Thursday, July 20, 2017

រាជធានីភ្នំពេញ


(ត្រូវបានបញ្ជូនបន្តពី រាជធានីភ្នំពេញ)
​ ភ្នំពេញ
រាជធានីភ្នំពេញ
គុជអាស៊ី
ទីក្រុង
ក្រុងភ្នំពេញ · រាជធានីភ្នំពេញ
ពីឆ្វេងទៅស្តាំ: ព្រះបរមរាជវាំងវត្តប្រាក់សត្វតោនិងរូបសំណាកនាគប៉មកាណាឌីយ៉ាសារមន្ទីរជាតិកម្ពុជាវត្តភ្នំ,ជើងឯក

ត្រា
រហស្សនាម: គុជអាស៊ី (មុនឆ្នាំ1960)
ទីក្រុងដែលមានប្រជាប្រិយ
ភ្នំពេញ is located in កម្ពុជា
Expression error: Missing operand for *.
%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
​ ភ្នំពេញ
ទីតាំងនៅក្នុងប្រទេសកម្ពុជា ប្រទេស កម្ពុជា បានបង្កើត1372 រាជធានី1865 ចំណែក​រង12ខណ្ឌ រដ្ឋាភិបាល  • ប្រភេទសមាជិកក្រុមប្រឹក្សាក្រុង  • អភិបាលប៉ាសុជាតិវង្ស (គណបក្សប្រជាជនកម្ពុជា) ផ្ទៃក្រឡា  • សរុប៦៧៨,៤៦ គម(២៦១,៩៥ ម៉ាយ ការ) ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី24 រយៈកំពស់១១,៨៩ ម (៣៩,០១ ភ) ប្រជាជន (ឆ្នាំ2012)[១]  • សរុប១,៥០១,៧២៥  • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី1  • សន្ទភាព០,០០២២/គម (០,០០៥៧/ម៉ាយ ការ)  • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នាក់ទី1 ប្រជានាមអ្នកភ្នំពេញ ល្វែងម៉ោងម៉ោងឥណ្ឌូចិន (ម.ស.ស.+7) គេហទំព័រwww.phnompenh.gov.kh/
ភ្នំពេញគឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានចំនួនប្រជាជន ប្រហែល២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ទីក្រុងភ្នំពេញគឺជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិ្ជកម្ម និង ឧស្សាហកម្ម លេខមួយនៅក្នុងប្រទេសកម្ពុជា។
ហើយជាទីក្រុងដែលមានសកលវិទ្យាលយ័ជាច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុកដាក់យ៉ាងខ្លាំងលើយុវជន គ្រប់វិស័យ។ រួមមានសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារដែលធំជាងគេក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះមានផ្សារទំនើបជាច្រើនថែមទៀតផង​។ ទីក្រុងភ្នំពេញរាជធានីភ្នំពេញជាកន្លែងដែលប្រជាជនរស់នៅច្រើនជាងកន្លែងណាផ្សេងទៀតក្នុងប្រទេសកម្ពុជា ហើយជាកន្លែងចែកចំណេះដឹងដល់យុវជនជាច្រើនដែរ។ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែ ផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ ជាពិសេសភ្នំពេញជា តំបន់ទេសចរណ៍ទី២បន្ទាប់ពីខេត្តសៀមរាបដែលមានភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកំសាន្ត។ ភ្នំពេញមានអាគារធំៗនិងខ្ពស់ៗជាច្រើបានរីកដុះដាលឡើងដូចផ្សិត នៅគ្រប់ទីកន្លែងទាំងអស់។ ទីក្រុងភ្នំពេញ រឹរ

មាតិកា

  [លាក់

និរត្តិសាស្ត្រ[កែប្រែ]

ភ្នំពេញយកតាមឈ្មោះវត្តភ្នំ​ជាទីទួលតូចល្មមមួយដែលលំអរពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៩២៦និងបានកែប្រែមុខមាត់ថ្មីស្រស់បំព្រងនៅឆ្នាំ ១៩៩៨ ហើយក៏វាជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុងភ្នំពេញ ដែលសព្វថ្ងែវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ។ដែលបង្កើតបានជាភាពសប្បាយរីករាយ ហើយវត្តភ្នំនេះក៏ជាកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ៕
អារាម នៅលើវត្តភ្នំ!
វត្តភ្នំគឺជាបេះដូងនៃរាជធានីភ្នំពេញ ហើយក៏ជាកន្លែងដែលសម្រាប់លំហែរកាយដ៏សំខាន់ផងដែរ សម្រាប់ទាក់ទាញនូវភ្ញៀវទេសចរ ជាតិ និង អន្តរជាតិចូលមកទស្សនា។
នាឡិកានៅវត្តភ្នំ!
រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចំលាក់សំរិទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។
ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំៗនេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ ២៧ មាត្រ (៨៩ ភត)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ

ប្រវត្តិ[កែប្រែ]

