ខេត្តកំពង់ស្ពឺ Kampong Speu | |
---|---|
ខេត្ត | |
ទេសភាពដើមត្នោតក្នុងខេត្តកំពង់ស្ពឺ | |
ផែនទីកម្ពុជារំលេចទីតាំងខេត្តកំពង់ស្ពឺ | |
កូអរដោនេ: 11°27′N 104°30′Eកូអរដោនេ: 11°27′N 104°30′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត (ក្រុង) | ច្បារមន |
ផ្ទៃក្រឡា | |
• សរុប | ៧០១៧ គម២ (២៧០៩ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ៧១៦៥១៧ |
• សន្ទភាព | ១០០/គម២ (២៦០/ម៉ាយ ការ) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៥ |
ស្រុក-ក្រុង | ៨ |
ឃំុ | ប៉ុន្មាណឃុំ? |
ភូមិ | ប៉ុន្មានភូមិ? |
កំពង់ស្ពឺ (អ.ស.អ.: [kɑmpɔːŋ spɨː] ជាអក្សរឡាតាំង Kompong Spue) ជាខេត្តនៃកម្ពុជា។ ខេត្តមានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំងនៅខាងជើង ខេត្តកណ្ដាលនៅខាងកើត តាកែវនៅខាងភាគអាគ្នេយ៍ កំពតខាងត្បូង និងកោះកុងនៅភាគខាងលិច។ ទីរួមខេត្តគឺក្រុងច្បារមន។
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និង ព្រៃភ្នំមានប្រជាជនសរុប ៥៩៨ ៨៨២ នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២ នាក់ ស្រី ៣១១ ៤៩០ នាក់។ ជាភាគរយនៃប្រជាជនជា ស្ត្រីមាន ៥២ ភាគរយ។ ខេត្តនេះរួមមាន ៨ ស្រុក, ៨៩ ឃុំ-សង្កាត់ និង ១៣១៩ ភូមិ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជាជនទូទាំងប្រទេសកម្ពុជា។ សន្ទភាពប្រជាជនរបស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង សន្ទភាពកម្រិតជាតិ ដែលមានតែ ៦៤ នាក់ [២]។
ខេត្តកំពង់ស្ពឺត្រូវបានគេស្គាល់ថាជាខេត្តដែលសំបូរដោយដើមត្នោតច្រើនជាងគេ។
មាតិកា
[លាក់]រដ្ឋបាលខេត្ត[កែប្រែ]
ខេត្តកំពង់ស្ពឺ មាន ៨ ស្រុក-ក្រុង រួមមាន ៨៧ ឃុំ[៣] ៖
ក្រមស្រុក | ស្រុក-ក្រុង | ជាឡាតាំង |
---|---|---|
០៥០១ | បរសេដ្ឋ | Borsedth |
០៥០២ | ច្បារមន | Chbar Mon |
០៥០៣ | គងពិសី | Kong Pisei |
០៥០៤ | ឱរ៉ាល់ | Aoral |
០៥០៥ | ឧដុង្គ | Odongk |
០៥០៦ | ភ្នំស្រួច | Phnum Sruoch |
០៥០៧ | សំរោងទង | Samraong Tong |
០៥០៨ | ថ្ពង | Thpong |
តំបន់ទាក់ទាញ[កែប្រែ]
- សារមន្ទីរនរៈបូរី ៖ សារមន្ទីរនេះស្ថិតនៅតាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយក្នុងបំណងទុកជាសម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនិងជាការចូលរួមចំណែករក្សាទុកនូវបេតិកភណ្ឌសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សផងដែរ។ សារមន្ទីរនរៈបូរីមានវត្ថុបុរាណតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ននេះហើយវត្ថុទាំងនោះភាគច្រើនជារូបបដិមា ធ្វើពីឈើ ពីថ្ម និង