រុស្ស៊ីជាប្រទេសមហាអំណាចពិភពលោក តាំងពីច្រើនជំនាន់មកហើយ ហើយបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យទំនើប។ នៅពេលដែលគេនិយាយអំពីប្រទេសរុស្ស៊ី គេនឹកឃើញដល់បដិវត្តរុស្ស៊ី ខែតុលាឆ្នាំ១៩១៧ – គេនឹកឃើញដល់សង្គ្រាមត្រជាក់ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិកជាអ្នកប្រកួតប្រជែងគ្នាខាងអំណាចនយោបាយ – យោធា និងសេដ្ឋកិច្ច។ល។
គេហទំព័រ TheBNEWS សូមនាំមកជូនអស់លោកអ្នកនូវអត្ថបទស្ដីពីកត្តាភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលមានវិសាលភាពធំទូលាយ និងគុណប្រយោជន៍នៃកត្តាភូមិសាស្ត្រ និងអាកាសធាតុ ដែលធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសមានឯករាជភាព និងសន្តិសុខជាតិល្អប្រសើរ។
...ទស្សនាវដី្តរុស្ស៊ី៖ រុស្ស៊ីនឹងឈ្នះងាយបំផុត បើសង្រ្គាមលោកលើកទី៣ផ្ទុះឡើង ព្រោះមានអាវុធនុយក្លេអ៊ែរច្រើនជាងអាមេរិកលើសលប់...
ឈ្មោះជាផ្លូវការ សហព័ន្ធរុស្ស៊ី
ផ្ទៃដីសរុប ជាង ១៧ លានគីឡូម៉ែត្រការ៉េ
ផ្ទៃដីដែលគ្រប់ដណ្ដប់ដោយទឹកកក ១៣,១ លានគីឡូម៉ែត្រការ៉េ
ផ្ទៃដីបង្កបង្កើនផលកសិកម្ម ជាង ១,២ លាននាក់ (លំដាប់ទីបួនពិភពលោក)
ប្រជាពលរដ្ឋសរុប ១៤៣,៥ លាននាក់ (តួលេខនេះមិនរួមបញ្ចូលតំបន់គ្រីមៀ ដែលរុស្ស៊ីទើបតែបញ្ចូលជាដែនអធិបតេយ្យរបស់រុស្ស៊ីផងទេ)
ទម្រង់រដ្ឋ សាធារណរដ្ឋសហព័ន្ធ
រូបិយប័ណ្ណជាតិ ប្រាក់រូបល ឬរូប (Ruble)
រដ្ឋធានី មូស្គូ (ធំលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីទីក្រុងអ៊ីស្តាន់ប៊ុល)
ប្រធានាធិបតី វ៉្លាឌីមៀពូទីន
នាយករដ្ឋមន្ត្រី ឌីមីទ្រីមេតវេដេវ
...រុស្ស៊ីកំពុងគម្រាមបារាំងថានឹងមាន “បញ្ហាធំ” បើសិនមិនប្រគល់កប៉ាល់ដឹកយន្តហោះតាមការសន្យា...
ទិដ្ឋភាពទូទៅនៅប្រទេសរុស្ស៊ី
រុស្ស៊ីត្រូវបានគេប្រសិទ្ធិនាមថា «ប្រទេសខ្លាឃ្មុំ» (១)។ ប្រទេសរុស្ស៊ីមានទំហំដីសរុបធំជាងគេនៅក្នុងពិភពលោក។ ចំណោមផ្ទៃដីសរុបរបស់ប្រទេសរុស្ស៊ីទាំងជាង១៧ លានគីឡូម៉ែត្រការ៉េ គឺត្រូវបានគ្របដណ្ដប់ដោយទឹកកកនៅតំបន់ស៊ីបេរីប្រមាណជាង ១៣ លានគីឡូម៉ែត្រការ៉េរួចជាស្រេច។ ផ្ទៃដីប្រហែលបួនលានគីឡូម៉ែត្រការ៉េ ផ្ដល់លក្ខខ័ណ្ឌអនុគ្រោះ ឬលក្ខខ័ណ្ឌប្រកប សម្រាប់មនុស្សរស់នៅ និងបង្កបង្កើនផលកសិកម្ម។ តំបន់ស៊ីបេរីគ្របដណ្ដប់ដោយទឹកកកមួយភាគធំ ហើយផ្នែកខ្លះនៃតំបន់ គឺទឹកកកកកខួបប្រាំងខួបវស្សា (សីតុណ្ហភាពចុះត្រជាក់ដល់ - ៧១ អង្សាក្រោមសូន្យ)។
ប្រទេសរុស្ស៊ីលាតសន្ធឹងពីតំបន់អឺរ៉ុបខាងកើត (សមុទ្របាល់ទិក – Baltic Sea) ទៅទល់នឹងតំបន់អាស៊ីខាងជើង។ ប្រទេសរុស្ស៊ីភាគខាងលិច ជាប់នឹងសមុទ្របាល់ទិក (អឺរ៉ុបខាងកើត) – ភាគខាងកើត ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក – ភាគខាងជើងជាប់នឹងមហាសមុទ្រទឹកកកអាកទិក (Arctic Ocean) និងភាគខាងជើង ជាប់នឹងសមុទ្រខ្មៅ និងតំបន់កូកះ (Caucases)។
...បើចង់ទៅលេងរុស្ស៊ី លោកអ្នកត្រូវដឹងរឿងប្លែកៗទាំងនេះ!...
