ស្ពានអ្នកលឿង ដែលវែងជាងគេបំផុតនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៥ ខាងមុខនេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ដោយស្រង់សំដីរបស់ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុកការសាងសង់ស្ពានអ្នកលឿង លោកឈឹម ផល្លា ឱ្យដឹងថា គិតត្រឹមចុងខែតុលានេះ ការសាងសង់ស្ពានអ្នកលឿងសម្រេចបានចំនួន៩០% ដោយការសាងសង់នេះត្រូវបានបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទីមួយគឺការសាងសង់ស្ពានបែកខាងលិច ទីពីរបែកខាងកើត និងដំណាក់កាលទីបីការសាងសង់ចំណុចកណ្តាលនៃស្ពានមេក្នុងការតភ្ជាប់ចំណុចទាំងពីរ។
ស្ពានអ្នកលឿនមានប្រវែង២០០០ម៉ែត្រ បានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០១០ ដោយចំណាយថវិកាអស់ជាង៩០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន បូករួមជាមួយប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុុជា៕

No comments:
Post a Comment