ដំបូងឡើយភ្នំពេញមានឈ្មោះថា ខែត្រ ខែត្រកោះឫស្សីកែវ ដែលមន្ត្រីត្រួតខែត្រនេះមានងារថា ចៅពញារាជាមេត្រី
ក្នុងរាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ​ដោយមានសេចក្តី​សំរួលដូចតទៅ​៖
ដើមឡើយមានការកត់ត្រា មួយសតវត្សក្រោយមកនិយាយរៀបរាប់រឿងនិទាននៃការកកើតភ្នំពេញដែលនិទានអំពីស្ត្រីអ្នកស្រុកម្នាក់ជាអ្នកមានទ្រព្យ​ស្តុកស្តម្ភ ឈ្មោះដូនពេញដែលផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ទន្លេចតុមុខសព្វថ្ងៃគឺទីក្រុងភ្នំពេញ (កាលណោះគេហៅថា ខែត្រកោះឫស្សីកែវ)។ នៅចុងសតវត្សទី១៤ កាលណោះរាជធានីខ្មែរគឺស្ថិតនៅសៀមរាបនៅឡើយដែលមានចំងាយ ៣៥០ គ.ម. (២២០ ម៉ៃ.) ទៅភាគខាងលិច។ នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាល​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំភាគ​ឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសាន​ព្រះវិហារ រួចគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ ។
ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិកអធម។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតារ និងអត្តបទចំលងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា និង អ្នកខ្លះយល់ថាជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។ ដើម្បីតំកល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង បានអភិសេកជាមួយទីសក្ការៈបូជា បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ ភ្នំពេញ។
ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ​ មាន​ន័យ​ថា ​ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យកតាម​​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ ៤​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ​ទន្លេបាសាក់ និង ទន្លេសាប​​​​។ ទន្លេ​ទាំង ​៤ ​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង​នៅដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ​ក្រុង​ចតុមុខ​​។
ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជាជា​លើក​ដំបូងក្នុង​រជ្ជកាល​ស្តេចពញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ​ខ្មែរនា​សម័យ​នោះ​។ ស្តេច​ពញាយ៉ាតបាន​រើ​រាជធានីពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​រាជធានី​ត្រូវ​បាន​ក្តោបក្រសោប​យកដោយ​ប្រទេសសៀមប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង
រាជធានីភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី​២១ គ្រិស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​កសាង​ព្រះ​រាជវាំង​ថ្មី​នៅ ទួលបាសាន្តក្នុង​ខែត្រ​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាន្តនោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​ គ.ស. ១៤៣៤​។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ ដែលតំកល់ព្រះអដ្ឋិធាតុព្រះពញាយ៉ាត និង ព្រះញាតិវង្ស ដូចគ្នាដែរ ក៏មានរូបចំលាក់ខាងពុទ្ធសាសនាដែលសេសសល់ពីសម័យអង្គរផងដែរ។
ភ្នំពេញនៅតែជារាជធានីអស់រយៈពេល ៧៣ ឆ្នាំ—ចាប់ពីឆ្នាំ ១៤៣២ ដល់ ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០ ឆ្នាំ—ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥—ដោយសារតែស្ដេចបន្តបន្ទាប់ ព្រោះតែជំលោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។ ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង បានបង្កើតរាជធានីនៅទីតាំងផ្សេងៗ នៅទួលបាសាន្ត(ស្រីសន្ធរ (ស្រីសន្ធរពោធិ៍សាត់ លង្វែក ល្វាឯម និង ឧដុង្គ
នៅសតវត្សទី១៧ ពួកអន្តោប្រវេសន៍ជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។[២] សហគមន៍ព័រទុយហ្កាល់តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។
ភ្នំពេញមើលពីខាងកើត​ត្រូវបានគូរ​នៅឆ្នាំ១៨៨៧។
វាមិននៅរហូតដល់ឆ្នាំ ១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គដួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម ដែលភ្នំពេញបានក្លាយជាទីតាំងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលនិងរាជធានីនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងផងដែរ។ នៅពេលផ្ដើមឆ្នាំ ១៨៧០ ពួកអាណានិគមនិយមបារាំងបានកែប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយ ដោយពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខន៍ សាលាកាត់ក្ដី និង អគារបំរើសេវាសុខភាព។ នៅឆ្នាំ ១៨៧២ មួយប៉ព្រិចភ្នែកដំបូង ទីក្រុងសម័យថ្មីមួយក៏បានប្រែរូបរាង នៅពេលនោះ ពួករដ្ឋការអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើ-ផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង ៣០០ ខ្នងដំបូងសំរាប់លក់ និង ជួលទៅអោយពួកពាណិជ្ជករចិន។ កាលជំនាន់អាណានិគមបារាំង ភ្នំពេញស្ថិតក្នុងរដ្ឋបាលដែនដីជាស្រុកមួយនៅក្នុងខេត្តកណ្ដាល ដែលសព្វថ្ងៃត្រូវនឹងស្រុកអង្គស្នួលសព្វថ្ងៃនេះនិងបរិវេណភ្នំពេញសព្វថ្ងៃដែរវាលែងតែខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ច្បារអំពៅ មានជ័យ ដង្កោ ឫស្សីកែវ និងសែនសុខចេញ នេះបើផ្អែកលើប្រវត្តិលោកតាង៉ុយដែលលោកកើតនៅក្នុងស្រុកភ្នំពេញនាសម័យនោះ។ [៣]
វត្តភ្នំបានផ្ដល់ឈ្មោះឱ្យទីក្រុងនេះ
នៅទសវត្សឆ្នាំ១៩២០ ភ្នំពេញត្រូវបានគេស្គាល់ថាជា គុជអាស៊ី និង ជាងបួនទសវត្សបន្ទាប់ ភ្នំពេញបានបន្តឆ្លងកាត់ការអភិវឌ្ឍយ៉ាងរហ័សជាមួយការសាងសង់ផ្លូវដែកទៅព្រះសីហនុ និង ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង (ឥឡូវ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។
កាលណោះ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​-មុន្នីវង្ស (១៩២៧‑១៩៤១) ភ្នំពេញស្ថិតនៅជាស្រុកចំណុះខេត្តកណ្ដាល (១៩២៧-១៩៤១) ហើយចៅហ្វាយស្រុក​ភ្នំពេញមានងារជា បំរុងរាជា និង បាឡាត់ស្រុក​ភ្នំពេញមានងារជា ពិភ័ត្តរាជាសង្គ្រាម
ហេដ្ឋារចនាសម្ពន្ធភ្នំពេញបានសឱ្យឃើញនូវទំនើបកម្មជាច្រើនក្រោមការដឹកនាំរបស់ព្រះសីហនុ[៤]
កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និង វៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីជៀសឱ្យឆ្ងាយពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និង ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនពី ២-៣ លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនដោយសារសង្គ្រាម។[៥] ខ្មែរក្រហមបានកាត់ផ្ដាច់ជំនួយនិងការផ្គត់ផ្គង់ផ្សេងៗចូលទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ ១៧ មេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែគ្មានលួសថ្ងៃ ដែលបង្កឱ្យមាន ការស្លាប់ និង ពិកាមិនរើសមុខ លើអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។ [៦] ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទាំងអស់ដោយបង្ខំ បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ: លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ ជនពិកាម្នាក់ដែលគាត់គ្មានដៃ រឺ ក៏ជើង ដែលកំពុងននាលលើដីពិតហាក់ដូចជាសត្វដង្កូវ រីឯ ឪពុកដែលកំពុងសំរក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ ចំណែកបុរសម្នាក់ទៀតដែលមានតែជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែកទទេ[៧] ចន-ស្វេនបានរំលឹកឡើងវិញថា ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យឱ្យប្រសាចដូចជាសំរាមនៅតាមផ្លូវ.... ក្នុងសង្គ្រាមប្រាំឆ្នាំនេះមក វាគឺជាក្បួនចេញដំណើរដ៏សែនឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។[៨] អ្នករស់អចិន្ត្រៃយ៍ក្នុងក្រុងទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង អ្នករៀនសូត្រនៅទីក្រុង ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារតាមស្រុកស្រែចំការដែលត្រូវបានគេចាត់ទុកដោយពួកខ្មែរក្រហមថាជា ប្រជាជនថ្មី។ [៩]
វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកំលាំងរបស់ប៉ុល-ពត និងបានប្រែក្លាយទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង និង ធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើកសិកម្ម និងដោយហេតុនេះហើយបានបង្កឱ្យមានការកាប់សំលាប់មនុស្សជាច្រើនបើសិនជាពួកគេបានដឹងថាជនទាំងឡាយណាជាអ្នករៀនសូត្រ "ខ្ជិលច្រអូស" រឺ គិតថាពួកគេជាសត្រូវនយោបាយ។ អ្នកដទៃទៀតជាច្រើនបានស្លាប់ដោយភាពអត់ឃ្លាន ដែលជាលទ្ធផលបរាជ័យនៃសង្គមកសិកម្មគំរូ ស្រូវត្រូវបានលក់ឱ្យចិនដើម្បីដោះដូរមកវិញនូវគ្រាប់ និងអាវុធយុទ្ធភណ្ឌផ្សេងៗ។ អតីតវិទ្យាល័យមួយបច្ចុប្បន្នបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) មានចំងាយ ១៥ សហាតិមាត្រ (៩ ម៉ៃ.) ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសំលាប់និងកប់ក្នុងរណ្ដៅរាក់ៗ បច្ចុប្បន្នបានក្លាយជាទីរំលឹកដល់អ្នកដែលត្រូវបានគេសំលាប់ដោយរបបនេះ។
ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយយួននៅឆ្នាំ ១៩៧៩[១០] ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និង ជប៉ុន។ កំចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿន ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់[១១] និង ជំរឿន ២០០៨ មានចំនួន ១,៣ លាននាក់។[១២]
ទិដ្ឋភាពមាត់ទន្លេនាពេលរាត្រីនៅរាជធានីភ្នំពេញ

