Thursday, July 20, 2017

ខេត្តព្រះវិហារ


ព្រះវិហារ
ខេត្ត
ប្រាសាទព្រះវិហារ
ផែនទីកម្ពុជាដែលផ្ដិតពណ៌ព្រះវិហារ
កូអរដោនេ: 13°47′N 104°58′Eកូអរដោនេ13°47′N 104°58′E
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងព្រះវិហារ អតីតស្រុកត្បែងមានជ័យ
រដ្ឋាភិបាល
 • អភិបាលខេត្តអ៊ុន ចាន់ដា (CPP)
ផ្ទៃក្រឡា
 • សរុប១៣៧៨៨ គម (៥៣២៤ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប១៧០៨៥២
 • សន្ទភាព១២/គម (៣២/ម៉ាយ ការ)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-13
ស្រុក៧ and 1 city
ឃំុ៤៩ and 1 sangkat
ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ

គ្រប់គ្រងរដ្ឋបាល[កែប្រែ​កូដ]

ខេត្តព្រះវិហារត្រូវចែកជា ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ១ សង្កាត់។
កូដស្រុកស្រុកឈ្មោះស្រុកជាអក្សរឡាតាំង
ក្រុង ព្រះវិហារ
Preah Vihear city
១៣០១ស្រុកជ័យសែន -Chey Saen
១៣០២ស្រុកឆែបChhaeb
១៣០៣ស្រុកជាំក្សាន្តChoam Khsant
១៣០៤ស្រុកគូលែនKuleaen
១៣០៥ស្រុករវៀងRovieng
១៣០៦ស្រុកសង្គមថ្មីSangkom Thmei
១៣០៧ស្រុកត្បែងមានជ័យTbaeng Mean chey

ទី​តាំង​ភូមិសាស្ត្រ[កែប្រែ​កូដ]

ខេត្ត​ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​ឧត្តរ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ចំងាយ​៣២០​គម, ជា​ខេត្ត​ស្ថិត​នៅ​តំបន់​ខ្ពង់រាប តំបន់​ព្រៃ​ភ្នំ ភូមិសាស្ត្រ​ដែល​មា​ន​ភាព​ទូលាយ សំបូរ​ព្រៃ​ឈើ​ធំៗ​ជា​ជំរក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ រ៉ែ ធនធាន​ធម្មជាតិ និង​សំនង់​ប្រវត្តិសាស្ត្រ​ ប្រាសាទបុរាណ។ ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ ប៉ែក​ខាង​ត្បូង​ទល់​នឹង​ខេត្ត​កំពង់​ធំ ប៉ែក​ខាង​លិច​ទល់​នឹង ខេត្ត​សៀមរាប និង​ឧត្តរ​មាន​ជ័យ ប៉ែក​ខាង​កើត​ទល់​នឹង ខេត្ត​ស្ទឹង​ត្រែង

ខេត្ត​ព្រះវិហារ​មាន​ផ្ទៃ​ដី​សរុប​ ១៤.០៣១ គ.ម២ (???) ក្នុង​នោះ​ផ្ទៃ​ដី​បង្ករ​បង្កើន​ផល​មាន​ចំនួន​ ២០.០០០ហិចតា។​ ខេត្ត​ចែក​ចេញ​ជាំ​៧​ស្រុក​រួម​មាន៤៩ឃុំ​ដែល​មាន​ភូមិ​សរុប​២០៨ភូមិ។ ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​និង​មាន​ជន​ជាតិ​ភាគតិច កួយ មាន​ប្រមាណ​២០% មាន​របរ​ធ្វើ​ស្រែ​ ចំការ​ រក​ជ័រ រក​វល្លិ៍ លក់ដូរ​ និង​នេសាទ​ត្រី​បន្តិច​បន្តួច។ ការងារ​ធ្វើ​ស្រែ​ចំការ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើយ ព្រោះ​ដោយ​បង​ប្អូន​ធ្វើ​តាម​របៀប​អភិរក្សនិយម​ គឺ​ធ្វើស្រែ​ប្រវាស​មេឃ។

តំបន់ទេសចរណ៍[កែប្រែ​កូដ]

ខេត្ត​ព្រះ​វិហារ​ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​ផលិតផល​ទេសចរណ៍​ច្រើន​ជាង​គេ​សំរាប់​អភិវឌ្ឍ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​​ឱយ​មាន​ការ​ចាប់​អារម្មណ៍ និង​មក​កំសាន្ត។ ប៉ុន្តែ​មាន​ចំនុច​លំបាក​ជា​ច្រើន​ដែល​ធ្វើ​ឱយ​វិស័យ​ទេសចរណ៍​មាន​ការ​​ធ្លាក់​ចុះ​និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍនោះ​គឺ​គ្មាន​មធ្យោបាយ​គ្រប់​គ្រាន់​សំរាប់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើ​ឆាក​អន្តរជាតិ​ឱយ​ទូលំ​ទូលាយ​ ប៉ុន្តែ​ប្រាសាទ​ព្រះ​វិហារ​វិញ​ក៏​បាន​បើក​ឱយ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ។ នា​ពេល​បច្ចុប្បន្ន ខេត្ត​ព្រះ​វិហារ​​មាន​សន្តិសុខ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ឱយ​ភ្ញៀវ​ទេសចរណ៍​មកទស្សនា។

ប្រាសាទ​ព្រះវិហារ[កែប្រែ​កូដ]

