លោក Mikhail Gorbachev អតីតប្រធានាធិបតីសហភាពសូវៀត បានព្រមានថា ពិភពលោកកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី។ ការថ្លែងបានធ្វើឡើង ក្នុងពេលដែលលោកចូលរួមកម្មវិធីរំលឹកខួបនៃការដួលរលំជញ្ជាំងក្រុងប៊ែរឡាំងនៅប្រទេសអាល្លឺម៉ង់។
លោកបានថ្លែងដូច្នេះថា ៖ «ពិភពលោកកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មី ខណៈដែលអ្នកវិភាគមួយចំនួនលើកឡើងថា វាបានចាប់ផ្ដើមរួចទៅហើយ»។ អតីតមេដឹកនាំវ័យ ៨៣ឆ្នាំដែលបានបញ្ជាឱ្យកងទ័ពសហភាពសូវៀតដាក់មូលដ្ឋានទ័ពនៅអាល្លឺម៉ង់ខាងកើត នៅយប់ចុងក្រោយនៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ បានហៅពួកបស្ចិមប្រទេសថា "អ្នកប្រារព្ធជោគជ័យនិយម" ឬ "triumphalism”។
សូមបញ្ជាក់ថា លោក Mikhail Gorbachev គឺជាប្រធានាធិបតីសហភាពសូវៀតពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១។ មុនពេលកាន់តំណែងនេះ លោកបានបំពេញតួនាទីជាអគ្គលេខាធិការគណៈកម្មការកណ្ដាលនៃគណបក្សកុម្មុយនីស្តសហភាពសូវៀត៕

No comments:
Post a Comment