តាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា បេតិកភណ្ឌពិភពលោកចំនួន ១៩ កន្លែងដែលសុទ្ធ សឹងតែជាទីកន្លែងមានសម្រស់ពីធម្មជាតិដ៏ស្រស់បំព្រង និងជាតំបន់ជីវចម្រុះពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ និងអាចរលាយសាបសូននៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានបង្ហាញបញ្ជីបេតិកភណ្ឌចំនួន ២០០កន្លែងនៅតំបន់ផ្សេងៗគ្នានៅក្នុងពិភពលោកដែលត្រូវការការពារទេសភាពពីធម្មជាតិ និងជីវចម្រុះរបស់ខ្លួន។ ក្នុងចំណោមបេតិកភណ្ឌទាំង ២០០នោះ គឺមាន ២/៣គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរនៅឡើយខណៈប្រមាណ ១ភាគទៀតកំពុងទទួលរងផលប៉ះពាល់ខ្លាំងអាចនឹងរលាយសាបសូន្យពីស្ថានភាពដើមជាមិនខាន។ បេតិកភណ្ឌទាំងនោះ គឺភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក ក្នុងនោះមាន ៥ស្ថិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បេតិកភណ្ឌទាំងនោះ រួមមាន៖
១) តំបន់វាលខ្សាច់ធម្មជាតិ Air and Ténéré នៅនីហ្សេរ
២) ឧទ្យានធម្មជាតិជីវចម្រុះ Comoe នៅប្រទេសកូឌីវ័រ
៣) បឹងធម្មជាតិ Dja នៅកាមេរ៉ូន
៤) តំបន់ព្រៃស្មុគ Dong Phayayen-Khao Yai នៅប្រទេសថៃ
៥) តំបន់ East Rennell នៅកោះសូឡូម៉ុង
៦) ឧទ្យានជាតិ Everglades របស់សហរដ្ឋអាមេរិក
៧) ឧទ្យានជាតិ Garamba នៅសាធារណរដ្ឋកុងហ្គោ
៨) ឧទ្យានជាតិ Kahuzi-Biega នៅសាធារណរដ្ឋកុងហ្គោ
៩) ឧទ្យានជាតិបឹង Turkana នៅប្រទេសកេនយ៉ា
១០) ឧទ្យានជាតិ Manovo-Gounda St Floris នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល
១១) បឹងជីវចម្រុះមេអំបៅស្ដេច នៅប្រទេសម៉ិកស៊ីកូ
១២) បឹងធម្មជាតិ Mount Nimba នៅប្រទេសកូឌីវ័រ
១៣) ឧទ្យានធម្មជាតិ Niokolo-Koba នៅទ្វីបអាហ្វ្រិក
១៤) ទឹកធ្លាក់ព្រៃភ្នំ Okapi នៅសាធារណរដ្ឋកុងហ្គោ
១៥) តំបន់ជីវចម្រុះ Rio Platano នៅប្រទេសហុងឌុយរ៉ាស់
១៦) ឧទ្យានជាតិ Salonga នៅសាធារណរដ្ឋកុងហ្គោ
១៧) តំបន់ Selous Game នៅប្រទេសតង់ហ្សានី
១៨) តំបន់ព្រៃទឹកភ្លៀងតំបន់ត្រូពិកនៅកោះសូម៉ាត្រានៅប្រទេសឥណ្ឌូណេស៊ី
១៩) ឧទ្យានជាតិ Virunga នៅសាធារណរដ្ឋកុងហ្គោ
No comments:
Post a Comment