Monday, November 17, 2014

ប្រវត្តិ​នៃ​ការ​បង្កើត​អង្គការ​បក្សសម្ព័ន្ធ​យោធា​អាត្លង់​ទិក​ខាង​ជើង – អូតង់!


​ក្បួន​រថយន្ត​ដឹក​ប្រេង ​១៥ គ្រឿង​របស់​អង្គការ​អូតង់​​ត្រូវ​ក្រុម​តាលីបង់​ស្ទាក់​បាញ់​ កាល​ពី​ថ្ងៃ​ទី០៤ វិច្ឆិកា ២០១៣ នៅ​ប្រទេស​អាហ្វហ្កានីស្ថានប្រភព៖​ www.radioaustralia.com
ពេល​សង្គ្រាម​លោក​លើក​ទីពីរ​បញ្ចប់​ទៅ អឺរ៉ុប​ខាង​លិច​ប្រឈម​នឹង​គ្រោះ​គម្រាម​កំហែង​ពីរ​យ៉ាង គឺ​ទីមួយ ​សេដ្ឋកិច្ច​ដុនដាប និង​ទីពីរ បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល។ វិបត្តិ​សេដ្ឋកិច្ច​អាច​ដោះស្រាយ​បាន ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ផ្ដល់​កម្ចី​សន្ធឹក​សន្ធាប់​តាម​ផែនការណ៍​ម៉ាសល (Marshall Plan) ដើម្បី​ឲ្យ​អឺរ៉ុប​ខាង​លិច​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។

ណាតូ​ជា​អង្គការ​បក្សសម្ព័ន្ធ​យោធា​អន្តរ​រដ្ឋាភិបាល (intergovernmental military alliance) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៤៩។ គោល​ដៅ​ធំ​បំផុត​របស់​អង្គការ​ណាតូ​មាន​បី​គឺ ៖ ១- ទប់ទល់​នឹង​ឥទ្ធិពល​សហភាព​សូវៀត ២- ទប់​ស្កាត់​ការ​ងើប​ឡើង​វិញ​ជា​យថា​ហេតុ​នា​ពេល​ណា​មួយ​នៃ​លទ្ធិ​យោធានិយម​បែប​ជាតិ​និយម (ស្ដាំ​និយម​ជ្រុល ឬ​ស្ដាំ​និយម​ផ្ដាច់​ការ) និង ​៣- លើក​ស្ទួយ​សមាហរណកម្ម​នយោបាយ​នៅ​អឺរ៉ុប។

ដើម្បី​ធានា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច និង​សហរដ្ឋអាមេរិក និង​កាណាដា បាន​ផ្ដួច​ផ្ដើម​បង្កើត​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង ដែល​ហៅ​កាត់​ថា «ណាតូ ឬ​អូតង់» នៅ​ក្នុង​ឆ្នាំ១៩៤៩។ អង្គការ​អូតង់ ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ការ​ពារ​ខ្លួន​ ព្រោះ​នៅ​ក្នុង​ពិភពលោក​នេះ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ប្រទេស​នី​មួយ​តែ​ង​មាន​កងទ័ព​សម្រាប់​ការ​ពារ​ជាតិ ព្រោះ​ចរិត​មនុស្ស​នៅ​ក្នុង​ពិភព​លោក​ពោរ​ពេញ​ដោយ​ចរិត​ឈ្លាន​ពាន​គេ​។ ដូចនេះ ដើម្បី​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ គេ​ត្រូវ​​បង្កើត​កម្លាំង​យោធា​ឲ្យ​បាន​រឹង​មាំ ដែល​គេ​ហៅ​ថា «​ធ្វើ​សង្គ្រាម​ដើម្បី​សន្តិភាព»។ សូម្បី​បណ្ដា​ប្រទេស​ខ្លះ​ដែល​និយម​សន្តិភាព​ខ្លាំង​ដូច​ជា​ប្រទេស​ន័រវេ - ដាណឺម៉ាក - ហូឡង់​ជា​ដើម ក៏​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​បក្សសម្ព័ន្ធ​យោធា​អូតង់​​រួច​ជា​ស្រេច។

...១០ ចំណុច​ដែល​អ្នក​គួរ​ដឹង​​ពី​អង្គការ​អូតង់ (NATO)...

ប្រទេស​សមាជិក​ស្ថាបនិក​អង្គការ​អូតង់​មាន​ដប់​ពីរ​ប្រទេស​ ៖ បែលហ្ស៊ិក – កាណាម៉ា - ដាណឺម៉ាក – បារាំង – អ៊ីស្លង់ - អ៊ីតាលី - លុចហ្សំបួ - ហូឡង់ - ន័រវេ - ព័រទុយហ្កាល់ - អង់គ្លេស និង​អាមេរិក។

...ទស្សនា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើប​របស់​អង្គការ​ណាតូ សម្រាប់​ទល់​ទល់​នឹង​កាំជ្រួច​អន្តរទ្វីប...

ប្រទេស​ដែល​ចូល​ជា​សមាជិក​ថ្មី ៖ ក្រិក – ទួរគី - អាល្លឺម៉ង់ - អេស្ប៉ាញ – ឆែក – ហុងគ្រី - ប៉ូឡូញ – ប៊ុលហ្ការី - អេស្តូនី - ឡាតវី - លីទុយអានី - រ៉ូម៉ានី - ស្លូវ៉ាគី - ស្លូវ៉ានី - អាល់បានី - ក្រូអាស៊ី៕

No comments:

Post a Comment