ភូមិសាស្ត្រ[កែប្រែ]

ទស្សនីយភាពទីក្រុងភ្នំពេញ
ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ទីក្រុងស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ (៣៩ ភត) ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។
ទីក្រុងនេះ បានតាំងនៅ 11.55°N 104.91667°E (១១°៣៣' ជើង, ១០៤°៥៥' កើត,[១៣]) គ្របដណ្ដប់លើផ្ទៃដី ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.) ដែលមាន ១១៤០១ ហិកតា (២៨១៧២ អេកឺរ) ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ ២៦១០៦ ហិកតា (៦៤៥០៩ អេកឺរ)។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ សហតិមាត្រការ៉េ (១៣ ម៉ាយ ក.) ដែលមានភាគខ្លះ ១,៤៧៦ សហតិមាត្រការ៉េ (៣៦៥ អេកឺរ) ជាផ្ទៃដីនៃប្រព័ន្ធធារាសាស្ត្រ

អាកាសធាតុ[កែប្រែ]

អាកាសធាតុទីក្រុងភ្នំពេញ
សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។
ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
[លាក់]ទិន្នន័យអាកាសធាតុសំរាប់ ភ្នំពេញ
ខែមករកុមមីនមេសឧសភមិថកក្កសីហកញ្ញតុលវិចធ្នូឆ្នាំ
កំណត់ត្រា
ខ្ពស់ °C (°F)
36.1
(97)
38.1
(100.6)
40.0
(104)
40.5
(104.9)
40.0
(104)
39.2
(102.6)
37.2
(99)
37.8
(100)
35.5
(95.9)
36.1
(97)
34.4
(93.9)
37.2
(99)
40.5
(104.9)
មធ្យមភាគ
ខ្ពស់ °C (°F)
31.5
(88.7)
32.8
(91)
34.9
(94.8)
34.9
(94.8)
34.3
(93.7)
33.5
(92.3)
32.5
(90.5)
32.5
(90.5)
32.3
(90.1)
31.1
(88)
29.9
(85.8)
30.1
(86.2)
32.5
(90.5)
មធ្យម
ប្រចាំថ្ងៃ °C (°F)
26.7
(80.1)
27.9
(82.2)
29.5
(85.1)
30.0
(86)
29.8
(85.6)
29.3
(84.7)
28.6
(83.5)
28.6
(83.5)
28.3
(82.9)
27.5
(81.5)
26.3
(79.3)
25.9
(78.6)
28.2
(82.75)
មធ្យមភាគទាប °C (°F)21.9
(71.4)
23.0
(73.4)
24.1
(75.4)
25.0
(77)
25.3
(77.5)
25.0
(77)
24.7
(76.5)
24.6
(76.3)
24.3
(75.7)
23.8
(74.8)
22.7
(72.9)
21.7
(71.1)
23.8
(74.9)
កំណត់ត្រា
ទាប °C (°F)
12.8
(55)
15.2
(59.4)
19.0
(66.2)
17.8
(64)
20.6
(69.1)
21.2
(70.2)
20.1
(68.2)
20.0
(68)
21.1
(70)
17.2
(63)
16.7
(62.1)
14.4
(57.9)
12.8
(55)
មធ្យមភាគភ្លៀងធ្លាក់ មម (អ៊ីង)25.5
(1.004)
11.5
(0.453)
58.0
(2.283)
101.0
(3.976)
111.6
(4.394)
177.1
(6.972)
195.9
(7.713)
172.0
(6.772)
248.8
(9.795)
318.9
(12.555)
135.0
(5.315)
80.3
(3.161)
១៦៣៥,៦
(៦៤,៣៩៤)
មធ្យមភាគថ្ងៃមានភ្លៀង (≥ 0.1 មម)2.82.45.28.616.416.619.621.419.824.011.84.8153.4
មធ្យមភាគ សំណើមសាបេក្ខៈ (%)73717173777880818484787377
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ260226267240202192143174129202213242២៤៩០
ប្រភព #១: ឱលោកនដ្ឋានហុងកុង[១៤]
ប្រភព #២: មូលធាតុអាកាស (សំណើម),[១៥] វិទ្យាស្ថានឧត្តុនិយមដាណឺម៉ាក (ព្រះអាទិត្យ)[១៦]

រដ្ឋបាល[កែប្រែ]

ក្នុងសម័យចតុមុខរហូតមកដល់សម័យស្ដេចអង្គដួងភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។ ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនខែត្រកណ្ដាលប៉ុនខែត្រកណ្ដាលឆ្នាំ២០១៦នេះឡើយ ប្រហែលជាលាតសន្ធឹងដល់ ស្រុកអង្គស្នួលសព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។
កាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចឹម។
សំណង់អគាររដ្ឋសភាកម្ពុជា
ខណ្ឌទាំងប្រាំបួន​នៃភ្នំពេញ
ភ្នំពេញគឺជាក្រុងមួយដែលមានផ្ទៃក្រឡា ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦១,៩៥ ម៉ាយ ក.) ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាលប្រាំបួនតទៅទៀតដែលគេហៅថា ខណ្ឌ ហើយចំណោមខណ្ឌទាំងប្រាំបួននោះមាន ដង្កោ មានជ័យពោធិ៍សែនជ័យ សែនសុខ និង ឫស្សីកែវចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ៧៦សង្កាត់ និង ៦៣៧ភូមិ
រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុងដូចគ្នាដែរ ក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។ [៤]

