ពិតជារឿងមួយនឹងស្មានមិនដល់ដែលកាលពីពេលថ្មីៗកន្លងទៅនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិន (GDP-គិតជា PPP)យកឈ្នះអាមេរិកជាលើកដំបូងអស់រយៈពេលជាង ១៤ ទសវត្ស។ នេះមិនមែនជារឿងមួយចៃដន្យនោះឡើយ ត្បិតអីនៅពេលនេះ សេដ្ឋកិច្ចចិនមានការលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ តួយ៉ាងដូចដែលប្រិយមិត្តបានឃើញខាងក្រោមនេះស្រាប់ ទីក្រុងធំៗរបស់ខ្លួនចំនួន ៧ នេះមានតម្លៃសេដ្ឋកិច្ចយ៉ាងធំល្មមអាចឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ លើលោក។
៧) ទីក្រុង Guangzhou មានតម្លៃសេដ្ឋកិច្ច ១៨,៦ ពាន់លានដុល្លារ
Guangzhou គឺជាទីក្រុងធំជាងគេបំផុតនៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនដែលមានតម្លៃសេដ្ឋកិច្ចប្រមាណ ១៨,៦ ពាន់លានដុល្លារ។ ទីក្រុងនេះបានអភិវឌ្ឍយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការបើកចំហសេដ្ឋកិច្ចក្នុងកំឡុង ទសវត្សទី ៨០ និង ៩០។ មានប្រជាជនរស់នៅប្រមាណ ជាង ១២ លាននាក់ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយរបស់ចិនផងដែរ។
៦) ទីក្រុង Suzhou មានតម្លៃសេដ្ឋកិច្ច ២១,៧៥ ពាន់លានដុល្លារ
Suzhou គឺជាទីក្រុងធំបំផុតមួយស្ថិតនៅក្នុងខេត្ត Jiangsu ភាគអាគ្នេយ៍ប្រទេសចិនជាមួយនឹងអាយុកាលប្រមាណជា ២ ៥០០ឆ្នាំមុន។ យ៉ាងណាមិញជាមួយនឹងប្រជាជនជាង ១០ លាននាក់រស់នៅនៅពេលបច្ចុប្បន្ន សេដ្ឋកិច្ចចម្បងរបស់ទីក្រុងនេះពឹងផ្អែកទាំងស្រុងលើវិស័យឧស្សាហកម្មផលិតកម្មជាពិសេសគ្រឿង អេឡិចត្រូនិក និង វាយនភណ្ឌ។
៥) ទីក្រុង Chongqing មានតម្លៃសេដ្ឋកិច្ច ២៧,៦៦ ពាន់លានដុល្លារ
ទីក្រុង Chongqing ស្ថិតនៅភាគនិរតីប្រទេសចិន និង ជាទីក្រុងដ៏ធំមួយស្ថិតនៅចំកណ្ដាលប្រទេសក្នុងចំណោមទីក្រុងធំៗចំនួន ៤ ផ្សេងទៀត។ ដោយមានប្រជាជនរស់នៅប្រមាណ ២៩ លាននាក់ ទីក្រុងនេះនឹងមានចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចចិននៅពេលអនាគត ត្បិតអីវាទីក្រុងមជ្ឈមណ្ឌលឧស្សាហកម្មគ្រឿងយន្តធំជាងគេបំផុតនៅលើពិភពលោក។
៤) ទីក្រុង Shenzhen មានតម្លៃសេដ្ឋកិច្ច ២៨,២៩ ពាន់លានដុល្លារ
ទីក្រុង Shenzhen ជាទីក្រុងដ៏សំខាន់បំផុតមួយរបស់ចិនដែលស្ថិតនៅភាគខាងជើងទីក្រុងហុងកុង ដែលត្រូវនឹងភាគខាងត្បូងខេត្ត Guangdong។ ជាមួយអាយុកាលប្រមាណជា ៧ ០០០ឆ្នាំ ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណ ១៥ លាននាក់នៅពេលបច្ចុប្បន្ន។ វាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុនៅទូទាំងភាគខាងត្បូងប្រទេសចិន និងជាទីក្រុងមានក្រុមហ៊ុនបច្ចេកវិទ្យាបោះទុនវិនិយោគច្រើនបំផុតមួយផងដែរ។
៣) ទីក្រុង Tainjin មានតម្លៃសេដ្ឋកិច្ច ៣៤ ពាន់លានដុល្លារ
ស្ថិតនៅភាគខាងជើងប្រទេសចិន ទីក្រុង Tianjin បានក្លាយជាគោលដៅដ៏ក្ដៅគគុកបំផុតសម្រាប់ការវិនិយោគពីបរទេស។ ដោយមានប្រជាជនប្រមាណជាង ១៤ លាននាក់រស់នៅ Tianjin ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង បច្ចេកវិទ្យាដ៏ធំមួយ ហើយគេព្យាករណ៍ថា នៅពេលអនាគតទីក្រុងនេះនឹងក្លាយជាទីក្រុងមានសារសំខាន់ជាងគេបំផុតនៅលើពិភពលោក។
២) ទីក្រុងប៉េកាំង មានតម្លៃសេដ្ឋកិច្ច ៥៩,៨៨ ពាន់លានដុល្លារ
ទីក្រុងប៉េកាំង គឺជារដ្ឋធានីធំជាងគេបំផុតរបស់ចិននៅពេលបច្ចុប្បន្ននេះ លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និង ជាទីស្នាក់ការរបស់ក្រុមហ៊ុនឯកជនជាច្រើនរបស់ខ្លួន។ ដោយមានប្រជាជន ២១ លាននាក់រស់នៅ ទីក្រុងនេះគឺជាទីក្រុងមានការអភិវឌ្ឍយ៉ាងទំនើបបំផុតមួយរបស់ចិន និង មានប្រជាប្រិយភាពបំផុតមួយតំណាងឲ្យប្រទេសនេះនៅលើពិភពលោក។
១) ទីក្រុង សៀងហៃ មានតម្លៃសេដ្ឋកិច្ច ៦៧,១៦ ពាន់លានដុល្លារ
សៀងហៃគឺជាទីក្រុងល្បីឈ្មោះបំផុតមួយបន្ទាប់ពីទីក្រុងប៉េកាំងប្រទេសចិន។ យ៉ាងណាមិញ ជាមួយប្រជាជនប្រមាណ ២៤ លាននាក់កំពុងរស់នៅ ទីក្រុងនេះមានតម្លៃសេដ្ឋកិច្ចធំជាងគេបំផុតក្នុងចំណោមទីក្រុងផ្សេងៗជាច្រើនទៀតរបស់ចិន។ កំពង់ផែនៅទីក្រុងនេះ ត្រូវបានគេចាត់ទុកថា ជាកំពង់ផែមមាញឹកជាងគេបំផុតនៅលើពិភពលោក ទន្ទឹមនឹងមានសេដ្ឋកិច្ចលូតលាស់យ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន៕

No comments:
Post a Comment