ពិនិត្យមើលទៅលើស្ថានភាពភូមិសាស្រ្តនយោបាយរបស់ប្រទេសឥណ្ឌាតទៅទៀត ដោយសូមបន្តនិយាយបកស្រាយពីទំនាក់ទំនងរវាងឥណ្ឌានិងចិន។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ បានពន្យល់ថា ឥណ្ឌានិងចិនបានសាកល្បងបំភ្លេចរឿងចាស់ និងគំនុំគំកួនគ្នាពីអតីតកាល ដើម្បីងាកមកឱ្យតម្លៃដល់ការអភិវឌ្ឍន៍និងប្រយោជន៍សេដ្ឋកិច្ច។ ប៉ុន្តែយ៉ាងណាក៏ដោយ មហាប្រទេសអាស៊ីទាំងពីរនឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីប្រកួតប្រជែងគ្នា។
ដូចបានលើកឡើងរួចហើយថា ក្នុងបច្ចុប្បន្នកាល ឥណ្ឌាក៏ដូចចិនដែរ ឱ្យអាទិភាពទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ម្ល៉ោះហើយក៏ដូចចិនដែរ ឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់ និងត្រូវការបន្ធូរភាពតានតឹងនៅក្នុងទំនាក់ទំនងជាមួយចិន ដោយត្រូវទុកមួយឡែកសិនទំនាស់ព្រំដែន និងគំនុំគំកួនពីអតីតកាល។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំទីក្រុងញូវ ដេលី(New Delhi) ថែមទាំងបានលួចសិក្សាទៅលើរបៀបគ្រប់គ្រងការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំចិនទៀតផង។ ត្រង់នេះ ចំពោះឥណ្ឌា មហាយក្សចិនគឺជាគំរូមួយ ល្អផងនិងអាក្រក់ផង។ គឺជាគំរូល្អនៅលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជាគំរូល្អ ត្រង់ថាប្រទេសអាស៊ីដ៏ធំមួយនេះប៉ិនប្រសប់ខ្លាំងណាស់ក្នុងការប្រែក្លាយជាកំពូលមហាអំណាចដោយប្រើពេលវេលាតែជាង៣០ឆ្នាំប៉ុណ្ណោះ។
ទន្ទឹមនេះ សម្រាប់ទីក្រុងNew Delhiចិនក៏ជាគំរូអាក្រក់ដែរ ដ្បិតប្រទេសនេះកាន់អំណាចផ្តាច់ការកុម្មុយនិស្តដែលឥណ្ឌាក្នុងនាមជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅក្នុងលោក មិនអាចទទួលបានទេ។ ចិនជាគំរូអាក្រក់ ពីព្រោះជាមហាអំណាចនយោបាយនិងយោធាមួយដែលបណ្តាប្រទេសអាស៊ីមួយចំនួនផ្តើមវាយតម្លៃថា កាច អាងមាឌ និងវាតទីនិយម។
យ៉ាងណាក៏ដោយ ឥណ្ឌាដែលជាមហាយក្សប្រជាធិបតេយ្យ មិនដូចចិនកុម្មុយនិស្ត និងឥណ្ឌាដែលមានប្រជាជនច្រើនដូចស្រមោចមិនចាញ់ចិនប៉ុន្មានទេ ក៏ចង់ក្លាយទៅជាមហាអំណាចតំបន់មួយដូចចិនដែរ។ ម្ល៉ោះហើយមហាយក្សអាស៊ីទាំងពីរចៀសមិនរួចពីប្រកួតប្រជែងគ្នា។
ការប្រកួតប្រជែងគ្នានេះបានផ្តើមឡើង នៅទសវត្សរ៍ទី៥០។ កាលនោះ ឥណ្ឌានិងចិន
នាយករដ្ឋមន្ត្រីឥណ្ឌានេរុ(Nehru) និងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ (Chou En Lai)
ដណ្តើមគ្នាធ្វើជាអ្នកដឹកនាំតតិយលោក នៅក្នុងក្របខ័ណ្ឌនៃបណ្តាប្រទេសមិនចូលបក្ស
សម្ព័ន្ធ។
ដោយឡែក នៅសម័យទសវត្សរ៍ទី៥០ដដែលនោះ អគ្គមគ្គទេសក៍ចិនម៉ៅ សេទុង មិនសប្បាយចិត្តសោះឡើយ នៅចំពោះមុខឥទ្ធិពលខ្លាំងពេករបស់ឥណ្ឌាទៅលើនេប៉ាល់ និង