ប្រាសាទ​ព្រះ​វិហារ​មាន​ទី​តាំង​នៅ​ភូម​ស្វាយ​ជ្រុំ​ ឃុំ​កន្ទួត​​ ស្រុក​ជាំ​ក្សាន្ត នៅ​លើ​ជួរ​ភ្នំ​ដង​រែក ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ។ ភ្នំ​នេះ​មាន​កំពស់​៧៤០ម ធៀប​កំពស់​ទឹក​សមុទ្រ។ ដោយ​មាន​ផ្ទៃ​ក្រលា​៨០០ម៤០០ម ចំនោត​ខ្លាំង​ពី​ទឹក​ដី​កម្ពុជា​និង​រាង​ទេរ​ទៅ​រក​ទឹក​ដី​ប្រទេស​ថៃ ប្រាសាទ​ព្រះ​វិហារ​មាន​ចំងាយ​ផ្លូវ​៤០៥គម​ពី​ភ្នំពេញ​និង​១០៨គម​ពី​ទី​រួម​ខេត្ត​ព្រះ​វិហារ។

ប្រាសាទ​បាកាន ឬ​ព្រះខ័ន[កែប្រែ​កូដ]

មានទីតាំង​ស្ថិត​នៅ​ភូមិ​តាសែង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី នៅ​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​និង​សៀមរាប​ ស្ថិត​នៅ​ភាគ​និរតី​ចំងាយ​ចំនួន​១០៥​គម ពី​ទី​រួម​ខេត្ត​។​ ប្រាសាទ​បាកាន​មាន​ក្បូរ​ក្បាច់​រចនា​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ​តែ​កសាង​មុន​ពេល​លើក​រាជ​ធានី​ទៅ​អង្គរវត្ត។ ប្រាសាទ​បាកាន​មាន​ឈ្មោះដើម​ហៅ​ថា​ជ័យ​ស្រី​ប្រាសាទ​នេះ​កសាង​ដោយ​ព្រះ​បាទ​សុរិយវរ្ម័ន​ទី១​ (គស​១០០២​, មិនច្បាស់លាស) លើ​បូជនីយដ្ឋាន​ចាស់​របស់​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ និង​មាន​បន្ថែម​រចនា​បថ​មុខ​៤​ខ្លះ​ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​មុន​ពេល​ឡើង​គ្រង​រាជ​នៅ​អង្គរ (គស​១១៨១)​ដែល​ព្រះអង្គ​បាន​កសាង​ប្រាសាទ​នេះ​ដើម្បី​តំកល់អដ្ឋិធាតុ​ញាតិវង្ស​និង​ព្រះ​បរម​គ្រូ​របស់​ព្រះ​អង្គ។

​ប្រាសាទ​កោះកេរ្តិ៍[កែប្រែ​កូដ]

មាន​ទី​តាំង​​ស្ថិត​នៅ​ភូមិ​ស្រយ៉ង់​ជើង​ឃុំ​ស្រយ៉ង់​ ស្រុក​គូលែន ស្ថិត​នៅ​ជិត​ព្រំ​ប្រទល់​ខេត្ត​សៀមរាប មាន​ចម្ងាយ​៧២​គម ពី​ទីរួមខេត្ត។​ ក្រុម​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ប្រាសាទ​ព័ទ្ធ​ជុំ​វិញ​ចំនួន​៣៨​ប្រាសាទ​ដែល​មាន​​ចំងាយ​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​ពី​២​ទៅ​៥​គម។ ប្រាសាទ​កោះកេរ្តិ៍​​កសាង​(៩២១៩៤២)​ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៤​ប្រាសាទ​នេះ​ស្ថិត​នៅ​៨០​គម​នៃ​ទិស​ឥសាន​អង្គរ​ធំ។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ​មាន​៧​ថ្នាក់​កំពស់​៣៥ម។

ប្រាសាទ​ក្រពុំឈូក[កែប្រែ​កូដ]

ប្រាសាទ​ក្រពុំឈូក​មាន​ចំងាយ​​៤០​គម​ពី​ទីរួម​ខេត្ត​ស្ថិត​នៅ​ឃុំ​រំដោះ​ស្រុក​រវៀង។

ប្រាសាទ​អ្នកបួស[កែប្រែ​កូដ]

