កំពង់ឆ្នាំង | |
---|---|
ខេត្ត | |
ភូមិបណ្ដែតទឹក | |
ផែនទីកម្ពុជាផ្ដិតពណ៌ខេត្តកំពង់ឆ្នាំង | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ក្រុងកំពង់ឆ្នាំង |
រដ្ឋាភិបាល | |
• អភិបាល | ឈំុ ចាន់ឌឿន (តាំងពីឆ្នាំ ២០១៤) |
ផ្ទៃក្រឡា | |
• សរុប | ៥៥២១ គម២(២១៣២ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ចំណាត់ថ្នាកទី១៥ |
ប្រជាជន (២០១១) | |
• សរុប | ៤៧២៦១៦ |
• ចំណាត់ថ្នាក់ | ចំណាត់ថ្នាក់ទី១៣ |
• សន្ទភាព | ៨៦/គម២ (២២០/ម៉ាយ ការ) |
• ចំណាត់ថ្នាក់សន្ទភាព | ចំណាត់ថ្នា់ទី១៥ |
ល្វែងម៉ោង | ម៉ោងបទដ្ឋានកម្ពុជា(ម.ស.ស.+៧) |
ក្រមអ.ម.អ. ៣១៦៦ | KH-២ |
កំពង់ឆ្នាំង (អ.ស.អ.: [kɑmpɔːŋ cʰnaːŋ]) ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង។
មាតិកា
[លាក់]ភូមិសាស្ត្រ[កែប្រែ]
ខេត្តកំពង់ឆ្នាំងស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.ម. ពីរាជធានីភ្នំពេញ។
ខេត្តកំពង់ឆ្នាំងមានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សាចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។
វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។
ប្រវត្តិ[កែប្រែ]
សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។[ប្រភព?]
ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។
និមិត្តរូប[កែប្រែ]
ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ។
បំណែងចែករដ្ឋបាល[កែប្រែ]
ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៥ ឃុំ និង ៤៧៨ ភូមិ។ មានក្រុងមួយ ហើយនិង ១៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឈ្មោះជាឡាតាំង |
---|---|---|
០៤០១ | បរិបូណ៌ | Baribour |
០៤០២ | ជលគីរី | Chol Kiri |
០៤០៣ | កំពង់ឆ្នាំង | Kampong Chhnang |
០៤០៤ | កំពង់លែង | Kampong Leaeng |
០៤០៥ | កំពង់ត្រឡាច | Kampong Tralach |
០៤០៦ | រលាប្អៀរ | Rolea B'ier |
០៤០៧ | សាមគ្គីមានជ័យ | Sameakki Mean Chey |
០៤០៨ | ទឹកផុស | Tuek Phos |
ស្ថានីយ៍វិទ្យុ[កែប្រែ]
- Angel FM 90.7Mhz
- Sweat FM 104.70Mhz
- វីទ្យុជាតិ FM 92.3Mhz
- រឹទ្ធីសែន FM 99.75Mhz
- My FM 98.70MHz ខេត្តកំពង់ឆ្នាំង
ទេសចរណ៍[កែប្រែ]
ប្រាសាទ[កែប្រែ]
- ប្រាសាទកំពង់ព្រះ
- ប្រាសាទតូច
- ប្រាសាទថ្មប្តី
- ប្រាសាទប្រុស
- ប្រាសាទពណ្ណរាយ
- ប្រាសាទព្រះស្រី
- ប្រាសាទភ្នំជីដុះ
- ប្រាសាទភ្នំទីពីរ
- ប្រាសាទសខ្ល
- ប្រាសាទស្រី
- ប្រាសាទស្លុតី
ភ្នំ[កែប្រែ]
- ភ្នំក្រាំងដីមាស
- ភ្នំក្រាំងរមាស
- ភ្នំដា
- ភ្នំតារាជ
