(ត្រូវបានបញ្ជូនបន្តពី ខេត្តកណ្តាល)
កណ្ដាល | |
---|---|
ខេត្ត | |
បឹងព្រលិតនៅកៀនស្វាយ ខេត្តកណ្ដាល | |
ផែនទីកម្ពុជាដែលបំភ្លឺខេត្តកណ្ដាល | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | តាខ្មៅ |
រដ្ឋាភិបាល | |
• អភិបាល | ម៉ៅ ភារុណ (គ.ប.ក.) |
• សមាជិកសភា | |
ផ្ទៃក្រឡា | |
• សរុប | ៣៥៦៨ គម២(១៣៧៨ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាកទី១៨ |
រយៈកំពស់ | ១០ ម (៣០ ភ) |
ប្រជាជន (២០០៨) | |
• សរុប | ១២៦៥៨០៥ |
• ចំណាត់ថ្នាក់ | ចំណាត់ថ្នាក់ទី៣ |
• សន្ទភាព | ៣៥០/គម២ (៩២០/ម៉ាយ ការ) |
• ចំណាត់ថ្នាក់សន្ទភាព | ចំណាត់ថ្នាក់ទី២ |
លិបិក្រមអភិវឌ្ឍន៍មនុស្ស | |
• ល.អ.ម. (២០០៩) | ០,៦៥៣ (មធ្យម) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមអ.ម.អ. ៣១៦៦ | KH-៨ |
សភា | ៧ គ.ប.ក., ៤ គ.ស.ជ. |
ស្រុក-ក្រុង | ១១ |
ឃុំ-សង្កាត់ | ១៤៦ |
ភូមិ | ១០៨៧ |
កណ្ដាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តមានព្រំដែនខាងកើតជាប់[ខេត្តព្រៃវែង] ខាងត្បូងជាប់ [ខេត្តតាកែវ]នៅខាងកើតឈៀងខាងជើងជាប់ [ខេត្តកំពង់ចាម] នៅខាងកើតឈៀងខាងត្បូងជាប់នឹង [វៀតណាម]។ [ទីរួមខេត្ត] គឺ[[ក្រុងតាខ្មៅខ្មៅ] ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមាន ស្រុកចំនួន ១០, ក្រុង ១, ឃុំ-សង្កាត់ ១៤៦ ភូមិចំនួន ១០៨៧ មានប្រជាជនចំនួន ១០៧៥១២៥ នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
មាតិកា
[លាក់]ភូមិសាស្ត្រ[កែប្រែ]
រូប[កែប្រែ]
ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។
ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។[១]
ភ្នំ[កែប្រែ]
អាកាសធាតុ[កែប្រែ]
ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[២]
ប្រវត្តិ[កែប្រែ]
ខេត្តកណ្តាលជាឈ្មោះខេត្តមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃប្រទេសកម្ពុជា ពាក្យនេះពុំដឹងជាមានប្រវត្តិនិងប្រភពដើមយ៉ាងណាទេតែតាមការស្រាវជ្រាវបានឱ្យដឹងថាក្នុងផែនដីព្រះបាទនរោត្តម (១៨៦០-១៩០៤) និងផែនដីព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រកម្ពុជាចែកចេញជាច្រើនខេត្តក្នុងនោះពុំមានឈ្មោះខេត្តកណ្តាលទេ កាលនោះឈ្មោះខេត្តមួយចំនួនជាឈ្មោះស្រុកសព្វថ្ងៃដូចជា ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាមកំណត់ត្រាចារឹកនៅចេតិយអង្គឌួងនិងចេតិយបុរាណជាច្រើនទៀតលើភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ យើងយល់ថាក្នុងរាជព្រះបាទនរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះស្ថិតក្នុង ស្រុកសំរោងទង (ឈ្មោះស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែក្រោយមកក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស (១៩២៧-១៩៤១) មានការរៀបចំព្រំប្រទល់ខេត្តជាថ្មីទើបបានជាភ្នំព្រះរាជទ្រព្យត្រូវស្ថិតនៅក្នុងខេត្តកណ្តាលវិញ (កំណត់ត្រាចារឹកចេតិយព្រះស៊ីសុវត្ថិ) ដូចនេះ យើងអាចសន្និដ្ឋានបានថាខេត្តកណ្តាលកើតមានក្នុងរចនាសម្ព័ន្ធរដ្ឋបាលចាប់តាំងពីរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្ស សម័យដែលអាណានិគមបារាំងគ្រប់គ្រង។
១៩២៧-១៩៤១[កែប្រែ]
ខេត្តកណ្ដាល កាលសម័យរជ្ជកាលព្រះបាទស៊ីសុវត្ថិមុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖
រដ្ឋបាល[កែប្រែ]
លេខរៀង | ប្រភេទ | ឈ្មោះ | តំណែង | គោរម្យងារ | បាឡាត់ | ភូឈួយ |
---|---|---|---|---|---|---|
០ | ខេត្ត | កណ្ដាល | ចៅហ្វាយខេត្ត | ឧកញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាស សេដ្ឋាវរារក្ស សិទ្ធិស័ក្តិ ឧត្ដមក្រមពាហុ | គិរិរដ្ឋា | ទី១ ជំនិតមេត្រី, ទី២ ពិភ័តមេត្រី |
១ | ស្រុក | ភ្នំពេញ | ចៅហ្វាយស្រុក | បំរុងរាជា | ពិភ័ត្តរាជាសង្គ្រាម | |
២ | តំបន់ | ថ្នល់ទទឹង | ចៅតំបន់ | ជំនិតភូធរ | ||
៣ | ស្រុក | ពញាឮ | ចៅហ្វាយស្រុក | ឧទ័យសេនា | ||
៤ | ស្រុក | ខ្សាច់កណ្ដាល | ចៅហ្វាយស្រុក | សេនាមេត្រី | មេត្រីសេនា | |
៥ | ស្រុក | មុខកំពូល | ចៅហ្វាយស្រុក | ជលសាភិមុខ | ||
៦ | តំបន់ | វិហារសួគ៌ | ចៅតំបន់ | សូគ៌ានុរក្ស | ||
៧ | ស្រុក | គៀនស្វាយ | ចៅហ្វាយស្រុក | មេត្រីភូធរ | ពិភ័ត្តិភូធរ | |
៨ | ស្រុក | ល្វាឯម | ចៅហ្វាយស្រុក | ឥសូរមេត្រី | អនុរក្សមេត្រី | |
៩ | ស្រុក | កណ្ដាលស្ទឹង | ចៅហ្វាយស្រុក | វង្សាភូធរ | ភូធរពិភ័ត្តិ | |
១០ | ស្រុក | លើកដែក | ចៅហ្វាយស្រុក | ឥទ្ធរវិជ័យតេជោ | ពិជ័យតេជោ | |
១១ | តំបន់ | លើកដែក | ចៅតំបន់ | តេជោនុរក្ស | ||
១២ | ស្រុក | ស្អាង | ចៅហ្វាយស្រុក | វស្សាមេត្រី | ||
១៣ | ស្រុក | កោះធំ | ចៅហ្វាយស្រុក | ភក្ដីតេជោ |
គ.ស ១៩៤៧[កែប្រែ]
នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦។ [៤]
សេដ្ឋកិច្ច[កែប្រែ]
ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។
ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖
- កាច់ជ្រុង
- កោះធំ
- កំពង់ចម្លង
- កំពង់ហ្លួង
- គគីរ
- ឈូងលៀប
- ដើមអង្គ្រង
- ឌុយលុច្សតាខ្មៅ
- តាខ្មៅ
- តាខ្មៅតូច
- តាខ្មៅថ្មី
- ទំនប់
- បែកចាន
- ផ្លូវថ្មី
- ពរពូន
- ព្រែកឃ្លោក
- ផ្សារព្រែកតាមាក់
- ព្រែកតូច(ខាងត្បូង)
- ផ្សារព្រែកស្ដី
- ព្រែកប៉ុក
- ព្រែកបែក