ខណ្ឌថ្មីចំនួន៣ នៅចុងឆ្នាំ២០១៣[កែប្រែ]

យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ខណ្ឌថ្មីចំនួន៣ ត្រូវបានបង្កើត រូមមាន៖
  • ខណ្ឌច្បារអំពៅ៖ បំបែកចេញពី ខណ្ឌមានជ័យ មាន៨សង្កាត់ ទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅសាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅក្បែរផ្សារចាក់អង្រែ
  • ខណ្ឌជ្រោយចង្វារ៖ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។
  • ខណ្ឌព្រែកព្នៅ៖ បំបែកចេញពី ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ទីតាំងសាលាខណ្ឌ គឺនៅក្នុងសង្កាត់គោករការ
បញ្ជីខណ្ឌរដ្ឋបាលភ្នំពេញ
ឈ្មោះខណ្ឌចំនួនសង្កាត់ចំនួនភូមិប្រជាជននៅឆ្នាំ២០០៨
ចំការមន១២៩៥១៨២០០៤
ដង្កោ១៣ ?២៥៧៧២៤
ដូនពេញ១១១៣៤១២៦៥៥០
ទួលគោក១០១៤៣១៧១២០០
ប្រាំពីរមករា៣៣៩១៨៩៥
ពោធិ៍សែនជ័យ១៣ ?១៨៣៨២៦
មានជ័យ៣០៣២៧៨០១
ឫស្សីកែវ១១៥៩១៩៦៦៨៤
សែនសុខ ?១៤៧៩៦៧
ច្បារអំពៅ៣០
ជ្រោយចង្វារ២២
ព្រែកព្នៅ៥៩

ប្រជាសាស្ត្រ[កែប្រែ]

ប្រជាជនជាប្រវត្តិសាស្ត្រ
ឆ្នាំអត្រាប្រ. %±
១៩៥០៣៣៤០០០
១៩៦០៣៩៨០០០19.2%
១៩៧០៤៥៧០០០14.8%
១៩៧៥៣៧០០០០−19.0%
១៩៧៨៣២០០០−91.4%
១៩៨០១៨៩០០០490.6%
១៩៨៥៣៥១០០០85.7%
១៩៩០៦៣៤០០០80.6%
១៩៩៥៩២៥០០០45.9%
២០០០១២៨៤០០០38.8%
២០០៥១៦៧៧០០០30.6%
២០១០២១០១៧២៥25.3%
កាលពី 2008 ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់ ដែលមានសន្ទភាពប្រជាជនសរុប ៥៣៥៨ នាក់ក្នុងមួយសហតិមាត្រការ៉េ ក្នុងផ្ទៃក្រឡាទីក្រុង ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.)។ អត្រាកំណើនប្រជាជននៃទីក្រុងនេះគឺ ៣,៩២%។ ផ្ទៃទីក្រុងនេះបានកើនឡើងបួនដងចាប់តាំងពីឆ្នាំ១៩៧៩ និងតំបន់ ទីក្រុងមួយនេះនឹងបន្តពង្រីកដើម្បីទ្រទ្រង់ដល់អត្រាប្រជាជន និងសេដ្ឋកិច្ចរបស់ទីក្រុងដែលកំពុងតែកើនឡើង។
ភ្នំពេញភាគច្រើនត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលតាងឱ្យប្រជាជន ៩០% នៃទីក្រុងនេះ។ មានជនជាតិភាគតិចច្រើនជាតិសាសន៍ដូចជា ចិន យួន និង ក្រុមជនជាតិភាគតិចដទៃទៀតដូចជា សៀម ប៊ូដុង ម្នងព្រែ កួយ ជង និង ចាម។ សាសនារបស់រដ្ឋគឺពុទ្ធសាសនាថេរវាទ ប្រជាជនច្រើនជាង ៩០% នៅភ្នំពេញគឺជាពុទ្ធបរិស័ទ។ ចាមជាជនជាតិដែលកាន់សាសនាឥស្លាមច្រើនជាងគេរាប់ពីឆ្នាំ១៩៩៣ រៀងមក។ ការកាន់គ្រិស្តសាសនាមានការកើនឡើង ដែលជាសាសនាត្រូវបានគេបំបាត់ចោលមិនអោយកាន់ក្រោយឆ្នាំ១៩៧៥ នៅពេល ពួកខ្មែរក្រហមដណ្ដើមបានទីក្រុង។ ភាសាផ្លូវការនៃទីក្រុងគឺភាសាខ្មែរ ក៏ប៉ុន្តែ ភាសាអង់គ្លេស និង បារាំង ក៏ត្រូវបានប្រើទូលំទូលាយក្នុងទីក្រុងនេះដែរ។
ទីក្រុងនេះមានលិបិក្រមអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតក្នុងប្រទេស ដែលមាន ល.អ.ម. ០,៩៣៦ ប្រៀបធៀបទៅនឹងសុចនាករល.អ.ម.អាក្រក់បំផុត ០,២២០ នៅឯមណ្ឌលគិរី— ជាតំបន់ជនបទតាំងលំនៅដោយពួកកុលសម្ព័ន្ធភ្នំ និង ជនជាតិដើម។[១៧] ចំនួនអ្នកតាំងលំនៅក្រីក្រនៅចុងឆ្នាំ២០១២ មានចំនួន ១០៥៧៧១ នាក់បើប្រៀបធៀបជាមួយចំនួន ៨៥៨០៧ នាក់នៅដើមឆ្នាំ២០១២។[១៨]

នយោបាយ[កែប្រែ]

សភាតំណាងរាស្ត្រ[កែប្រែ]

ភ្នំពេញមានសមាជិកសភាឈរតំណាង ១២ រូប (សមាជិកសភា): ៧ គសជ និង ៥ គប្រក។
ឈ្មោះគណបក្ស
ជូឡុង-ស៊ូម៉ូរ៉ាគសជ
យឹម-សុវណ្ណគសជ
សុន-ឆៃគសជ
ហូ-វ៉ាន់គសជ
កែវ-សម្បត្តិគសជ
លី-ស្រីវីណាគសជ
ដាំ-សិទ្ធីគសជ
កៀត-ឈុនគប្រក
កែប-ជុបតិមាគប្រក
១០ហ៊ូ-ស្រីគប្រក
១១ក្រួច-សំអានគប្រក
១២ឡោក-ខេងគប្រក

សេដ្ឋកិច្ច[កែប្រែ]

