
ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកមានតម្លៃប្រហែល ២.១៦១ លានដុល្លារ កើនឡើង ៦៩,១លានដុល្លារ ឬស្មើនឹង៣,៣% ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ ២៥៣,៤លានដុល្លារ កើនឡើង ៧៩,៧ លានដុល្លារ ឬស្មើនឹង ៣១,៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញផលិតផលកម្ពុជាដូចជាផលិតផលការដេរ និងផលិតផលកសិកម្ម ហើយសហរដ្ឋអាមេរិកក៏ជាទីផ្សារនាំចេញធំបំផុតទីពីររបស់កម្ពុជាបន្ទាប់ ពីសហភាពអឺរ៉ុប។ គិតត្រឹមខែមករា ដល់ខែមីនា នៅឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកមានតម្លៃ ៧៧១លានដុល្លារកើនឡើង១១%បើធៀបរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន៕
No comments:
Post a Comment