ជាស្ថាបនិក និងជានាយប្រតិបត្តិក្រុមហ៊ុនអនឡាញ ALIBABA ធំជាងគេបំផុតរបស់ចិន លោក Jack Ma កាលពីពេលថ្មីៗនេះបានបង្ហាញចំណាប់អារម្មណ៍មួយជាក្តីកង្វល់របស់លោកក្នុងនាមជាមហាសេដ្ឋីមួយរូបនៅពេលនេះ។
ក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ CNBC របស់អាមេរិក មហាសេដ្ឋីវ័យ ៥០ ឆ្នាំរូបនេះបានបញ្ជាក់ថា លោករីករាយនៅពេលដែលក្រុមហ៊ុនរបស់លោកបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការចុះបញ្ជីនិងបានបោះផ្សាយ មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ជាសាធារណនៅទីផ្សារភាគហ៊ុន New York កាលពីចុងខែកញ្ញា។ ប៉ុន្តែចាប់តាំងពីពេលដែលលោកក្លាយជាមហាសេដ្ឋីមក លោកកាន់តែពិបាកចិត្តតាំងពីពេលនោះតែម្តង។
«ខ្ញុំរីករាយនៅពេលដែលក្រុមហ៊ុនខ្ញុំជោគជ័យរកប្រាក់ចំណូលបានកាន់តែច្រើន តែខ្ញុំនិយាយឲ្យស្មោះត្រង់ទៅចុះនេះវាកាន់តែដាក់សម្ពាធមកលើខ្ញុំកាន់តែច្រើនឡើង។ ខ្ញុំខំព្យាយាមធ្វើឲ្យខ្លួនឯងកាន់តែសប្បាយចិត្ត ពីព្រោះថានេះជាកត្តាមួយធ្វើឲ្យអ្នករួមការងារ ម្ចាស់ភាគហ៊ុន និង អតិថិជនមានទំនុកចិត្តមកលើខ្ញុំ»។ នេះជាការលើកឡើងរបស់លោក Ma អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ។
...ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ច្រើនជាងគេនៅចិន!...
លោកបានបន្ថែមថា រឿងតម្លៃភាគហ៊ុន និង ការគិតគូរពីអនាគតក្រុមហ៊ុន ALIBABA មិនមែនត្រឹមតែជាក្តីកង្វល់សម្រាប់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងមានក្តីបារម្ភចំពោះសាធារណជនដែលសម្លឹងមកលោកជាមនុស្សផ្សេងគ្នា។
មហាសេដ្ឋីបានទ្រព្យសម្បត្តិ ២៣,៩ ពាន់លានដុល្លាររូបនេះបានយល់ឃើញដូច្នេះថា៖ «សាធារណជនបានចោមរោមខ្ញុំ និង ចាប់អារម្មណ៍មកខ្ញុំកាន់តែច្រើនឡើងមិនមែនពួកគេឲ្យតម្លៃមកលើរូបខ្ញុំនោះទេ!។ ពួកគេចាប់អារម្មណ៍ខ្ញុំដោយសារតែខ្ញុំមានប្រាក់ច្រើនតែប៉ុណ្ណោះ»។
យ៉ាងណាមិញនេះវាផ្ទុយពីអ្វីដែលលោកចង់បាន ត្បិតអីការដែលលោកខិតខំបង្កើតក្រុមហ៊ុន Alibaba រកប្រាក់ចំណូលឲ្យបានកាន់តែច្រើនតាំងពីដើមទីមក គឺដើម្បីចង់ធ្វើជាអ្នកជំនួញដ៏គួរឲ្យគោរពម្នាក់ មិនមែនដោយសារតែប្រាក់នោះទេ។
«ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំជាសហគ្រិនមួយរូប! ជាសហគ្រិនដែលមានជីវិតសាមញ្ញដូចមនុស្សទូទៅដែរ»។ នេះជាប្រសាសន៍របស់លោក Jack Ma។ លោកបានបន្ថែមថា៖ «ខ្ញុំនឹងបរិច្ចាគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ខ្ញុំដើម្បីចូលរួមសកម្មភាពមនុស្សធម៌នានានៅជុំវិញពិភពលោក»។
...មូលហេតុសំខាន់ៗនៅពីក្រោយភាពជោគជ័យរបស់លោក Jack Ma ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅចិន...
សូមបញ្ជាក់ថា Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតខ្នាតយក្សធំជាងគេបំផុតរបស់ចិនដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩។ មកទល់នឹងពេលនេះ ក្រុមហ៊ុននេះត្រូវបានគេអះអាងថា មានតម្លៃរហូតដល់ ២០០ពាន់លានដុល្លារអាមេរិក ក្រោយបានចុះបញ្ជីនិងបានបោះផ្សាយ មូលបត្រកម្មសិទ្ធិ (IPO) ជាសាធារណនៅទីផ្សារភាគហ៊ុន New York កាលចុងខែកញ្ញា៕

No comments:
Post a Comment