Thursday, July 20, 2017

ខេត្តមណ្ឌលគិរី


(ត្រូវបានបញ្ជូនបន្តពី ខេត្តមណ្ឌលគីរី)
មណ្ឌលគិរី
(Mondulkiri)
ខេត្ត
Tourists at Bou Sra Waterfall.
Map of Cambodia highlighting Mondulkiri
កូអរដោនេ: 12°27′N 107°14′Eកូអរដោនេ12°27′N 107°14′E
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងសែនមនោរម្យ
ផ្ទៃក្រឡា
 • សរុប១៤២៨៨ គម (៥៥១៧ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប៦០៨១១
 • សន្ទភាព៤,៣/គម (១១/ម៉ាយ ការ)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-11
ស្រុក5
ឃំុ21
ភូមិ98
ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ។​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។

ភូមិវិទ្យា[កែប្រែ]

​ខេត្ត​មណ្ឌល​គីរី​ជា​ខេត្ត​មួយ​ដែល​ សិ្ថត​នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រ​ទេស​កម្ពុជា​ ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​កើត​ជាប់​នឹង​ ប្រ​ទេស វៀត​ណាម​ ខាង​ជើង​ជាប់​នឹង​ ខេត្ត​រតនៈគីរី​ ខាង​ជើង​ឈាង​ខាង​លិច​ជាប់​នឹង​ ខេត្ត​ស្ទឹង​ត្រែង​ ខាង​លិច​ជាប់​នឹង​ខេត្ត​ក្រ​ចេះ ហើយ​មាន​ចំ​ងាយ​ ៣៨០​គីឡូម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៨ ៧​ ​​និង​៧៦​​ដោយ​ឆ្លង​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់​ចាម​ និង​ក្រ​ចេះ​ ផ្លូវ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​មណ្ឌល​គីរី​ បាន​មាន​ផ្លូវ​គោក​ និង​ផ្លូវ​អា​កាស​ ​បើ​យើង​ ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គោក​យើង​និង​ឃើញ​ថា​​កំ​ណាត់​ផ្លូវ​ពី​ ភ្នំ​ពេញ​ទៅ​មណ្ឌលគិរី​ ជា​ផ្លូវ​ ​កៅ​ស៊ូ​ដែល​ផ្តល់​នូវ​លក្ខណះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ។ ខេត្ត​នេះ​មាន​អា​កាស​ធាតុ​ខុស​ពី​ខេត្ត​ផេ្សងៗ​ទៀត​នៅ​កម្ពុជា​ ដោយ​នៅ​ក្នុង​រដូវ​ក្តៅ ​សី​តុណ្ហ​ភាព​ចាប់​ពី​ ២៧°C​ ទៅ​ ៣១°C​ ដែល​អាច​ចុះ​ត្រ​ជាក់​នៅ​ពេល​យប់​ ខេត្ត​មណ្ឌល​គីរី​ជា​តំ​បន់​ទេស​ចរណ៏​ធម្មជាតិ​ ធំ​មួយ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ជា​ច្រើន​ដូច​ជា​ ទឹក​ជ្រោះ​ប្រកប​ដោយ​ហ្វូង​មច្ឆា​ ជា​ច្រើន​ប្រ​ភេទ​ ព្រម​ទាំង​ រុក្ខជាតិ ​សត្វព្រៃ​ ព្រៃកោងកាង​ និង​ភ្នំតូច​ ធំ​ ជា​ច្រើន​។​

ប្រជាសាស្ត្រ[កែប្រែ]

