Thursday, November 13, 2014

មន្ត្រី​អាកាសចរ​ស៊ីវិល​​កម្ពុជា​ បង្ហើប​ប្រាក់​ខែ​អ្នក​បើក​យន្តហោះ (ពីឡុត) ​ស្រុក​ខ្មែរ​! ចុះ​លោក​អ្នក​ដឹង​ថា​ប៉ុន្មាន​អត់?


យន្តហោះ​របស់​ក្រុម​ហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​
​អាកាសយានិក​បើក​យន្តហោះ​​ជាមួយ​ក្រុម​ហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​អាកាស​ចរ​ស៊ីវិល​កម្ពុជា​ទទួល​បាន​ប្រាក់​ខែ​​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដោយ​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ឬ​កើន​ឡើង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​នៃ​ការ​​ហោះ​ហើរ​និង​បទពិសោធន៍​ការ​ងារ​របស់​អាកាសយានិក​ម្នាក់ៗ​​។

​​អគ្គនាយករង​​នៃ​អគ្គនាយកដ្ឋាន​អាកាសចរ​ស៊ីវិល​​កម្ពុជា​លោក ស៊ីន​ ចាន់ សិរីវុត្ថា​​ឱ្យ​ The BNEWS​ ដឹង​ថា​អ្នក​បើក​យន្តហោះ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទទួល​បាន​​ប្រាក់​ខែ​ជា​មធ្យម​ចំនួន​៨​០០០​​ដុល្លារ​អាមេរិក​​ហើយ​នឹង​អាច​កើន​​រហូត​ដល់​ជាង​១០.០០០ដុល្លារ​អាមេរិក​​ឬ​ទាប​ជាង​នេះ​អាស្រ័យ​ទៅ​លើ ​តួនាទី​និង​​រយៈ​ពេល​នៃ​ការ​ហោះ​ហើរ​របស់​អាកាសយានិក​ម្នាក់ៗ។ 

​លោក​ក៏​បាន​បង្ហើប​ទៀត​ថា​ ​​​អាកាសយានិក​បរទេស​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​អាកាសយានិក​ខ្មែរ​។

មន្ត្រី​ដដែល​រូប​នេះ​​ឱ្យ​ដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ​​​អាកាសយានិក​ខ្មែរ​បើក​យន្ត​ហោះ​នៅ​​ក្រុម​ហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​​មាន​​ ២០​%​ ក្រុមហ៊ុន​ស្គាយ​វីង ​​៧០%​ ​និង​ក្រុមហ៊ុន ​Apsara International Air ​មាន​​​៥០​%​។​
​​
​ក្រុម​ហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ហោះ​ហើរ​ជា​មួយ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បច្ចុប្បន្ន​នេះ​​មាន​ចំនួន​៤​​ក្រុម​ហ៊ុន​ក្នុង​នោះ​រួម​មាន​​ ក្រុម​ហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ (Cambodia Angkor Air) មាន​យន្តហោះ​ចំនួន ៦​គ្រឿង ក្រុមហ៊ុន​ស្គាយ​វីង(Sky Wing Asia Airline) មាន​ចំនួន​យន្តហោះ​ ២​គ្រឿង ​ក្រុម​ហ៊ុនApsara International Air មាន​​១​គ្រឿង និង​ក្រុម​ហ៊ុន​​ Bassaka Air​​​ មាន​ចំនួន ​១​​គ្រឿង​៕ 

No comments:

Post a Comment