ព្រះវិហារ ប្រាសាទ​អ្នកបួស ដែល​ស្ថិតនៅលើ​កូនភ្នំ​មួយ​ដើមឡើយ មាន​ឈ្មោះថា ច័ន​ន្ទ​គិរី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តាមពិតទៅ​គឺជា​ក្រុម ប្រាសាទ​ដែល​ត្រូវបាន​កាន់កាប់​កសាង និង​គ្រប់គ្រង​ពី​សតវត្សរ៍​ទី​៧​ដល់ សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​(​គ​.​ស​)​។
     ប្រាសាទ​នេះ​ត្រូវបាន​សិក្សា​ដោយ​លោក ប៉ា​ម៉​ង់ ទី​យេ ,​លោក ឡា​ហ្ស​ង់ គី​យ្យា ,​លោក អៃ ម៉ូ​នី​ញ៉េ និង​លោក បាក ជិត​មួយ​សតវត្សរ៍​មកហើយ​ចុងក្រោយ បំផុត​សិលាចារឹក​ដ៏​សំខាន់ៗ​ទាំងនោះ ដែលមាន​ចំនួន​រហូតដល់​ទៅ​ប្រាំបួន ផ្ទាំង​ត្រូវបាន​បកប្រែ​ជា​បន្តបន្ទាប់ ជា ពិសេស​សិលាចារឹក​គ​-៣៤១ និង​បក ប្រែ​ដោយ​លោក ហ្ស័​ក សឺ​ដេ​ស នៅ​ឆ្នាំ ១៩៥៤ ។​
​ ​ចេញពី​ផ្លូវ​ក្រួស​ក្រហម​ទៅ អានសេះ មាន​ផ្លូវបំបែក​មួយ​ឆ្ពោះទៅ កាន់​ផ្លូវ​ប្រាសាទ​អ្នកបួស​ឬ ប្រាសាទ ច័ន​ន្ទ​គិរី ជា​ផ្លូវលំ​មួយ មាន​ចម្ងាយ ប្រមាណ​ពី​បី​គីឡូម៉ែត្រ​ទៅ​បួន​គីឡូម៉ែត្រ​។ ក៏ប៉ុន្តែ​នៅ​ជម្រៀលភ្នំ​មាន​ស្រះ​សង់ ឬ បារាយណ៍​ទឹក​បុរាណ​នៅ​ជើងភ្នំ​ខាង ក្រោម​ប្រាសាទ​ដ៏​ធំ​ល្វឹងល្វើយ ។ មាន ទឹក​ថ្លាយង់​សម្រាប់​ពិធី​កម្មព្រា​ហ្ម​សាសនា និង​ការ​បង្ហូរទឹក​ស្រោចស្រព ស្រូវប្រាំង និង​ចម្ការ​កសិករ​នៃ​សហ​- គម​ន៍​ខ្មែរ​នៅ​ទីនោះ​តាំងពី​បុរាណ រហូតដល់​សព្វថ្ងៃ ។​ ប្រាសាទ​អ្នកបួស ឬ​ប្រាសាទ ច័ន្ទ​ន​គិរី​មាន​ជណ្តើរ​បែរមុខ​ទៅ​ទិស ខាងត្បូង​មាន​កាំជណ្តើរ​១១​កាំ​ទំ​ហ​ប្រាសាទ​អ្នកបួស​... ១១​ម៉ែត្រ ផ្នែក​ជាន់​ទីមួយ​និង​ទី​ពីរ មាន ទំហំ​តូច ជាង​បន្តិច​ដោយ​ពុំ​អាច​វាស់ វែង​បាន ពីព្រោះ​ព្រៃ​ក្រាស់​ពេក​បាក់ បែក​ខ្លាំង ។ នៅ​កាំជណ្តើរ​ទី​ពីរ​គោ​បុ​រៈ បាក់បែក​ស្ទើរ​អស់ ។ ប្រាសាទ​នេះ​មាន កំពែង​ថ្មបាយក្រៀម និង​ថ្មភក់​ព័ទ្ធជុំវិញ ចំនួន​បី​ជាន់ ។ នៅក្នុង​បរិវេណ​នេះ មាន​ប្រាង្គ​ធំ​នៅ​ចំ​កណ្តាល​បែរមុខ​ទៅ ខាងត្បូង​ក្បាច់​ផ្តែរ​បាន​បាក់​បែកពាក់ កណ្តាល​ធ្លាក់ចុះ​មកដល់​ដី​ដោយ​ជន ពាល​បំផ្លាញ​តាមរយៈ​ដាក់​រំសេវ​បំផ្ទុះ យក​វត្ថុ​បុរាណ​(​ក្បាល​អ្នកតា​)​ទៅ​លក់​។
​ ​នៅក្បែរ​នោះដែរ​មាន​ប្រាសាទ សំខាន់ៗ​ជាច្រើន​ទៀត ។ នៅ​ខាងក្រៅ កំពែង​ក៏មាន​ក្រុម​ប្រាសាទ​តូចធំ​ទាំង អស់យ៉ាង​តិច​ចំនួន​ប្រាំបួន​ទៀតផងដែរ ។ ទំហំ​ទីធ្លា​កំពែង​ប្រាសាទ​ព័ទ្ធ ជុំវិញ​ទទឹង​ជាង​១០០​ម៉ែត្រ និង បណ្តោយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ។ ទាំង​នៅក្នុង​បរិវេណ និង​នៅក្រៅ ប្រាសាទ​មានព្រៃ​ដុះ​ជុំជិត​ធំ​តូច និង​មាន ស្រះ​តូចៗ​ជាច្រើន​ទៀត ហើយ​មាន​ធ្វើ ការដ្ឋាន​ថ្ម​ពី​សម័យបុរាណ​នៅ​ខាង លិច​ប្រាសាទ​នោះ​ផងដែរ ។
