Monday, November 17, 2014

សម្តីមាស

ហេតុអ្វីបានជាបាតជើងវាមានពណ៌ស ខុសពីមុខនិងដៃជើង?
ចម្លើយព្រោះវាចេះតែលាក់មុខ។ ឆាវ ឆាវ

នៅលើលោកនេះគ្មានមេទ័ពណាច្បាំង ១០០ដង ឈ្នះទាំង ១០០ដងនោះទេ មានតែមនុស្ស
ចាញ់ហើយមិនអស់សង្ឃឹម រឹតតែចាញ់រឹតតែក្លាហាន ។ ឆាវ ឆាវ

ភាពងងឹតងងុលមិនស្គាល់សិទ្ធិសេរីភាពខ្លួនឋង អាចឲ្យអ្នកដ៏ទៃកេញយកប្រយោជន៍លើ
ជីវិតរបស់យើងបាន។ កែវ ចន្ទ័បូរណ៍

ច្បាំងមួយលើកចាញ់មួយលើក ចាញ់មួយលើកច្បាំងមួយលើក (ដកស្រង់ពីរឿងនគរបី)

ទោះដំណើរឆ្ពោះទៅមុខរបស់ខ្ញុំសង្ឃឹមតែ ១%នៃភាពជោគជ័យ ក៏ខ្ញុំមិននៅស្ងៀមមួយកន្លែង
រង់ចាំភាពបរាជ័យដែរ។ អេង វណ្ណា

ឆន្ទៈធំ  ប្រាកដជាមានភាពស្មុកស្មាញច្រើន
ឆន្ទៈតូច ប្រាកដជាំមានភាពព្រួយបារម្ភច្រើន   រឿងនគរបី

ចំណេះដឹង, សមត្ថភាព និងលុយ គឺជាកត្តាដែលធ្វើឲ្យមនុស្សមាន
ឥទ្ធិពល។
 អេង វណ្ណា





No comments:

Post a Comment