ប្រធានអង្គការសេដាក(CEDAC) ឲ្យដឹងថា អង្ករកម្ពុជា នឹងមានសន្ទុះនាំចេញកើនឡើង ទៅកាន់ទីផ្សារអន្តរជាតិបន្ទាប់ពីអង្ករក្រអូបកម្ពុជាបានទទួលពានរង្វាន់ជាអង្ករឆ្ងាញ់ជាងគេនៅលើពិភពលោកនៅឆ្នាំនេះម្ដងទៀត ដែលជាហេតុធ្វើឱ្យកម្ពុជាឈ្នះបានពាននេះបីឆ្នាំជាប់ៗគ្នា។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឬអង្គការសេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យ The BNEWS ដឹងថា បន្ទាប់ពីអង្ករកម្ពុជាទទួលបានពានរង្វាន់អង្ករក្រអូបថ្នាក់ពិភពលោកនៅឆ្នាំនេះម្ដងទៀតនោះ នឹងអាចធ្វើឲ្យ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នឹងកើនឡើងបន្ថែមទៀត បើសិនយើងអាចដោះស្រាយបញ្ហាតម្លៃប្រកួតប្រជែងដែលកំពុងប្រឈមជាមួយប្រទេសជិតខាង។
លោកបានថ្លែងដូច្នេះថា៖ «សន្ទុះនៃការនាំចេញ វាអាស្រ័យទៅលើតម្លៃ ធម្មតាអង្ករយើងមានគុណភាពល្អ តែបើតម្លៃយើងវាមិនអាចប្រកួតប្រជែងជាមួយគេ វាក៏ពិបាកដែរ អ្វីដែលខ្ញុំបារម្ភបំផុតហ្នឹងគឺរឿងតម្លៃនៃការប្រកួតប្រជែង ព្រោះតម្លៃទីផ្សារអង្ករដូចជាមានការធ្លាក់ចុះ អីចឹងយើងពិបាកប្រកួតប្រជែងនឹងគេជាមួយតម្លៃ យើងត្រូវធ្វើការងារច្រើនទៀតទាក់ទង នឹងការចំណាយ និងការផលិតឱ្យមានលក្ខណៈប្រកួតប្រជែង"។
ក្រុមហ៊ុនកូកាកូឡានឹងពង្រីកការវិនិយោគ៤ឆ្នាំបន្ទាប់នៅកម្ពុជា មានទំហំទឹកប្រាក់ ១០០លានដុល្លារ
លោកបន្តថា ចំពោះប្រទេសដែលកំពុងមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាពលើទីផ្សារអង្ករអន្តរជាតិនោះគឺប្រទេសថៃ។ លោកបន្តទៀតថា កម្ពុជាអាចប្រកួតប្រជែងតម្លៃអង្ករជាមួយប្រទេសថៃបានតែក្នុងទីផ្សារសហភាពអឺរ៉ុបតែប៉ុណ្ណោះ ព្រោះកម្ពុជាទទួលបាន ការលើកលែងពន្ធនាំចូលទៅសហភាពអឺរ៉ុប (EBA)។
លោកបានថ្លែងបន្តថា ៖«ប្រទេសដែលយើងប្រកួតប្រជែងជាមួយខ្លាំងជាងគេគឺប្រទេសថៃ យើងអាចប្រកួតប្រជែងជាមួយថៃបាន តែលើទីផ្សារនៅអឺរ៉ុប ដោយសារនៅអឺរ៉ុបគេអត់យកពន្ធពីការនាំចូលពីខ្មែរ ប៉ុន្តែក្រៅតែទីផ្សារអឺរ៉ុប នៅទីផ្សារផ្សេងៗទៀតយើងពិបាកប្រកួតណាស់ ព្រោះតម្លៃយើងខ្ពស់ជាងថៃ"។
ការចរាចរទំនិញតាមកំពង់ផែស្វយ័តខេត្តព្រះសីហនុកើន ១៤% រយៈពេល១០ខែដើមឆ្នាំ២០១៤
លោកបណ្ឌិត យ៉ង សាំងកុមារ បានបន្តទៀតថា អ្វីដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ពានរង្វាន់បីឆ្នាំជាប់ៗគ្នានេះគឺ មុខមាត់អង្ករកម្ពុជា លើកឆាកអន្តរជាតិបន្ថែម ដែលអាចឲ្យគេទទួលស្គាល់អង្ករកម្ពុជាថាជាអង្ករឆ្ងាញ់លេខមួយលំដាប់ពិភពលោក ដែលពីមុនគេស្គាល់តែអង្ករថៃ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៤ នេះប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណ ២៦៩ ៣៧០តោនកើនឡើង ១,២%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេទាំង ៥មាន បារាំង ប៉ូឡូញ ម៉ាឡេស៊ី ហុឡង់ដ៍ និងចិន៕

No comments:
Post a Comment