Thursday, November 13, 2014

អាស៊ាន​ឆ្ពោះ​ទៅ​​​រក​ដំណាក់​ទី​៤​ នៃ​ការ​អនុវត្ត​ផែនការ​​សហគមន៍​សេដ្ឋកិច្ច​​


កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៤៧ នៅ​ទី​ក្រុង​ NAY PYI TAW​​​ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី៨ សីហា ២០១៤ប្រភព៖​ mfa.gov.sg
សមាគម​​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(ASEAN) កំពុង​ឆ្ពោះ​ទៅ​រក​ដំណាក់​ការ​ទី​៤​ ​​ដែល​ជា​ដំណាក់​កាល​​ចុង​ក្រោយ​នៃ​ការ​អនុវត្តន៍​ផែនការ​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ឆ្នាំ២០១៤-២០១៥​) បន្ទាប់​ពី​ការ​បញ្ចប់​ដំណាក់​កាល​ទី​បី (ឆ្នាំ ២០១២ -២០១៣) ។​


​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​របស់​រដ្ឋមន្ត្រី​ការ​ប្រទេស​អាស៊ាន ​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៧ នៅ​ក្នុង​ទី​ក្រុង​ NAY PYI TAW​​​ ប្រទេស​មីយ៉ាន់ម៉ា​ បាន​​​​ឲ្យដឹង​ថា​​ ​ការ​អនុវត្ត​ផែនការ​សង្គម-វប្បធម៌​សហគមន៍​អាស៊ាន​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​អំពាវនាវ​ ឲ្យ​មាន​ការ​បង្កើន​ល្បឿន​នៃ​ការ​អនុវត្តន៍​បន្ត​បន្ទាប់​តាម​លំដាប់​នូវ​សកម្មភាព​​សេសសល់​បន្ត​ទៀត​​ដើម្បី​​សម្រេច​ឲ្យ​​បាន​នូវ​ការ​កំណត់​​​ទិស​ដៅ​មនុស្ស​ជាតិ​ និង​ដំណើរ​ឆ្ពោះ​ទៅ​រក​​សហគមន៍​អាស៊ាន​។

​​​​​​​​​​​​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​នោះ ​​ក៏​បាន​អះអាង​ពី​​ការ​ប្ដេជ្ញា​ចិត្ត​​ ដើម្បី​បង្កើន​សុខុមាល​ភាព ​​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ដោយ​​ផ្តល់​ឱ្យ​ពួក​គេ​ជា​មួយ​នឹង​ការ​ទទួល​បាន​ឱកាស​សម្រាប់​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ សុខុមាលភាព​សង្គម​ និង​យុត្តិធម៌​ដូចដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អាស៊ាន​ ។

...សាលាអន្តរជាតិលើននីង ផ្តល់​កម្មវិធីសិក្សា​វគ្គ​ពិសេសៗ​​សម្រាប់​ពេល​វិស្សមកាល​​នេះ...

​នៅ​ក្នុង​ការ​ថ្លែងការណ៍​នោះ​ដែរ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ក៏​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​វប្បធម៌​ដែល​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការ​កសាង​ជា​អត្តសញ្ញាណ​អាស៊ាន​ និង​កង​កម្លាំង​រួម​ សម្រាប់​ការ​កសាង​សហគមន៍​អាស៊ាន​។​ រដ្ឋមន្ត្រី​ទាំងអស់​​​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​លើ​គម្រោង​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ផែន​ការ​សកម្មភាព​ក្របខ័ណ្ឌ​ដែល​បាន​អនុម័ត​ស្ដីពី​ការ​អភិវឌ្ឍន៍​ជន​បទ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ(២០១១-២០១៥) ។

កិច្ចប្រជុំ​រដ្ឋ​ម​ន្រ្តី​ការ​បរទេស​អាស៊ាន​បី​ថ្ងៃ​លើក​ទី៤៧ ត្រូវ​បាន​ប្រារព្ធ​ឡើង​ កាល​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ​ ​ក្រោម​ប្រធានបទ « ការ​ផ្លាស់​ប្តូ​រ​ឆ្ពោះ​ទៅ​មុខ​ នៅ​ក្នុង​ការ​ឯកភាព​ទៅ​នឹង​សហគមន៍​ សន្តិភាព​និង​វិបុលភាព »។ ប​ណ្តា​ប្រទេស​ជា​សមាជិក​អាស៊ានទាំង ១០​ប្រទេស​នេះ ​​រួម​មាន​​ប៊្រុយណេ​ កម្ពុជា ​ឥណ្ឌូ​ណេស៊ី​ ឡាវ​​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សិង្ហបុរី ​ថៃ​ និង ​វៀតណាម​៕

No comments:

Post a Comment