Wednesday, November 26, 2014

តើ​ក្រុម​រដ្ឋ​ឥស្លាម អាច​បង្កើត​ចក្រភព​អូតូម៉ង់​ (Ottoman Empire) ថ្មី​​បាន​ដោយ​របៀប​ណា?

 

ក្រុមកងកម្លាំងរបស់រដ្ឋឥស្លាមប្រភព៖​ sites.duke.edu
ក្រុម​រដ្ឋ​ឥស្លាម គឺជា​អង្គការ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ ដែល​ពិភពលោក កំពុង​មាន​ការ​ព្រួយ​បារម្ភ​នា​ពេល​បច្ចុប្បន្ន។ ក្រុម​នេះ បាន​កាន់កាប់​តំបន់​សំខាន់ៗ​ជា​ច្រើន​ក្នុង​ប្រទេស​ស៊ីរី និង អ៊ីរ៉ាក់ ជាពិសេស​ទីកន្លែង​ដែល​មាន​ប្រភព​ធនធាន​ប្រេង និង ឧស្ម័ន។ បើ​តាម​ការ​សន្និដ្ឋាន​ចុងក្រោយ​របស់​អ្នក​ជំនាញ ​ឲ្យ​ដឹង​ថា ពួក​ជ្រុល​និយម​ទាំង​នោះ មាន​កងកម្លាំង​រហូត​ដល់ ៣ ១៥០០នាក់ ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​ និង​បន្ត​កើនឡើង​រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ក្រុម​រដ្ឋ​ឥស្លាម​នេះ ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ភេរវកម្ម​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ពោល​គឺ​​មាន​ទឹកប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​អាមេរិក។ ទឹកប្រាក់​ដ៏​ច្រើន​ទាំង​នេះ គឺ​បាន​មក​ពី ការ​លក់​ប្រេង​ ការ​ជួញដូរ​មនុស្ស​ ការ​ចាប់​ជំរិត និង ប្លន់​ជា​ដើម ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​យ៉ាង​ហោច​ណាស់​ លាន​ដុល្លារ។

ក្រុម​រដ្ឋ​ឥស្លាម​ចង់​បង្កើត​ចក្រភព​មួយ
ពួក​ឥស្លាម​ជ្រុល​និយម​ បាន​ប្រកាស​អំពី​ការ​បង្កើត​រដ្ឋ​ឥស្លាម​មួយ​នា​ពេល​កន្លង​ទៅ ដែល​គ្រប់គ្រង​ដោយ មេដឹកនាំ​សាសនា គឺ លោក Abu Bakr al-Baghdadi។ មេដឹកនាំ​រដ្ឋ​ឥស្លាម​ លោក Abu Bakr al-Baghdadi តែង​​ថ្លែង​ទៅ​កាន់​បណ្តា​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​លើ​ពិភពលោក ដែល​មាន​សរុប​ប្រមាណ ១,៦ ពាន់​លាន​នាក់ ក្នុង​នោះ​លោក​តែង​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ ក្នុង​សកម្មភាព​បង្កើត​រដ្ឋ​ឥស្លាម​នេះ​។ ដោយសារ​តែ​បែប​នេះ​ហើយ បាន​ជា​មាន​សមាជិក​ថ្មីៗ​ជា​ច្រើន មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក ជាពិសេស​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន។

ជាមួយ​នឹង​សកម្មភាព​ដ៏​ផុសផុល​នេះ ពួក​ឥស្លាម​ជ្រុល​និយម​ចង់​បង្កើត ចក្រភព​​មួយ​ដែល​ខ្លាំងក្លា​ដូច​សម័យ​អតីតកាល ដើម្បី​លើក​ដំកើង​មុខមាត់ និង សក្ដានុពល​សាសនា​របស់​ខ្លួន។ ក្នុង​សម័យ​អតីតកាល អាណាចក្រ អូតូម៉ង់​ (Ottoman Empire) គឺ​ជា​អាណាចក្រ​ដ៏​រុងរឿង និង មាន​អំណាច​ខ្លាំងក្លា​របស់​អ្នក​កាន់​សាសនា​ឥស្លាម។ ដូច្នេះ​ហើយ បានជា​ពួក​រដ្ឋ​ឥស្លាម​បច្ចុប្បន្ន​នេះ ចង់​សាង​ភាព​អស្ចារ្យ​ឲ្យ​ដូច​ចក្រភព​ អូតូម៉ង់​ (Ottoman Empire)។ នេះ​បើ​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​ជំនាញ​បស្ចិម​ប្រទេស។