​ ​នៅក្នុង​បរិវេណ​ប្រាសាទ​ច័ន្ទ​ន​ គិរី ​មាន​ការជីក​គាស់កកាយ​រុករក​វត្ថុ បុរាណ​ធ្វើឱ្យ​បំណែក​ផ្ទាំង​ថ្ម​តូចធំ​របើក ឡើង​រាយប៉ាយ​ខូចខាត​ស្ទើរ​៩០ ភាគ​-​រយ ។ ក្បាច់​ផ្តែរ​ប្រាង្គ​ប្រាសាទ អ្នកបួស​ដ៏ ធំជាងគេ​ត្រូវបាន​បំផ្លាញ​ពី​ការដាក់ រំសេវ​បំផ្ទុះ​នៅក្នុង​ទសវត្សរ៍ ៩០​។ វា​ជា ការសោកស្តាយ​រក​អ្វី ប្រៀបផ្ទឹម​ពុំបាន​ពី ការបំផ្លាញ​ដ៏​ប្រល័យ​នេះ​ដោយ​រួមទាំង មិនទាន់បាន​សង្គ្រោះ វា​នៅឡើយ ។
​ ​មាន​ក្បាច់​ផ្តែរ សសរ​ពេជ្រ​មួយ ចំនួន​ព្រមទាំង​តួ​ប្រាសាទ​ខ្លះៗ​ផង​បាន បាក់បែក​ធ្លាក់​ចុះមក​ដី ។ ចំណែក​តួ ប្រាសាទ​ប្រាង្គ​ធំ​មួយ​កំណាត់​ក្រោម សាង​អំពី​ថ្មបាយក្រៀម​ខាងលើ​ឥដ្ឋ​មួយ កំណាត់​នោះបាន​ធ្លុះធ្លាយ​ដំបូល​ពី​ខាង លើ ហើយ​ផ្នែក​ខាងក្នុង​ប្រាសាទ​ត្រូវ គេ​ជីក​កកាយ​រុករក​វត្ថុ​បុរាណ​ដែល មានការ​បំផុត​ឱ្យ​បំផ្លិចបំផ្លាញ​វប្បធម៌ មរតក​ដូនតា​ខ្មែរ​វិនាស​ហិនហោច ។ សិលាចារឹក​នៃ​ប្រាសាទ​ទាំង នោះ​នៅសល់​ប្រាំបី​ផ្ទាំង ហើយ​មាន​មួយ ផ្ទាំង​ត្រូវបាន​គេ​ដឹក​យកមក​រក្សាទុក​នៅ សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ប្រាសាទ​ទាំង នោះ​កសាងឡើង​ដោយ​អតីត​ព្រះ មហាក្សត្រ​ខ្មែរ​(​ស្តេច​)​បួន​សម័យកាល​។ តំបន់​ដែលមាន​ប្រាសាទបុរាណ​ដ៏​ច្រើន សន្ធឹកសន្ធាប់​បែបនេះ​វា​ជា​សញ្ញា​បញ្ជាក់ ឱ្យឃើញថា មាន​សហគមន៍​ខ្មែរ រស់នៅ ទីនោះ យ៉ាងច្រើន​កុះករ​ដែល​បានមក គោរពបូជា​ព្រះអាទិទេព​ព្រះ​ឥសូរ នៅ​ជើងភ្នំ​ដងរែក​ដ៏​ស័ក្តិសិទ្ធិ បំផុត​។
​ ​ជា​លទ្ធផល​នៃ​ក្រុមការងារ ខេ​មរ​វិទ្យា​ឯករាជ្យ​មាន​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ,​លោក ស៊ឹម នី​ឡា និង ភរិយា លោក​ជា សុជាតិ អ្នកឯកទេស ផ្តិត​សិលាចារឹក​ខ្មែរ​នៃ​សារមន្ទីរ​ជាតិ ភ្នំពេញ លោក​តិ​ល ពិសិដ្ឋ កាសែត​រស្មី កម្ពុជា​, លោក ហូរ លីម និង​លោក ធិ​ន​ ប៊ុនថន កង​អន្តរាគមន៍​ព្រំដែន​មុំ​បី​វរ ៣៩៥ ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​សម្រេច បាន​ផ្លែផ្កា​ផ្តិត​យក​អក្សរ​សិលាចារឹក ចំនួន​បី​ផ្ទាំង យកមក​រក្សា​តម្កល់ទុក នៅ សារមន្ទីរ​ជាតិ​ភ្នំពេញ​សម្រាប់​ជា ប្រយោជន៍ នៃ​សង្គម​ខ្មែរ ។
     នៅ​តំបន់​នេះ​អាជ្ញាធរ បាន​មើល រំលង​អំពី​សក្តានុពល​ផ្នែក​ទេសចរណ៍ វប្បធម៌​និង​ធម្មជាតិ ។ បើសិន​រដ្ឋាភិបាល រៀបចំ​បានល្អ​វា​ប្រាកដ​ណាស់​មាន​ភ្ញៀវ ទេសចរ​ទៅ​កម្សាន្ត​នៅ​ទីនោះ  ។ ដូច្នេះ ប្រាក់ចំណូល​វា​នឹង​ហូរ​ចូល​រដ្ឋ ហើយ មួយផ្នែក​ទៀត វា​នឹង​ធ្លាក់ចូល​ទៅដល់ ដៃ​ពលរដ្ឋ​ដោយផ្ទាល់ ។ វា​ជាការ​កាត់ បន្ថយ​ភាពក្រីក្រ​ពលរដ្ឋ​រស់នៅ​តំបន់ នោះ​មួយកម្រិត​តាមរយៈ​ភ្ញៀវទេសចរ ចំណាយលុយ​ពី​ការ​ស្នាក់នៅ ហូបចុក និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​៘​
