kompotcity
kimdarozet
ខេត្ត
មាត់ទន្លេនៅក្រុងកំពតពេលព្រលប់
រហស្សនាម: DaRoZet
កំពតដែលបណ្ដិតក្នុងផែនទីកម្ពុជា
កូអរដោនេ: 10°36′N 104°10′Eកូអរដោនេ10°36′N 104°10′E
ប្រទេសkimdarozet  កម្ពុជា
ទីរួមខេត្តកំពត
រដ្ឋាភិបាល
 • អភិបាលឯ.ឧ. kimdarozet (គ.ប.ក.)
ផ្ទៃក្រឡា
 • សរុប៤៨៧៣ គម(១៨៨១ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប៦២៧៨៨៤
 • សន្ទភាព១៣០/គម (៣៣០/ម៉ាយ ការ)
ល្វែងម៉ោងកម្ពុជា (ម.ស.ស.+៧)
ក្រមចុចទូរសព្ទ+៨៥093623982
ក្រមអ.ម.អ. ៣១៦៦KH-៧
ស្រុក-ក្រុង
ឃុំ-kompongbay kampot៩២
ភូមិ៤៧៧
ខេត្តកំពត ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់[២] និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។[៣] ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្ត​ជាច្រើន​ដូចជា​ផ្ទះផ្សារ​លក់​ទំនិញ រោងភាពយន្ត​ មន្ទីរពេទ្យ​ជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ទីក្រុងទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ
ខុំបានដឹងពីប្រវត្តិ ខេត្តកំពត គឹតិចតួចណាស់ ដោយសារតែខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលខ្ញុំនឹងលើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើនគឹខ្ញុំនិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូនេស៊ីចន្លោះឆ្នាំ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកំទេចចោលចម្ការម្រេចនៅឆ្នាំ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ២១០០តោនក្នុងឆ្នាំ១៩២៧ , ២៦០០តោនក្នុងឆ្នាំ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែមេសាឆ្នាំ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។ ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី៣ពាន់តោនជាមធ្យមក្នុងរយៈពេល បីឆ្នាំ ហើយនាំចេញបាន៤២៣៥តោនក្នុងឆ្នាំ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន់ ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ជាពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿនទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កំរិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជន ប្រមាណ៣១០% រស់នៅក្រោមជីវភាពក្រីក្រ។

រដ្ឋបាល​ខេត្ត[កែប្រែ]

ខេត្តកំពត ត្រូវបានចែកចេញជាក្រុង​ចំនួន ​១ និង​ស្រុកចំនួន​ ៧ នៅ​ឆ្នាំ​២០០៨ ៖
ក្រមស្រុក-ក្រុងស្រុក-ក្រុងជាឡាតាំងផ្ទៃក្រលា​ (ហិកតា)
០៧០១ស្រុកអង្គរជ័យAngkor Chey២២២៣៧
០៧០២ស្រុកបន្ទាយមាសBanteay Meas៤០១០៦
០៧០៣ស្រុកឈូកChhuk១២៦២៤៨
០៧០៤ស្រុកជុំគីរីChum Kiri៣១៥៥៧
០៧០៥ស្រុកដងទង់Dang Tong៣៤៥០០
០៧០៦ស្រុកកំពង់ត្រាចKampong Trach៣៥៣០០
០៧០៧ស្រុក​ទឹក​ឈូ ប្ដូរ​មក​ពីស្រុកកំពតឆ្នាំ​ ២០០៨​ Teouk Chhou១៥១៤០០
០៧០៨ក្រុង​កំពត​ ប្ដូរ​ពី​ស្រុកកំពង់បាយ​ ឆ្នាំ​ ២០០៨Kampot៥៤០០

ឯកសារយោង[កែប្រែ]

  1. Jump up "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.)។ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ ៣ កញ្ញា ២០០៨។
  2. Jump up សៀវភៅទិន្នន័យកំពត២០០៩។ គណៈកម្មាធិការជាតិដើម្បីកិច្ចអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ តុលា ២០០៩។ ទំ. ១៥។
  3. Jump up ជំរឿនប្រជាជនកម្ពុជាទូទៅ១៩៩៨: ភូមានុក្រមភូមិ។ វិទ្យាស្ថានជាតិស្ថិតិ។ កុម្ភៈ ២០០០។ ទំ. xviii។

អំពីឈ្មោះ[កែប្រែ]

