Monday, November 17, 2014

ឈ្មួញ​អង្ករ និង​អ្នកជំនាញ ​​៦០០​នាក់ មក​ពី​​ ៤០​ប្រទេស​​​នឹង​មក​ជុំ​គ្នានៅ​កម្ពុជា​​ចាប់ពី​ថ្ងៃទី​១៩-២០​ វិច្ឆិកា


ឈ្មួញ​អង្ករ និង​អ្នកជំនាញ ​​៦០០​នាក់ មក​ពី​​ ៤០​ប្រទេស​​​នឹង​មក​ជុំ​គ្នានៅ​កម្ពុជា​​ចាប់ពី​ថ្ងៃទី​១៩-២០​ វិច្ឆិកា
កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​​សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៦ (The 6th World Rice Conference) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែ​​វិច្ឆិកា ​ដោយ​មាន​​ការចូលរួម​ពី ឈ្មួញ​អង្ករ និង​អ្នកជំនាញ​ប្រមាណ ​​៦០០​នាក់ មក​ពី​​ ៤០​ប្រទេស​​ជុំវិញ​ពិភពលោក​។​
 
​សន្និសីទ​អង្ករ​ពិភព​លោក​លើក​ទី​៦​ នេះ​​នឹង ​ត្រូវ​រៀប​ចំ​នៅ​សណ្ឋាគារ ​Sofitel ​​ដោយ​គន្លឹះ​​សំខាន់​​ គឺ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​អង្ករ និង​ការ​កើន​ឡើង​ថ្មីៗ​នៃ​​​​ឧស្សាហកម្ម​ពាណិជ្ជកម្ម​អង្ករ​ដូចជា​ប្រទេស​ថៃ និង​កម្ពុជា​។ 

សន្និសីទ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​មាន​ការចូលរួម​ពី​បណ្តា​គណៈប្រតិភូ​ និង​អ្នកតំណាង​អាជីវកម្ម​អង្ករ​ធំ​ៗ​ជា​ច្រើន​​នឹង​មក​​ផ្លាស់​ប្តូរ​​បទ ពិសោធន៍​គ្នា​រួម​ទាំង​​ព័ត៌មាន​​ផ្សេង​ៗ​ជុំវិញ​​​សក្ដានុពល​អង្ក​រទាំង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ​ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​ត​ភ្ជាប់​និង​រៀន​ពី​វិធី​នៃ​ការ​ផ្លាស់​ប្តូរ​ពី​ផល​ប៉ះពាល់​ទៅដល់​ពាណិជ្ជកម្ម​អង្ករ​ពិភពលោក​​ផង​ដែរ​។ 

​​​​គួរ​រំលឹក​ថា​ សន្និសីទ​អង្ករ​ពិភពលោក​លើក​ទី​៥ (The 5th World Rice Conference) ធ្វើឡើង​នៅ​ប្រទេស​ចិន​ ដោយ​​មាន​ការចូលរួម​ពី​ប្រទេស​ចិន ឥណ្ឌា វៀតណាម ថៃ ប៉ា​គី​ស្ថាន មីយ៉ាន់ម៉ា​ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និង​គណៈប្រតិភូ​ដែល​មកពី​ប្រទេស​អាហ្វ្រិក អាមេរិក​ខាង​ត្បួ​ង និង​អឺរ៉ុប​​ចូលរួម​៕

No comments:

Post a Comment