Monday, November 10, 2014

តើ​​ GDP សេដ្ឋកិច្ច​ពិភពលោក​​ប្រែប្រួល​អ្វី​ខ្លះ​​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ?


កំណើន​ GDP ពិភពលោកគិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៤ប្រភព៖​ statista
ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ (GDP) ​ដែល​​គិត​ទៅ​លើ​តម្លៃ​ទំនិញ និង សេវាកម្ម​ទាំង​អស់​ដែល​បាន​ផលិត​ឡើង​​គិត​ចាប់តាំង​ពី​ឆ្នាំ ២០០៤ រហូត​មក​ដល់​ពេល​​នេះ​មាន​ការ​ប្រែប្រួល​គួរឲ្យ​កត់សម្គាល់។ កំណើន​ GDP បាន​កើន​ឡើង​ពី ៤៣ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៤ ​ដល់ ៧៧,៦ ពាន់​លាន​ដុល្លារ​​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៤​នេះ។ នេះ​​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​​គេហទំព័រ​​ផ្តល់​ទិន្នន័យ​សេដ្ឋកិច្ច​​សាកលstatista.com។ 

បើ​យោង​តាម​របាយការណ៍​គេហទំព័រ​ខាងលើ​​​បាន​​ឲ្យ​ដឹង​ថា កំណើន​​ GDP របស់​ពិភពលោក​បាន​កើន​ឡើង​ជិត​២ ដង​ក្នុង​រយៈ​ពេល​១០​​ចុងក្រោយ​នេះ​។​​ កំណើន GDP នេះ ​​ហាក់​មាន​សន្ទុះ​ខ្លាំង​​​​​នៅ​ឆ្នាំ ២០០៨​ ពោល​គឺ​មាន​កំណើន ៦២,៣ ពាន់​ពាន់​លាន​ដុល្លារ ឬ បាន​កើន​ឡើង ១៩,៣ ពាន់​លាន​ដុល្លារ​​​បើ​ប្រៀប​ទៅ​នឹង ឆ្នាំ ២០០៤។ 

យ៉ាងណាមិញ ឆ្នាំ​ដែល​អាក្រក់​បំផុត​ដែល​ប៉ះពាល់​ដល់​កំណើន GDP ​​ពិភពលោក​ទាំងមូល​ នោះ​​គឺ​​ឆ្នាំ ២០០៩ ​នៅ​ពេល​ដែល​​អាមេរិក​ជួប​វិបត្តិ​សេដ្ឋកិច្ច​រាលដាល​ដល់​​ពិភពលោក​ទាំងមូល។ វិបត្តិសេដ្ឋកិច្ច​​នា​ពេល​នោះ​​បាន​ធ្វើ​ឲ្យ​ GDP ​​​ពិភពលោក​​ធ្លាក់​ចុះ ​៦២,៣ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០០៨ មក​ត្រឹម ៥៩ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០០៩។

ទោះបី​ជា​បែប​នេះ​ក្តី GDP ពិភពលោក​មាន​សញ្ញាណ​ល្អ​ឡើង​វិញ នៅ​ពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​ចាប់​​ផ្តើម​ឡើង​បន្តិចម្តងៗ​នៅ​ក្នុង​ឆ្នាំ ២០១០ ដែល​​មាន​កំណើន​ ៦៤ ពាន់​ពាន់​លាន​ដុល្លារ ហើយ​កំណើន​នេះ​បាន​ហក់​ឡើង​យឺត​បំផុត​ជា​បន្តបន្ទាប់​ពោល គឺ ៧១,៤ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១១ ៧២,៦ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១២ ៧៤,៦ ក្នុង​ឆ្នាំ ២០១៣ និង ៧៧,៦ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៤​នេះ៕

No comments:

Post a Comment