តើ​ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​​ថា ខេត្ត​កំពត​​? " ប្រភព​​បាន​ឲ្យ​ដឹង​ថា ​ខ្មែរ​​យើង​​​បាន​សរសេរ​​និង​អាន​ពាក្យ​ប្រជុំ​ជន​ កំពត​ ​ថា គុម្ពត ឬ​​ កំពោត ​​ដែល​​ពាក្យ​​នេះ បាន​​​ក្លាយ​​ទៅ​ជា​ឈ្មោះ​ខេត្ត ​ហើយ​​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំដៅ​ទៅ​លើ​ភូមិ​មួយ​ ​ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំពត ដែល​មាន​ប្រភព​មក​ពី​ភ្នំ​ដំរី​។
​ហើយ​​នៅ​ខាង​លើ​ដៃ​ព្រែក​កំពត​បន្តិច​ ​ដែល​ជា​ទីប្រជុំ​ជន​ចិន​រស់​នៅ ហៅ​ភូមិ​ព្រៃ​ស្តុក​(ម្តុំ​អណ្ដូង​ខ្មែរ​) ​យ៉ាង​ក៏ដោយ​ ​​ពាក្យ​ថា គុម្ពត និង​កំពោត គេ​ពុំ​ដែល​យល់​ស្រប​ទៅ​លើ​ដើម​កំណើត និង​​ ឫសគល់​នៃ​ពាក្យ​នេះ​​ឡើយ​។
​ក្នុង​នោះ ​តាម​សម្ដី​អ្នក​ខ្លះ​តំណាល​ថា មាន​ស្ត្រី​អ្នក​មាន​ធនធាន​ចតុស្តម្ភ​ម្នាក់​ឈ្មោះ ​នាង ​ពត ដែល​បាន​រស់នៅ​ទី​នោះ​ជា​អ្នក​មាន​ឥទ្ធិពល និង​ទទួល​ការ​លើក​តម្កើង​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រុក​ភូមិ​ផង​របង​ជាមួយ​ ដោយ​សារ​ភោគ​ទ្រព្យ​មហាសាល​របស់​នាង​ ហើយ​​អ្នក​ស្រុក​បាន​ប្រមូល​ផ្តុំ​គ្នា​មក​រស់នៅ​ជុំវិញ​ស្ត្រី​នោះ ​តាម​បែប​សាជីវកម្ម គឺ​របៀប​ជា​ក្រុម​មួយ។
​តំណ​ក្រោយ​មក ពាក្យ​ថា​ "ក្រុម" ​នេះ​ក្លាយ​មក​ជា​ពាក្យ​ "កុម"​ ​ដូច​នេះ​នៅ​ជាប់​ភូមិឋាន​នៃ​ក្រុម​របស់​នាង​ ​ពត មាន​ឈ្មោះ​ជា​បន្តបន្ទាប់​ថា ក្រុម​នាង​ពត រួច​ក្រុម​ពត (
​​ងាក​មក ​រឿង​និទាន​មួយ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ បាន​តំណាល​ពី​ស្ដេច​ព្រះរាម​ នា​សម័យ​បែក​បាក់​លង្វែក ដែល​បាន​រត់​គេច​ចេញ​ពី​ការ​បះបោរ​ក្នុង​រាជវាំង​ ហើយ​ភៀស​ព្រះកាយ​មក​គង់​នៅ​ជាមួយ​មហេសី​ម្នាក់ រួម​ទាំង​ពួក​អាមាត្យ​ស្មោះត្រង់​មួយ​ចំនួន​។
បន្ទាប់​មក​ទៀត មហេសី​ដែល​មាន​នាម​ថា អ្នក​ម្នាង ​ពត មាន​ជំងឺ​រួច​ក៏​ស្លាប់​នៅ​ទី​នោះ ​ ក្រោយ​មក ​ ដើម្បី​ជា​អនុស្សាវរីយ៍​យូរ​លង់​ត​ទៅ ចំពោះ​ស្ត្រី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ជាង​គេ​ ជា​ពិសេស​ព្រះអង្គ​ក៏​ប្រទាន​ឈ្មោះ​កន្លែង​នោះ​ថា កំពត​។
លើស​ពី​នេះ ​ពាក្យ ​កំពត​ ក៏​នៅ​មាន​ការ​ពន្យល់​ពី​របៀប​ផ្សេង​​គ្នា​ទៀត​ផង​ដែរ​​ ៖
ទី​១ ​តាម​សម្ដី​អ្នក​ចេះ​ដឹង​មួយ​ចំនួន​​បាន​អះអាង​ថា ឈ្មោះ ​កំពត បាន​មក​ពី​ផែន​សិលា​ចារឹក​មួយ​ផ្ទាំង​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ខ្ទម​ស្លឹក​មួយ​ ​ដែល​គេ​បោះបង់​ចោល​ស្ថិត​នៅ​ក្រោយ​ភូមិ​កំពត ហើយ​ផែន​ថ្ម​នោះ​ ​មាន​កម្ពស់​៣០​សង់ទីម៉ែត្រ ដោយ​មាន​អម​ពី​ចំហៀង​នូវ​ផ្ទាំង​សិលា តូច​ៗ​២​ទៀត​។ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ផ្ទាំង​សិលា​ចារឹក​នោះ​ថា កំពត ហើយ​ក្លាយ​ជា​វត្ថុ​សក្ការបូជា​។
