ត្បូង
មេមត់ មេមត់ ត្បូងឃ្មុំ ប្រទេសកម្ពុជា
ឃ្មុំ | |
---|---|
ខេត្ត | |
ចូលត្បូងឃ្មុំពីកំពង់ចាមតាមរយៈស្ពានឆ្លងទន្លេមេគង្គ | |
ផែនទីកម្ពុជាដែលផ្ដិតពន្លឺត្បូងឃ្មុំ | |
កូអរដោនេ: 11°59′N 105°27′Eកូអរដោនេ: 11°59′N 105°27′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | សួង |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ប្រាជ្ញ ចន្ទ (គ.ប្រ.ក) |
ផ្ទៃក្រឡា | |
• សរុប | ៤៩២៨ គម២ (១៩០៣ ម៉ាយ ការ) |
ប្រជាជន (២០០៨) | |
• សរុប | ៧៥៤០០០ |
• សន្ទភាព | ១៥០/គម២ (៤០០/ម៉ាយ ការ) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមហៅទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-3 |
ស្រុក-ក្រុង | ៦ |
ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។
មាតិកា
[លាក់]និរុត្តិសាស្ត្រ[កែប្រែ]
ខេត្តត្បូងឃ្មុំ មានឈ្មោះល្បីល្បាញ តាំងពីសម័យលង្វែកមកម្ល៉េះ ដោយសារតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ពីមុនត្បូងឃ្មុំជាខេត្ត ឬភូមិភាគ ដែលបុរាណហៅថា “ដី”(ក្សេត្រ) គ្រប់គ្រងដោយស្តេចត្រាញ់មានខេត្តចំណុះជាច្រើន។ ឯប្រវត្តិឈ្មោះខេត្តនេះមានការចងចាំតៗ គ្នា ពីមនុស្សមួយជំនាន់ទៅមួយជំនាន់។ ក្នុងដំណាលនោះបានពោលតៗគ្នាថា មូលហេតុដែលស្រុកនេះមានឈ្មោះត្បូងឃ្មុំ ក៏ដោយសារពីដើមមានដើមស្ពុងធំមួយដុះជាប់នឹងផ្លូវ ហើយនៅមែកស្ពុងនោះមានឃ្មុំធំ១សំបុក។ ឃ្មុំនោះកាចខ្លាំងណាស់ ឲ្យតែមានអ្នកដំណើរណាដើរតាមផ្លូវ ហើយវាធុំក្លិនមនុស្ស ក៏ហើរមកទិចរត់មិនសព្វដី។ ឯអ្នកដែលត្រូវឃ្មុំទិចនោះចិត្តល្អ ក៏ប្រាប់អ្នកស្រុកឯទៀតថា បើចង់ឆ្លងកាត់ត្រង់ចំណុចដើមស្ពុងនោះ ត្រូវដើរពីខាងត្បូងឃ្មុំ (ពីលើខ្យល់) ដើម្បីកុំឲ្យឃ្មុំវាធំក្លិន បើពុំនោះទេ ច្បាស់ជាវាហើរ មកទិចមិនខាន។ តាំងពីពេលនោះមកមនុស្សក៏ប្រាប់តៗគ្នា ជាប់ឈ្មោះថា “ត្បូងឃ្មុំ” រហូតទល់សព្វថ្ងៃ។
បើយោងតាមឯកសារខ្លះក៏ចារទុកយ៉ាងនេះដែរ សូម្បីតែកាលពីសម័យស្រីសន្ធរក្នុងពេលយាយផាន់ កុហកនាងទាវជាកូនស្រីឲ្យមករៀបការជាមួយម៉ឺនងួន ក៏ឧកញ៉ាអជ៌ុនបានចាត់បរិវារឲ្យបររទេះគោ រទេះក្របីដឹកភ័ស្តុភារដង្ហែតាមផ្លូវពីខាងត្បូងឃ្មុំដែរ ហើយអ្នកចូលរួមក្នុងពិធីរៀបការនោះ ត្រូវទទួលទោសប្រហារជីវិត និងដាក់បញ្ចូលជា “អ្នកងារ” ដែលអ្នកសិក្សាអក្សរសិល្ប៍ខ្មែរ រឿងទុំទាវ សុទ្ធតែបានដឹងគ្រប់គ្នា។ ដោយឡែកយោងតាមឯកសារខ្លះបានសរសេរថាដើមឡើយនៅទីអារាមចាស់ ដែលមានទីតាំងនៅលើទួលមួយនោះ គ្មានព្រះសង្ឃគង់នៅទេគឺមានតែយាយជីក្រមុំម្នាក់ឈ្មោះ កែ រស់នៅតែម្នាក់ឯងនៅក្បែរវត្តមានដើមបេងដ៏ធំមានឃ្មុំ១សំបុកទំនៅលើមែក ហើយឃ្មុំនេះកាចណាស់ គ្មានអ្នកណាហ៊ានទៅជិតទេ។ ដូនជីនោះតែងតែប្រាប់អ្នកដំណើរឲ្យដើរពីខាងត្បូងឃ្មុំ ដើម្បីកុំឲ្យឃ្មុំធុំក្លិន វាមកទិចមិនខាន។ ពាក្យថា “ដើរខាងត្បូងឃ្មុំ” ក៏ហៅយារៗក្លាយទៅជា “ត្បូងឃ្មុំ” វិញពុំមែនគុជឃ្មុំ ម្យ៉ាងដែលគេប្រើធ្វើត្បូងចិញ្ចៀននោះទេ។ ចំណេរតមក ដើមបេងនោះ ត្រូវដើមជ្រៃ ដុះរឹតរួតខ្លាំង ក៏ងាប់ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុកមានជំនឿថា មានអ្នកតាគង់សណ្ឋិតដែលអ្នកមានបណ្តាស័ក្តិដើរកាត់មិនបានឡើយច្បាស់ជាធ្លាក់បុណ្យស័ក្តិ។
ដោយឡែកខេត្តត្បូងឃ្មុំ ពីបុរាណគ្រប់គ្រងដោយស្តេចត្រាញ់ ស័ក្តិ១០ហ៊ូពាន់ មានគោរម្យ៍ងារជា “អ្នកឧកញ៉ាអជ៌ូន”។ ស្តេចត្រាញ់ មានអំណាច អាចកាប់សំលាប់ជនណាក៏បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្របានដកសិទ្ធិអំណាចបន្តិចម្តងៗ។ សព្វថ្ងៃ ក្រុងសួង ក៏ដូចផ្សារសួង ជាអតីតដែនដីស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍២ដើម កាលគេចាប់ទុំ ទៅសំលាប់ និងអតីតផ្ទះយាយផាន់ ជាតឹកតាងស្រាប់៕ [១]
ប្រវត្តិ[កែប្រែ]
រជ្ជកាលអរិដ្ឋពលពាហនោ[កែប្រែ]
កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ូនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សតទៅទៀត។
រជ្ជកាលធម្មរាជាទី១[កែប្រែ]
ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចត្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចត្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ)។ ស្ដេចត្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់ ៥ អង្គគឺ:
- ពញាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ១
- ពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់១
- ពញាស្រីធម្មាតេជោ ចៅហ្វាយស្រុកខេត្តបាភ្នំ១
- ពញាពិស្ណុលោក ចៅហ្វាយស្រុកខេត្តទ្រាំង១
- ពញាអជ៌ូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ១។
ព្រះរាជាណាចក្រទីពីរ[កែប្រែ]
ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។ ខេត្តនេះត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ ។ [២]
រដ្ឋបាល[កែប្រែ]
ប្រភព៖ km.wikipedia.org
No comments:
Post a Comment