​ ​នៅមាន​កត្តា​ធម្មជាតិ​ក៏បាន បំផ្លាញ​ប្រាសាទ​ផងដែរ មានដូចជា រុក្ខជាតិ​ដុះ​ទន្ទ្រាន​លើ​តួ ប្រាសាទ គឺ​អាយុ កាល​របស់​ថ្ម​ដែល​ត្រូវ​សឹករេចរឹល ដោយ​ធម្មជាតិ​មាន​ទឹកភ្លៀង​មេរោគ កម្តៅថ្ងៃ​។ ល​។ កត្តា​មនុស្ស​ខ្វះ​ចំណេះ ដឹង​មិន​យល់​ពី​វប្បធម៌​ខ្មែរ​ធ្វើឱ្យ​គ្រោះ ថ្នាក់​ជាងគេ​បំផុត គឺ​មនុស្ស​ជីក​គាស់ កកាយ​រុករក​វត្ថុ​បុរាណ​ជួញដូរ​ធ្ងន់ធ្ងរ ជាង​អ្វីៗ ។ ពីព្រោះ​គ្រប់​ប្រាសាទ​ទាំង អស់​គឺ​ត្រូវបាន​ជីក​កកាយ​ឱ្យ​រលុះរលួយ ស្ទើរ​គ្មាន​សល់ ។
​ជាបឋម​សូមជម្រាបថា ប្រាសាទ អ្នកបួស គឺជា​ក្រុម​ប្រាសាទ ដែល​តាម​ប្លង់ ដើម​ត្រូវមាន​ប្រាសាទ​ចំនួន​ប្រាំបី ប្រាង្គ ប្រធាន​មួយ និង​ប្រាង្គ​ឧបសម្ព័ន្ធ សាង សង់​អំពី​ឥដ្ឋ និង​ថ្មបាយក្រៀម ។
​ ​មាន​សិលាចារឹក​នៅ​ក្រុម ប្រា​សាទ​អ្នកបួស​មាន​ចំនួន​ទាំងអស់ ប្រាំបួន ផ្ទាំង​នេះ​បើតាម​ប្រសាសន៍​របស់ លោក ប៉ាក់ ម៉​ង់​ទី​យេ អ្នកប្រាជ្ញ​ជាតិ បារាំង​បាន ស្រាវជ្រាវ ។ ការអាន​ផ្ទាំង សិលាចារឹក ទាំងនោះ​ឡើងវិញ​ដោយ លោក​ហ្ស័​ក សឺ​ដេ​ស និង​ការ​ផ្ទៀង ផ្ទាត់​ឡើងវិញ ដោយ​លោក​បណ្ឌិត​មី​សែ​ល ត្រ​ណេ ក្នុងដំណាក់កាល​ទីមួយ​នៃ​ការស្រាវជ្រាវ កាលពី​ថ្ងៃទី​១៨​ខែ កក្កដា​ឆ្នាំ​២០១៥ បានឱ្យដឹងថា បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ ត្រូវបាន​ទទួល​នូវ​ការ អភិវឌ្ឍន៍​ដោយ និរន្តរភាព​តាម​សម័យ កាល​នីមួយៗ​នៃ ប្រវត្តិសាស្ត្រ​ខ្មែរ​ពោលគឺ​ពី​សម័យ បុ​រេ​អង្គរ​រហូតដល់ សម័យអង្គរ ។​
​ បើ​យើង​ពិនិត្យ​ក្រុម​ប្រាសាទ ខាងលើនេះ ដោយ​សំអាង​លើ​ខ្លឹមសារ នៃ​សិលាចារឹក​យើង​អាច​ស្គាល់​កាល បរិច្ឆេទ​ជា​បន្តបន្ទាប់​ដូចខាងក្រោម​នេះ​ ៖ ​ ​នា​សម័ស​បុ​រេ​អង្គរ​យើង​សង្កេត ឃើញថា មាន​សិលាចារឹក គ​៣៤១ (​ប្រាង្គ​ឡ​)​ដែល​ត្រូវបាន​ចារ​ឡើង​នៅ សម័យ​បុ​រេ​អង្គរ​មួយ​ផ្ទាំង​នៅលើ​ស៊ុម ទ្វារ​ខាងត្បូង និង​មួយ​ផ្ទាំង​ទៀត​នៅ​ស៊ុម ទ្វារ​ប្រាសាទ​ខាងជើង ។​
​ ​សិលាចារឹក​នេះ នៅ​ស៊ុមទ្វារ ខាងត្បូង​មាន​កាលបរិច្ឆេទ​សករាជ​៥៩៦ ត្រូវ​នឹង​គ្រិស្តសករាជ​ឆ្នាំ​៦៧៣ រីឯ​កាល បរិច្ឆេទ​នៃ​ស៊ុមទ្វារ​ខាងជើង​វិញ​គឺ​សករាជ ៦២២ ដែល​ត្រូវ​និង​គ្រិស្តសករាជ ឆ្នាំ ៦៩៩ ។ យើង​សូម​ឯកភាព​ចំពោះ​កាល បរិច្ឆេទ​ខាងលើនេះ​ទាំងស្រុង​ក្រោយពី សិក្សា​សិលាចារឹក​ទាំងពីរ​ផ្ទាំង​នេះ​ដែល​ ​ត្រូវបាន​ផ្តិត​ឬ​ផ្តាំ​ដោយ​លោក ជា​- សុជាតិ អ្នក​ប​ច្ឆេ​ក​ទេស​បុរាណវិទ្យា នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​១៨ ខែកក្កដា​២០១៥​។​ព្រោះថា​កាលបរិច្ឆេទ នេះ​សមស្រប​ទាំងស្រុង​ទៅនឹង​លក្ខណៈ នៃ​ក្បាច់​ផ្តែរ​ដែល​ស្ថិតក្នុង “​រចនាបថ កំពង់ព្រះ​”​យ៉ាង​ប្រាក​ដដែល អ្នក​ប្រវត្តិ វិទូ​មិនបាន​ចាប់អារម្មណ៍​កន្លង មក ។​
