យោងតាមគេហទំព័រ Therichest មហាសេដ្ឋីមានជាងគេបំផុតទាំង ១០ រូបរបស់ចិនត្រូវបានរកឃើញហើយសម្រាប់ឆ្នាំ ២០១៤នេះ។ ប៉ុន្តែដោយហេតុថា TheBNEWS មិនចង់ឲ្យប្រិយមិត្តចំណាយពេលយូរតាមដានពីឈ្មោះមហាសេដ្ឋីទាំង ១០ រូបនេះ យើងសូមបង្ហាញប្រិយមិត្តពីមហាសេដ្ឋីមានជាងគេបំផុតរបស់ចិនត្រឹមតែ ៧ រូបបណ្ដោះដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖
៧) លោក Wang Wenyin មានទ្រព្យសម្បត្តិ ១០, ៥ ពាន់លានដុល្លារ
លោក Wang Wenyin ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីមួយរូបដែលបានរកប្រាក់ដោយខ្លួនឯង។ ក្នុងវ័យ ៤៦ ឆ្នាំ មហាសេដ្ឋីរូបនេះជាប្រធានក្រុមហ៊ុន Amer International Group នៅពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់បណ្ដាញខ្សែកាប និង ផលិតទង់ដែង រួមទាំងអាជីវកម្មរ៉ែជាច្រើនទៀត។ ជាមួយនឹងមានភាគហ៊ុនលើសួនកម្សាន្តធំៗចំនួន ៦ ក្នុងនោះមានសួនកម្សាន្តចំនួន ២នៅបរទេសគឺនៅទីក្រុង ហ្សឺណែវប្រទេសស្វីស និង សាំងហ្គាពួរដែលនេះធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ថ្នាក់ទី៧ នៅក្នុងប្រទេសចិន។
៦) លោក Zong Qinghou មានទ្រព្យសម្បត្តិ ១១,៦ ពាន់លានដុល្លារ
ជាស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន Hangzhou Wahaha Group ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ និង ផ្គត់ផ្គង់ភេសជ្ជៈធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសចិន លោក Zong Qinghou គឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី៦ នៅក្នុងប្រទេសចិន។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៧ គេកត់សម្គាល់ឃើញថា ទោះបីជាលោកក្លាយជាមហាសេដ្ឋីមួយរួបក៏ពិតមែន តែជីវិតរបស់លោកពិតជាមានលក្ខណៈសាមញ្ញណាស់ ហើយមិនចូលចិត្តការចាយវាយខ្ជះខ្ជាយនោះឡើយ។ យ៉ាងណាមិញ លោកក៏ជាមហាសេដ្ឋីដែលមានប្រវត្តិតស៊ូខ្លាំងក្លាដែរ។
...មេរៀនបីយ៉ាងដែលលោកមហាសេដ្ឋី Bill Gates រៀនសូត្រពីមហាសេដ្ឋី Warren Buffett!...
៥) លោក Li Hejun មានទ្រព្យសម្បត្តិ ១២,៩ពាន់លានដុល្លារ
លោក Li Hejunគឺជាអគ្គនាយកក្រុមហ៊ុន Hanergy Holding group ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤។ Hanergy Holding group ជាក្រុមហ៊ុនផ្គត់ផ្គងថាមពលប្រើប្រាស់ឡើងវិញធំជាងគេបំផុតមួយនៅក្នុងប្រទេសចិនដែលផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ និង ផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាមួយចំនួនទៀត។ ទន្ទឹមនឹងនេះ លោក Hejun ក៏ជាម្ចាស់ក្រុមហ៊ុនថាមពលវារីអគ្គិសនីឯកជនធំជាងគេបំផុតមួយនៅលើពិភពលោកដែលមាននៅក្នុងប្រទេសចិននេះ។
៤) លោក Wang Jianlin មានទ្រព្យសម្បត្តិ ១៤,១ ពាន់លានដុល្លារ