លក្ខណៈភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលលាតសន្ធឹងយ៉ាងធំទូលាយ គួបផ្សំនឹងប្រទេសត្រូវបានហ៊ុំព័ទ្ធដោយទឹកកកនិងសមុទ្រនេះហើយ ដែលធ្វើឲ្យឥទ្ធិពលនយោបាយ និងឥទ្ធិពលយោធារបស់រុស្ស៊ី រីកសាយភាយ និងមួយផ្នែកទៀត ស្ថានភាពភូមិសាស្ត្រនេះនាំឲ្យវិស័យការពារជាតិរបស់រុស្ស៊ីខ្លាំង និងមិនងាយប្រទេសណាច្បាំងឈ្នះទេ ព្រោះមានវិសាលភាពធំទូលាយ – ហ៊ុំព័ទ្ធដោយទឹកកករាប់លានគីឡូម៉ែត្រ និងអាកាសធាតុត្រជាក់ខ្លាំងពេលរដូវរងា។ តាំងពីណាពីណីមក កត្តាភូមិសាស្ត្រគឺជាឧត្ដមភាពរបស់រុស្ស៊ី ដែលធ្លាប់វាយបកលើកងទ័ពឈ្លានពានចំនួនពីរលើកធំៗ។ (២)
កត្តាមួយចំនួនដែលបណ្ដាលឲ្យប្រទេសរុស្ស៊ីមានវិសាលភាពធំទូលាយដូចសព្វថ្ងៃ គឺកើតឡើងនៅក្នុងសតវត្សទី១៦ (ឆ្នាំ១៥០០ – ១៥៩៩)។ កាលណោះ មេទ័ពឈ្មោះ Yermak Timofeyevich ក្រោមការគ្រប់គ្រងរបស់អធិរាជ Ivan the Terrible បានវាយយកតំបន់នានាមកកាន់កាប់ មានដូចជា «បណ្ដារដ្ឋបុរី - City states» នៅជាប់នឹងប្រទេសរុស្ស៊ី ហើយបញ្ចូលជាដែនអធិបតេយ្យរបស់រុស្ស៊ី។ បន្ទាប់មក មេទ័ព Yermak បានពង្រីកដែនដីទៅភាគខាងកើតទៀត ដោយបានលើកកងទ័ពវាយយកដែនដីមួយភាគធំ ដែលស្ថិតក្រោមចំណុះចក្រភពម៉ុងហ្គោល ហើយបានផ្ដួលរំលំអធិរាជម៉ុងហ្គោល នៅក្នុងឆ្នាំ ១៥៨២ (កាលណោះ ម៉ុងហ្គោលចុះខ្សោយ)៕
...យន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿងហោះបំពានដែនអាកាសអឺរ៉ុប ខណៈស្ថានភាពនៅតានតឹងជាមួយ NATO...
