
បុគ្គលិកបម្រើការនៅអាកាសចរស៊ីវិលកម្ពុជាម្នាក់ សុំមិនបញ្ចេញឈ្មោះបានឱ្យ TheBNEWS ដឹងនាពេលថ្មីៗនេះថា ប្រាក់ខែគោលរបស់បុគ្គលិកបម្រើការងារនៅលើយន្តហោះអាចទទួលបានជាមធ្យម ៥០០ ដុល្លារក្នុងមួយខែ។ ដោយឡែក ថ្លៃថែមម៉ោងឬសេវាកម្មផ្សេងៗទៀត សរុបទៅអាចទទួលបានជិត ១០០០ ដុល្លារអាមេរិក។
...ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលហុងកុងបើកសេវាកម្មដឹកទំនិញតាមយន្តហោះប៊ូអ៊ីងផ្ទុកទំនិញបាន ១២០តោនជាលើកដំបូងមកកម្ពុជា...
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) មានសរុបជាង ៦០នាក់ មានខ្មែរខ្លះ និងបរទេសខ្លះ។ ក្រុមហ៊ុនបីផ្សេងទៀតមានបុគ្គលិកខ្មែរទាំងអស់ ដែលក្នុងនោះរួមមាន ១- ក្រុមហ៊ុនស្គាយអង្គរអ៊ែរឡាញ(Sky Angkor Airline) សរុបជាង ៦០នាក់ ២- ក្រុមហ៊ុន Apsara International Air មានសរុប ១២នាក់ និង ៣- Bassaka Air មានសរុប ៤០នាក់៕
No comments:
Post a Comment