​ ​សារសំខាន់​ចម្លង​នៃ​សិលាចារឹក គ​៣៤១​នេះ គឺ​ស្ថិតនៅ​ត្រង់ចំណុច​មួយ គឺថា​នៅលើ​ទីតាំង​នៃ​ក្រុម​ប្រាសាទ​អ្នក បួស​នា​សតវត្សរ៍​ទី​១០ មាន​វត្តមាន របស់​ប្រាង្គ​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ រួច​នៅ​ហើយ ។ មួយវិញទៀត​ប្រាង្គ​ឡ ខាងលើនេះ​ដែល​បែរមុខ​ទៅ​ទិស​ខាង លិច​នោះ គឺជា​សំណង់​ប្រាសាទ​ថ្មី​ដែល សាងសង់​ដោយ​ព្រះបាទ​រាជេន្ទ្រ​វ​ម៌ (​វរ្ម័ន​) ក៏​មែន​ពិតតែ​ប្រាសាទ​នេះ បាន សាងសង់​នៅលើ​ទីតាំង​នៃ​ប្រាសាទ ចាស់​ដោយ​យក​ក្បាច់​ផ្តែរ និង​ប្រអប់ទ្វារ ទាំងពីរ​នៃ​ប្រាសាទ​បុ​រេ​អង្គរ​មក​ប្រើ ប្រាស់​ឡើងវិញ ។​
​ ​ចំណុច​សំខាន់​មួយទៀត​គឺ​តាម រយៈ​នៃ​សិលាចារឹក​បុ​រេ​អង្គរ​ខាងលើ នេះ ដែល​សរសេរ​ជា​អក្សរ​សំស្ក្រឹត និង ជា​ភាសា​ខ្មែរ​យើង​ដឹងថា នៅទីនេះ ហើយ​គឺ​ទីតាំង​នៃ​ប្រាសាទ​អ្នកបួស​ឬ​នាគ បួស មានការ​បូក​ព្រះ​សិវ​បាទ (​បូព៌ា​) ព្រះ​សិវលិង្គ​មាស និង​ព្រះ​នារាយណ៍ (​វិស្ណុ​) នៅលើ​ទីតាំង​នៃ​ប្រាសាទ​អ្នកបួស បច្ចុប្បន្ន ដែល​ដើមឡើយ​ឈ្មោះថា ច័ន្ទ​ន​គិរី​ឬ​ភ្នំ​របស់​ព្រះអាទិទេព​ច័ន្ទ​ន ដែលជា​រហស្សនាម​រប​ស់​ព្រះ​កូ​នេស ។ ចំពោះ​ប្រភព​ឈ្មោះ​ដើម​នៃ​ប្រាសាទ អ្នកតា​បួស​លោក​ហ្ស័​ក សឺ​ដេ​ស បាន​ពឹង ផ្អែក​ខ្លឹមសារ​នៃ​សិលាចារឹក​នៅ​ប្រាង្គ (​គ​) នៃ​ក្រុម​ប្រាសាទ​អ្នកបួស​ខាងលើ ។​
​ ​នា​ដើម​សម័យអង្គរ​បន្តិច ពោល គឺ​ក្នុង​រាជ​របស់​ព្រះបាទ​យ​សោ​វ​ម៌​ទី​១ (​គ្រិស្តសករាជ​៨៨៩-៩០០) គេ​បា​នរក ឃើញ នូវ​សិលាចារឹក​មួយ របស់​ទ្រង់​គឺ គ​៣៤៦ នៅត្រង់ចំណុច​ត្រូវ​ជ្រុង​កែង នៃ​ប្រាសាទ​ខាងត្បូង​ឆៀង​ខាងលិច ។​ ​ ​ជាការ​ពិតណាស់ ក្រុម​ប្រាសាទ អ្នកបួស​មាន​ប្រាង្គ​ប្រាសាទ​ទាំងអស់ ចំនួន​ប្រាំបី សព្វថ្ងៃ​បាក់បែក​ស្ថិត​ព័ទ្ធជុំវិញ ប្រាង្គ​ធំ​មួយ គឺ​ប្រាង្គ​កណ្តាល សាងសង់ ឡើង​នា​សម័យអង្គរ​ក្រុម​ប្រាសាទ​នេះ ស្ថិតក្នុង​រាជ​របស់​ព្រះបាទ​ស្រី​រា​ជេ​-​ន្ទ្រ​វ​ម៌ (​គ្រិស្តសករាជ​៩៤៤-៩៦៩) ហើយ​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​នៃ ជម្រាល​ជើងភ្នំ​ដងរែក ។ ក៏ប៉ុន្តែ​បូជនីយ ដ្ឋា​ន​ទាំងនោះ​ពុំទាន់​ទទួល​នូវ​ការ អភិរក្ស​នៅឡើយ​ទេ ដើម្បី​អភិវឌ្ឍ​វិស័យ ទេសចរណ៍ ។ ម្យ៉ាងវិញទៀត​សោត កម្រ​ណាស់ ដែលមាន​មនុស្ស​ទៅកាន់ ទីនោះ ពីព្រោះ​វា​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ផ្លូវ​ពិបាក​ធ្វើដំណើរ​យ៉ាងខ្លាំង ។
      បើ​យោងតាម​ខ្លឹមសារ​នៃ​សិលា ចារឹក គ​.៥៨០ នា​សតវត្សរ៍​ទី​១០ ដែល សព្វថ្ងៃ​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ យើង​អាច​ដឹងថា ព្រះបាទ​ស្រី​រា​ជេ​-​ន្ទ្រ​វ​ម៌​ទេវៈ ទ្រង់​បាន​ត្រាស់បង្គាប់ ព្រះរាជ​គ្រូ​របស់​ព្រះអង្គ​បញ្ជា​មន្ត្រី ម្នាក់​ឱ្យ​ស្ថាបនា​ព្រះ​អស្ត​ម​ម៌ូ​តិ (​ភាគ​ទាំង ប្រាំបី​នៃ​ព្រះ​សិវ​) ដែលជា​អាទិទេព​ដ៏ កំពូល​នៅ​ទីនោះ ។ ទន្ទឹមនឹង​នេះដែរ ក៏មាន​ការស្ថាបនា​ឡើង​នូវ​ព្រះ​សិវលិង្គ ដោយមាន​អំណោយ​ជា​ខ្ញុំបម្រើ​គ្រឿង ឧបភោគ ផ្កា​ភ្លង់ ស្រូវ​អង្ករ ជាដើម អម ជាមួយ​ផងដែរ​ជា​និមិត្តសញ្ញា​នៃ​ព្រះ​សិវ​។​
