ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce ឬ Electronic commerce ) គឺជាការធ្វើពាណិជ្ជកម្មបែបសម័យ ទំនើប ដែលប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដើម្បីទិញ លក់ ឬ ដោះដូរទំនិញ និង សេវាកម្មផ្សេងៗ តាមប្រព័ន្ធអ៊ីនធឺណិត រវាងក្រុមហ៊ុន និង អតិថិជនទូទៅ ឬ ក្រុមហ៊ុន និង ក្រុមហ៊ុន។
វាមានវត្តមាននៅលើទីផ្សារដំបូងតាំងពី ទសវត្សរ៍ឆ្នាំ ៦០ ម៉្លេះ ប៉ុន្តែមានសកម្មភាពផុសផុលខ្លាំងនៅទសវត្សរ៍ឆ្នាំ៩០ នៅពេលដែល ក្រុមហ៊ុន Amazon បានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ហើយ ក្រុមហ៊ុន eBay បង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីលក់ទំនិញជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណិត ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកចាប់ផ្ដើមរីកចម្រើនជាបន្តបណ្ដើរ។
ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce ឬ Electronic commerce ) មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងទីផ្សារបច្ចុប្បន្ននេះ ព្រោះវាមាន លក្ខណៈរហ័ស ទូលំទូលាយ ងាយស្រួលក្នុងការទទួលបានព័ត៌មានលម្អិត ហើយផ្តល់ជម្រើសជាច្រើនដល់អតិជន។
បើទោះបីជា មានចម្ងាយឆ្ងាយប៉ុណ្ណាក៏ដោយ អតិថិជនអាចស្វែងរកទំនិញដែលខ្លួនពេញចិត្ត នៅលើបណ្តាគេហទំព័ររបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកទាំងនោះ ហើយភាគីទាំងពីរអាចចរចា និង បញ្ជាទិញទៅតាមទំហំដែលព្រមព្រៀងគ្នា។
...គួរចាំចំណុចទាំង៥នេះឲ្យច្បាស់ នៅពេលលោកអ្នកមានឱកាសក្លាយជាអ្នកមាន បើមិនចង់មានបញ្ហា!...
លើសពីនេះទៀត អាជីវកម្មប្រភេទនេះ ក៏ងាយស្រួលក្នុងការទទួលបានប្រាកចំណូលខ្ពស់ផងដែរ ជាក់ស្តែង ក្រុមហ៊ុន Alibaba ទទួលបានផលចំណេញយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឲ្យលោក Jack Ma ដែលជាស្ថាបនិកនោះ ក្លាយជាអ្នកមានបំផុតនៅប្រទេសចិន។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនត្រូវបានគេបង្កើតឡើង ដោយផ្ដោតលើ ពាណិជ្ជកម្មអេឡិចត្រូនិក ហើយក្នុងចំណោមនោះ មានក្រុមហ៊ុនធំៗ និង ល្បីៗ ដូចជា ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Amazon និង eBay ជាដើម៕
No comments:
Post a Comment