កុលាភាជន៍ដែលសរុបទាំងអស់មានរាប់ពាន់វត្ថុបុរាណ។ នៅក្នុងសារមន្ទីរនេះគេបានដាក់តាំងនូវវត្ថុជាច្រើនប្រភេទធ្វើ អំពីថ្មភក់ ថ្មភ្នំ ពីឈើ ដូចជា ព្រះពុទ្ធបដិមា រូបចម្លាក់ព្រះបាទជយវរ្ម័នទី៧ រូបឆ្មាំប្រាសាទ រូបនាងចេកនាងចម៘ ហើយនិង វត្ថុប្រើប្រាស់ពីជំនាន់បុរាណរួមមានឆ្នាំងស្ពាន់ កុលាភាជន៍ ឬ ចាន ឆ្នាំងធ្វើពីដីឥដ្ឋ ក្រឡ ពួច ជាដើម។ ក្រៅពីនេះទៀតមានក្បាច់ចម្លាក់ តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាល ជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារមន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។
- អំពែភ្នំ ៖ អំពែភ្នំជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និង ឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយ ៤៨ គ.ម. ពីភ្នំពេញ រួចបត់ឆ្វេង ២ គ.ម. និងដល់រមណីយដ្ឋាននេះ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជាទេសភាពគួរឧ្យចង់គយគន់ក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ ឃុំសុពណ៌ទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះយើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយ។ ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះយើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួរឱ្យព្រឺខ្លាចក្រៃលែង ដែលអ្នកទេសចរណ៍មួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។ នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង អង្គុយលេងកម្សាន្តតាមតូបនានាសម្រាកតាមមាត់ស្ទឹងដើម្បីលំហែអារម្មណ៍ ហើយនៅតាមតូបនីមួយៗគេអាចកំម៉្មង់ម្ហូបសាច់សត្វព្រៃបានតាមចិត្តប្រាថ្នា នេះសបញ្ជាក់ថាការលួចបរបាញ់សត្វព្រៃនៅតែមាន។
- ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ៖ គីរីរម្យជារមណីយដ្ឋានធម្មជាតិ តំបន់នេះមានលក្ខណៈពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ដូចជាព្រៃដើមស្រល់យ៉ាងក្រាស់មានម្លប់ជាទីមនោរម្យ ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ឋដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្រៃលែង ឧទ្យានជាតិនេះស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួចមានចម្ងាយ ១១៧ គ.ម. ពីភ្នំពេញតាមផ្លូវជាតិលេខ៤ លើកំពូលភ្នំកំពស់ ៧០០ ម។
- រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាននេះស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ទីនោះមានសណ្ឋាគារ កន្លែងក្មេងលេង សួនរូបចម្លាក់ដាយណូស័រ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។
