ទ្វីប​អាស៊ី។ ជនជាតិ​រុស្ស៊ី​ភាគច្រើន​រស់នៅ​ប្រទេស​រុស្ស៊ី​ប៉ែក​ខាង​លិច៕

No comments:

Post a Comment