​ ​ការប៉ានស្មាន​របស់​ក្រុមការងារ យើង​ជា​ដំណាក់កាល​ដំបូង តំបន់​មាន ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងច្រើន​កុះករ សហគមន៍​ទាំងនោះ​ហើយ ត្រូវបាន​គូស បញ្ជាក់​តាមរយៈ​អត្រា​នៃ​ប្រាសាទ ដែល មាន​ចំនួន​យ៉ាងច្រើន និង​ស្ថាន​នាម ដូចជា​ស្រុក​ស្វ​យ​ម្ភ៉័​បុ​រៈ ជ័យ​បុ​រៈ ជាដើម និង​វិ​រិ​ន្ទ្រ​បុ​រៈ ចន្ទ្រ​បុ​រៈ និង​យោធា បុរី ជាដើម ដែលមាន​ចារ​ក្នុង​សិលាចារឹក ។
​ ​ម្យ៉ាងវិញទៀត គេ​គួរ​គប្បី​ជ្រាប ថា គេ​ក៏បាន​រកឃើញ​នូវ​សិលាចារឹក ដែល​ត្រូវបាន​ចារ​ឡើង​នៅ​ប្រអប់​ស៊ុម ទ្វារ​ប្រាសាទ​ខាងត្បូង ក្នុង​រាជ​របស់ ព្រះបាទ​ជ័យ​វ​ម៌​ទី​៥​គ្រិស្តសករាជ​៩៦៩-១០០១ នៅលើ​ស៊ុមទ្វារ​នៃ​ប្រាសាទ (​ះ​) គឺ គ​.៣៤៣ ចារ​នៅ​៨៩៦​សក ដែល ត្រូវ និង​គ្រិស្តសករាជ​ឆ្នាំ​៩៧៤ ។ ​ ​តាមរយៈ​នៃ​ផ្ទាំង​សិលាចារឹក គ​.៣៤៣ យើង​ក៏​អាច​ដឹងបាន​ថា ព្រះបាទ​ជ័យ​វ​ម៌​ទេវៈ​ទី​៥ ទ្រង់​ក៏បាន ត្រាស់បង្គាប់​ឱ្យ​ព្រះគ្រូ​របស់​ព្រះអង្គ និង​កំ​ស្តែង ស្រី​វី​រេ​ន្ទ្រ​វ​ម៌ (​វរ្ម័ន​) ឱ្យ ដំ​គោល​ល័​ក្ខ​ដែល​កំណត់ដោយ​ព្រះរាជ អាជ្ញា ដើម្បី​ថ្វាយ​ចំពោះ​ព្រះ​សិវ​បាទ ។​
       នៅលើ​ប្រអប់​ស៊ុមទ្វារ​ខាងត្បូង នៃ​ប្រាង្គ (​គ​) ដែលមាន​សិលាចារឹក គ​.៣៤៤ ដែល​ត្រូវបាន​ចារ​ឡើង​នៅ សក​៩០៧ យើង​ក៏​ដឹង​អំពី​ក្តីក្តាំ​ដីធ្លី ពាក់ព័ន្ធ​ទៅនឹង​ប្រាសាទ​សិវ​បាទ ដែល ត្រូវបាន​ទិញដូរ ។
​ ​បន្ទាប់មកទៀត គេ​ក៏បាន​ជួប ប្រទះ​នូវ​សិលាចារឹក គ​.៣៤២ ចារ​នៅ ស៊ុមទ្វារ​ខាងស្តាំ​នៃ​គោ​បុ​រៈ នៅមុខ ប្រាង្គ​កណ្តាល ដែល​ធំជាងគេ​អស់ ។​ ​ ​នៅលើ​ស៊ុមទ្វារ​នៃ​គោ​បុ​រៈ​ខាង លិច សិលាចារឹក​ត្រូវបាន​ចារ​ឡើងជា ភាសា​ខ្មែរ នៅ​ឆ្នាំ​៩០៣​សក ដែល​ត្រូវ និង​ឆ្នាំ​១០០៨​នៃ​គ្រិស្តសករាជ ។​រីឯ​នៅ ស៊ុមទ្វារ​ខាងកើត​វិញ ត្រូវបាន​ចារ​ឡើង នៅ​ឆ្នាំ​៩៣៧​សក ត្រូវ និង​ឆ្នាំ​១០១៥​នៃ គ្រិស្តសករាជ ។ ​ ​តាមរយៈ​សិលាចារឹក​នេះ យើង បានដឹងថា ព្រះបាទ​សុរិយា​វ​ម៌​ទី​១ បាន ធ្វើ​រាជអំណោយ​ទៅ​ក្រុម​ប្រាសាទ​អ្នក បួស​នេះ ដោយបាន​ត្រាស់បង្គាប់​ឱ្យ​ចារ នូវ​ផ្ទាំង​សិលាចារឹក​នេះ ក្នុងខណៈពេល ដែល​ព្រះអង្គ បាន​យាង​ធ្វើ​ធម្ម​យា​ត្រ ក្រុម​ប្រាសាទ​ក្រុម​អ្នកបួស​នេះ សិវ​បាទ (​ទិស​ខាង​បូព៌ា​) និង​តំបន់​វត្ត​ភូ (​លិង្គ​បុរី​) ដែល​ស្ថិតក្នុង​ខេត្ត​ចម្ប៉ា​ស័ក្តិ ក្នុងប្រទេស លាវ​ឬ​ឡាវ​សព្វថ្ងៃនេះ ។​