- ចំបក់ ៖ ចំបក់ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលមានមានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសម្លប់ឫស្សីនៅអមសងខាងផ្លូវធ្វើដំណើរគួរឱ្យត្រជាក់ចិត្តចាប់អារម្មណ៍ក្រៃលែង។ ចំបក់មានចម្ងាយជាង ១ គ.ម. ខាងជើងគីរីរម្យស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច។ អ្នកធ្វើដំណើរចេញពីទីស្នាក់ការទេសចរណ៍សហគមន៍ ប្រមាណ ៤ គ.ម. ដោយជិះរទេះគោ ដោយកង់ឬក៏ដោយថ្មើរជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចម្ងាយផ្លូវ ១ គ.ម. ទៅដល់ទឹកធ្លាក់គឺត្រូវដើរដោយថ្មើជើងទើបបាន។
- ទឹកជ្រោះអន្លង់រ័ត្ន ៖ ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណ ៤ គីឡូម៉ែត្រខាងជើងឧទ្យានជាតិគីរីរម្យ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីរមណីយដ្ឋានទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០០៨ ក្រោមការបង្ហាត់បង្រៀនរបស់អង្គការម្លប់បៃតងនិងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភរបស់អង្កការ វីស៊ីអិនរបស់ប្រទេសហូឡង់។
- រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋានល្អាងភ្នំចាស់ ស្ថិតនៅក្នុង ស្រុកឱរ៉ាល់។ 'រមណីយដ្ឋានជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលគេទើបនឹងរកឃើញថ្មីៗនេះ។ នៅទីនោះសំបូរទៅដោយល្អាងភ្នំធំៗ ជាពិសេសអ្នកទៅកំសាន្តនៅទីនោះនឹងបានទស្សនារបាំ និងស្គាល់ពីទំនៀមទំលាប់របស់ជនជាតិភាគតិចមួយដែលនៅទីនោះ នោះគឺជនជាតិសួយ។
- រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ៖ ភ្នំព្រះជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋពីទីជិតទីឆ្ងាយឱ្យមកគោរព បូជាបន់ស្រន់តាមជុំនឿរបស់ពួកគាត់ព្រោះទីនោះមានភាពអច្ឆរិយៈខ្លាំងណាស់ខាងជុំនឿ។ ឱ្យតែរដូវបន់ស្រន់ចូលមកដល់ពួកគាត់នាំគ្នាសម្រុកមកទីនេះរាប់ពាន់នាក់ ដើម្បីធ្វើបុណ្យទាន តាមចំណង់ចំណូលចិត្តរបស់ពូកគាត់។ ទីនោះជាកន្លែងបួងសួងពូកែស័ក្ដិសិទ្ធិណាស់ នៅតាមជើងភ្នំព្រះមានសំណង់បែបសាសនាផ្សេងៗពីគ្នាយ៉ាងច្រើនបានសង់ព័ទ្ធនៅជុំវិញភ្នំព្រះ ពិសេសនៅអំឡុងខែ មីនា និង មេសា មានប្រជាជនរាប់ម៉ឺននាក់នាំគ្នាទៅធ្វើបុណ្យទាន និងគោរពសក្ការៈតាមជំនឿរបស់គាត់រៀងៗខ្លួន។ ភ្នំព្រះមានរូងភ្នំ និង ល្អាងភ្នំ ជាច្រើនមានលក្ខណៈធម្មជាតិពិតៗល្អាងភ្នំ និងរូងភ្នំខ្លះត្រូវបានគេរៀបចំជាកន្លែងគោរពសក្ការៈ។ រមណីយដ្ឋានវប្បធម៌ទេសចរណ៍ភ្នំចាស់មានមានផ្ទៃដី ១០០ ហិកតាស្ថិតនៅក្នុងស្រុកឱរ៉ាល់ តាមផ្លូវទៅចម្ការអំពៅលីយ៉ុងផាត់មាន ចម្ងាយជាង ៥០ គ.ម. ពីទីរួមខេត្តកំពង់ស្ពឺ។
