Monday, November 10, 2014

តើ​​បារាំង​ដាក់​អាណានិគម​​ទៅ​លើ​ប្រទេស​ណា​ខ្លះ?


តើ​​បារាំង​ដាក់​អាណានិគម​​ទៅ​លើ​ប្រទេស​ណា​ខ្លះ?ប្រភព៖​ gherkinstomatoes.com
​​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៥៣៤​ មក​​ ប្រទេស​បារាំង​បាន​ដាក់​អាណានិគម​​ទៅ​លើ​បណ្ដា​ប្រទេស​ជា​ច្រើន​​​ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិក​ អាស៊ី​ និង​​​​​​នៅ​អាមេរិក​។ ​​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៥៣៤​ រហូត​ដល់​ឆ្នាំ​១៩៨០​ ​​អ្នក​ប្រវត្តិសាស្ត្រ​បាន​ហៅ​ប្រទេស​បារាំង ​តាម​ភាសា​មួយ​បែប​ទៀត​ថា​ ​ចក្រភព​អាណានិគម​ ឬ​ French Colonial Empire។ ​​​

​​​​​ចក្រភព​​អាណានិគម​​​របស់​ប្រទេស​បារាំង ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ដំណើរ​កាល​ គឺ​ចាប់​ពី​​​ដំណាក់​កាល​ដំបូង​ រហូត​មក​ដល់​ឆ្នាំ​១៨១៤​ ​​​និង​​ចាប់​ពី​ឆ្នាំ​១៨៣០​ រហូត​ដល់​ឆ្នាំ​១៩៨០។ ​​ក្រោយ​ឆ្នាំ​១៨១៤​ ​បារាំង​បាន​បាត់​បង់​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​​ខ្លួន​ជា​ច្រើន។ ​នៅ​ចន្លោះ​សតវត្សរ៍​ទី​១៩​ និង​ទី​២០​ ​​ចក្រភព​អាណានិគម​បារាំង​ គឺ​ជា​ចក្រភព​អាណានិគម​ធំ​ទី​ពីរ​ក្នុង​លោក​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​សរុប​ជាង​ ១២​លាន​គីឡូម៉ែត្រ​ការ៉េ។ ​​​ប្រទេស​ដែល​ទទួល​បាន​ឯករាជ្យ​ចុង​ក្រោយ​គេ​ពី​ប្រទេស​បារាំង​គឺ​​ វ៉ានូទូ (សមុទ្រ​ប៉ាស៊ីហ្វិក) នៅ​ឆ្នាំ​១៩៨០។ 

​ ​តើ​ប្រទេស​ណា​ខ្លះ​ដែល​មាន​ប្រវត្តិ​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង៖ 
-​បារាំង​ បាន​បង្ហូត​ទង់ជាតិ​នៅ​ក្រៅ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​​ដំបូង​នៅ​ឆ្នាំ​១៥៣៤​ នៅ​​​ឆក​ Gaspe (ក្បែរ​ទីក្រុង​កេប៊ិច​​ប្រទេស​កាណាដាសព្វ​ថ្ងៃ)។ 

​​
ប្រទេស​ និង​ដែន​ដី​នៅ​ទ្វីប​អឺរ៉ុប​៖ ​
-អាល់បានី​ (១៩១៦-១៩២០)​ ៖ ​មិន​មែន​គ្រប់​គ្រង​ដោយ​ផ្ទាល់​ទេ​ គឺ​​រដ្ឋ​សម្ព័ន្ធ​មិត្ត​បង្កើត​ឡើង​ដោយ​​​កង​កម្លាំង​បារាំង​នៅ​ប្រទេស​នេះ) 
-អង់ដូរ៉ា​ ​(១៨០៦-១៨១៤)​​
-អូទ្រីស​ (១៩៤៥-១៩៥៦)៖ ​គ្រប់​គ្រង​ដែន​ដី​របស់​ប្រទេស​នេះ​​ប្រមាណ​​តែ​ ១៥,៨%​
​​-បែលហ្សិក​ ​មាន​បី​ដំណាក់​កាល​ ៖ (១៧០៣-១៧០៦) (១៧៤៥-១៧៤៨)​ និង​ (១៧៩៥-១៨១៤)​​​
-ក្រូអាត​ (១៨០៨-១៨១៣) ៖​គ្រប់​គ្រង​ដែន​ដី​ចំនួន​ ១១​តំបន់​ប៉ុណ្ណោះ
-ក្រិក​ (​១៧៩៧-១៨០២) គ្រប់គ្រង​ដែន​ដី​ ១,៧៥%, កោះ​ Kastelorizo (១៩១៥-១៩២០) ​និង​ដែន​ដី​មួយ​ចំនួន​ទៀត
-អ៊ីតាលី​ (១៨០៥-១៨១៤)​ ​
​-អាល្លឺម៉ង់​ (១៨០៦-១៨១៣) គ្រប់​គ្រង​រដ្ឋ​ប្រហែល​ ៣០ 
-ម៉ាល់តា​ (១៧៩៨-១៨០០) គ្រប់​គ្រង​មួយ​រយៈ​ពេល​ខ្លី​ អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​មិន​ចាត់​បញ្ចូល​ក្នុង​​ប្រទេស​អាណានិគម​បារាំង​ទេ
-ម៉ូណាកូ​​ (១៧៩៣-១៨១៤) ​
-ដែន​ដី​មួយ​ចំនួន​របស់​ប្រទេស​ហុឡង់ដ៍​ (១៧៩៣-១៨១៤) ​
-ប៉ូឡូញ៖ ដែន​ដី​ Duchy of Warsaw (១៨០៧-១៨១៥) 
-ព័រទុយហ្គាល់​ (១៨០៧-១៨១០) គ្រប់​គ្រង​មួយ​រយៈ​ពេល​ខ្លី​ អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​មិន​ចាត់​បញ្ចូល​ក្នុង​​ប្រទេស​អាណានិគម​បារាំង​ទេ
-​អេស្ប៉ាញ​ (១៨០៨-១៨១៣) ​
-ស្វីស​ (១៧៩៨-១៨១៨)​
-​ដែន​ដី​វ៉ាទីកង់​