អគារការិយាល័យប្រៃសណីយ៍កណ្ដាល
មជ្ឈមណ្ឌលហុងកុង ទីស្នាក់ការកណ្ដាលនៃផលិតករប្រេង ប.ស.តូតាល់នៅកម្ពុជា
ស្ថិតនៅចំណុចប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាងពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និង ប្រទេសនៅលើ សកលលោកដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង​​និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បង្កើនការនាំចេញច្រើន។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋ រដ្ឋាភិបាលបានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជាតំបន់ទេសចរណ៍ និងរកចំណូលបានតាមរយៈភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។
ភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចគ្នាដែរ វាក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អត្រាកំណើនសេដ្ឋកិច្ច តួលេខបាន កើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងផុតមកនេះ ដែលធ្វើឱ្យមានសន្ទុះឡើងនូវការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅភ្នំពេញ ជាមួយនិង សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលថ្មីៗ ការផុសផុល និងការសាងសង់លំនៅឯកជនមានការរីកដុះដាលជាច្រើនឡើងជុំវិញទីក្រុង។
សេដ្ឋកិច្ចចំបងពឹងផ្អែកលើវិស័យពាណិជ្ជកម្មដូចជា កាត់ដេរ ពាណិជ្ជកម្ម និង បណ្ដាសហគ្រាសធុនតូច និង មធ្យម។ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ធុរកិច្ចខាងអចលនទ្រព្យកំពុងបានរីកលូតលាស់យ៉ាងរហ័ស រួមនិងការកើនឡើងយ៉ាងរហ័សនូវតំលៃអចលនទ្រព្យ។ ទេសចរណ៍ ក៏ជាវិស័យរួមចំណែកមួយសំខាន់ក្នុងរាជធានីក៏ដូចជាការបើកមជ្ឈមណ្ឌលទិញឥវ៉ាន់ និង ពាណិជ្ជកម្មកាន់តែច្រើន ដែលធ្វើឱ្យភ្នំពេញ ក្លាយជាកន្លែងមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសនេះរួមជាមួយ សៀមរាប និង ព្រះសីហនុ។ តាមរយៈ ក្រុមប្រឹក្សាគមនាការនិងទេសចរណ៍ពិភពលោក ទេសចរណ៍បានកើនឡើង ១៧,៥ភាគរយ ($២,០៥៣ លានស.រ.) នៃផ.ផ.ស.របស់កម្ពុជានៅឆ្នាំ២០០៩ ឆ្លើយតបនឹង ១៣,៧ ភាគរយនៃការងារសរុប។[១៩] មួយក្នុងចំណោមនៃតំបន់ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញសំរាប់អ្នកទេសចរណ៍នៅតិរណៈវិថីស៊ីសុវត្ថិ តាមបណ្ដោយទន្លេសាប។ តិរណៈវិថីស៊ីសុវត្ថិជាផ្លូវមួយខ្សែដែលមានប្រវែងជិត ៥ គម ដែលរួមមានភោជនីយដ្ឋាន រង្គសាល និង សណ្ឋាគារ។[២០] ការអភិវឌ្ឍក្រុងថ្មី $ស.រ.២,៦ រយកោដិ កាំកូស៊ីធីមានបំណងលើកកំពស់ទស្សនីយភាពទីក្រុង។ ការិយាល័យកិច្ចការក្រុងនៃរាជធានីភ្នំពេញមានផែនការច្រើនពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីជួយសំរួលទៅនឹងប្រជាជន និង សេដ្ឋកិច្ចកំពុងកើនឡើង។ អគារងើបឡើងខ្ពស់ៗនឹងត្រូវកសាងនៅចំណុចច្រកចូលនៃទីក្រុង និងក្បែរបឹងបួរនិងច្រាំងទន្លេ។ បន្ថែមទៀតនោះ ផ្លូវថ្មីៗ ប្រឡាយ និង ប្រព័ន្ធផ្លូវដែកនឹងត្រូវបានប្រើដើម្បីភ្ជាប់កាំកូស៊ីធីទៅនឹងរាជធានីភ្នំពេញ។[២១] គំរោងដទៃទៀតរួមមាន:
  • បុរីហ្គ្រែនដ៍ភ្នំពេញអន្តរជាតិ (ស្ថិតក្រោមការសាងសង់)
  • សហបាលាគារដឺខាសសលរ៉ូយ៉ាល់[២២] (ស្ថិតក្រោមការសាងសង់)
  • សំណង់អគារហិរញ្ញវត្ថុអន្តរជាតិ (ស្ថិតក្រោមការសាងសង់)
  • ហ្គោលដ៍ថវ៉ឺ៤២ (ឈប់ត្រឹង៣២ជាន់)
  • ថវ៉ឺអូស៊ីអាយស៊ី (OCIC) (បានរួចរាល់ហើយ)
  • រីវ៉ឺផាឡេស[២៣] (ស្ថិតក្រោមការសាងសង់)
  • វឌ្ឍនៈកាប់ពីថលថវ៉ឺ (ស្ថិតក្រោមការសាងសង់)
អគារកប់មេឃខ្ពស់បំផុតនៅភ្នំពេញគឺប៉មវឌ្ឍនៈកាប់ពីថល[២៦] នៅកម្ពស់ ២០០ មាត្រ (៦៥៦ ភត), ដែលលេចត្រដែតតាមជើងមេឃរបស់ភ្នំពេញជាមួយនឹងអគារកប់មេឃក្បែរខាង ប៉មកាណាឌីយ៉ា (ប៉មOCIC)។ ប៉មនេះត្រូវបានសាងសង់ឡើងនៅ ខែឧសភា ២០១២ និងបានកំណត់កាលដើម្បីបញ្ចប់បង្ហើយនៅចុងឆ្នាំ២០១២។ ការងើបឡើងខ្ពស់ៗទំនើបៗត្រូវបានកសាងឡើងជុំវិញទីក្រុងនេះទាំងអស់ មិនមែនផ្ដុំនៅតំបន់ពិសេសណាមួយឡើយ។
ផ្សារធំថ្មី គឺជាចំណុចក្ដៅរបស់ទេសចរភាគច្រើន។ ស្លាបទាំងបួនៃផ្សារលាបពណ៌លឿងដែលពោរពេញទៅដោយរានជាច្រើនដែលលក់គ្រឿងអលង្ការមាស និង ប្រាក់ កាក់វត្ថុបុរាណ សម្លៀកបំពាក់ នាឡិកា ផ្កា ចំណីអាហារ ក្រណាត់សំពត់ និង ស្បែកជើង។ ផ្សារថ្មីគឺកំពុងតែរងការកែប្រែសាជាថ្មីភាគច្រើន រួមជាមួយការបង្កើតរានលក់ដូរថ្មីៗ។
កម្ពុជាអង្គរអ៊ែរមានការិយាល័យកណ្ដាលនៅភ្នំពេញ។[២៧]

ទីផ្សារ[កែប្រែ]

