រដ្ឋាភិបាលចិនគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិកដើម្បីស្ថាបនាផ្លូវដែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយកម្ពុជាក៏ស្ថិតនៅក្នុងគម្រោងក្នុងចំណោមបណ្ដាប្រទេស ៨ ផ្សេងទៀតដែរ។
ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង ថ្លែងថា រដ្ឋាភិបាលចិននឹងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារអាមេរិកក្នុងការបង្កើតផ្លូវដែកនៅក្នុងប្រទេសប៉ាគីស្ថាន បង់ក្លាដែស មីយ៉ាន់ម៉ារ ឡាវ កម្ពុជា ម៉ុងហ្គោលី តាជីគីស្ថាន និងប្រទេសចិន។ ដោយឡែក កម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីគម្រោងតភ្ជាប់ផ្លូវដែកនេះ។
ពាក់ព័ន្ធទៅនឹងការកសាងហេដ្ឋារចនាសម្ពន្ធវិញ ទីភ្នាក់សារព័ត៌មានកម្ពុជា(AKP)ឱ្យដឹងផងដែរថា រដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ ៧៣០.០០០លានដុល្លារដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពក្នុងទ្វីបអាស៊ី ហើយក្នុងរយៈពេលប្រមាណ ១ខែកន្លងមកនេះ ប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីបានចុះហត្ថលេខាបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ។
ក្នុងកិច្ចប្រជុំកំពូលនេះប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើដល់ភាគីចិនបន្តជួយគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់កម្ចីហិរញ្ញប្បទាន ពី ៥០០លានដុល្លាទៅ ៧០០លានដុល្លាអាមេរិកក្នុង ១ឆ្នាំមកឱ្យកម្ពុជា និងបើកចំហទីផ្សារ របស់ប្រទេសចិនក្នុងការនាំចេញទីផ្សារកសិផលពីកម្ពុជាទៅ៕

No comments:
Post a Comment