កំណត់សម្គាល់:
(១) - ប្រទេសនីមួយៗមាននិមិត្តរូប ឬរហស្សនាមរបស់ខ្លួន ដូចជារុស្ស៊ី (ខ្លាឃ្មុំ) - អាល្លឺម៉ង់ (ឥន្ទ្រីដែក) – អាមេរិក (លោកអ៊ុំសាម – Uncle Sam) – បារាំង (មាន់គក) – អង់គ្លេស (តោ) - ចិន (ខ្លាឃ្មុំផេនដា - Panda)។ល។
(២) - អធិរាជសង្គ្រាម ណាប៉ូឡេអុង (Napoleon) ធ្លាប់លើកកងទ័ពជាងហុកសិបម៉ឺននាក់ និងសេះជាងហាសិបម៉ឺនសេះ វាយចូលប្រទេសរុស្ស៊ីកាលពីឆ្នាំ១៨១២ រហូតដល់ព័ទ្ធជាប់ទីក្រុងមូស្គូ ប៉ុន្តែមិនអាចវាយយកទីក្រុងមូស្គូបាន។ ទីបំផុត ណាប៉ូឡេអុងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ហើយកងទ័ពរត់ផាសក្រញំា ខ្លះរត់រួចក៏អាចរត់រួច ឯមួយភាគធំត្រូវស្លាប់គរជើង។ មូលហេតុធំបំផុតគឺអាកាសធាតុត្រជាក់ហួសហេតុ ហើយអាកាសធាតុត្រជាក់នេះហើយ ដែលធ្វើឲ្យកងទ័ពអស់អារម្មណ៍ ឬអស់កម្លាំងចិត្ត លែងចង់ច្បាំង។ គេបង្កើតឃ្លាមួយថា «ធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី គ្មានអនាគតល្អទេ»។
លោកអ៊ីទ្លែ មុននឹងលើកកងទ័ពវាយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលោកលើកទីពីរ ក៏បានសិក្សាដឹងរួចជាស្រេចអំពីមូលហេតុនៃអាកាសធាតុត្រជាក់ ដែលអធិរាជសង្គ្រាមណាប៉ូឡេអុង បរាជ័យនៅប្រទេសរុស្ស៊ី។ ហេតុនេះ យុទ្ធសាស្ត្ររបស់អ៊ីទ្លែ គឺធ្វើយ៉ាងណាត្រូវវាយយកទីក្រុងមូស្គូឲ្យបានមុនរដូវរងាចូលមកដល់។ ប៉ុន្តែទោះបីជាកម្លាំងយោធារបស់អាល្លឺម៉ង់ខ្លាំងក្លាដល់កម្រិតកំពូល ជាមួយនិងកងទ័ពអាល្លឺម៉ងជាង ៣,៥ លាននាក់ និងកងទ័ពសម្ព័ន្ធមិត្តអាល្លឺម៉ង់ជាង ១,៥ លាននាក់ទៀត ដែលសរុបចូលគ្នាជាងប្រាំលាននាក់ អាចនិយាយបានថា «កងទ័ពទាំងនេះ ទៅទីណាគឺមេឃរលំ ភ្នំរលាយ» ក៏នៅតែមិនអាចវាយយកទីក្រុងសំខាន់ៗរបស់រុស្ស៊ី ដូចជាស្តាលីនក្រាត (Stalingrad) - មូស្គូូ និងឡេនីនក្រាត (Leningrad)។
មូលហេតុដែលកងទ័ពអាល្លឺម៉ង់មិនអាចវាយយកប្រទេសរុស្ស៊ីទាំងមូល គឺមួយផ្នែកបណ្ដាលមកពីអាកាសធាតុត្រជាក់ខ្លាំងដល់ -៥០ អង្សាក្រោមសូន្យ រហូតដល់អាល្លឺម៉ង់បញ្ឆេះម៉ាស៊ីនឡាន រថក្រោះ និងបាញ់កាំភ្លើងមិនចេញ)។ កាលណោះ សូម្បីកងទ័ពរុស្ស៊ីទូទៅ ក៏ពុំអាចធន់ទ្រាំនឹងអាកាសធាតុត្រជាក់ដល់ថ្នាក់ហ្នឹងបានដែរ គឺរុស្ស៊ីបានវាយបក ដោយប្រើកម្លាំងទ័ពដែលឈរជើងនៅតំបន់ស៊ីបេរី ជាងមួយលាននាក់ (តំបន់ស៊ីបេរីខាងលើ ទឹកកកកកខួបប្រាំងខួបវស្សា។

No comments:
Post a Comment