- ប្រាសាទសាតក្អែកពង ៖ ប្រាសាទនេះជាប្រាសាតលោលមានចម្ងាយ ១៥ គ.ម. ពីខេត្តកំពង់ស្ពឺស្ថិតនៅក្នុង ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទក្អែកពងត្រូវបានកសាងនៅលើកំពូលភ្នំមួយដែលមានកំពស់ប្រមាណ ៣០០ ម មានជ្រុងទាំង៤ប៉ុនគ្នាកំពូលប្រសាទបានបាក់បែកអស់ ហើយប្រាសាទវិញប្រេះស្រាំស្ទើរគ្មានសល់។
- តំបន់ទេសចរណ៍ជនជាតិសួយ ៖ តំបន់នេះមានប្រជាជន ជនជាតិសួយរស់នៅចំនួន ៣ ៦០០ គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរណ៍ ដែលទៅទីនោះច្រើនតែចង់ទស្សនាវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយរឹតតែពិសេសទៀតនោះភ្ញៀវទេសចរណ៍ចង់ទៅទស្សនារបាំរបស់ជនជាតិសួយ និងរបាំផ្សេងៗទៀតរបស់ពួកគាត់។
សេដ្ឋកិច្ច[កែប្រែ]
ផ្សារ៖
- កន្ទួត
- កំពង់ស្ពឺ
- ក្រាំងចេក
- តាឡាត់
- តាអ៊ឹម
- ត្រពាំងក្រឡឹង
- ត្រពាំងអំពិល
- ត្រាច
- ត្រែងត្រយឹង
- ថ្នល់ទទឹង
- ថ្ពង
- បន្ទាយខ្មែរ
- បាត់ដឹង
- ផ្លូវទទឹង
- ពេជ្រនិល
- ព្រៃផ្ដៅ
- វត្តអង្គ
- ស័ង្កសី
- ស្រង់
- ស្លាបលែង
- ឧដុង្គ
អប់រំ[កែប្រែ]
សាលាមត្តេយ្យ[កែប្រែ]
- សាលាមត្តេយ្យ និង សាលាបឋមសិក្សាអ៊ីហ្វាស្រង់
- សាលាគរុកោសល្យ និង វិក្រឹតការខេត្តកំពង់ស្ពឺ
- សាលាមត្តេយ្យ ស៊ិន ស៊ីសាមុត
សាលាបឋមសិក្សា[កែប្រែ]
- សាលាបឋមសិក្សាក្រសាំងខ្ពស់
- សាលាបឋមសិក្សាចំបក់
- សាលាបឋមសិក្សាពាមខ្វាវ
- សាលាបឋមសិក្សាភូមិថ្មី
- សាលាបឋមសិក្សាវត្តវាំងចាស់]
- សាលាបឋមសិក្សាវល្លិ៍ស
- សាលាបឋមសិក្សាសន្តិភាព
- សាលាបឋមសិក្សាស្រង់
- សាលាបឋមសិក្សាអង្គជុំ
- សាលាបឋមសិក្សាអង្គរយាត
- សាលាបឋមសិក្សាអង្គសិរី
- សាលាបឋមសិក្សាម្រុំជើង
- សាលាបឋមសិក្សាម្រុំត្បូង
- សាលាបឋមសិក្សា៧មករា
អនុវិទ្យាល័យ[កែប្រែ]
- អនុវិទ្យាល័យគិរីវ័ន្ត
- អនុវិទ្យាល័យឆាយឆុប
- អនុវទ្យាល័យទីរួមខេត្ត
- អនុវិទ្យាល័យបន្ទាយខ្មែរ
- អនុវិទ្យាល័យម្រុំខាងត្បួង
វិទ្យាល័យ[កែប្រែ]
- វិទ្យាល័យកំពង់ស្ពឺ
- វិទ្យាល័យទ័ពមានជ័យ
- វិទ្យាសុខាផល្លី
- វិទ្យាល័យហ៊ុនសែនចំបក់
- វិទ្យាល័យហ៊ុនសែនបាត់ដឹង
- វិទ្យាល័យព្រះបិតាឯករាជ
- វិទ្យាល័យទ័ពមានជ័យ
- វិទ្យាល័យហុនសែនអង្គមេត្រី
សុខាភិបាល[កែប្រែ]
មន្ទីរពេទ្យ[កែប្រែ]
- មន្ទីរពេទ្យខេត្តកំពង់ស្ពឺ
- មន្ទីរពេទ្យបង្អែកក្រុងច្បារមន
- មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
- មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង
វត្តអារាម[កែប្រែ]
- វត្តក្រាំង
- វត្តចំប៉ាចារ
- វត្តចំប៉ាចារុ
- វត្តពុទ្រារាម
- វត្តសុខារាម
- វត្តសុព័ណ៍
- វត្តអង្គតាភេម
- វត្តអង្គខ្មៅ
ប្រភពៈ៖ km.wikipedia.org
No comments:
Post a Comment