ទី​​២ នៅ​ខាង​ត្បូង​បឹង​កំពត គេ​បាន​ប្រទះ​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត ដែល​មាន​ទំហំ​ធំ ​ហើយ​មាន​សណ្ឋាន​រូប​រាង​ដូច​ត្រី​ក្រពត ស្ថិត​ក្នុង​ព្រៃ​គុម្ពោត​មួយ​។ ប៉ុន្តែ​ទី​កន្លែង​នោះ ​នៅ​ជ្រៅ​ពោរពេញ​ទៅ​ដោយ​វាល​ភក់ ព្រម​ទាំង​ទឹក​ជំនន់​លិច​ពិបាក​ចូល​ទៅ​ដល់ ។ ដូច​នេះ​តំណ​ត​ក្រោយ​មក​ពាក្យ​ក្រពត​ ក៏​ក្លាយ​ទៅ​ជា​កំពត​។
ដោយ​យើង​មាន​ទំនោរ​ទៅ​លើ​មតិ​មួយ​ ​នៃ​ការ​បកស្រាយ​ទាំង​ពីរ​ចុង​ក្រោយ ​ដែល​សម​ស្រប​អាច​ទទួល​យក​ពី​បណ្ដា​ជន​អ្នក​ចេះ​ដឹង ​ដែល​រស់នៅ​លើ​ទឹក​ដី​នោះ​ពី​យូរ​លង់​ណាស់​មក​ហើយ​។
ជា​ចុង​ក្រោយ​គេ​បាន​ពន្យល់​មួយ​បែប​ផ្សេង​ទៀត តែ​មិន​សូវ​ជា​ពិតប្រាកដ​ប៉ុន្មាន​ទេ គឺ​ពាក្យ​កំពត​ បាន​ចេញ​ពី​ពាក្យ​ថា កម្ពុជា ដែល​មាន​សំឡេង "កំ​ៗ" ដូច​គ្នា​ ដែល​ជា​ឈ្មោះ​ពី​ដើម​មក​នៃ​ប្រទេស​កម្ពុជា​។ ការ​បង្ហាញ​ពន្យល់​បែប​សាមញ្ញ​នូវ​ពាក្យ "កំ​ៗ" ខាង​លើ​នេះ ក៏​គេ​មិន​អាច​ទទួល​យក​បាន​ដែរ​​ដោយ​ហេតុ​​ផល​ថា៖​
​ទី​​១ ​តាម​ឯកសារ​របស់​លោក ឌឿ វ៉ាន់ បាន​សរសេរ​ជូន​មក​ក្រុម​ទំនៀមទម្លាប់​ខ្មែរ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​១៩៥៣​ថា ក្រុង​កំពត ពី​ដើម​ដុះ​សុទ្ធ​តែ​កូន​ស្មាច់​ កូន​ផ្អាវ​នៅ​តាម​មាត់​សមុទ្រ ​ដែល​សម្រាប់​ឲ្យ​អ្នក​ជំនួញ​ចត​ទូក និង​សំពៅ ។ ត​ក្រោយ​មក​ទៀត មាន​ចិន យួន ចាម ខ្មែរ​ទៅ​សង់​ខ្ទម​នៅ​ជា ​កំប៉ូត​ៗ​ទទឹង​ថ្ងៃ​នៅ​តាម​បណ្ដោយ​មាត់​ព្រែក​កំពង់​បាយ ភ្ជាប់​ទៅ​កោះ​ធំ ​ដើម្បី​រកស៊ី​លក់​ដូរ​។
កន្លែង​ដែល​ចាម ចិន ខ្មែរ យួន សង់​ខ្ទម​រស់នៅ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ជា​កំប៉េត​កំប៉ូត​ ​ ទើប​គេ​សន្មត​ហៅ​ថា "ភូមិ​កំប៉ូត"​។ ​លុះ​ក្រោយ​មក​ទៀត ពេល​មាន​ផ្ទះ​​ទៅ​​ហើយ​ អ្នក​លក់ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក ចិន យួន ចាម ជ្វា និង​ពួក​ឈ្មួញ​ដែល​ចត​ទូក​ ឬ​អ្នក​ធ្វើ​ដំណើរ​ឈប់​ ​ដើម្បី​បរិភោគ​បាយ​នៅ​កន្លែង​នោះ។
ក្រោយ​មក ​អ្នក​ដំណើរ​ឲ្យ​​ឈ្មោះ​ទី​នោះ​ថា "ផ្សារ​កំប៉ូត" ឬ​ភូមិ​កំប៉ូត ថា "ផ្សារ​កំពង់​បាយ" ។ ​នាម​បញ្ញត្តិ​ទាំង​ពីរ​នោះ​ប្រើ​ច្របូកច្របល់​គ្នា ខ្លះ​ហៅ​ថា ផ្សារ​កំប៉ូត ខ្លះ​ទៀត​ហៅ​ថា ផ្សារ​កំពង់​បាយ​ តែ​សព្វ​ថ្ងៃ​គេ​ហៅ​ថា ខេត្ត​កំពត​។
​រីឯ​​ចំណុច​​ទី​២​​ ​តាម​លោក​ម៉ាដ្រូល (Madrolle) បាន​និយាយ​ថា​ ទីប្រជុំ​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ ​មាន​ដុះ​សុទ្ធ​តែ​ដើម​ផ្អាវ តែ​កន្លែង​ដែល​ឈ្មោះ​ថា កំពត សព្វ​ថ្ងៃ​ហៅ​ថា​កំពង់​បាយ​។
លោក​ទាំង​ពីរ​ថា កំពង់​បាយ​ដូច​គ្នា ខុស​ត្រង់​លោក ឌឿ វ៉ាន់ ថា​ផ្សារ​កំប៉ូត ​រី​ឯ​លោក​ ម៉ាដ្រូល បាន​អះអាង​ថា កំពត ប្រហែល​មក​ពី​ពាក្យ​កម្ពុជា គេ​អាច​សរសេរ​ទៅ​ជា​កម្ពុជា​រដ្ឋ​ ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​កម្ពុជា​។
នៅ​ពេល​ដែល​ក្រុង​កំពត កំពុង​កកើត​​មាន​ឈ្មួញ​ជន​ជាតិ​សៀម​ធ្វើ​ដំណើរ​តាម​សមុទ្រ ​មក​ឈប់​អាស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ ​ហើយ​ដោយ​​​​ភាសា​សៀម ពាក្យ​ថា កម្ពុជា អាន​ថា "កម្ពុត" ដល់​ យូរ​ៗ​ទៅ​ដោយ​ធ្វេស​ប្រហែស​បាត់​ស្រៈ​អ៊ុ ( ុ) នៅ​សល់​តែ "កំពត"។[១]