​ ​ក្នុង​សិលាចារឹក​ដ៏​សំខាន់​ទាំង ពីរ​នេះ ក៏មាន​ភារ​ដាក់ពាក្យ​បណ្តាសា ចំពោះ​ជន​អាក្រក់ ដែល​បានមក​លួច​ប្លន់ ឬ​បំផ្លាញ​ប្រាសាទ និង​ទ្រព្យសម្បត្តិ​ព្រះ នៅ​ទីនោះ ប៉ុន្តែ​ក៏មាន​ពរជ័យ​សម្រាប់ មនុស្ស​ល្អ​ផងដែរ ។ អ្នក​ដែល​ធ្វើ​អាក្រក់ ត្រូវ​ធ្លាក់ចុះ​ក្នុង​នរក ហើយ​ត្រូវ​សោយ ទុក្ខ​គ្មាន​ទីបញ្ចប់ ។ ចំណែក​ជន​ដែល ប្រតិបត្តិ​អំពើ​ល្អ​គឺ​ទំនុកបម្រុង​ធ្វើ អំណោយទាន​ដោយ​ទឹកចិត្ត​ជ្រះថ្លា ជន​នោះ​នឹង​ទទួលបាន​នូវ​សម្បត្តិ​សួគ៌ា ។
​ ​សរុបសេចក្តី​មករា​ល់​ទិន្នន័យ ទាំងឡាយ ដែល​បាន​រៀបរាប់​ខាងលើ ដែល​គ្រាន់តែ​ជា​ព័ត៌មាន​ដំបូងបង្អស់ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ ស្រាវជ្រាវ ហើយ​ដែលជា​ជំនួយស្មារតី​ដល់​ការស្រាវជ្រាវ​នៅពេល​អនាគត ទៀត វា​បានបង្ហាញ​ឱ្យដឹងថា តំបន់​នេះ សព្វថ្ងៃ​គឺជា​តំបន់​ព្រៃភ្នំ​ដាច់ស្រយាល នា​សម័យ​ដើម ស្ថានភាព​ទូទៅ​ពុំ​ដូច្នោះ ឡើយ ។ តំបន់​នេះ គឺជា​ជង្រុក​វប្បធម៌ ដោយមាន​សហគមន៍​មនុស្ស​ខ្មែរ​រស់នៅ យ៉ាងច្រើន​កុះករ មាន​បារាយណ៍ ស្រះ ទឹក ត្រពាំង ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ត​ភ្ជាប់​ពី​ខេត្តព្រះវិហារ​ទៅនឹង​សុរិន្ទ (​ថៃ​) និង​វត្ត​ភូ (​លាវ​) ។​
​ ​មាន​ព្រះរាជា​ខ្មែរ​ជាច្រើន​អង្គ រមែងតែងតែ​យាង​មក​បន់ស្រន់ ដើម្បី សិរី​សួស្តី​នៃ​ព្រះរាជ​នគរ តាមរយៈ​ការ សាងសង់​នូវ​មូលនិធិ​សាសនា​សង្គម តូចធំ​ទាំងឡាយ មុន​ឱនភាព​នៃ​សម័យ ក្រោយ​អង្គរ​។​ទោះបីជា​សំណង់ ស្ថាប​ត្យ កម្ម​តូចធំ​ទាំងនោះ ត្រូវបាន បំផ្លាញ​ខ្ទេច ខ្ទាំ​ក្តី ក៏ប៉ុន្តែ​ស្លាកស្នាម វប្បធម៌​បុរាណ ទាំងនោះ កាលបើ​ក្រុម អភិរក្ស​ធ្វើទៅ បាន​វា​នឹង​អាចជា​ផ្នែក មួយ​នៃ​ការ អភិ​-​វឌ្ឍន៍​ជាតិ​តាមរយៈ វិស័យ​ទេសចរណ៍ វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​ដ៏ ស្រស់បំព្រង នៃ​ភ្នំ​ដងរែក ។ ​ ​ ​គួរបញ្ជាក់​ផងដែរ​ថា ចំណុច ជា​វិជ្ជមាន​មួយទៀត ដែល​យើង​គប្បី ត្រូវ​កត់ត្រា​ទុក​គឺ​វត្តមាន​របស់​ប្រាង្គ ប្រាសាទ​បុ​រេ​អង្គរ​ក្នុង​តំបន់​ដែល​ក្នុង សម័យកាល​នោះ​គឺ​ស្ថិត​ក្នុងសម័យ ចេនឡា តំបន់​នេះ ទើបតែ​បានទទួល​នូវ ការអភិវឌ្ឍន៍​ជា​លើកដំបូង​បង្អស់​ដោយ ការ​ជ្រួតជ្រាប​នូវ​វប្បធម៌​ចេនឡា ដែល អាចមាន​ប្រភព​ចេញពី​ឥសាន​បុ​រៈ​ឬ លិង្គ​បុ​រៈ ដែលជា​មជ្ឈមណ្ឌល​វប្បធម៌ យ៉ាងសំខាន់​ជាងគេ ។ គឺ​ក្នុង​បរិបទ​នេះ ហើយ ដែល​នាម និង​ស្ថាន​នាម​ដូចជា វាល​ឥសាន​សិវ លិង្គ​បុ​រៈ ត្រូវបាន កត់ត្រា​ជា​ប្រយោល​នៅលើ​ផ្ទាំងសិលា ចារឹក​ទាំងនោះ ។ ដោយហេតុថា វា​ជា ភស្តុតាង​នៃ​ទំនាក់ទំនង​ផ្នែក​វប្បធម៌ ក៏​ដូច​ផ្នែក​ភូមិសាស្ត្រ​រវាង​ភូមិភាគ ទាំងពីរ​នៃ​ចក្រភព​អង្គរ ដែល​បាន​បន្ត វេណ​ពី​សម័យ​បុ​រេ​អង្គរ​គឺ​សម័យមុន អង្គរ (​សម័យ​ចេនឡា​) ៕​បា​យ៉ង់ និង ម​.​ត្រា​ណេ​

No comments:

Post a Comment