តាកែវ ខេត្តតាកែវ | |
---|---|
ខេត្ត | |
ផែនទីនៃប្រទេសកម្ពុជា highlighting ខេត្តតាកែវ | |
Country | កម្ពុជា |
Provincial status | 1907 |
ទីក្រុង | ដូនកែវ |
រដ្ឋាភិបាល | |
• Governor | Lay Vannak |
ផ្ទៃក្រឡា | |
• សរុប | ៣៥៦៣ គម២(១៣៧៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | Ranked 20th |
ប្រជាជន (2008)[១] | |
• សរុប | ៨៤៣៩៣១ |
• ចំណាត់ថ្នាក់ | Ranked 7th |
• សន្ទភាព | ២៣១,០/គម២ (៥៩៨/ម៉ាយ ការ) |
• ចំណាត់ថ្នាក់សន្ទភាព | Ranked 3rd |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-21 |
ស្រុក | 10 |
ឃុំ | 100 |
ភូមិ | 1117 |
ខេត្តតាកែវ គឺជាកន្លែងកំណើតនៃប្រជាជនខ្មែរ ដោយសារតែទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធាន ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី ៥ ដល់ទី ៨។ ទីក្រុងនៃខេត្តតាកែវគឺក្រុងដូនកែវដែលជាក្រុងតូចមួយមានប្រជាជន ៣៩ ១៨៦ នាក់។ ខេត្តនេះស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានព្រុំប្រទល់ខាងលិចជាប់ជាមួយខេត្តកំពត ភាគពាយ័ព្យជាប់ជាមួយខេត្តកំពង់ស្ពឺ ខាងជើងជាប់ជាមួយខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប 3,562.70 km2[២] ។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរសំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើ ឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។
មាតិកា
[លាក់]ប្រវត្តិសាស្រ្ត[កែប្រែ]
តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយកម្ពុជា។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ តាមរយៈភស្ដុតាងនៃវត្ថុបុរាណនៅប្រាសាទអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន៦កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តដូចជា៖
- ប្រាសាទភ្នំដា: ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ស្ថិតនៅក្នុងស្រុក អង្គរបុរី។
- ប្រាសាទបាយ៉ង: ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង ស្រុកគិរីវង្ស។
- ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុក សំរោង។
- ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូល ភ្នំជីសូរក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុង ស្រុកបាទី។
- ប្រាសាទបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
ធាតុអាកាស[កែប្រែ]
ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។
ការអភិវឌ្ឍន៏[កែប្រែ]
ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ, កំពត, កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។
ទីតាំងភូមិសាស្រ្ត[កែប្រែ]
តាកែវគឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។ តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ ។
សេដ្ឋកិច្ច[កែប្រែ]
សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ, ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។
ចំនួនប្រជាជន[កែប្រែ]
ចំនួនប្រជាជននៅក្នុងខេត្តនេះមានប្រហែល ៩២៤,៧៥៨ នាក់ ឬ ៦,៤% នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជាដែលមានចំននួន (១៤,៣៦៣,៥១៩ នាក់, ឆ្នាំ ២០០៧, ទិន្នន័យខេត្ត), ដែលមាន ប្រុសចំនួន ៤៤៥,០០០នាក់ និងស្រីចំនួន ៤៧៩,៧៥៨ នាក់។ ដែលក្នុងនោះជាមធ្យម ១គីឡូមែត្រការេ មានប្រជាជនរស់នៅចំនួន ២៥៩.៥ នាក់។
ទីផ្សារ[កែប្រែ]