ទិដ្ឋភាពនៃឆ្នេរជិតកំពតពីភ្នំបូកគោ

អតីតភាពរបស់ខេត្ត[កែប្រែ]

ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោទឹកឈូ
យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine”, ក្រោមការដឹកនាំដោយលោកម៉ាស្បេរ៉ូ(G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។
នេះគឺជាអាជីវករនៅក្នុងផ្សារសាមគ្គី ខេត្តកំពត
ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណានប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជន ប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ

កសិកម្ម[កែប្រែ]

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ខេត្តកំពត។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន(ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។

ដំណាំស្រូវ[កែប្រែ]

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
២០០៦២០០៧២០០៨
ផ្ទៃដីស្រូវប្រាំងសរុប៦៤០៩ ហិចតា៤៤៥៣​ ហិចតា៤២៩៩ ហិចតា
ផ្ទៃដីប្រមូលផលជាក់លាក់៤៨២៥ ហិចតា២៤០៤ ហិចតា៣៥៤៧ ហិចតា
 %ទិន្នផលស្រូវ៧៥%៥៤%៨២%
ទិន្នផលស្រូវសរុប៩២៣០ តោន៤០៧៣ តោន៧២៤២ តោន
ទិន្នផលជាមធ្យម១,៩ តោន/ហិចតា១,៧ តោន/ហិចតា២ តោន/ហិចតា
****
ផ្ទៃដីស្រូវវស្សាសរុប១៧២៥៩៣៨ ហិចតា​ ១១០៦០៦ ហិចតា១១៣១៩៤ ហិចតា
ផ្ទៃដីប្រមូលផលជាក់លាក់១១០៩៧៦ ហិចតា១១០៨៩៥ ហិចតា១១២៨០០ ហិចតា
 %ទិន្នផលស្រូវ៦%១០០%១០០%
ទិន្នផលស្រូវសរុប២០០៣៦០,៣០ តោន២០១៩៣៤,៣៨ តោន២២១៥០៥,៧៥ តោន
ទិន្នផលជាមធ្យម១,៨ តោន/ហិចតា១,៨ តោន/ហិចតា២ តោន/ហិចតា
****
ផ្ទៃដីប្រមូលផលស្រូវតំបន់ខ្ពស់៨៨៦ ហិចតា១០២៤ ហិចតា១៥៦៤ ហិចតា
ទិន្នផលស្រូវសរុប១៧៩៨ តោន១៦២២ តោន២០០១ តោន
ទិន្នផលជាមធ្យម២ តោន/ហិចតា១,៦ តោន/ហិចតា១,៣ តោន/ហិចតា
តារាងខាងលើនេះ គឺជាទិន្នន័យស្តីពីការប្រមូលផលស្រូវប្រចាំខេត្តកំពតចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៨។ តាមតារាងខាងលើបង្ហាញឲ្យឃើញថា ការប្រមូលផលស្រូវវស្សា មានបរិមាណច្រើនលើសលប់ជាងស្រូវប្រាំង និងស្រូវនៅតាមតំបន់ខ្ពង់រាប។ គេអាចប្រមូលផលស្រូវវស្សាបានជាង ២ សែនតោន ក្នុងឆ្នាំ ២០០៦ ខ្ពស់ជាង ១៩០ ដងលើស្រូវប្រាំង។ រហូតមកដល់ឆ្នាំ ២០០៨ ទិន្នផលស្រូវវស្សាទទួលបានជាង ២ សែន ២ ម៉ឺនតោន។ បើពិនិត្យឲ្យជាក់លាក់ទៅលើទិន្នន័យនៃការប្រមូលផលស្រូវវស្សា យើងឃើញថា ផ្ទៃដីបង្កបង្កើនផល បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី ១៧ សែនហិចតា មកនៅត្រឹមតែ ១១ សែនហិចតា។ ផ្ទុយទៅវិញ ទាំងផ្ទៃដីប្រមួលផលស្រូវជាក់លាក់ ទិន្នផលស្រូវសរុបបានកើនឡើងឥតឈប់ឈរ។ ពីរឆ្នាំចុងក្រោយ ការប្រមូលផលប្រព្រឹត្តិទៅបានស្ទើរតែគ្រប់ផ្ទៃដី ដោយទទួលបានទិន្នផល ១០០% ហើយជាមធ្យម ស្រែមួយហិចតា ប្រមូលផលបាន ២ តោន។ ឯតំបន់ខ្ពង់រាបវិញ ក៏មិនអន់ដែរ ផ្ទៃដីបង្កបង្កើនផលបានកើន ឡើងទ្វេដងក្នុងឆ្នាំ ២០០៨ បើធៀបទៅនឹងឆ្នាំ ២០០៦ ដោយក្នុងឆ្នាំ ២០០៦ គេអាចប្រមូលផលស្រូវបាន ២ តោន ក្នុងមួយហិចតា។ សរុបទៅ ការប្រមូលផលស្រូវ ហាក់ដូចជាធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០០៧ ដែលអាច បណ្តាលមកពីការយឺតយ៉ាវនៃរបបទឹកភ្លៀង សត្វមមាចត្នោត និងកត្តាអាកាសធាតុមួយចំនួនទៀត។
