(ត្រូវបានបញ្ជូនបន្តពី ខេត្តរតនគីរី)
ខេត្តរតនគិរី (Ratanakiri) | |
---|---|
ខេត្ត | |
Location of Ratanakiri in Cambodia | |
កូអរដោនេ: 13°44′N 107°0′Eកូអរដោនេ: 13°44′N 107°0′E | |
ប្រទេស | កម្ពុជា |
តែងតាំង | ១៩៥៩ |
Named for | Khmer: រតនៈ (gem) + គិរី (mountain) |
ទីរួមខេត្ត | ក្រុងបានលុង |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | Pao Ham Phan |
ផ្ទៃក្រឡា | |
• សរុប | ១០៧៨២ គម២ (៤១៦៣ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ១៤៩៩៩៧ |
• សន្ទភាព | ១៤/គម២ (៣៦/ម៉ាយ ការ) |
ល្វែងម៉ោង | UTC+07 |
ស្រុក | ៩ |
ឃំុ | ៤៩ |
ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។
ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖
កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
---|---|---|
1601 | ស្រុកអណ្តូងមាស | Andoung Meas |
1602 | ស្រុកបានលុង | Ban Lung |
1603 | ស្រុកបរកែវ | Bar Kaev |
1604 | ស្រុកកូនមុំ | Koun Mom |
1605 | ស្រុកលំផាត់ | Lumphat |
1606 | ស្រុកអូរជុំ | Ou Chum |
1607 | ស្រុកអូរយ៉ាដាវ | Ou Ya Dav |
1608 | ស្រុកតាវែង | Ta Veaeng |
1609 | ស្រុកវើនសៃ | Veun Sai |
សេដ្ឋកិច្ច[កែប្រែ]
ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។
- ផ្សារ៖ ផ្សារកូនមុំ បរកែវ បានលុង អូរយ៉ាដាវ
តំបន់ទាក់ទាញ[កែប្រែ]
ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។
- បឹងយក្សឡោម៖បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
- ភ្នំឥសីប៉ាតាម៉ាក់ ៖
- ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។
- ទឹកធ្លាក់កាទៀង៖ ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
- ទឹកធ្លាក់អូរស៊ីនឡែ : ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
- ទឹកធ្លាក់អូរសែនស្រណោះ : ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
- ទឹកធ្លាក់ចាអ៊ុង : ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។
- ឧទ្យានជាតិវីរៈជ័យ៖ ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។
- ជម្រកសត្វព្រៃលំផាត់៖ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។
- អូចាឡយ : ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។
- ព្រៃនងកាបាត : ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។
ទីក្រុង[កែប្រែ]
ក្រៅពីទីរួមខេត្តបានលុង ខេត្តរតនៈគីរីមានទីប្រជុំជនធំៗ២ផ្សេងទៀតគឺ៖
- វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។
- លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។
អាកាសធាតុ[កែប្រែ]
- រដូវវស្សា : ពីខែមិថុនា ដល់ តុលា
- រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
- រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។
ប្រភព៖ https://km.wikipedia.org
No comments:
Post a Comment