Thursday, July 20, 2017

ខេត្តកំពង់ធំ


កំពង់ធំ
ខេត្ត
ដើមស្រូវនៅបារាយណ៍
ផែនទីកម្ពុជាដែលផ្ដិតចំកំពង់ធំ
កូអរដោនេ: 12°42′N 104°53′Eកូអរដោនេ12°42′N 104°53′E
ប្រទេស កម្ពុជា
ទីរួមខេត្តស្ទឹងសែន
រដ្ឋាភិបាល
 • អភិបាលខេត្តអ៊ុត-សំអន (គ.ប្រ.ក.)
ផ្ទៃក្រឡា
 • សរុប១៣៨១៤ គម (៥៣៣៤ ម៉ាយ ការ)
ប្រជាជន (២០១៤)[១]
 • សរុប៧០៨៣៩៨
 • សន្ទភាព៥១/គម (១៣០/ម៉ាយ ការ)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៦
ស្រុក-ក្រុង
កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារនៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាបហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប[៣] [[ឯកសារ:Old man on tonle sap.jpg|right|240px||thumb|បឹងទន្លេសាប​ [[ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ 6: គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត]]

រដ្ឋបាល[កែប្រែ]

អគារសំណង់ប្រាសាទបុរាណ សំបូរព្រៃគុក នៅខាងជើងកំពង់ធំ។
ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖
ក្រមស្រុក-ក្រុងស្រុក-ក្រុងឈ្មោះជាអក្សរឡាតាំងចំនួនឃុំចំនួនភូមិ
០៦០១បារាយណ៍Baray District១៨១៨១
០៦០២កំពង់ស្វាយKampong Svay៨២
០៦០៣ស្ទឹងសែនStueng Saen១១៥៥
០៦០៤ប្រាសាទបល្ល័ង្កPrasat Balang៦៤
០៦០៥ប្រាសាទសំបូរPrasat Sambour៦៥
០៦០៦សណ្ដាន់Sandan៨០
០៦០៧សន្ទុកSantuk៧២
០៦០៨ស្ទោងStoung១៣១៣៣
សរុប៨១៧៣៤

ប្រវត្តិ[កែប្រែ]

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យវ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ​ សម័យចេនឡា[ប្រភព?]

ភូមិសាស្រ្ត[កែប្រែ]

Reisfelder Kambodscha Angkor2001.jpg
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
  • ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
  • ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។

ភ្នំ[កែប្រែ]

  1. ភ្នំសន្ទុក

ចំនួនប្រជាជន[កែប្រែ]

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ​ឬ ៨៥ ភាគរយ​និង ២៨ ១៥០ នាក់ ​ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ​ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។

អាកាសធាតុ[កែប្រែ]

កសិករកំពុងធ្វើស្រែ
នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖
  • - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
  • - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
  • - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។

មធ្យោបាយធ្វើដំណើរ[កែប្រែ]

  • ធ្វើដំណើរដោយរថយន្តក្រុង
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។
  • ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។
  1. -ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
  2. -ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២​ ទៅ ៣ ម៉ោង
  3. -ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤​ ទៅ ៦ ម៉ោង

ភោជនីយដ្ឋាន និង ទីកន្លែងស្នាក់នៅ[កែប្រែ]

សណ្ឋាគារ
  • សណ្ឋាគារ និង ភោជនីដ្ឋានអរុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើ​អាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមាន​តម្លៃ​សមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិក​បម្រើ​ការអាចនិយាយភាសាអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។
  • សណ្ឋាគារ និង ភោជនីយដ្ឋាន នាគមាស ៖ មានបម្រើម្ហូបអាហារ ចិន​និងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។
  • ភោជនីយដ្ឋានមនោរម្យ ៖ ភោជនីយដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគារមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបម្រើនូវអាហារពេលព្រឹកទៀតផង។
  • ភោជនីយដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦​​និងជាភោជនីយដ្ឋានមួយក្នុងចំណោម ភោជនីយដ្ឋានទាំងបី។

សេដ្ឋកិច្ច[កែប្រែ]

ដំណាំស្រូវ ខេត្តកំពង់ធំ
ផ្លែស្វាយចន្ទី ខេត្តកំពង់ធំ
ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។[៥] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។[៦] នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖

សិប្បកម្មថ្ម[កែប្រែ]

កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុកមកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។

តំបន់ទេសចរណ៍[កែប្រែ]

ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :

ភ្នំសន្ទុក ទេសភាពមើលពីលើភ្នំសន្ទុក

  • តំបន់ទេសចរណ៍ទី១ ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​[៧]
បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។
ប្រាសាទសំបូរព្រៃគុក (ប្រាសាទយាយព័ន្ធ)ប្រាសាទមួយនៃ ប្រាសាទសំបូរព្រៃគុក
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​
[[ឯកសារ:Prek Sbauv.JPG|right|thumb|250px|ស្ទឹងសែន ភូមិព្រែកស្បូវ ស្ថិតនៅតាមដងស្ទឹងសែន]]
  • តំបន់ទេសចរណ៍ទី៣ ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត....... ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។
ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៩]
ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:
​​
សកម្មភាពភ្ញៀវម្នាក់កំពុង​ស្រស់ស្រូបអាហារ​ក្នុងកញ្ចុស
ម្ហូបស្រុកស្រែ
នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ​ និងលំបាកជាងជិះម៉ូតូ។
សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សុខាភិបាល[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

  1. មន្ទីរពេទ្យខេត្តកំពង់ធំ
  2. មន្ទីរពេទ្យ​បង្អែកខេត្តកំពង់ធំ
  3. មន្ទីរពេទ្យបង្អែក​ស្ទោង
  4. មន្ទីរពេទ្យបង្អែកបារាយ សន្ទុក

អប់រំ[កែប្រែ]

សាលាបឋមសិក្សាព្រៃទប់[កែប្រែ]

  1. សាលាបឋមសិក្សាទ្រៀល
  2. សាលាបឋមសិក្សាគិរីអណ្ដែត
  3. សាលាបឋមសិក្សាវត្ដកក់ប្រសិទ្ធ
  4. សាលាបឋមសិក្សាកំពង់ធំក្រុង
  5. សាលាបឋមសិក្សា​មានជ័យ
  6. សាលាបឋមសិក្សា​សានគរ
  7. សាលាបឋមសិក្សា​ស្ពឺ​
  8. សាលាបឋមសិក្សា​ឥន្ទ​កុមារ
  9. សាលាបឋមសិក្សាភូមិរូង
  10. សាលាបឋមសិក្សាមុន្នីរង្សី
  11. សាលាបឋមសិក្សារមុាំងងាប់
  12. សាលាបឋមសិក្សាព្រៃព្រាល(ក)
  13. សាលាបឋមសិក្សាចំបក់
  14. សាលាបឋមសិក្សាទួលក្បិល
  15. សាលាបឋមសិក្សាសូជៃ
  16. សាលាបឋមសិក្សាកំពង់ស្វាយ
  17. សាលាបឋមសិក្សាចុងព្រៃ
  18. សាលាបឋមសិក្សាព្រៃគុយ
  19. សាលាបឋមសិក្សាតាប៉ោង
  20. សាលាបឋមសិក្សាគោកងួននាយិកា កែវលីដែន

អនុវិទ្យាល័យ[កែប្រែ]

  1. អនុវិទ្យាល័យកំពង់ចិន
  2. អនុវិទ្យាល័យគគីរធំ
  3. អនុវិទ្យាល័យជ្រាប់
  4. អនុវិទ្យាល័យដំរីជាន់ខ្លា
  5. អនុវិទ្យាល័យត្នោតជុំ
  6. អនុវិទ្យាល័យទួល​ដំណាក់
  7. អនុវិទ្យាល័យដូនដួង (នាយក ព្រុំ ដារា)
  8. អនុ​វិទ្យា­ល័យបណ្តុះ​វិជ្ជា
  9. អនុវិទ្យាល័យ​ប្រាសាទ​សំបូរ
  10. អនុវិទ្យាល័យពង្រ
  11. អនុ​វិទ្យា­ល័យព្រៃ​គុយ
  12. អនុវិទ្យាល័យសាគ្រាម
  13. អនុវិទ្យាល័យសាមគ្គី
  14. អនុវិទ្យាល័យ​សំព្រោច
  15. អនុវិទ្យាល័យហ៊ុនសែនឈូកជីព្រះ
  16. អនុ​វិទ្យា­ល័យហ៊ុនសែនគ្រើលអណ្តូង​ពោធិ
  17. អនុ​វិទ្យា­ល័យហ៊ុនសែនទំរីង
  18. អនុវិទ្យាល័យអូរតាសៀវ
  19. អនុវិទ្យាល័យថ្នល់បែក
  20. អនុវិទ្យាល័យកំពង់ធំ
  21. អនុវិទ្យាល័យតេជោមាស
  22. អនុវិទ្យាល័យដូង

វិទ្យាល័យ[កែប្រែ]

