ចាប់តាំងពីឆ្នាំ១៩៩៥ មកប្រទេសចិនបានអភិវឌ្ឍយោធារបស់ខ្លួនយ៉ាងខ្លាំង មិនថា ជំនាញរបស់កងទ័ពនិងការផលិតសព្វាវុធដោយខ្លួនឯងនោះទេ ក៏ប៉ុន្តែថវិកាចំណាយទៅលើវិស័យនេះ ក៏ត្រូវបានបង្កើនច្រើនណាស់ដែរ រហូតធ្វើឱ្យមហាយក្សចិនជាប់លេខពីរលើលោកលើកាចំណាយលើវិស័យយោធា។ ថ្មីៗនេះទៀត មហាយក្សចិនបានដណ្ដើមបានអំណាចថ្មីមួយ គឺជាមហាអំណាចសេដ្ឋកិច្ចលេខមួយលើលោក វ៉ាដាច់អាមេរិក បើគិតទៅលើផលិតផលក្នុងស្រុកសរុប តាមយុគភាពនៃអំណាចទិញ (Purchasing Power Parity)។ តើក្រុងប៉េកាំង មានសព្វាវុធទំនើបៗអ្វីខ្លះដែលគួរឱ្យកត់សម្គាល់?
១) យន្តហោះប្រយុទ្ធ Chengdu J-20 ៖ គឺជាយន្តហោះប្រយុទ្ធជំនាន់ទី៥ ដែលត្រូវបានផលិតឡើងដើម្បីប្រជែងជាមួយនឹង F-35 របស់អាមេរិក និង T-50 របស់រុស្ស៊ី។ មែនទែនទៅ រូបរាងរបស់ J-20 គឺប្រហាក់ប្រហែលទៅនឹង F-35 និង F-22 ក៏ប៉ុន្តែរហូតមកដល់ពេលនេះ យន្តហោះនេះគឺស្ថិតនៅដំណាក់កាលនៃការអភិវឌ្ឍន៍ដំបូងនៅឡើយ ហើយចិនបានទិញម៉ាស៊ីនពីរុស្ស៊ី។ អាមេរិកចោទថា យន្តហោះនេះ គឺចិន លួចបច្ចេកវិទ្យា និងការរចនាម៉ូដតាមខ្លួន។
២) Shenyang J-31 ៖ គឺជាយន្តហោះប្រយុទ្ធជំនាន់ទី ៥ដែរដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងអភិវឌ្ឍន៍។ វាមិនដូច J-20 នោះទេ ព្រោះចិនបានរចនាម៉ូដដោយខ្លួនឯងតែម្ដង។ អ្វីដែលគួរកត់សម្គាល់នោះគឺវាស៊ីសាំងតិច មានល្បឿនលឿន តែបំពាក់អាវុធធុនតូច និងមានរាងប៉ុន F-35 របស់អាមេរិក។ យន្តហោះប្រយុទ្ធម៉ូដែលនេះ តាមផែនការ គឺនឹងបង្ហាញខ្លួនជាលើកដំបូងនៅខែវិច្ឆិកា នេះ។
៣) ឆ្លាមហោះ Shenyang J-15 ៖ មានរហស្សនាមថា ឆ្លាមហោះ (Flying Shark) យន្តហោះប្រយុទ្ធស៊េរីនេះបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៩។ ក្នុងរបាយការណ៍មួយដែលអាមេរិកទទួលបាននៅឆ្នាំ២០១៤នេះ ឆ្លាមហោះមានសមត្ថភាពប្រតិបត្តិការបានពេញលេច និងអាចផ្ទុកអាវុធបានច្រើនអាចវាយប្រហារសមរភូមិជើងគោកក្នុងរង្វង់ ១២០០គីឡូម៉ែត្រ។ យន្តហោះម៉ូដែលនេះគឺ ចិនបានយកគំរូតាម Sukhoi Su-33 របស់រុស្ស៊ី។
៤) បក្សាអគ្គី Chengdu J-10 ៖ ជាយន្តហោះប្រយុទ្ធមានមុខងារច្រើនយ៉ាងត្រូវបានដាក់ឱ្យប្រតិបត្តិការជាលើកដំបូងកាលពីឆ្នាំ២០០៥។ យន្តហោះប្រយុទ្ធរហស្សនាមបក្សាអគ្គីនេះ មានរន្ធសម្រាប់ផ្ទុកអាវុធនៅផ្នែកខាងក្រៅចំនួន ១១កន្លែង ដែលអាចផ្ទុកម៊ីស៊ីលបាញ់លើអាកាសបានច្រើនប្រភេទ។ វាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបំពាក់គ្រប់បែកបាញ់នាំផ្លូវដោយកាំរស្មីឡាស៊ែរ។
៥) យន្តហោះទម្លាក់គ្រាប់ Xian H-6 ៖ គឺត្រូវបានចម្លងតាម Tupolev Tu-16 Badger របស់រុស្ស៊ី។ យន្តហោះទម្លាក់គ្រាប់នេះមានពីរប្រភេទគឺ X-6G និង H-6Kដែលអាចបង្កហានិភ័យដល់ផលប្រយោជន៍របស់អាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបាន។ វាមានរន្ធចេញក្រៅចំនួន ៤កន្លែងដែលអាចបំពាក់មីស៊ីលបាញ់កប៉ាល់បាន។