ប៊ូតង់។ ម៉ៅ សេទុង មិនសប្បាយចិត្តសោះឡើយ ពីព្រោះឥណ្ឌាបានផ្តល់សិទ្ធិជ្រកកោននយោបាយ ឱ្យប្រមុខពុទ្ធសាសនាទីបេ ដាឡៃ ឡាម៉ា(Dalaï Lama)។
រីឯឥណ្ឌាវិញអន់ចិត្ត ពីព្រោះចិនបានលេបយកទីបេ ពីព្រោះចិនបានឈ្លានពានយកតំបន់Aksai Chin នៅប៉ែកឦសាននៃCachemire។ ភាពរកាំរកូសទាំងអស់នេះ បានបង្កឱ្យមាន
សង្គ្រាមរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៦២។ សង្គ្រាមនេះបានបំពុលទំនាក់ទំនងរវាងចិននិងឥណ្ឌាអស់ជាច្រើនឆ្នាំ និងធ្វើឱ្យប្រទេសទាំងពីរលែងទុកចិត្តគ្នា រហូតមកទល់សព្វថ្ងៃ។ សង្គ្រាមនៅឆ្នាំ១៩៦២ ក៏បានញ៉ាំងឱ្យចិនមានគំនិតឡោមព័ទ្ធឥណ្ឌាដែរ។ នៅក្នុងន័យនេះ ចិនបានយកចិត្តបង់ក្លាដែស ស្រីលង្កា និងភូមា បានផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចដល់
បណ្តាប្រទេសទាំងនេះ។ ដូចគ្នាអ៊ីចឹងដែរ នៅក្នុងសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាន លើកទីមួយនៅឆ្នាំ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៧១ ចិនកាន់ជើងនិងជួយប៉ាគីស្ថាន។
គំនាបនិងនយោបាយឡោមព័ទ្ធបែបនេះរបស់ចិន បានបង្ខំថ្នាក់ដឹកនាំឥណ្ឌាឱ្យចាយថវិកាជាតិ ទៅលើតែវិស័យយោធា ដោយមិនសូវបានគិតគូរដល់ការអភិវឌ្ឍន៍ប្រទេស អស់រយៈពេលជាច្រើនឆ្នាំ។
គឺប្រហែលជាការភ័យព្រួយនៅចំពោះមុខប្រទេសចិននេះហើយ ដែលបានជម្រុញថ្នាក់ដឹកនាំឥណ្ឌាឱ្យខ្នះខ្នែងបង្កើតគ្រាប់បែកបរមាណូ។ នៅឆ្នាំ១៩៧៤ ប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោយពីចិនបានក្លាយជាមហាអំណាចបរមាណូ ឥណ្ឌាបានបំផ្ទុះសាកល្បងគ្រាប់បែកបរមាណូជាលើកទីមួយបង្អស់។ ប៉ុន្តែ២៤ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៩៨ ទើបឥណ្ឌាដាច់ចិត្តប្រកាសប្រាប់ពិភពលោកឱ្យដឹងជាផ្លូវការថា ខ្លួនមានអាវុធនុយក្លេអ៊ែរ។
គឺនៅឆ្នាំ១៩៩៨នោះហើយ ដែលឥណ្ឌាចាប់ផ្តើមហ៊ានវាយឫកដាក់ចិន ដោយបានប្រកាសយ៉ាងចំហថា សត្រូវធំរបស់ឥណ្ឌាគឺចិន មិនមែនប៉ាគីស្ថានទេ។ ក៏ដូចគ្នាអ៊ីចឹងដែរ នៅឆ្នាំ២០០១ នាឱកាសទស្សនកិច្ចនៅទីក្រុងញូវដែលី(New Delhi)របស់លី ប៉េង(Li Peng) ដែលជានាយករដ្ឋមន្ត្រីចិនសម័យនោះ ប្រមុខរដ្ឋាភិបាលឥណ្ឌា កាលនោះ គឺវ៉ាប៉ាយេ(Vapayee) បានហ៊ានរហូតដល់ទៅឱ្យលី ប៉េងអង្គុយចាំជួប ជាហេតុប៊ីសតែធ្វើឱ្យឧប្បតិ្តហេតុទូតកើតឡើងផង។ លើសពីនេះទៅទៀត នៅថ្ងៃដែលលី ប៉េងចេញដំណើរត្រឡប់ទៅចិនវិញ ស្រាប់តែឥណ្ឌាបានបាញ់សាកល្បងកាំជ្រួចមីស្ស៊ីលដែលអាចពាំក្បាលនុយក្លេអ៊ែរបាន។
*
មានមាឌធំដូចគ្នា មានប្រជាជនច្រើនដូចគ្នា និងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងដូចគ្នា ឥណ្ឌានិងចិននៅអាស៊ី គឺជាភ្នំមួយខ្លាពីរ។ ប្រទេសទាំងពីរបាននិងកំពុងបន្តប្រជែងឥទ្ធិពលគ្នានៅអាស៊ីខាងត្បូងដែលឥណ្ឌាចាត់ទុកថា ជាដែនអំណាចផ្តាច់មុខរបស់ខ្លួន។