សព្វថ្ងៃនេះទីផ្សារគឺមានការពេញនិយមយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរណ៍កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៍ទាំងអស់​ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញ​គឺពួកគេទាំងនោះ​ចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿង
អលង្ការ គ្រឿងចំលាក់ រូបិយវត្ថុ សម្លៀកបំពាក់ នាឡិកា​ ផ្កា អាហារ ហើយនិងស្បែកជើង

វិស័យអប់រំ[កែប្រែ]

នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសម្រាប់បំពេញ​តម្រូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា​នៅថ្នាក់​ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋ និង ឯកជន។ សកលវិទ្យាល័យទាំងនោះ​មាន​មុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ព័ត៌មានវិទ្យា គ្រប់គ្រងគណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេសន៍ អស្យាណូវិទ្យា។ល។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និង មានសាស្ត្រាចារ្យ ២០០នាក់​។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះ ហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។​ ហើយនៅពេលបច្ចុប្បន្ននេះវិស័យអបរំកំពុងមានការរីកចម្រើនឡើងជាលំដាប់ដោយសារតែការសិក្សារអបរំពីសំណាក់លោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំទើបធ្វើអោយការសិក្សារអប់រំរបស់មនុស្សសម័យបច្ចុប្បន្នមានការចេះដឹងច្រើនហើយទើបធ្វើអោយប្រទេសជាតិមានការរីកចម្រើនឡើងជាលំដាប់។ហើយនៅក្នុងអំឡុងឆ្នាំ២០១៦ កំណើនការចេះដឹងរបស់យុវវ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។ ht|200px|វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ]]

វប្បធម៌[កែប្រែ]

រូបសំណាកដូនពេញ
ភ្នំពេញក៏មានគ្រាមភាសាខ្មែរផ្ទាល់ខ្លួនដែរ។ ពួកអ្នកនិយាយគ្រាមភាសាភ្នំពេញជារឿយកាត់សំឡេងព្យាង្គមួយចំនួន ដែលទទួលបានកេរ្តិ៍ឈ្មោះដោយសារការខ្ជិលនិយាយ។ ភ្នំពេញត្រូវបានគេស្គាល់ដោយសារតែឥទ្ធិពលរបស់ខ្លួនលើស្ថាបត្យកម្មខ្មែរថ្មី។ ភ្នំពេញគួរឱ្យកត់សំគាល់ដោយសារគុយទាវភ្នំពេញ ការប្រែប្រួលរបស់វាទៅតាមសម្លគុយទាវ។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។
សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺសារមន្ទីរជាតិ ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតគុកមួយរបស់ខ្មែរក្រហម។
ចូលឆ្នាំថ្មី ខែមេសា ១៣–១៥
នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធចូលឆ្នាំខ្មែរ ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។ កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ រួមជាមួយការរាំរែកនិងតន្ត្រី។ កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។ ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។
ព្រះវិហារព្រះកែវមរកតតម្កល់​ព្រះពុទ្ធធ្វើពីថ្មកែវ
បុណ្យអុំទូក ខែវិច្ឆិកា
បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃទន្លេសាប។ ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។ ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យអាណាចក្រខ្មែរ
នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុងការរត់ជាន់គ្នាលើស្ពាននៅក្នុងពិធីបុណ្យនេះ។[២៨]
ភ្ជុំបិណ្ឌ ១១–១៥ តុលា (២០១២)
ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ការជួបជុំគ្នា រឺ តាមន័យបាលីថា ការប្រជុំដុំបាយ ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។
វិសាខបូជា ខែឧសភា
វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោត្តម។

សភាពទីក្រុង និង ស្ថាបត្យកម្ម[កែប្រែ]

ព្រះទីនាំងច័ន្ទឆាយា
ព្រះបរមរាជវាំងគឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទនរោត្តម
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ១៣៧៣ មានកំពស់២៧ម៉ែត្រជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
រូបសំណាកតេជោយ៉ត និង តេជោមាសនៅភ្នំពេញ។
សំណង់ចាស់បំផុតគឺវត្តភ្នំចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺព្រះបរមរាជវាំងដែលមានព្រះវិហារព្រះកែវ និងសារមន្ទីរជាតិ បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។
វាលមេរុ
ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី១៩ ដល់ ទសវត្សឆ្នាំ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារសិល្បៈតែង ផ្សារធំថ្មី។ ទីសំគាល់ដែននៃសម័យអាណានិគមគឺសណ្ឋាគារឡឺរ៉ូយ៉ាល់
ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ ព្រះបាទសីហនុបានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្មនិងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិងស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ស្ថាបត្យកម្មខ្មែរថ្មី និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃប៉ោហូស ស្ថាបត្យកម្មក្រោយសម័យទំនើបអឺរ៉ុប និង ធាតុបុរាណពីសម័យអង្គរ។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោកវណ្ណ-ម៉ូលីវណ្ណ ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជារោងមហោស្រពជាតិព្រះសុរាម្រិត និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់សាកលវិទ្យាល័យភូមិន្ទដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ១៩៥០ និង ៦០។
ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យ សង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។[ត្រូវការអំណះអំណាង] ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ២០០៨។[២៩] ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជាសណ្ឋាគារហាង ដូចជា ខ្នើយបាំងឆ័ត្រ
វិមាន និង ទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ គឺសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។
National.museum.jpgRoyal.Place.Phnom.Penh.Palais.Royal.Cambodge.001.jpgLeRoyal PP.jpgColonial Villa on Street 108 Phnom Penh.jpg
ទិដ្ឋភាពនៃសារមន្ទីរជាតិ បានសាងឡើងនៅដើមទសវត្សឆ្នាំ១៩២០ដោយលោកហ្សក-ហ្គ្រុសលីយែរ។ទិដ្ឋភាពសាលរាជបល្ល័ង្ក បានកសាងឡើងនៅទសវត្សឆ្នាំ១៨៦០ ក្រោមរជ្ជកាលព្រះបាទនរោត្តមពីមុខនៃសណ្ឋាគារឡឺរ៉ូយ៉ាល់ ដំបូងបានបង្កើតឡើងនៅឆ្នាំ១៩២៩ ក្រោមរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុនីវង្សទិដ្ឋភាពនៃភូមិគ្រឹះអាណានិគមនៅភ្នំពេញ

សារព័ត៌មាន និង ទស្សនាវដ្ដី[កែប្រែ]

ទិដ្ឋភាពពីលើអាកាសនៃទីក្រុងនេះ
វិមានសន្តិភាព
អគារទីស្ដីការគណៈរដ្ឋមន្ត្រី។

ប្រចាំថ្ងៃ[កែប្រែ]

ខ្មែរ[កែប្រែ]

អង់គ្លេស[កែប្រែ]