ទ្វីប​អាមេរិក​
​-ដែន​ដី​មួយ​ចំនួន​នៅ​កាណាដា​ ឬ​គេ​ហៅ​ថា​ បារាំង​ថ្មី​ (១៥៣៤-១៧៦៣)​
-​ដែន​ដី​​មួយ​ចំនួន​នៅ​សហរដ្ឋ​​អាមេរិក​ (​ចន្លោះ​ពី​ឆ្នាំ​១៥៦២-១៨០៤)៖ 
-ប្រេស៊ីល​ (ដែន​ដី​មួយ​ចំនួន​ធំ) ៖ ចន្លោះ​ពី​ឆ្នាំ​​ ១៥៣១-១៨៩៧
-ម៉ិកស៊ីកូ​៖ 
-ហៃទី (១៦២៧-១៨០៤)​
-French Guiana (១៦៤៣-) 
​-ដូមីនីកា​ (​១៦២៥-១៦៦៣. ១៧៧៨-១៧៨៣) 
-តូបាហ្គោ​ ៖ ​(១៦៦៦-១៦៦៧.​ ១៧៨១-១៧៩៣. ១៨០២-១៨០៣) ​និង​ដែន​ដី​ជា​ច្រើន​ទៀត​នៅ​ទ្វីប​អាមេរិក។ 

អាហ្វ្រិក​
​-ម៉ារ៉ុក​ (១៩១២-១៩៥៦)​
​-អាល់ហ្សេរី​ (១៨៣០-១៩៦២)​
-អេហ្សីប​
-ទុយនីស (ឯករាជ្យ​ ១៩៥៦) 
-លីប៊ី​ (ឯករាជ្យ​ ១៩៥១) 
​-កូឌីវ័រ​ (១៨៤៣-១៩៦០) 
-បេនីន​ (១៨៨៣-១៩៦០) 
​​-ម៉ាលី​ (១៨៨៣-១៩៦០) 
-ហ្គីណេ​ (១៨៩១-១៩៥៨) 
​-ម៉ូរីតានី​ (១៩០២-១៩៦០) 
-នីហ្សេរ (១៨៩០-១៩៦០) 
-សេណេហ្គាល់​ (១៦៧៧-១៩៦០) 
-នីហ្សេរីយ៉ា​ 
-ហ្គែមប៊ី​ 
-ឆាត​ (១៩០០-១៩៦០) 
-សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ (១៩០៥-១៩៦០) 
-​សាធារណរដ្ឋ​កុងហ្គោ​ (១៨៧៥-១៩៦០) 
-ហ្គាបុង​ (១៨៣៩-១៩៦០) 
​-កាមេរ៉ូន​ (១៩១៨-១៩៦០) 
-អេរីទ្រី​ (​១៨៣៨-១៨៥៣) 
-ម៉ាដាហ្គាស្កា​ (១៨៩៦-១៩៦០) 
-ឌីប៊ូទី​ 
-ស៊ីហ្សែលលីស (១៧៥៦-១៨១០) 
-កូម៉ូរ៉ូស​ (១៨៦៦-១៩៧៥) 

​អាស៊ី​
​-វៀតណាម​ (១៨៥៨-១៩៥៤)​
-ឡាវ (១៨៩៣-១៩៥៤)
-កម្ពុជា (១៨៦៣-១៩៥៣) 
-ឥណ្ឌា​ 
​-ស៊ីរី (​១៩២០-១៩៤៦) 
-យេមែន​ 
-លីបង់​ (ឯករាជ្យ​ ១៩៤៣) 

​ក្រៅ​ពី​នេះ​នៅ​មាន​ដែន​ដី​ជា​ច្រើន​ទៀត៕ 

No comments:

Post a Comment