Thursday, July 20, 2017

ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់
Pursat
ខេត្ត
រូបតំណាងខេត្តពោធិ៍សាត់
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់
Map of Cambodia highlighting Pursat
កូអរដោនេ: 12°32′N 103°55′Eកូអរដោនេ12°32′N 103°55′E
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)ក្រុងពោធិ៍សាត់
រដ្ឋាភិបាល៖ រដ្ឋបាលខេត្តពោធិ៍សាត់
 • ប្រភេទក្រុមប្រឹក្សាខេត្ត
 • អភិបាលខេត្តម៉ៅ-ធនិន(គបក) (គបក)
 • អភិបាលរងខេត្តកើត-ឆែ អភិបាលរង
អ៊ឹង-គឹមលាង
ចេង-ឡៃ
ជុក-សុផានី
ម៉ក់-រ៉ា
ផ្ទៃក្រឡា
 • សរុប១២៦៩២ គម (៤៩០០ ម៉ាយ ការ)
ប្រជាជន (២០០៨)[១]
 • សរុប៣៩៧១០៧
 • សន្ទភាព៣១/គម (៨១/ម៉ាយ ការ)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-15
ស្រុក
ឃំុ
ភូមិ
ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារា្រស្ត សរុបក្នុងខេត្ត [២]
ខេត្តនេះរួមមាន 6ស្រុក 49 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

រដ្ឋបាលខេត្ត[កែប្រែ]

ខេត្តពោធិ៍សាត់មាន៦ស្រុក[៣]
កូដស្រុកស្រុកជាអក្សរឡាតាំងឃុំ សង្កាត់ភូមិ
១៥០១បាកានBakan១០
១៥០២កណ្តៀងKandieng
១៥០៣ក្រគរKrakor១១
១៥០៤ភ្នំក្រវាញPhnom Kravanh៥៦
១៥០៥ក្រុងពោធិ៍សាត់Pursat Municipality៦៦
១៥០៦វាលវែងVeal Veaeng

តំបន់ទាក់ទាញ[កែប្រែ]

  • ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង៖ ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿងជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។
  • ​តំបន់​បាក់​ត្រា៖ ​តំបន់​បាក់​ត្រា​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។
  • ភ្នំ​បា​ឃ្នះ៖ ភ្នំ​បា​ឃ្នះ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥
  • កំពង់ហ្លួង៖ កំពង់ហ្លួង​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។
  • កំពែង៖ កំពែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • ភ្នំ​ដាក់​ព្រះ៖ ភ្នំ​ដាក់​ព្រះ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប ឃុំ​រលាប ស្រុក​ពោធិ៍សាត់​។
  • ​កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  • ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • រម្មនីយដ្ឋានធម្មជាតិច្រកល្អៀង
ប្រភព៖ km.wikipedia.org

No comments:

Post a Comment