  • ភ្នំពេញប៉ុស្ត៍ សារព័ត៌មានភាសាអង់គ្លេសនិងខ្មែរប្រចាំថ្ងៃបានបោះពុម្ពផ្សាយនៅភ្នំពេញ។
  • ដឹខាំបូឌាដេលី សារព័ត៌មានប្រចាំថ្ងៃភាសាអង់គ្លេសនិងខ្មែរ។

ចិន[កែប្រែ]

  • 柬華日報》(ជៀនហួដេលី) សារព័ត៌មានភាសាចិនប្រចាំថ្ងៃបានបោះពុម្ពនៅភ្នំពេញ។ .
  • 星洲日報(សិនឈីវដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។
  • 華商日報(ហ៊័រឝាងដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។
《高棉日报》(ខ្មែរដេលី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។
  • 《新柬埔寨》(កម្ពុជាថ្មី) សារព័ត៌មានប្រចាំថ្ងៃភាសាចិន។

ទស្សនាវដ្ដី[កែប្រែ]

  • អាស៊ីឡាយផ្វ៍ហ្គាយដ៍ភ្នំពេញ ទស្សនាវដ្ដីបែបជីវិតជាភាសាអង់គ្លេសប្រចាំខែចេញផ្សាយនៅភ្នំពេញ។
  • ផខ់ឃិតហ្គាយដ៍ខាំបូឌា បោះពុម្ពបួនមគ្គុទេសន៍ដោយឡែកមានបំណងសម្រាប់ពួកអ្នករស់នៅអចិន្ត្រៃយ៍ និង អ្នកទេសចរនិយាយភាសាអង់គ្លេស។ ចំណងជើងរួមមានការផឹកភេសជ្ជៈ និង ការញ៉ាំអាហារល្ងាច ខាងក្រៅ និងអំពី បន្ទាប់ពីយប់ ទ្វារទល់ទ្វារដូចគ្នាដែរ មគ្គុទេសន៍ភាសាខ្មែរមួយហៅថា សប្បាយ សប្បាយ ដែលកំណត់គោលដៅការផុសឡើងនៅទីផ្សារបែបវិជ្ជាជីវៈវ័យក្មេង
  • ទស្សនាវដ្ដីឡេឌី ទស្សនាវដ្ដីទាន់សម័យ និង បែបជីវិត ចាប់តាំងពីឆ្នាំ២០០៦។
  • ទស្សនាវដ្ដីអ៊ែផ្វ ទស្សនាវដ្ដីភាពទាន់សម័យទៅមុខដំបូងនៅកម្ពុជា។ ពីរភាសា ដែលបានសរសេរជាភាសាអង់គ្លេស និង ខ្មែរ។
  • ទស្សនាវដ្ដីសុវ្រិន គឺជាទស្សនាវដ្ដីទាន់សម័យល្អជាងគេនៅកម្ពុជាដែលសរសេរជាភាសាខ្មែរ។

វិស័យកីឡា[កែប្រែ]

សូមមើលផងដែរ កីឡានៅកម្ពុជា

កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។
ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។
នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅអាស៊ីអាគ្នេយ៍។ ល្បែងបាល់ទះ បាល់បោះ និង តៃក្វាន់ដូជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។
មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន ភ្នំពេញអិមផាយ ខេមរៈកីឡាអ៊ែផ្វស៊ី និង នគរបាលយោធា

វិស័យសុខាភិបាល[កែប្រែ]

រដ្ឋ[កែប្រែ]

មន្ទីរពិសោធន៍[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

មណ្ឌលសុខភាព[កែប្រែ]

ឯកជន[កែប្រែ]

មន្ទីរពិសោធន៍[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

មន្ទីរពហុព្យាបាល[កែប្រែ]

មន្ទីរព្យាបាល[កែប្រែ]

មជ្ឈមណ្ឌល[កែប្រែ]

បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ[កែប្រែ]

ឱសថស្ថាន[កែប្រែ]

ដំណឹកជញ្ជូន[កែប្រែ]

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ ៧ សហាតិមាត្រ (៤,៣ ម៉ៃ.) ភាគខាងលិចពីភ្នំពេញកណ្ដាលមក។
ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរបានចាប់ផ្ដើមហោះហើរនៅឆ្នាំ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។[២៧] ជើងហោះហើរធូរថ្លៃពី បាងកក និង កូឡាឡាំពួ ទៅ ភ្នំពេញ បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី
នៅខែតុលា ២០១០ អ៊ែរផ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ៊្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។[៣០]
ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។
មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ
ទោះបីទីក្រុងនេះមានចម្ងាយ ២៩០ សហាតិមាត្រ (១៨០ ម៉ៃ.) ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។
ចរាចរណ៍ម៉ូតូជាទូទៅនៅភ្នំពេញ
ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ២០០១ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកាសម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។[៣១] មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ធុកធុក រឺ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ី[៣២] ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ផ្លូវធំ[កែប្រែ]

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:
ផ្លូវជាតិក្រមប្រវែងដើមចុង
ផ្លូវជាតិលេខ១១០០០១១៦៧,១០ គ.ម.១០៣,៨៣ ម៉ៃ.ភ្នំពេញព្រំដែនវៀតណាម
ផ្លូវជាតិលេខ២១០០០២១២០,៦០ គ.ម.៧៤,៩៤ ម៉ៃ.ភ្នំពេញព្រំដែនវៀតណាម
ផ្លូវជាតិលេខ៣១០០០៣២០២,០០ គ.ម.១២៥,៥២ ម៉ៃ.ភ្នំពេញវាលរេញ
ផ្លូវជាតិលេខ៤១០០០៤២២៦,០០ គ.ម.១៤០,៤៣ ម៉ៃ.ភ្នំពេញព្រះសីហនុ
ផ្លូវជាតិលេខ៥១០០០៥៤០៧,៤៥ គ.ម.២៥៣,១៨ ម៉ៃ.ភ្នំពេញព្រំដែនថៃ
ផ្លូវជាតិលេខ៦១០០០៦៤១៦,០០ គ.ម.២៥៨,៤៩ ម៉ៃ.ភ្នំពេញបន្ទាយមានជ័យ
ផ្លូវជាតិលេខ៧១០០០៧៥០៩,១៧ គ.ម.៣១៦,៣៨ ម៉ៃ.ស្គន់ (ស្រុកជើងព្រៃ)ព្រំដែនលាវ

ការផ្គត់ផ្គង់ទឹកស្អាត[កែប្រែ]

ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។[៣៣] សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។[៣៤] សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។

ទំនាក់ទំនងអន្តរជាតិ[កែប្រែ]

ទីប្រជុំជនភ្លោះ និង ទីក្រុងបងប្អូន[កែប្រែ]

ភ្នំពេញជាគូជាមួយ:[៣៥]

អភិបាលរាជធានីភ្នំពេញ[កែប្រែ]