- ព្រែកលួង
- ព្រែកហូរ
- ព្រែកអញ្ចាញ
- ព្រែកអញ្ចាញថ្មី
- ព្រែកអំបិល
- ព្រៃទទឹង
- ព្រះប្រសប់
- រកាកោង
- វត្តកៀនស្វាយក្រៅ
- វិហារសួគ៌
- សំប៉ាន
- សំរោង
- សៀមរាប
- ស្ដៅកន្លែង
- ស្ទឹង
- ស្វាយរមៀត
- ស្អាងព្រែកតូច
- អង្គស្នួល
- អរិយក្សត្រ
បំណែងចែករដ្ឋបាល[កែប្រែ]
ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :
- - ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- - ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ
- - ខាងត្បូងជាប់នឹងខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- - ខាងកើតជាប់នឹងខេត្តព្រៃវែង
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ជាឡាតាំង | ចំនួនឃុំ-សង្កាត់ | ចំនួនភូមិ |
---|---|---|---|---|
០៨០១ | កណ្ដាលស្ទឹង | Kandal Stueng | ១៨ | ១០០ |
០៨០២ | កៀនស្វាយ | Kien Svay | ១២ | ៤៦ |
០៨០៣ | ខ្សាច់កណ្តាល | Khsach Kandal | ១៨ | ៩៣ |
០៨០៤ | កោះធំ | Kaoh Thum | ១១ | ៩៣ |
០៨០៥ | លើកដែក | Leuk Daek | ៧ | ២៤ |
០៨០៦ | ល្វាឯម | Lvea Aem | ១៥ | ៤៣ |
០៨០៧ | មុខកំពូល | Mukh Kampul | ៩ | ៤៧ |
០៨០៨ | អង្គស្នួល | Angk Snuol | ១៦ | ៣០៧ |
០៨០៩ | ពញាឮ | Ponhea Lueu | ១៤ | ១៤១ |
០៨១០ | ស្អាង | S'ang | ១៦ | ១១៩ |
០៨១១ | តាខ្មៅ | Ta Khmau | ៦ | ២០ |
សរុប | ១៤៧ | ១០៨៧ |
សភាតំណាងរាស្ត្រ[កែប្រែ]
ខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។
ឈ្មោះ | គណបក្ស | |
---|---|---|
១ | អេង-ឆាយអៀង | គសជ |
២ | អ៊ូ-ចាន់រិទ្ធិ | គសជ |
៣ | ចាន់-ចេង | គសជ |
៤ | តុ-វ៉ាន់ចាន់ | គសជ |
៥ | ពត-ពៅ | គសជ |
៦ | តែ-ចាន់មុនី | គសជ |
៧ | ហ៊ុន-សែន | គប្រក |
៨ | ឃួន-សុដារី | គប្រក |
៩ | ម៉ុម-ជិមហ៊ុយ | គប្រក |
១០ | ហូ-ណុន | គប្រក |
១១ | ណុន-ស៊ីរុន | គប្រក |
អប់រំ[កែប្រែ]
រដ្ឋ[កែប្រែ]
- សាលាបឋមសិក្សាអង្គសិរី
- សាលាបឋមសិក្សាក្របៅ + សាលាបឋមសិក្សា ភ្នំបាសិទ្ធ
- សាលាបឋមសិក្សាពោធិ៍មង្គល
- សាលាបឋមសិក្សាព្រៃទទឹង
- សាលាបឋមសិក្សាឳង្កា
- អនុវិទ្យាល័យព្រែកអំបិល
- អនុវិទ្យាល័យហ៊ុនសែនព្រែកស្ដី
- វិទ្យាល័យហ៊ុនសែនកោះធំ
- វិទ្យាល័យជ័យវរ្ម័ន
- វិទ្យាល័យព្រែកតាដួង
- វិទ្យាល័យហ៊ុនសែនតាខ្មៅ
- វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត
- វិទ្យាល័យហ៊ុនសែនសេរីភាព
- សាលាបឋមសិក្សាខ្ពបលើ
- អនុវិទ្យាល័យខ្ពប
- វិទ្យាល័យស្អាង + វិទ្យាល័យហ៊ុនសែនត្រពាំងត្នោត
ឯកជន[កែប្រែ]
សុខាភិបាល[កែប្រែ]
=វត្ត[កែប្រែ]
- វត្តពោធិវង្ស & វត្តបុទុមសាគរ ឃុំកោះខ្សាច់ទន្លា