ក្នុងឆ្នាំ ២០០៨ ស្រូវ ៩៧% ដែលគ្របដណ្តប់លើផ្ទៃដី ១០៨ ៩៣២ ហិចតា ទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដោយ ៣% ទៀត (៣ ៨៩៦ ហិចតា) ទទួលបានការផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត ក្នុងនោះទឹកប្រឡាយ និងទំនប់អាចស្រោចស្រប់លើវាលស្រែចំនួន ៣ ០១៥ ហិចតា ស្ទឹងបឹងបួរធម្មជាតិ អាចស្រោចស្រប់បាន ៧៦៤ ហិចតា ហើយ ៩០ ហិចតា បានមកពីស្រះជីក។ ស្រុកចំនួនបួន ដែលទទួលបានទឹកសម្រាប់បង្កបង្កើនផលមាន ស្រុកកំពត ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាជាង ៧ ពាន់គ្រួសារអាចប្រើប្រាស់ទឹកទាំងនោះបាន។ ដោយមូលហេតុនៃចំនួនប្រជាជនកើនឡើង និងការអភិវឌ្ឍ ឧស្សាហកម្ម ប្រជាពលរដ្ឋជាង ៦៦ ០០០ គ្រួសារមានកាន់កាប់ផ្ទៃដីបង្កបង្កើនផលតិចជាង ១ ហិចតា ហើយ ៤ ២០៨ គ្រួសារទៀត គ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលផ្ទាល់ខ្លួន។
រងម្រេចដែលត្រូវគេបោះបង់ចោល

ដំណាំម្រេច[កែប្រែ]

ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត ដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៥ សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ វៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០ ០០០ តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការផ្វាមលិង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦  ក្នុងមួយគីឡូ
ហេតុផលគឺងាយស្រួលណាស់ៈ
  • ១. ការគ្រប់គ្រងការដាំដុះម្រេចក្នុងមួយរង (បង្គោល) ចំណាយ ២,៣ €
  • ២. ទិន្នផល ឬផលិតភាពនៅមានទាប ០,៧៥ គីឡូក្នុងមួយរង
  • ៣. ជាមធ្យម កសិករមានម្រេចតែ ២០០ រងប៉ុណ្ណោះ
  • ៤. កសិករមិនទាន់ទទូលការបណ្តុះបណ្តាល មិនបានដឹងពីវិធីនាំចេញម្រេចទៅកាន់ទីផ្សារ
  • ៥. គុណភាពនៅខ្ពស់ជាងគេជានិច្ច បើប្រៀបធៀបទៅនឹងគូប្រជែងសំខាន់ៗ(វៀតណាម)។
ផ្វាមលិង បានចាប់ផ្តើមធ្វើការជាមួយកសិករនៅ ខេត្តកំពតជាងមួយឆ្នាំ។ គោលដៅរបស់ផ្វាមលិង:
  • ស្វែងរកទីផ្សារថ្មី ដែលអាចមានស្ថេរភាព ជាងមុន ហើយទទួលបានផលចំណេញ សម្រាប់កសិករ។
  • បង្កើនផលិតភាព និងកាត់បន្ថយការចំណាយ
ដើម្បីសម្រេចគោលដៅនេះ ផ្វាមលិងបានកំណត់នូវផែនការសកម្មភាពមួយចំនួនដូចខាងក្រោម:
ដំណោះស្រាយនូវបញ្ហាមុនការផលិតរួមមាន:
  • ធារាសាស្រ្ត
  • ជី
  • រងឈើ និងម្លប់ដែលមានលក្ខណៈស្តង់ដា
  • ការប្រើប្រាស់គ្រឿងចក្រ
  • មន្ទីរពិសោធន៍វិភាគ
  • ការគាំទ្រសមាគម
  • ការស្រាវជ្រាវ និងការអភិវឌ្ឍ
  • ការធានានូវឈ្មោះកម្មសិទ្ធិដី។