វាគឺជារឿងធម្មតាណាស់នៅក្នុងប្រទេសកម្ពុជា ដែលសូម្បីតែទីក្រុងតូចមួយដូជាទីរួមខេត្តតាកែវយ៉ាងហោចណាស់ក័មានផ្សារដែលមានទំហំធំមួយដែរ (ហើយក័មានផ្សារតូចៗផងដែរ) ។ ដូច្នេះអ្នកអាចស្វែងរកទីផ្សារ ដែលស្ថិតនៅចំកណ្ដាលនៃខេតាកែវ ដែលជាទីកន្លែងដែលមមាញឹកមែនទែន។ សំរាប់ផលិតផល ត្រី, ផ្លែឈើ, បន្លែ, សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញទីផ្សារ។ ទីតាំងភូមិសាស្រ្តនៃផ្សារគឺ ផ្សារកំពង់ជ្រៃ|កំពង់ជ្រៃ ផ្សារកោះអណ្ដែត|កោះអណ្ដែត ផ្សារគិរីវង់(ឃុំព្រៃរំដេង)|គិរីវង់(ឃុំព្រៃរំដេង) ផ្សារក្បាលពោធិ៍|ក្បាលពោធិ៍ ផ្សារដូនកែវ|ដូនកែវ ផ្សារដើមរកា|ដើមរកា ផ្សារតាកែវ|តាកែវ ផ្សារត្រពាំងអណ្ដើក|ត្រពាំងអណ្ដើក ផ្សារត្រាំកក់|ត្រាំកក់ ផ្សារត្រាំខ្នារ|ត្រាំខ្នារ ផ្សារថ្នល់បែកគុស|ថ្នល់បែកគុស ផ្សារទន្លាប់|ទន្លាប់ ផ្សារធំ|ធំ ផ្សារបត់រកា|បត់រកាផ្សារព្រៃល្វា|ព្រៃល្វា ផ្សារព្រៃសណ្ដែក|ព្រៃសណ្ដែក ផ្សារព្រំដែនថាម៉ូ|ព្រំដែនថាម៉ូ ផ្សារភ្នំដឹន|ភ្នំដឹន ផ្សារឫស្សីស្រុក|ឫស្សីស្រុក ផ្សារសៃវ៉ា|សៃវ៉ា ផ្សារសំរោងយ៉ោង|សំរោងយ៉ោង ផ្សារអង្គតាសោម|អង្គតាសោម ផ្សារអង្គរកា|អង្គរកា ផ្សារអង្គរបុរី|អង្គរបុរី
វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ[កែប្រែ]
ទាំងនេះគឺជាហូលខ្មែរ, ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា, ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោេជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូជា ផ្សារ អង្គតាសោម, ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់់់់
រមណីយដ្ឋាន[កែប្រែ]
រមណីយដ្ឋានដែលស្ថិតនៅក្នុងខេត្តតាកែវ[៣]៖
បុគ្គលដែលគួរឲ្យកត់សម្គាល់[កែប្រែ]
- តាម៉ុក – ឥស្សរជនជើងចាស់ក្នុងរបបខ្មែរក្រហម
- កឹម-សុខា – អនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាអនុប្រធានរដ្ឋសភា
- សុខ-អាន – ឧបនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
- កែម ឡី - សកម្មជន
- គីម បូរី - កីឡាករបាលទាត់
- គន់ ស្រ៊ុន - អ្នកនិពន្ធ
- អ៊ូ ចាន់រិទ្ធ - អ្នកនយោបាយ
- ប៉ែន សុវណ្ណ - អតីតនាយករដ្ឋមន្ត្រី
- យ៉ែម ពញ្ញារិទ្ធ - អ្នកនយោបាយ
រដ្ឋបាល[កែប្រែ]
ក្រមស្រុក/ក្រុង | ស្រុក/ក្រុង | ស្រុក/ក្រុងជាឡាតាំង |
---|---|---|
២១០១ | អង្គរបូរី | Angkor Borei |
២១០២ | បាទី | Bati |
២១០៣ | បូរីជលសារ | Bourei Cholsar |
២១០៤ | គិរីវង់ | Kiri Vong |
២១០៥ | កោះអណ្តែត | Kaoh Andaet |
២១០៦ | ព្រៃកប្បាស | Prey Kabbas |
២១០៧ | សំរោង | Samraong |
២១០៨ | ដូនកែវ (អតីតក្រុងតាកែវ) | Doun Kaev |
២១០៩ | ត្រាំកក់ | Tram Kak |
២១១០ | ទ្រាំង | Treang |
វត្តអារាម[កែប្រែ]
នៅក្នុងខេត្តតាកែវមានវត្តអារាមដូចខាងក្រោម៖
- វត្តអង្គអណ្ដែត
- ចំណោម
- វត្តស្លែងខ្ពស់
- វត្តឆ្នាត់
- វត្តភ្នំជីសូរ
- វត្តអង្គ
- វត្តអង្គមេត្រី
- វត្តសាបាត
- វត្តឧដុង
- វត្តប្រាសាទនាងខ្មៅ
- វត្តគិរីវង្ស
- វត្តភ្នំតូច
- វត្តប្រសាទ(តាកែវ)
- វត្តត្រៃលក្ខណញ្ញាណ
- វត្តបុទំសូរិយា
- វត្តអង្គល់
- វត្តដំណាក់
- វត្តព្រៃម្លូ
- វត្តអង្គសឹង
- វត្តថ្មទ្រព្យ
- វត្តសហរតនារាម
- វត្តសំពៅប្រាំ
- វត្តព្រៃលើ
- វត្តទង់លាង
- វត្តព្រៃបន្ទាំ
- វត្តក្រាំងទឹក
- វត្តអង្គស្ដុក
- វត្តអង្គតាពៅ
- វត្តវត្តកោះទាវ
- វត្តចារ
- វត្តធម្មតេជះ
- វត្តសំបូរមាស
- វត្តស្វាយជោ
- វត្តសន្លុង
- វត្តពោធិស្នាយ
- វត្តព្រៃរំដេង
ឯកសារយោង[កែប្រែ]
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF)។ National Institute of Statistics, Ministry of Planning។ 3 September 2008។
- ↑ [Total area of the Province .http://www.cambodiainvestment.gov.kh/content/uploads/2014/03/Takeo-Province_eng.pdf]
- ↑ អំពីរមណីយដ្ឋានក្នុងខេត្តតាកែវ
- ↑ [http://www.stats.nis.gov.kh/areaname/dist_pro21.htm
- ↑ គេហទំព័ររដ្ឋាភិបាលកម្ពុជា
- ↑ ផែនទីខេត្តតាកែវ
ប្រភព៖ km.wikipedia.org
សូមមើលផងដែរ[កែប្រែ]
ខេត្តកំពង់ស្ពឺ | ខេត្តកណ្ដាល | |||
ខេត្តកំពត | ||||
ខេត្តតាកែវ | ||||
ខេត្តអានយ៉ាង វៀតណាម(ខេត្តមាត់ជ្រូក កម្ពុជាក្រោម) |
No comments:
Post a Comment