ទន្ទឹមនេះ ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តឃ្លាំមើលសកម្មភាពរបស់ឥណ្ឌាដែលទីក្រុង
ប៉េកាំង(Pékin) ជឿជាក់ថា មានមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួនចេញហួសពីព្រំដែននៃតំបន់អាស៊ីខាងត្បូងទៅកាន់ភូមិភាគដទៃនៅអាស៊ី ជាអាទិ៍ទៅកាន់អាស៊ីអាគ្នេយ៍។
ដោយឡែក ឥណ្ឌាដែលជាសត្រូវរបស់ចិនក្នុងអតីតកាល និងជាគូប្រជែងរបស់ចិនក្នុងបច្ចុប្បន្នកាល បាននិងកំពុងបន្តរកបង្អែក ដើម្បីទប់ទល់នឹងចិន និងសាកល្បងកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ក្នុងន័យនេះ ឥណ្ឌាត្រូវគ្នាជាមួយអាមេរិកកាន់តែខ្លាំងតាំងពីមហាភេរវកម្មថ្ងៃទី១១កញ្ញា ឆ្នាំ២០០១មក។ ក្នុងគោលដៅទប់ទល់នឹងចិនដូចគ្នា ឥណ្ឌាបានពង្រឹងទំនាក់ទំនងជាមួយជប៉ុននាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងយោធាជាមួយឥណ្ឌូនេស៊ី និងជាមួយវៀតណាមដែរ។
ក៏មានដែរ ការប្រកួតប្រជែងនៅលើវិស័យយោធា។ ជាការពិត ទ័ពឥណ្ឌាខ្សោយជាងទ័ពចិន តែឥណ្ឌាក៏មិនបណ្តោយឱ្យចិនបន្តមានប្រៀបជាងខ្លួនអ៊ីចឹងយូរលង់តទៅទៀតដែរ។ ជាក់ស្តែង ពីឆ្នាំ២០០១រហូតដល់ឆ្នាំ២០១១ ថវិកាយោធារបស់ឥណ្ឌាបានកើនឡើង៦៤%។ ហើយក្នុងចន្លោះឆ្នាំ២០០៦និងឆ្នាំ២០១០ ឥណ្ឌាថែមទាំងបានទិញអាវុធពីបរទេសច្រើនជាងចិនទៅទៀត។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកន្លងទៅថ្មីៗនេះថា ចាប់ពីឆ្នាំ២០១៥ទៅ កញ្ចប់ថវិការបស់ខ្លួននឹងកើនទៅដល់៨ម៉ឺនលានដុល្លារ។
ដូចគ្នាអ៊ីចឹងដែរ ចិនមានប្រៀបជាងឥណ្ឌានៅលើវិស័យសេដ្ឋកិច្ច។ ចិនជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ រីឯឥណ្ឌាវិញជាប់លេខ៩នៅឡើយ។ ប៉ុន្តែតាមការអះអាងរបស់ក្រុមអ្នកជំនាញ ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣ឬទី៤ នារយៈពេល២០ឆ្នាំទៀតខាងមុខនេះ។ ម្ល៉ោះហើយ ចាប់ពីពេលនេះតទៅ ឥណ្ឌានិងចិនចៀសមិនរួចពីប្រកួតប្រជែងគ្នាក្នុងការស្វែងរកថាមពលនៅគ្រប់ទិសទីក្នុងសកលលោក ដើម្បីយកមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសរបស់គេរៀងៗខ្លួន។
ក្រៅពីការប្រកួតប្រជែងគ្នា ឥណ្ឌានិងចិនមានជម្លោះព្រំដែននឹងគ្នា។ គឺជាជម្លោះរ៉ាំរ៉ៃ ដ្បិតទាំងសងខាង សុទ្ធតែជាអ្នកទាមទារទឹកដី។ ឥណ្ឌានៅតែបរិហារថា ចិនបានឈ្លានពានយកទឹកដីរបស់គេមួយដុំធំនៅCachemire នោះគឺទឹកដីAksaï Chin។ ចិនវិញ មិនទទួលស្គាល់អាធិបតេយ្យរបស់ឥណ្ឌាទៅលើរដ្ឋArunachal Pradesh ដោយអះអាងថា រដ្ឋនេះជាទឹកដីរបស់ទីបេ ម្ល៉ោះហើយវាជាទឹកដីរបស់ចិន៕

No comments:
Post a Comment