ផលិតផលកសិកម្មផ្សេងៗ[កែប្រែ]

ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សានេះដែរ។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោក្របី សម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ខេត្តកំពតបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ទីក្រុងភ្នំពេញ ដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។

ផ្លូវគមនាគមន៍[កែប្រែ]

ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នំានីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម

ទេសចរណ៍[កែប្រែ]

ខេត្តកំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំណុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនិងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនិងកម្ររកបាន។ “ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង... ទីក្រុងដែលមានទន្លេលំហែកាយជាមួយនិងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ” Lonely Planet, Cambodia, 2007
  • ឧទ្យានជាតិមុនីវង្យបូកគោ៖ មាន​ចម្ងាយ​ប្រមាណ ​៤២ ​គីឡូ​ម៉ែត្រ​ ពីទី​រួម​ខេត្ត​កំពត​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​។ នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់អាណានិគម​បារាំង ​សម្រាប់​ពួក​គេ​មក​កំសាន្ត​លេង​នៅ​គ្រប់​រដូវ​។ ​ក្រៅ​ពីនោះ​នៅ​មាន​ទី​វត្ត​អារាម​ដែល​មាន​ឈ្មោះ​ថា​ វត្ត​សំពៅប្រាំ​ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​មាន​រាង​ដូច​សំពៅ​ចំនួន​ប្រាំ​។ ​នៅ​ទីនោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ​ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ​ជ្រលងជ្រោះ​សែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិច​ៗ​ផង​។ ​គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម​ខេត្ត​កំពត​ពីលើ​កំពូល​ភ្នំ​កំពស់ ​១ ០៧៥ ​ម៉ែត្រ​នេះ​ផងដែរ​។ ​ក្រៅពី​ការ​ទស្សនា​សំណង់​អគារប្រវត្តិសាស្ត្រ​រួច​ហើយ​ ទេសចរ​អាច​ទៅ​កំសាន្ត​ជាមួយ​និងធម្មជាតិ​វិញម្ដង​គឺ ​ទឹកជ្រោះ​ដ៏​សែន​ត្រជាក់​ ៣ ​ថ្នាក់ ​និង​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ផាត់​ទៅ​ផាត់​មក​។
  • រមណីយដ្ឋាន​ទឹកឈូ៖ គឹ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​មាន​ចម្ងាយ​ ៨​ គីឡូ​ម៉ែត្រ​ ពីទីរួម​ខេត្ត​កំពត។​ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​អម​សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការទុរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឆៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ទុរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

ភ្នំនៅខេត្តកំពត[កែប្រែ]

ខេត្តកំពតសំបូរដោយភ្នំជាច្រើនដែលមានទេសភាពស្រស់ស្អាតខៀវស្រងាត់។ ភ្នំទាំងនោះរួមមាន៖

វិស័យអប់រំ[កែប្រែ]

សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។
ស្ថាប័នអប់រំចំនួន
សាលាបឋមសិក្សា២៩៨
វិទ្យាល័យ និង អនុវិទ្យាល័យ៧៩
សាលាឯកជន
សាកលវិទ្យាល័យ
មហាវិទ្យាល័យគរុកោសល្យ
មហាវិទ្យាល័យហ្វឹកហ្វឺនភាសា
សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែលពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញនិងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ ហើយនិងសាលារៀន

សាលាបឋមសិក្សា[កែប្រែ]

  1. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះស្លា
  2. សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនក្បាលដំរី
  3. ​សាលាបឋមសិក្សា​អនុវត្ត
  4. ​សាលាបឋមសិក្សា​វត្តម្រោម
  5. ​សាលាបឋមសិក្សា​វត្តឈើទាល
  6. ​សាលាបឋមសិក្សា​វត្តភ្នំឆ្មារ
  7. ​សាលាបឋមសិក្សា​វត្តច្រាប
  8. ​សាលាបឋមសិក្សា​អេងមាស តានី