- ភ្នំនាងកង្រី
- ភ្នំព្រះ
- ភ្នំព្រះធាតុ
- ភ្នំរាប់បាត
- ភ្នំសន្ទូច
- ភ្នំស្រែអំពិល
- ភ្នំកង្កែប
ប្រជាសាស្ត្រ[កែប្រែ]
ខេត្តកំពង់ឆ្នាំងមានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦% នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច[កែប្រែ]
សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងពឹងផ្អែកទាំងស្រុងលើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយធ្វើកសិកម្មនិងការងាររាយរងច្រើនយ៉ាងទៀត។
- ផ្សារ៖
- កំពង់ត្រឡាច
- កំពង់លែង
- ក្ដុរ
- ទួលក្រឡាញ់
- ក្រោម
- ក្រាំងល្វា
- ឆ្នុកទ្រូ
- ត្រាច
- ពង្រ
- ពន្លៃ
- ព្រៃខ្មែរ
- រមាស
- លង្វែក
- លើ
- សាលាលេខ៥
អប់រំ[កែប្រែ]
- សាលាបឋមសិក្សាអង្គសិរី
- សាលាបឋមសិក្សាគំរូក្រុង
- សាលាបឋមសិក្សាទឹកហូត
- សាលាបឋមសិក្សាបត់ត្រង់
- សាលាបឋមសិក្សាមិត្តភាព
- សាលាបឋមសិក្សាស្វាយជ្រុំ
- សាលាបឋមសិក្សាអនុវត្តន៍ក្រុងកំពង់ឆ្នាំង
- សាលាបឋមសិក្សាហ៊ុនសែនអណ្ដូងស្នាយ
- អនុវិទ្យាល័យអង្គសិរី
- អនុវិទ្យាល័យកោះក្អែក
- អនុវិទ្យាល័យកោះថ្កូវ
- អនុវិទ្យាល័យក្រាំងស្គារ
- អនុវិទ្យាល័យខ្លាគ្រហឹម
- អនុវិទ្យាល័យត្រពាំងអំពិល
- អនុវិទ្យាល័យប្រសិ្នប
- អនុវិទ្យាល័យព្រះធាតុ
- អនុវិទ្យាល័យសែប
- អនុវិទ្យាល័យស្វាយជ្រុំ
- អនុវិទ្យាល័យអ្នកតាហាង
- អនុវិទ្យាល័យជោគជ័យច្រណូក
- អនុវិទ្យាល័យដារ
វិទ្យាល័យ[កែប្រែ]
- វិទ្យាល័យក្រុងកំពង់ឆ្នាំង
- វិទ្យាល័យជាស៊ីមកំពង់ត្រឡាច
- វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ
- វិទ្យាល័យព្រះបាទសុរាម្រិត
- វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច
- វិទ្យាល័យហ៊ុនសែនបរិបូណ៌
- វិទ្យាល័យហ៊ុនសែនរលាប្អៀរ
សុខាភិបាល[កែប្រែ]
មន្ទីរពេទ្យ[កែប្រែ]
មណ្ឌលសុខភាព[កែប្រែ]
មន្ទីរពហុព្យាបាល[កែប្រែ]
ឱសថស្ថាន[កែប្រែ]
វត្តអារាម[កែប្រែ]
- វត្តកំពង់ត្រឡាចលើ
- វត្តត្រឡែងកែង
- វត្តទេពធីតារាម ហៅ វត្តយាយទេព
- វត្តធម្មវ័ន
- វត្តបន្ទាយធ្លក
- វត្តបរិបូណ៌
- វត្តពោធិរុក្ខារាម
- វត្តព្រះរាមរង្សី
- វត្តភ្នំព្រះ
- វត្តភ្នំរាប់បាត្រ
- វត្តមេលំ
- វត្តវិហារហ្លួង ហៅវត្តផ្សារ
- វត្តសន្ទូច
- វត្តសន្ទៃ ហៅ វត្តអណ្ដូងស្នាយ
- វត្តសុវណ្ណារាម
- វត្តសំរោងសែន
- វត្តឧទុម្ពរ
- វត្តចំប៉ីសិរីឫទ្ធិ
- វត្តចំប៉ាបុប្ផារាម
- វត្តសិរីតេជៈ
- វត្តនិគ្រោធវ័ន
- វត្តត្រពាំងស្នោ
- វត្តវាលុការាម ហៅវត្តទួលខ្សាច់
- វត្តពន្លៃ
- វត្តអង្គ
- វត្តក្រោលជី
- វត្តព្រះរាមរង្សី
ប្រភព៖ km.wikipedia.org
No comments:
Post a Comment