Thursday, July 20, 2017

ខេត្តប៉ៃលិន


ខេត្តប៉ៃលិន
(Pailin)
Provincial Municipality
Road in the rainy season, Ocha Krong, Pailin.
Map of Cambodia highlighting Pailin
កូអរដោនេ: 12°51′02″N 102°36′34″Eកូអរដោនេ12°51′02″N 102°36′34″E
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងប៉ៃលិន
ផ្ទៃក្រឡា
 • សរុប៨០៣ គម (៣១០ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប៧០៤៨២
 • សន្ទភាព៨៨/គម (២៣០/ម៉ាយ ការ)
 Provincial population
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-24
ស្រុក
ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​ នៅ​ឆ្នាំ ១៩៧៩ និង ដើរ​តួ​ជា រដ្ឋធានី​នៃ រដ្ឋាភិបាល​បណ្ដោះ​អាសន្ននៃការ​រួបរួម​ជាតិ និង សង្គ្រោះ​ជាតិ​កម្ពុជា ។
នៅ​ថ្ងៃ​ទី ២២ ធ្នូ ២០០៨ ព្រះ​បាទ​នរោត្តម សីហមុនី បាន​ចុះ​ព្រះហស្ថលេខា លើ​រាជក្រឹត្យ​​មួយ ដើម្បី​ផ្លាស់ប្ដូរ ក្រុង កែប ប៉ៃលិន និង ព្រះ​សីហនុ ឱ្យ​ទៅ​ជា​ខេត្ត ព្រម​ទាំង​កែ​តម្រូវ​ព្រំ​ប្រទល់​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។[២] ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

និរុត្តិសាស្ត្រ[កែប្រែ]

តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ  AIជាស្រះអេ Lជាអក្សរ I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរ។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[៣]
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

History[កែប្រែ]

In the early 1970s, Pailin was a prosperous town stemming from the extensive gem deposits in the surrounding countryside. Because of its resources, it was one of the first cities invaded by the Khmer Rouge when they began their major offensive against the national government. The city offered no resistance and the Khmer Rouge soldiers were greeted as liberators as they marched into town. At this point, the deposed king had allied himself with the Khmer Rouge and most residents believed that they were fighting to restore him to power. It was not long, though, before most residents were rounded up for a forced march to the countryside to work in rice paddies. Those believed to have connections to the government were killed. The Khmer Rouge used proceeds from mining in the Pailin area to fund their offensive and later their government once they gained national power. When the invading Vietnamese Army ousted them from power, they retreated to Pailin, where many former Khmer Rouge leaders remain today.
Some leaders went into hiding in fear of punishment for their crimes, although other leaders lived openly in the province. It is said that 70% of the area's older men were fighters for the Khmer Rouge,[នរណា?] but none of the regular fighters have yet been brought to justice.[ត្រូវការអំណះអំណាង] As of September 2007, Pailin's remaining Khmer Rouge leaders were being rounded up to face justice by an international tribunal, including Khieu Samphan and Nuon Chea.[៤]
Since the war, Pailin suffered an economic decline and failures of local businesses. However, the now politically stable area is seeing a new wave of tourism focused on its ancient temples, natural forests and wildlife, and especially the precious gem market.

រដ្ឋបាល[កែប្រែ]

ខេត្ត​ប៉ៃលិន មាន​ស្រុក​ពីរ គឺ ៖
កូដស្រុក​និង​ក្រុងឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២៣០១ក្រុងប៉ៃលិន​Pailin
២៣០២ស្រុកសាលា​​ក្រៅSalakrao

សេដ្ឋកិច្ច[កែប្រែ]

នៅប៉ៃលិនក៏មានទីផ្សារដូចនៅបណ្ដាខេត្តជិតខាងដែរ៖

តំបន់​ទេសចរណ៍​​[កែប្រែ]

តំបន់ទេសចរណ៍ទាំងនោះ ជាតំបន់ទេសចរណ៍ធម្មជាតិពិតៗ ទឹកធ្លាក់ ហូរពីលើកំពូលភ្នំ មានព្រៃឈើអមជាមួយ គួរជាទីរម្យនា នាពេលលំហែរកាយ សម្រាប់គ្រួសារ ឬ សម្រាប់ លំហែរចិត្ត ដូចខាងក្រោម៖

រមណីយដ្ឋាន​ភ្នំយ៉ាត[កែប្រែ]

ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

រមណីយដ្ឋាន​ភ្នំកុយ​[កែប្រែ]

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាលាក្រៅ ក្នុង​សង្កាត់​ស្ទឹងកាច់ ខ័ណ្ឌ​សាលា​ក្រៅ។

រមណីយដ្ឋាន​អូរអែម[កែប្រែ]

ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។

រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ[កែប្រែ]

ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់[កែប្រែ]

ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​

ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។

No comments:

Post a Comment