ភាពតានតឹងកំពុងផ្ទុះឡើងខ្លាំង រវាងរុស្ស៊ី និង អាមេរិក ដែលជាសត្រូវចាស់ ជុំវិញការខ្វែងគំនិតគ្នា ក្នុងវិបត្តិអ៊ុយក្រែន។ អាមេរិកបានព្រមានរុស្ស៊ីឲ្យឈប់លូកដៃចូលក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ជាពិសេសគឺឈប់ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ ក្រុមឧទ្ទាម។ ប៉ុន្តែរុស្ស៊ីហាក់ដូចជា មិនស្តាប់នោះឡើយ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ លោក Vladimir Putin បានប្រកាសថា លោក នឹងមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមបរាជ័យជាដាច់ខាត។
ដោយសារតែ បញ្ហានេះហើយធ្វើឲ្យភាគីទាំងសងខាងមើលមុខគ្នាមិនចំ ហើយព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមក ជាពិសេសនោះគឺអាមេរិកតែងដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើរុស្ស៊ីជាច្រើនលើក។ ស្របពេលនេះ មានក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា សង្រ្គាមលោកលើកទី៣អាចនឹងផ្ទុះឡើង ប្រសិនបើភាពតានតឹងនៅតែមិនអាចធូរស្រាលបាន។ ថ្វីត្បិត តែអាមេរិកមានប្រៀបក្នុងសម័យសង្គ្រាមត្រជាក់ ប៉ុន្តែនៅពេលបច្ចុប្បន្ន អ្វីៗគឺមានការប្រែប្រួល។
និយាយពីរុស្ស៊ីវិញ នាពេលថ្មីៗនេះបានបង្ហាញពីសាច់ដុំរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈអាវុធនុយក្លេអ៊ែរច្រើនលើសលប់ ដែលប្រការនេះធ្វើឲ្យសហរដ្ឋអាមេរិក និង អង្គការNATO ហាក់ដូចជាមានការភ្ញាកផ្អើលយ៉ាងខ្លាំង។
កន្លងទៅនេះ ទស្សនាវដី្តមួយរបស់រុស្ស៊ី បានចុះផ្សាយថា ប្រទេសរបស់ខ្លួនមានអាវុធនុយក្លេអ៊ែរច្រើន លើសលប់ដែលអាមេរិក និង អង្គការ NATO មិនអាចប្រៀបបាននោះឡើយ ហើយប្រសិនបើមានសង្រ្គាមលោកលើកទី៣ ផ្ទុះឡើងមែននោះ ជ័យជំនះគឺរុស្ស៊ីគឺជាអ្នកគ្រងតំណែង។
ជុំវិញបញ្ហានេះ ទស្សនាវត្តីForbes ដ៏ល្បីរបស់អាមេរិក បានបង្ហាញរបាយការណ៍របស់ខ្លួនថា សហរដ្ឋអាមេរិក ភាគច្រើនមានអាវុធនុយក្លេអ៊ែរប្រភេទB-61 តែ ៣០០ ប៉ុណ្ណោះ ចំណែកអង្គការ NATO មានអាវុធនុយក្លេអែប្រភេទចាស់ប្រមាណ ២៦០។ ចំណែករុស្ស៊ីវិញ គឺមានអាវុធនុយក្លេអ៊ែរជាច្រើនប្រភេទ ប្រមាណជាង ៥ ០០០ ដែលវាជាចំនួនដ៏ច្រើនបើធៀបនឹងអាមេរិក និង អង្គ NATO។
មួលហេតុដែលចំនួន មានការខុសគ្នាច្រើនបែបនេះ ព្រោះ អាមេរិកក្រោយពេលបញ្ចប់សង្រ្គាមត្រជាក់ហើយនោះ ហាក់ដូចជា មិនសូវគិតគូរខ្លាំងលើ វិស័យនុយក្លេអ៊ែរទេ ចំណែករុស្ស៊ីវិញបានខិតខំយ៉ាងខ្លាំងលើកម្មវិធីនុយក្លេអ៊ែរ ដោយមិនបង្ហាញអ្វីដល់ពិភពលោកនោះទេ។កន្លងមក ខាងមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏ធ្លាប់ទទួលស្គាល់ថា រុស្ស៊ីពិតជាមានចំនួនអាវុធនុយក្លេអ៊ែរច្រើន ប៉ុន្តែបានបញ្ជាក់ថា រុស្ស៊ីនៅតែមិនទាន់អាចគំរាមដល់សន្តិសុខអាមេរិកឡើយ។
ដោយមើលឃើញថា រុស្ស៊ីបានធ្វើទំនើបកម្មយ៉ាងខ្លាំងលើអាវុធនុយក្លេអ៊ែរ ហើយមានចំនួនច្រើនលើសលប់ បែបនេះ ធ្វើឲ្យក្រុមអ្នកវិភាគមួយចំនួនលើកឡើងថា បើសង្រ្គាមលោកលើកទី៣ កើតឡើងមែន ប្រាកដណាស់ថា អាមេរិកមិនអាចឈ្នះរុស្ស៊ីបានឡើយ។
ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនបានអះអាងថា បើសង្គ្រាមដ៏គួរឲ្យខ្លាចនេះផ្ទុះឡើងមែន គឺគ្មានអ្នកឈ្នះ និង អ្នកចាញ់នោះទេ ព្រោះពិភពលោកនេះនឹងត្រូវបំផ្លាញគ្មានសល់ ដោយសារតែ ឥទ្ធិពលដ៏ខ្លាំងក្លារបស់អាវុធនុយក្លេអ៊ែរ ដែលជាអាវុធមហាសែនគ្រោះថ្នាក់នៅលើពិភពលោក។ជាក់ស្តែងទីក្រុងចំនួន ២ របស់ជប៉ុនត្រូវបំផ្លាញគ្មានសល់ក្នុងសម័យសង្រ្គាមលោកលើកទី២ គឺជាឧទាហរណ៍ស្រាប់៕