​* បច្ចុប្បន្ន​ :​ លោក​ឃួង-ស្រេង

ខេមរជន​គួរអោយកត់សំគាល់[កែប្រែ]

កំណត់[កែប្រែ]

  1. Jump up "Facts Phnom Penh City"។ Phnompenh.gov.kh។ បានយកមក 29 June 2016
  2. Jump up Japan Times Online Researcher locates 17th-century Japanese village in Cambodia. Retrieved January 20, 2009.
  3. Jump up http://chappinmonysihak.blogspot.com/2013/12/blog-post_7.html
  4. Jump up K-media, [១]. Retrieved August 23, 2009.
  5. Jump up Stuart-Fox, William, The Murderous Revolution: Life & Death in Pol Pot's Kampuchea, Alternative Publishing Co-Operative Limited, 1985, pp. 17.
  6. Jump up ប៊ាំររ៉ឹន, ចន និង អ៊ែនថូនី-ផូល (១៩៧៧) ឃាតករនៃទឹកដីស្លូតបូត រិដដឺដាចចិស្ថ៍ប៉្រិស ទំ. ១–២។
  7. Jump up Ponchaud, Francois (1978), Cambodia Year Zero, Holt, Rinehart and Winston, pp. 6–7.
  8. Jump up Swain, John (1999), River of Time: A Memoir of Vietnam and Cambodia, Berkley Trade.
  9. Jump up Stuart-Fox, pp. 7.
  10. Jump up Vietnamese take Phnom Penh, History Today
  11. Jump up General Population Census of Cambodia 1998, National Institute of Statistics, Ministry of Planning, Phnom Penh, Cambodia
  12. Jump up Cambodian 2008 census preliminary results, Statistics Japan 2–6, Tables 2.2–2.6
  13. Jump up "GNS: សំណុំសារប្រទេស"។ Earth-info.nga.mil។ បានយកមក ២៧ មិថុនា ២០១០
  14. Jump up "ព័ត៌មានអាកាសធាតុសាស្ត្ររបស់ភ្នំពេញ កម្ពុជា"។ ឱលោកនដ្ឋានហុងកុង។ បានយកមក ១១ សីហា ២០១២
  15. Jump up "មូលធាតុអាកាស: ធាតុអាកាសជាប្រវត្តិសាស្ត្ររបស់ភ្នំពេញ"។ មូលធាតុអាកាស។ បានយកមក ១១ សីហា ២០១២
  16. Jump up សាបភ្លិន, ជាន់; យ៉េនសឹន, យ៉ិន្ស៍។ "កម្ពុជា - ភ្នំពេញ" (ជាដាណឺម៉ាក)។ ទិន្នន័យអាកាសធាតុសម្រាប់ស្ថានីយដែលបានស្រង់ (១៩៣១-១៩៦០)។ វិទ្យាស្ថានឧត្តុនិយមវិទ្យាដាណឺម៉ាក។ p. ៤៤។ បានយកមក ៩ មីនា ២០១៣
  17. Jump up Normal Template, [២]. Retrieved 2012.
  18. Jump up Phnom Penh’s slums swell in 2012. Retrieved 2013-07-25.
  19. Jump up Tourism for Economic Development in Cambodia – Media Global, Claire Brown Report, April 17, 2011
  20. Jump up Riverfront area, Phnom Penh, Cambodia, Candy Publications, April 17, 2011
  21. Jump up People's Daily Online Cambodia unveils Phnom Penh development plan. Retrieved June 14, 2008.
  22. Jump up "ដឺខាសសល"។ ដឺខាសសល។ បានយកមក ២៧ មិថុនា ២០១០
  23. Jump up "រីវ៉ឺផាឡេស៣១"។ Riverpalace.net។ បានយកមក ២៧ មិថុនា ២០១០
  24. Jump up "យីហោ Qsr លើផែនការពង្រីក Kfc នៅកម្ពុជា"។ ម៉ាយស៊ិនឈូ។ បានយកមក ២៧ មិថុនា ២០១០
  25. Jump up [៣][តំណភ្ជាប់ខូច]
  26. Jump up "វឌ្ឍនៈកាប់ពីថល"។ Riverpalace.net។ បានយកមក ២៧ មិថុនា ២០១០
  27. ↑ Jump up to:២៧,០ ២៧,១ "ស្វាគមន៍"។ កម្ពុជាអង្គរអ៊ែរ។ ២០០៩។ បានយកមក ២៨ ធ្នូ ២០០៩
  28. Jump up Se, Suy (November 23, 2010)។ "Cambodia festival stampede leaves almost 350 dead"។ The Age (Melbourne)។
  29. Jump up "ការដើរមើលស្ថាបត្យកម្មខ្មែរ"។ Ka-tours.org។ ៣០ ឧសភា ២០១០។ បានយកមក ២៧ មិថុនា ២០១០
  30. Jump up សាជីវកម្មអ៊ែរផ្វ្រង់។ "ភ្នំពេញ គោលដៅថ្មី"។ អ៊ែរផ្វ្រង់។ បានយកមក ១៩ ធ្នូ ២០១០
  31. Jump up ភ្នំពេញប៉ុស្ត៍:ស្ទះផ្លូវមិនអាចទៅណាលឿន ២៨ កុម្ភៈ ២០១២ បានយកមកនៅថ្ងៃ ២៧ មីនា ២០១២
  32. Jump up Gnarfgnarf:Cyclos, motos, remorques, tuk tuks and other taxis in Phnom Penh, 12 March 2012, retrieved on March 27, 2012
  33. Jump up ធនាគារអភិវឌ្ឍន៍អាស៊ី:សកម្មភាពទឹកប្រទេស:រដ្ឋាភិបានក៏បានយករទឹកស្វយ័ត​ភ្នំពេញ កម្ពុជា: សេវាទឹកគំរូមួយនៅអាស៊ី សីហា ២០០៧ បានយកមកនៅថ្ងៃ ១០ មេសា ២០១១
  34. Jump up វិទ្យាសា្ថនទឹកអន្តរជាតិស្តុកខុល:រដ្ឋាករទឹកស្វយ័តភ្នំពេញឈ្នះ​រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០ បានយកមកនៅថ្ងៃ ៩ មេសា ២០១១
  35. Jump up "ទីក្រុងបងប្អូន"។ Phnompenh.gov.kh។ បានយកមក ២០១២-១០-៣១
  36. ↑ Jump up to:៣៦,០ ៣៦,១ Xinhuall។ "Cambodia's Phnom Penh, Thailand's Bangkok become "sister cities""។ Global Times។ Cite error: Invalid  tag; name "10.2F10.2F2012" defined multiple times with different content

សូមមើលផងដែរ[កែប្រែ]

ប្រភព៖ km.wikipedia.org

No comments:

Post a Comment