៦) មីស៊ីលមានល្បឿនលឿនជាងសំឡេង៖ Wu-14 ជាជើងទម្រសម្រាប់បាញ់មីស៊ីលមានល្បឿនលឿនជាងសំឡេង។ មីស៊ីលប្រភេទនេះ គឺបាញ់ដោយប្រើរ៉ុកែតនាំផ្លូវដូចគ្នាទៅនឹង Ballistic Missile។ មីស៊ីលប្រភេទនេះ គឺមានល្បឿនល្បឿនជាងល្បឿនសំឡេង និងអាចវាយប្រហារចំទីតាំងបានយ៉ាងមានប្រសិទ្ធភាពដោយមិនឱ្យសត្រូវកំណត់ទីតាំងដើមបាញ់បានដោយងាយ។
៧) នុយក្លេអ៊ែរបំពាក់លើនាវាមុជទឹក៖ រដ្ឋាភិបាលក្រុងប៉េកាំងបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការពង្រឹងអំណាចនៃកងទ័ពជើងទឹករបស់ខ្លួន។ ការបង្កើនកងនាវាមុខទឹកមានសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរ គឺយុទ្ធសាស្ត្រធំមួយរបស់ចិន។ គិតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំងមាននាវាមុជទឹកបំពាក់នុយក្លេអ៊ែរសម្រាប់ប្រយុទ្ធចំនួន ៦គ្រឿង។
៨) នាវាមុខទឹកបំពាក់អាវុធនុយក្លេអ៊ែរ Ballistic ៖ ក្រៅពីនាវាមានសមត្ថភាពបាញ់នុយក្លេអ៊ែរ ចិនក៏បាននិងកំពុងអភិវឌ្ឍន៍អនុកងនាវាដែលមានបំពាក់ ballistic នុយក្លេអ៊ែរផងដែរ។ តាមការចេញផ្សាយដោយ Wall Street Journal កាលពីកន្លងទៅ សមត្ថភាពនៃកងនាវានេះអាចបាញ់ទៅដល់កោះហាវៃ និង Alaska ពីឆ្នេរសមុទ្ររបស់ប្រទេសចិន។
៩) នាវាដឹកយន្តហោះ៖ បច្ចុប្បន្ននេះចិនមាននាវាដឹកយន្តហោះមួយគ្រឿងឈ្មោះ Liaoning។ នាវានោះគឺមានតាំងពីសម័យអតីតសហភាពសូវៀតដែលចិនមកកែច្នៃឡើងវិញ។
១០) មីស៊ីលប្រឆាំងនឹងផ្កាយរណប (Anti-Satellite Missiles)៖ កាលពីឆ្នាំ២០០៧ ចិនបានសាកល្បងបានដោយជោគជ័យនូវអាវុធមីស៊ីលកម្ទេចផ្កាយរណបបាញ់ពីលើដី។ ក្រោយៗមកទៀត រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើជាបន្តបន្ទាប់។
១១) មីស៊ីលអន្តរទ្វីប៖ ចិនបានចំណាយធនធានយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍គ្រាប់មីស៊ីល ballistic អន្តរទ្វីប។ កាលពីខែសីហា កន្លងទៅ ចិនបានសាកល្បងមីស៊ីលអន្តរទ្វីប Dong Feng 5A បានដោយជោគជ័យក្នុងចម្ងាយប្រតិបត្តិការប្រមាណ ១៣ ០០០គីឡូម៉ែត្រ គឺមានសមត្ថភាពគ្រប់គ្រាន់វាយដល់ដែនដីសហរដ្ឋអាមេរិក។
១២) មីស៊ីលអន្តរទ្វីបចល័តតាមផ្លូវ (Road-Mobile ICBM)៖ មិនត្រឹមតែមីស៊ីល ballistic បាញ់ពីជើងទម្រមួយកន្លែងប៉ុណ្ណោះទេ ប៉ុន្តែចិនក៏មានប្រភេទចល័តដែលអាចបាញ់បានចម្ងាយចន្លោះពី ១១ ២០០ ទៅ ១២ ០០០គីឡូម៉ែត្រ។
១៣) ការលួចទិន្នន័យ និងវាយប្រហារតាមអ៊ីនធឺណិត៖ មួយរយៈចុងក្រោយនេះ ចិនលេចឭល្បីរន្ទឺខាងលួចទិន្នន័យពីវិស័យយោធាពីបណ្ដាប្រទេសផ្សេងៗ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។ មិនត្រឹមតែលួចទិន្នន័យប៉ុន្តែ តែបើតាមសេចក្ដីរាយការណ៍ពីអាមេរិក ក្រុម hacker ចិនធ្លាប់វាយប្រហារប្រព័ន្ធព័ត៌មានសំខាន់ៗរបស់អាមេរិក និងអ៊ីស្រាអែលទៀតផង។
១៤) យន្តហោះគ្មានមនុស្សបើក Sharp Sword Stealth Combat Drone ៖ កាលពីខែវិច្ឆិកា ឆ្នាំទៅ ចិនបានសាកល្បងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានដោយជោគជ័យ ហើយកាលពីពេលថ្មីៗនេះចិនបានប្រើប្រាស់វាក្នុងកម្មវិធីសម្អាតបរិស្ថានថែមទៀតផង៕

No comments:
Post a Comment