កម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣,២លាននាក់ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៤ នេះ។ ចំនួននេះ បានកើនឡើង ៥%បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញដែលមានប្រមាណ ៣,០៥លាននាក់។ នេះបើយោងតាមការថ្លែងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរកម្ពុជាស្រង់សម្ដីដោយ Xinhua។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ជនជាតិបរទេសដែលមកទស្សនាកម្ពុជាច្រើនជាងគេ គឺមានវៀតណាម ចិន កូរ៉េខាងត្បូង ឡាវ និងថៃ។
...ពលរដ្ឋកម្ពុជាស្ថិតនៅក្នុងចំណោមជនជាតិបរទេសចំនួន៦ទៅលេងវៀតណាមច្រើនជាងគេ...
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា កំណើនភ្ញៀវទេសចរក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ កើនឡើងតិច បើធៀបនឹងឆ្នាំមុន ដែលមានកំណើនប្រមាណ ១៩%។ មូលហេតុដែលនាំឱ្យភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តកម្ពុជាតិច ៩ខែដើមឆ្នាំនេះ គឺដោយសារបញ្ហាអស្ថិរភាពនៅប្រទេសជិតខាង (ថៃ) និងបញ្ហានៃការរីករាលដាលនៃជំងឺអេបូឡា។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំពឹងថា ក្នុងមួយឆ្នាំ២០១៤នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ ៤,៥លាននាក់៕

No comments:
Post a Comment