អនុវិទ្យាល័យ[កែប្រែ]

  1. សាលា​បឋមសិក្សានិង​អនុវិទ្យាល័យស្ទឹង​កែវ
  2. អនុវិទ្យាល័យកំពត​ក្រុង
  3. អនុវិទ្យាល័យអ៊ីម៉ាំសើសូរីអ៊ីកំពង់កែស
  4. ​អនុវិទ្យាល័យ​ឧត្តម​មានជ័យ
  5. ​អនុវិទ្យាល័យតេជោសែន ម្រោម
  6. អនុវិទ្យាល័យមានរិទ្ធ

វិទ្យាល័យ[កែប្រែ]

  1. វិទ្យាល័យកន្សោមអក
  2. វិទ្យាល័យតានី
  3. វិទ្យាល័យទូកមាស
  4. វិទ្យាល័យនរោត្តមសីហមុនីម្រោម
  5. វិទ្យាល័យព្រះរាជសម្ភារ
  6. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  7. វិទ្យាល័យព្រះបិតាជាតិ
  8. វិទ្យាល័យសម្ដេចហ៊ុនសែនបរិវាស
  9. វិទ្យាល័យហ៊ុនសែនសេត្រកា

សុខាភិបាល[កែប្រែ]

ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាព​បង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាព​បង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ
សន្ទស្សន៍នៃការផ្តល់សេវា​សុខភាពបង្កកំណើត សម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលបានឆ្លងទន្លេ​ដោយជោគជ័យ នៅរយៈកាល៦ឆ្នាំមុន %នៃស្រ្តីនៅក្នុង​ខេត្តកំពតឆ្នាំ​២០០៥%នៃស្រ្តីនៅក្នុងកម្រិត​ជាតិឆ្នាំ២០០៥
ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការមើលថែពីឆ្មបសម័យ៣១%៣១%
ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការចាក់ថ្នាំតេតាណុស(ច្រើនជាងឬស្មើ១ដង)៣១%២៣%
ស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានថ្នាំគ្រាប់ជាតិដែក៤១%៣៧%
ស្ត្រីមិនបានឆ្លងទន្លេជាមួយឆ្មបសម័យ៥៩%៥៦%
ស្ត្រីដែលមិនបានឆ្លងទន្លេដោយសម្ភារៈត្រឹមត្រូវ៨២%៧៨%

ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត[កែប្រែ]

បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។ តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។ នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជំងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជំងឺគ្រុនក្តៅ នៅកម្រិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។
ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត
ការផ្តល់ការថែទាំសុខភាពមាតា និងទារក%នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ​២០០៥%នៃស្រ្តីនៅក្នុងកម្រិតជាតិឆ្នាំ​​២០០៥
កុមារអាយុ ១២-១៣ ខែ ដែលមិនបានទទួលការចាក់វ៉ាក់សាំង៥៩%៣៣%
កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព៥៧%៥០%
កុមារក្រោមអាយុ ៥ ឆ្នាំកើតជំងឺអាសន្នរោគ ដែលបានទទួលការព្យាបាលនៅពេលខ្សោះជាតិទឹក២៦%៤១%
កុមារក្រោមអាយុ​ ៥ ឆ្នាំកើតជំងឺគ្រុនក្តៅ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព៤១%៥៧%

អនាម័យ និងទឹកស្អាតនៅខេត្តកំពត[កែប្រែ]

ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជំងឺធ្ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជំងឺអាសន្នរោគជាដើម។ (CDHS 2000)
តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។
ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥
សន្ទស្សន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ%នៃផ្ទះក្នុងខេត្តកំពត%នៃផ្ទះកម្រិតជាតិ
ផ្ទះដែលគ្មានបង្គន់អនាម័យ៩១%៨១%
ផ្ទះដែលមិនមានប្រភពទឹកសុវត្ថិភាពនៅចម្ងាយ១៥០ម៉ែត្រពីផ្ទះ៥៥%៣៤%

ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ ២០០៤[កែប្រែ]

ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជំងឺ និងការស្លាប់។

មន្ទីរពេទ្យ[កែប្រែ]

  1. មន្ទីរពេទ្យបង្អែកខេត្តកំពត
  2. មន្ទីរពេទ្យ​​​អនុស្សារីយ៍​​ស៊ុន​​​យ៉ា​ឃៀល

មណ្ឌលសុខភាព[កែប្រែ]

  1. មណ្ឌលសុខភាពត្រើយកោះ
  2. មណ្ឌលសុខភាពដើមដូង

មន្ទីរព្យាបាល[កែប្រែ]

  1. មន្ទីរព្យាបាលនិងសម្ភពបូកគោ

ឱសថស្ថាន[កែប្រែ]

  1. ឱសថស្ថានសំណាងអមតៈ

វត្តអារាម[កែប្រែ]

