តម្លៃរូបិយប័ណ្ណប្រទេសមួយអាចកំណត់បានថា មានតម្លៃថ្លៃ ឬ ថោកជាងរូបិយប័ណ្ណប្រទេសផ្សេងទៀត អាស្រ័យលើលទ្ធភាព ឬ អំណាចនៃការទិញ (Purchasing Power) វត្ថុមួយមួយដូចគ្នាក្នុងចំនួនប៉ុន្មាន។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចប្រទេសមួយរីកចម្រើន ឬ អន់ថយក៏អាស្រ័យលើការចរាចរណ៍រូបិយប័ណ្ណប្រទេសនោះ នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិផងដែរ។
ប្រាក់ដុល្លាររបស់អាមេរិក ត្រូវបានគេទទួលស្គាល់ថា ជារូបិយប័ណ្ណដែលបានចរាចរណ៍ច្រើនជាងគេដែលមានចំនួនស្មើនឹង៨៧% នៃរូបិយប័ណ្ណសរុបដែលចរាចរណ៍នៅជុំវិញពិភពលោកកាលពីឆ្នាំ២០១៣កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍ធនាគារ BIS របស់អាមេរិក។
...ចំណាត់ថ្នាក់កំពូលៗចំនួន ១២ របស់សិង្ហបុរីលើឆាកអន្តរជាតិដែលអ្នកមិនបានដឹង!...
ទោះបីជាការប្រើប្រាស់ប្រាក់ដុល្លារបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចអាមេរិកជាមហាអំណាចសេដ្ឋកិច្ចទី១នៅពេលបច្ចុប្បន្នក៏ពិតមែន តែបើនិយាយពីរឿងតម្លៃរូបិយប័ណ្ណដែលថ្លៃជាងគេវិញនោះ គឺមិនមែនប្រាក់ដុល្លារនោះឡើយ។ នោះគឺរូបិយប័ណ្ណឌីណាគុយវ៉ែត (Kuwaiti Dinar ឬ KWD)។
ចង់ដឹងថា ប្រទេសទាំង១០ណាខ្លះមានតម្លៃរូបិយប័ណ្ណថ្លៃជាងគេ ហើយរូបិយប័ណ្ណនីមួយៗមានតម្លៃប៉ុន្មានបើប្រៀបធៀបនឹងប្រាក់ដុល្លារអាមេរិក TheBNEWS សូមបង្ហាញជួនមិត្តអ្នកអានដូចខាងក្រោមនេះ៖
...១០ចំណុចដែលអ្នកត្រូវដឹងពីទីផ្សារហិរញ្ញវត្ថុសិង្ហបុរី...
១) ប្រាក់ឌីណាគុយវ៉ែត(Kuwaiti Dinar ឬ KWD) ដែល ១ KWD = ៣,៥៤ ដុល្លារ
២) ប្រាក់បារ៉ែនឌីណា (Bahraini Dinar ឬ BHD) ដែល ១ BHD = ២,៦៥ ដុល្លារ
៣) ប្រាក់រញ៉ាល់អូម៉ង់(Omani Rial ឬ OMR ) ដែល ១ OMR = ២,៦០ដុល្លារ
៤) ប្រាក់ឡេតឡាតវី (Latvian Lats ឬ LVL ) ដែល ១ LVL = ១,៩៧ ដុល្លារ
៥) ប្រាក់ផោនអង់គ្លេស (UK Pound Sterling ឬ GBP) ដែល ១ GBP = ១,៦៤ ដុល្លារ
៦) ប្រាក់ឌីណាហ្សកដានី (Jordanian Dinar ឬ JOD) ដែល ១ JOD = ១,៤១ ដុល្លារ
៧) ប្រាក់អឺរ៉ូ (European Euro ឬ EUR ) ដែល ១ EUR = ១,៣៧ ដុល្លារ
៨) ប្រាក់ម៉ាណាតអាហ្សេបៃហ្សង់ ( Azerbaijani Manat ឬ Manat) ដែល ១ Manat = ១,២៧ ដុល្លារ
៩) ប្រាក់ដុល្លារខេមា (Cayman Dollar ឬ KYD ) ដែល ១ KYD = ១,២២ ដុល្លារ
១០) ប្រាក់ស្វីសហ្វ្រង់ (Swiss Franc ឬ CHF) ដែល ១ CHF = ១, ១២ ដុល្លារ៕
No comments:
Post a Comment