Monday, November 10, 2014

ឈ្មួញ​អង្ករ​ និង​អ្នក​ជំនាញ​ ៦០០​នាក់​មក​​ពី​៤០​ប្រទេស ​នឹង​ចូលរួម​សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៦​នៅ​កម្ពុជា​​




​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ខា​ស់​ផ្ទះ​​​សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៦ (The 6th World Rice Conference) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែ​​វិច្ឆិកា​ដោយ​មាន​​ការចូលរួម​ពី ឈ្មួញ​អង្ករ និង​អ្នកជំនាញ​ប្រមាណ ​​៦០០​នាក់ មក​ពី​​៤០​ប្រទេស​​ជុំវិញ​ពិភពលោក​។​

​យោង​តាម​សេចក្តី​ថ្លែង​ការ​មួយ​របស់ ​សហព័ន្ធ​អង្ករ​កម្ពុជា​ ឲ្យ​ដឹងថា សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៦ (The 6th World Rice Conference)​នេះ ធ្វើឡើង​ដោយ​ ផ្តោត​សំខាន់​ទៅលើ​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​អង្ករ និង​ការ​កើន​ឡើង​ថ្មីៗ​​​​ឧស្សាហកម្ម​ពាណិជ្ជកម្ម​អង្ករ​ ដូចជា​ប្រទេស​ថៃ និង​កម្ពុជា​។​​
​​​
​លិខិត​ដដែល​បន្តថា​ ក្នុង​សន្និសីទ​អង្ករ​ពិភព​លោក​លើក​ទី​៦​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹងមាន​ការចូលរួម​ពី​បណ្តា​គណៈប្រតិភូ​ និង​អ្នកតំណាង​អាជីវកម្ម​អង្ករ​ ដោយ​គណៈប្រតិភូ​ទាំងនោះ​នឹង​ផ្លាស់ប្តូ​រទាំង​បទពិសោធន៍​ និង​រាល់​ព័ត៌មាន​ជុំវិញ​​​សក្ដានុពល​អង្ក​រទាំង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​សន្និសីទ​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បី​ត​ភ្ជាប់ និង​រៀន​ពី​វិធី​នៃ​ការផ្លាស់ប្តូរ ពី​ផលប៉ះពាល់​ទៅដល់​ពាណិជ្ជកម្ម​អង្ករ​ពិភពលោក​។​
​​
​បន្ទាប់ពី កម្ពុជា​ទទួលបាន​ពាន​​រង្វាន់​អង្ករ​ល្អ​បំផុត​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ ​គឺ​ឆ្នាំ ២០១២-២០១៣ ​ ​បាន​ធ្វើ​ឱ្យ​អង្ករ​កម្ពុ​ជាមាន​កិត្តិយស​នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា ​បាន​ក្លាយជា​ប្រទេសមួយ ដែល​ផ្គត់​ផ្គង​អង្ករ​ដ៏​សំខាន់​របស់​ពិភពលោក។ ​​តាម​ប្រភព​ដដែល​ ​​កម្ពុជា​​​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៣​ជា​ប្រទេស​ផលិត​អង្ករ​ ចំណាត់ថ្នាក់​ទី​ ​៧ ​ជា​ប្រទេស​នាំចេញ​អង្ករ​ ​និង​ចំណាត់ថ្នាក់​ទី ​២​ ​ជា​ប្រទេស​ដែល​នាំចេញ​អង្ករ​ក្រអូប​ បន្ទាប់​ពី​ប្រទេស​ថៃ​។​

​សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៥ (The 5th World Rice Conference) ធ្វើឡើង​នៅ​ប្រទេស​ចិន ដែលមាន​ការចូលរួម​ពី​ប្រទេស​ចិន ឥណ្ឌា វៀតណាម ថៃ ប៉ា​គី​ស្ថាន មី​យ៉ាន​ម៉ា​ កម្ពុជា មា​ឡេ​ស៊ី ឥណ្ឌូនេស៊ី ហ្វី​លី​ភី​ន កូរ៉េខាងត្បូង និង​គណៈប្រតិភូ​ដែល​មកពី​ប្រទេស​អាហ្វ្រិក អាមេរិក​ខាង​ត្បួ​ង និង​អឺរ៉ុប​​ចូលរួម​៕

No comments:

Post a Comment