...អង្គការ​សហប្រជាជាតិ​៖ រដ្ឋ​ឥស្លាម​មាន​អាវុធ​គ្រប់គ្រាន់ ​សម្រាប់​ធ្វើ​​សង្គ្រាម​រហូត​ដល់​២ឆ្នាំ​ទៀត...
​​ការ​ដួល​រលំចក្រភព​​អូតូម៉ង់​ (Ottoman Empire) នៅ​តែ​ជា​បញ្ហា​របស់​ក្រុម​ភេរវកម្ម
ចាប់តាំងពី​​ចក្រភព​​អូតូម៉ង់​ (Ottoman Empire)​ដួល​រលំ​នៅ​ឆ្នាំ ១៩២៤មក មាន​ក្រុម​ឥស្លាម​ជា​ច្រើន តែង​មាន​បំណង​ចង់​សាង​ភាព​អស្ចារ្យ​ឡើង​វិញ ជាពិសេស​នោះ​គឺ​ក្រុម​ជ្រុល​និយម​តែ​ម្តង មាន​ដូចជា ក្រុម​ភេរវកម្ម​អាល់កៃដា និង ក្រុម​រដ្ឋ​ឥស្លាម​នេះ​ជាដើម​។

គួរ​រម្លឹក​ឡើង​វិញ​ថា ក្នុងពេលដែល ចក្រភព​អូតូម៉ង់​រលំរលាយ​នោះ គឺ​មាន​ពួក​មហា​អំណាច​នៅ​អឺរ៉ុប​ មាន​ដូចជា ចក្រភព​អង់គ្លេស និង បារាំង​ជាដើម មក​ត្រួតត្រា និង បែងចែក​តំបន់​ភូមិសាស្ត្រ ក៏​ដូចជា​ព្រំដែន​ជា​ច្រើន​ធ្វើ​ឲ្យ​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​នៅ​តំបន់​អារ៉ាប់។ដោយសារ​តែ​ប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​ឥស្លាម​ជ្រុលនិយម​មាន​កំហឹង​ជាមួយ​នឹង​ប្រទេស​លោក ខាង​លិច ហើយ​ខិតខំ​ប្រមូល​គ្នីគ្នា ដើម្បី​ប្រឆាំង។ ដូច្នេះហើយ ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន ពួក​ជ្រុលនិយម​ទាំង​នោះ តែងតែ​សម្លាប់​មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​គោល​គំនិត​របស់​ខ្លួន។
...​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​អាមេរិក​លាលែង​ពី​តំណែង​ក្រោម​សម្ពាធ​ពី​រដ្ឋាភិបាល​រឿង​ប្រឆាំង​ក្រុម​ ISIS...
ក្រុម​រដ្ឋ​ឥស្លាម​មាន​បណ្ដាញ​ក្នុង​ប្រទេស​ចំនួន ១១
ចំនួន​​កងកម្លាំង​របស់​ពួក​រដ្ឋ​ឥស្លាម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​តែ​មាន​ការ​ចូលរួម​ពី​បណ្ដាញ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស។ មេដឹកនាំ​ក្រុម​ជ្រុលនិយម​តែងតែ​ធ្វើ​ការ​អំពាវនាវ​ដល់ បណ្តា​អ្នក​កាន់សាសនា​ឥស្លាម​ទាំង​នោះ នៅ​លើ​ពិភពលោក ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​បង្កើត​ ចក្រភព​ដ៏​មាន​អំណាច​មួយ​នៅ​ពេល​ខាង​មុខ។

មាន​ប្រទេស​ចំនួន​ ១១ ដែល​ជា​បណ្ដាញ​ដ៏​សំខាន់​របស់​ក្រុម​មួយ​នេះ ដូចជា ប្រទេស​ប៉ាគីស្ថាន អេហ្ស៊ីប អាល់ហ្សេរី​ ហ្វីលីពីន អ៊ីស្រាអែល​ លីបង់ លីប៊ី​​ ឥណ្ឌូណេស៊ី ស៊ីរី អ៊ីរ៉ាក់​ និង ស៊ូដង់​ជាដើម។ ថ្វីត្បិតតែ​ នៅ​ពេល​នេះ ក្រុម​រដ្ឋ​ឥស្លាម​មិនទាន់​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​នឹង​ប្រទេស​លោក​ខាង​លិច ដោយចំហ​ប៉ុន្តែ នៅ​ពេល​ខាង​មុខ​គេ​ជឿ​ថា ស្ថានភាព​នឹង​កាន់តែ​គ្រោះថ្នាក់ បើសិន​មិន​អាច​បោស​សំអាត​ឲ្យ​ទាន់​ពេល​វេលា​៕

No comments:

Post a Comment