  1. វិទ្យាល័យទ្រៀល{ នាយក តែ គឹមសៀន}
  2. វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ
  3. វិទ្យាល័យ​កំពង់​ឈើទាល
  4. វិទ្យាល័យកំពង់ធំ
  5. វិទ្យាល័យជាស៊ីមកំពង់ថ្ម
  6. វិទ្យាល័យជាស៊ីមប្រឡាយ
  7. វិទ្យាល័យប្រាសាទបល្ល័ង្គ
  8. វិទ្យាល័យតាអោក
  9. វិទ្យាល័យតាំងក្រសាំង
  10. វិទ្យាល័យទួលក្បិល
  11. វិទ្យាល័យ​ស្ទឹងសែន (នាយក ផៃ នន)
  12. វិទ្យាល័យហ៊ុនសែនក្រវ៉ា
  13. វិទ្យាល័យហ៊ុនសែនតាំងគោក
  14. វិទ្យាល័យហ៊ុនសែនត្បែង
  15. វិទ្យាល័យហ៊ុនសែនបល្ល័ង្ក
  16. វិទ្យាល័យហ៊ុនសែនភ្នំសន្ទុក
  17. វិទ្យាល័យហ៊ុនសែនរុងរឿង
  18. វិទ្យាល័យអាក់ស៊ូ

សកលវិទ្យាល័យ[កែប្រែ]

  1. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

វត្ត[កែប្រែ]

  1. វត្ដមុនីរតនារាម {ហៅ វត្ដទ្រៀល}
  2. វត្ដកក់ប្រសិទ្ធ
  3. វត្តគិរីអណ្ដែត
  4. វត្តដា
  5. វត្ដក្ដីតាចិន
  6. វត្តពោធិន៍
  7. វត្ត ឧទម្ពរ
  8. វត្ត ស្វាយ
  9. វត្តគុហ៍ព្រះធាតុ
  10. វត្ត​ក្រសាំង​តេន ហៅ​វត្ត​ល្វា
  11. វត្ត​គី​រី​មង្គល​មានជ័យ​ស្រឡៅ​តូង
  12. វត្ត​តាំងក្រសៅ​
  13. វត្តតាំងក្រសាំង
  14. វត្ត​ត្រ​ពាំ​ងព្រលិត
  15. វត្ត​ទួល​ព្រះ​ធាតុ
  16. វត្ត​នរិន្ទ​កោ​សី ហៅ​ វត្ត​អន្លង់​លោក
  17. វត្ត​ប្រាសាទ​អ​ណ្តែ​ត
  18. វត្ត​ព​ពេជ្រ
  19. វត្ត​ព្រះ​ឥន្ទ​រង្សី​ ហៅ​ វត្ត​ហាប់
  20. វត្ត​សសាំង​ធម្មរាសី
  21. វត្ត​ស្លែង​
  22. វត្តឥន្ទនិមិ្មត​ ហៅ​វត្តត្បែង
  23. វត្តស្រយូវ
  24. វត្តបញ្ញាជីរាជ
  25. វត្តតាលវ័នក្ដីចារ្យ ហៅវត្តក្ដីចារ្យ
  26. វត្តឥន្ទកុមារ
  27. វត្តកំពង់ស្វាយ
  28. វត្តព្រះវិហារខ្ពស់

ប្រាសាទ[កែប្រែ]

  1. ប្រាសាទគុកនគរ
  2. ប្រាសាទគុកបារែងចាស់
  3. ប្រាសាទគុហនគរ
  4. ប្រាសាទដើមចាន់
  5. ប្រាសាទត្នោតជុំខាងជើង
  6. ប្រាសាទត្នោតជុំខាងលិច
  7. ប្រាសាទទ្វារក្ដី
  8. ប្រាសាទបន្ទាយស្ទោង
  9. ប្រាសាទ​បាកាន
  10. ប្រាសាទភូមិប្រាសាទ
  11. ប្រាសាទយាយព័ន្ធ
  12. ប្រាសាទរបងរមាស
  13. ប្រាសាទឫស្សីរលាក
  14. ប្រាសាទវាលគុកក្លុង
  15. ប្រាសាទសិរីសាច
  16. ប្រាសាទសំបូរព្រៃគុក
  17. ប្រាសាទសំរោងព្រះធាតុ
  18. ប្រាសាទស្រាយអៀ
  19. ប្រាសាទស្រែប្រាសាទ
  20. ប្រាសាទអណ្ដែត
  21. ប្រាសាទអំពិលរលំ
  22. ប្រាសាទអ្នកតាប៉ាលោប
ប្រភព៖ https://km.wikipedia.org

No comments:

Post a Comment