- វត្តកន្ទីរយ៉ារាម
- វត្តកែវមុនីជោតិ
- វត្តកែវឧត្តម ហៅវត្តស្វាយ
- វត្តក្បាលកោះអន្លង់ចិន
- វត្តក្បាលកោះឧកញ៉ាតី
- វត្តកណ្តាលកោះអន្លង់ចិន
- វត្តកែវមុនី
- វត្តកែវមុនីជោតិ ហៅវត្តយក្ស
- វត្តកោកកាក
- វត្តកំពង់កុង
- វត្តកំពង់ភ្នំ
- វត្តកំពង់ភ្នំក្នុង
- វត្តកំពង់ស្វាយ
- វត្តព្រះស៊ីសុវត្តិរតនារាម
- វត្តកោះកែវលើ
- វត្តកោះខែល
- វត្តកោះចូរ៉ាម
- វត្តកោះតេជោ
- វត្តកោះធំ
- វត្តកោះវៀងកែវអណ្តែត
- វត្តកោះសត្ថារាម
- វត្តកៀនស្វាយក្រៅ
- វត្តខ្ពបអណ្តែត
- វត្តខ្នោការ
- វត្តខ្សុំ
- វត្តចាស់
- វត្តចុងកោះអន្លង់ចិន
- វត្តចុងកោះឧកញ៉ាតី
- វត្តជ័យមង្គល
- វត្តជ័យឧត្តម
- វត្តជលធារ៉ាសម្បត្តិ ហៅវត្តទួលក្រសាំង
- វត្តជម្ពូព្រឹក្ស
- វត្តជម្ពូព្រឹក្ស ឃុំស្វាយរមៀត
- វត្តជ្រៃបឹងគ្រំ
- វត្តជ្រៃមាសសាគរ
- វត្តឈូកលៀប
- វត្តឈើខ្មៅ
- វត្តឈើទាល
- វត្តត្រពាំងជ្រៃ
- វត្តថ្មី
- វត្តទឹកវិល
- វត្តទួលព្រះរាជា
- វត្តទួលសាលា
- វត្តទំពែក
- វត្តបទុមរង្សី
- វត្តបទុមវង្សា
- វត្តបន្ទាយម្លូរ
- វត្តបន្ទាយដែក
- វត្តបឹងក្អែក
- វត្តបឹងខ្យាង
- វត្តប្រជុំរង្សី
- វត្តប្រជុំនាទីព្រែកខ្សាយ
- វត្តប្រជុំអង្គ
- វត្តពោធិ
- វត្តពោធិញាណ
- វត្តពោធិ៍មាស
- វត្តពោធិមង្គល
- វត្តពោធិព្រឹក្ស
- វត្តពាមប្រជុំ
- វត្តពាមស្តី
- វត្តព្រះវិហារសួគ៍
- វត្តព្រែកក្រូច
- វត្តព្រែកក្របៅ
- វត្តព្រែកចារ
- វត្តព្រែកជ្រៃ
- វត្តព្រែកតាដួង
- វត្តព្រែកតូច
- វត្តព្រែកត្រែង
- វត្តព្រែកបង្គង
- វត្តព្រែកស្តី
- វត្តព្រែកសំរោង
- វត្តព្រែកអំបិល
- វត្តព្រែកអំពិល
- វត្តព្រៃទទឹង
- វត្តព្រៃរោង
- វត្តព្រៃលាក់ម្ចាស់
- វត្តព្រែកលួង
- វត្តព្រះប្រសព្វ
- វត្តព្រះវិហារកំបោរ
- វត្តព្រះធាតុ
- វត្តព្រះពុទ្ធអណែ្តត
- វត្តភ្នំធន់មន្ត
- វត្តមហានិគ្រោធ
- វត្តម៉ែបាន
- វត្តមជ្ឈិមវ័ន
- វត្តមង្គលវ័ន្ត
- វត្តមហាខេត្តវន្ត័ ហៅវត្តស្រែព្រៃ
- វត្តមុនីសាគរ
- វត្តមុនីសាគរខ្ចៅ
- វត្តឫស្សីជ្រោយ
- វត្តសន្លុង
- វត្តសារិការកែវ
- វត្តសុវណ្ណវត្តី
- វត្តសុវណ្ណសាគរ
- វត្តស្តៅកន្លែង
- វត្តសំប៉ាន
- វត្តសំពៅរាជ
- វត្តសំរោងក្អែរ
- វត្តសំរោងអណ្តែត
- វត្តសូភី
- វត្តស្វាយរមៀត
- វត្តស្វាយអណ្តែត
- វត្តស្លាកែត
- វត្តស្អាង
- វត្តសេរីដីដុះ
- វត្តស្រែអំពិល
- វត្តរស្មីសោភ័ណារាម ហៅវត្តសន្លុង
- វត្តវិហារបិទមាស
- វត្តវិហារក្រាញ់
- វត្តអរិយក្សត្រ
- វត្តអង្គកែវឧត្តម
- វត្តអង្គរជ័យ
- វត្តអង្គសេរី
- វត្តអន្លង់រមៀត
- វត្តអម្ពរវ័ន
- វត្តឱង្ការ
- វត្តឬស្សីជ្រោយ
ប្រភព៖ km.wikipedia.org
No comments:
Post a Comment