  1. វត្តកន្សោមអក
  2. វត្តកែវមុនីវន
  3. វត្តកោលិវង្ស
  4. វត្តកោះព្រះចៅ
  5. វត្តកោះវាំង
  6. វត្ត​កំពង់​ត្រាច
  7. វត្ត​កំពត
  8. វត្តក្រាំងដូង
  9. វត្តក្រាំងទឹក
  10. វត្តខ្វែងទាវ
  11. វត្តគាថាវង្ស
  12. វត្តគិរីបុប្ផាចំការល្ង
  13. វត្តគិរីបុប្ផារំពើន
  14. វត្ត​គិរី​សីលា
  15. វត្តគីរីសែនជ័យ
  16. វត្តចក្រីទីង
  17. វត្តចរិយាវង្ស
  18. វត្តជុំគ្រៀល
  19. វត្ត​ដួង​កែវ​ ហៅ រកា
  20. វត្តដំណាក់ត្រយឹង
  21. វត្តត្នោត
  22. វត្តត្រពាំងសាលា
  23. វត្តទុងលាង
  24. វត្តបន្ទាយមាស
  25. វត្តបរិវាស
  26. វត្ត​បាក់នឹម​
  27. វត្តប្រជាសង្គមភ្នំក្រពើ
  28. វត្តប្រាង្គសុវណ្ណ
  29. វត្ត​ប្រាង្ស៉ី​រតនារាម ហៅ វត្ត​ស្ទឹង
  30. វត្ត​ប្រាសាទ
  31. វត្តពញាអង្គរ
  32. វត្ត​ពោធិ
  33. វត្តពោធិ៍ធំភ្នំល្ងៀង
  34. វត្តពោធិ៍សេរីជួច
  35. វត្តព្រៃក្រឡា
  36. វត្តព្រៃត្រសក់
  37. វត្តព្រៃទន្លេ
  38. វត្តព្រៃបន្ទាំ
  39. វត្តព្រៃរោង
  40. វត្តភ្នំកូនឆ្កែ
  41. វត្តភ្នំដូនបុណ្យ
  42. វត្តភ្នំទទុង
  43. វត្តយសសុវណ្ណ​អូរជុំ​ព្រៃ​ទន្លេ
  44. វត្តរតនសាគរ
  45. វត្តលំទំពូង
  46. វត្តវាល​ពួច
  47. វត្ត​សច្ចៈ​
  48. វត្តសិរីសោភ័ណ្ឌ
  49. វត្តសុវណ្ណបុទុម
  50. វត្តសុវណ្ណសាគរ
  51. វត្តសូរិយាវង្ស
  52. វត្តសែនពន្លួង
  53. វត្តសំព័រ
  54. វត្ត​សំពៅ​ប្រាំ
  55. វត្តសំរោង
  56. វត្តស្នំប្រាំពីរ
  57. វត្តស្រែកាន់
  58. វត្តអូរស្លែង
  59. ​វត្ត​អង្គ​កែវ
  60. វត្តអង្គក្តីចាស់
  61. វត្តអង្គចំប៉ី
  62. វត្តអង្គជ្រៃ
  63. វត្តអង្គធាយ
  64. វត្តអង្គព្រៃស្វាយ
  65. វត្តអង្គរំចេក
  66. ​វត្ត​អង្គ​សុរភី
  67. វត្តអង្គស្វាយ
  68. វត្ត​​អង្គ​អណ្តែត
  69. វត្តស្រែជា
  70. រត្តម្រោម
  71. រត្តភ្នំឆ្មារ
  72. រត្តឈើទាល
  73. រត្តច្រាប

សេដ្ឋកិច្ច[កែប្រែ]

  • ផ្សារ៖
  1. កូនជ្រូក
  2. កំពង់ត្រាច
  3. កំពត
  4. ចាស់
  5. ឈូក
  6. ផ្សារដងទង់
  7. ដើមគរ
  8. តានី
  9. ត្រីកំពត
  10. ត្រីថ្ងៃរះ
  11. ត្រាំសសរ
  12. ទូកមាស
  13. បន្ទាយមាស
  14. ប័ង្ក​សី
  15. ព្រៃក្ដួច
  16. សាមគ្គី
  17. សេះស

ឯកសារពិគ្រោះ[កែប្រែ]

  1. Jump up ឯកសារ​ខាង​លើ​​នេះ​​បាន​ផ្ដល់​ឲ្យ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពត​ ដោយ​ស្រង់​ពី​សៀវភៅ E.Mènètrier ទំព័រ​ទី​២ បក​ប្រែ​ពី​ភាសា​បារាំង ដោយ ​ញ៉ូវ សាឯម សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ និង​សាវតារ​លោក​ឌ.គាម ទំព័រ​ទី​១២ និង​ទី​១៣
ប្រភព៖ km.wikipedia.org

តំណខាងក្រៅ[កែប្រែ]