លោក Wang Jianlin គឺជាស្ថាបនិក និង បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន Dalian Wanda។ ក្រុមហ៊ុន Dalian Wanda ជាក្រុមហ៊ុនអចលនទ្រព្យមួយរបស់ចិនដែលវិនិយោគលើវិស័យសំណង់សណ្ឋាគារ កម្មវិធីកម្សាន្ត ទេសចរណ៍ ការអភិវឌ្ឍសំណង់អគារពាណិជ្ជកម្ម និង អាផាធឺមែន។ ក្រុមហ៊ុននេះក៏ជាប្រតិបត្តិករផ្នែករោងភាពយន្តនៅលើពិភពលោក។ ជាមួយមហិច្ឆតារបស់ខ្លួន ក្រុមហ៊ុននេះមានគម្រោងកសាងរោងភាពយន្តធំជាងគេបំផុតមួយនៅក្រុងQingdao ជាមួយទឹកប្រាក់វិនិយោគ ៨ ពាន់លានដុល្លារ។
៣) លោក Ma Huateng មានទ្រព្យសម្បត្តិ ១៤,៣ ពាន់លានដុល្លារ
លោក Ma Huateng គឺជាអគ្គនាយកក្រុមហ៊ុន Tencent Holding ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី៣ នៅប្រទេសចិន។ មានមូលដ្ឋាននៅក្រុង Shenzhen ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអ៊ីនធឺណិតធំជាងគេបំផុតនៅក្នុងប្រទេសចិន នេះបើយោងលើតម្លៃទីផ្សារ។ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មលើបណ្ដាញអ៊ីនធឺណិត ទូរស័ព្ទ ប្រព័ន្ធទូរគមនាគមន៍ និង គម្រោងមួយទៀតគឺការបង្កើតប្រព័ន្ធ Wireless ដែលមានអ្នកប្រើប្រាស់ប្រមាណ ១ ពាន់លាននាក់នៅពេលសព្វថ្ងៃនេះ។
២) លោក Robin Li មានទ្រព្យសម្បត្តិ ១៥,៤ ពាន់លានដុលា្លរ
លោក Robin Li គឺជាស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណិតដំបូងគេរបស់ចិនដែលមានឈ្មោះថា Baidu។ វាជាក្រុមហ៊ុនដែលមានចំនួនអ្នកចូលបើកមើលច្រើនជាងគេលំដាប់ទី៥ នៅលើពិភពលោក និងបានទាក់ទាញអ្នកប្រើប្រាស់ជាង ១០០លាននាក់ជាងរៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះបានបើកឱកាសឲ្យអតិថិជនរបស់ខ្លួនប្រមាណ ៦ សែននាក់អាចលក់ផលិតផល និង បម្រើសេវាកម្មផ្សេងៗ របស់ពួកគេលើគេហទំព័រនេះបានទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺថា ស្ថាបនិករូបនេះបានផ្តល់ Wi-Fi ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់លោកនៅក្នុងខេត្ត Yanguan ប្រមាណ ១០ លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។
...មូលហេតុសំខាន់ៗនៅពីក្រោយភាពជោគជ័យរបស់លោក Jack Ma ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅចិន...
១) លោក Jack Ma មានទ្រព្យសម្បត្តិ ២៥,៥ ពាន់លានដុល្លារ
ជាស្ថាបនិកដំបូងដែលបានបង្កើតក្រុមហ៊ុន ALIBABA និង បច្ចុប្បន្នមានមុខតំណែងជានាយកនីតិប្រតិបត្តិនៅក្នុងក្រុមហ៊ុននេះ លោក Jack Ma គឺជាមហាសេដ្ឋីកំពុងមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិននៅពេលបច្ចុប្បន្ននេះ។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងមហាអំណាចសេដ្ឋកិច្ចមួយនេះ និង ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយក្នុងចំណោមក្រុមហ៊ុនថ្លៃៗលំដាប់កំពូលរបស់ពិភពលោកជាច្រើនទៀត។ ជារៀងរាល់ថ្ងៃ មានអតិថិជនតាមអនឡាញប្រើប្រាស់គេហទំព័រក្រុមហ៊ុននេះប្រមាណ ២៣១ លានអ្នក ខណៈដែលការបញ្ជាទិញវិញមានរហូតដល់ ១១,៣ ពាន់លានដងក្នុងមួយឆ្នាំៗ។ តាមទស្សនាវដ្ដី Forbes លោក Jack Ma គឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី ២៤នៅលើពិភពលោក៕

No comments:
Post a Comment