ខេត្ត​មណ្ឌល​គីរី​មាន​ផៃ្ទ​ដី​សរុប​ទាំង​អស់​ ១៤២៨៨​គីឡូ​ម៉ែត្រ​ការ៉េ​ ដែល​មាន​ប្រ​ជា​ជន​សរុប​ ៣២៤០៧នាក់​ មាន​៥៦៥៧​គ្រួសារ​ ប្រុស​១៦៣៨០នាក់​ និង ​ស្រី​១៦០២៧នាក់​ ​(តាម​របាយ​ការណ៍​ជំ​រឿន​ឆ្នាំ​១៩៩៨)​​ ហើយ​ដង់​ស៊ី​តេ​ប្រ​ជា​ជន​គិត​ជា​មធ្យម​ ២នាក់​ក្នុង​ ១គីឡូម៉ែត្រការ៉េ អត្រា​កំ​នើន​ប្រ​ជា​ជន​ ០.៣២ភាគរយ​។ ខេត្តមណ្ឌលគីរី ​ជា​តំបន់​ភ្នំ​ និង​ ខ្ពង់រាប​ស្ថិត​នៅ​ប៉ែក​ឥសាន​នៃ​ប្រទេស​កម្ពុជា​ ដែល​ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​ ជា​ជនជាតិភាគតិច​ ខេត្តមណ្ឌលគីរី​មាន​ប្រជាជនព្នង​ ៨០ភាគរយ​ ក្រៅ​ពី​នេះ​មាន​ជន​ជាតិ​ចំ​រុះ​គ្នា​ផេ្សងៗ​ទៀត​ ដូច​ជា​ ខែ្មរ​ ចិន​ វៀតណាម​ ថៃ​ ខែ្មរឥស្លាម​ និង​ មាន​ ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​ទៀត​ ហើយ​ការ​ប្រកបរប​រកស៊ី​របស់​ពួក​គេ​នៅ​ទី​ប្រ​ជុំ​ជន​ គឺ​ទី​រួម​ខេត្ត​គេ​ប្រកប​មុខ​របរ​ពាណិជ្ជ​កម្ម​ បើ​នៅ​ឯ​ជន​បទ​វិញ​គេ​ ដើរ​បោច​វល្លិ​ ដើរ​ប្រមាញ់​សត្វ​តាម​របៀប​បុរាណ​ ចំពោះ​ការ​ធ្វើ​ស្រែ​វិញ​មាន​តែ​នៅ​ស្រុក​កោះ​ញែក​មួយ​ប៉ុណ្ណោះ​ គេ​ធ្វើ​ ស្រែ​បុក​ដាំ​នៅ​លើ​ខ្នង​ភ្នំ​ ដូ​ច្នេះ​អំ​ណោយ​ផល​វា​ទទួល​បាន​តិច​ណាស់​ព្រោះ​វា​អា​ស្រ័យ​ទៅ​លើ​ទឹក​ ភ្លៀង​ ​ប្រសិន​ បើ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ទើប​ ដំ​ណាំ​ស្រូវ​របស់​ពួក​គាត់​ បាន​ផល​ល្អ​ ជីវ​ភាព​របស់​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គីរី ​មាន​កំរិត​ទាប​ណាស់​ក្នុង​ មួយ​ថៃ្ង​មនុស្ស​ម្នាក់​មិន​អាច​រក​ចំណូល​ បាន​៥០០រៀល​ផង។ ក្រៅ​ពីមុខ​របរ​ធ្វើស្រែ​ ប្រ​ជា​ជន​ខ្លះ​ទៀត​មាន​មុខ​របរ​ ជា​អ្នក​ចំការ​ មន្រ្តី​រាជ​ការ​ រីឯ​ខ្លះ​ទៀត​ ប្រ​កប​របរ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​ធ្វើការ​ផ្គត់​ផ្គង់​ដល់​សេ​វា​កម្ម ​ស្នាក់​នៅ​ បំរើ​សេវា​កម្ម​ម្ហូប​អាហារ​ ព្រម​ទាំង​សេវា​កម្ម​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត​ផង​ដែ​រ។​
ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។ ​​​​ ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់​នៅ ឈានទៅរកការអភិវឌ្ប​ ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។ ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។

រដ្ឋបាល[កែប្រែ]

ស្រុក[កែប្រែ]

ខេត្តមណ្ឌលគីរីចែកចេញជាស្រុកមាន២១ឃុំ និង៩៨ភូមិ។
កូដស្រុកស្រុកឈ្មោះជាអក្សរឡាតាំង
១១០១ស្រុកកែវសីមាKaev Seima
១១០២ស្រុកកោះញែកKaoh Nheaek
១១០៣ស្រុកអូររាំងOu Reang
១១០៤ស្រុកពេជ្រាដាPech Chreada
១១០៥ក្រុងសែនមនោរម្យSenmonorom

ភូមិ[កែប្រែ]

  • ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ
  • ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ
  • ពូត្រាង(Pou Tang) 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់

សេដ្ឋកិច្ច[កែប្រែ]

ទេសចរណ៍[កែប្រែ]

ខេត្តមណ្ឌលគីរី​សំបូរទៅដោយ​រមណីយដ្ឋាន​ធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅ​ខេត្ត​មណ្ឌល​គីរី​វិញ​ការ​ផ្តល់​នូវ​សេ​វា​កម្ម​លើ​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​ ទោះ​បី​ជា​មិន​មាន​ ភាព​សំ​បូរ​បែប​ដូច​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​ដោយ​ ក៏​នៅ​ទី​នោះ​មាន​ការ​រៀប​ចំ​ និង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទេស​ចរ​ ដែល​ទៅ​លេង​នៅ​ទី​នោះ​ដែរ​ ព្រោះ​ការ​ផ្តល់​អោយ​នូវ​សេ​វា​កម្ម​​ម្អូប​អា​ហារ​មាន​សារះ​ សំ​ខាន់​ខ្លាំង​ណាស់​សំ​រាប់​ ទេស​ចរ​ដែល​ទៅ​កំ​សាន្ត​នៅ​ទី​រមណីយ​ដ្ឋាន​ណា​មួយ​ក៏​ដូច​ណា​មួយ​ដែរ​ តែង​តែ​មាន​តំ​រូវ​ការ​ជា​ចំ​បង​ចំ​ពោះ​ការ​ហូប​ ចុក​ជា​ប្រ​ចាំ​ថៃ្ង។​ ចំ​ពោះ​សេ​វា​កម្ម​ស្នាក់​នៅ​វិញ​ មាន​សណ្ឋា​គារ​ និង​ផ្ទះ​សំ​ណាក់​ជា​ច្រើន​កនែ្លង​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ ដល់​ការ​ស្នាក់​ របស់​ភ្ញៀវ​ទេស​ចរ​ ដែល​ទៅ​កំ​សាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​នា​នា​។
នៅ ​ក្នុងខេត្តមណ្ឌល​គីរី​នេះ​ តាម​របាយ​ការណ៏​របស់​ក្រ​សួង​ទេស​ចរណ៏​បាន​អោយ​ដឹង​ថា​ នៅ​ទូ​ទាំង​ខេត្ត​មណ្ឌល​គីរី​ទាំង​មូល​មាន​សណ្ឋា​គារ​ចំនួន​៥ ផ្ទះ​សំ​ណាក់​ចំ​នួន​១២​ មាន​បន្ទប់​ចំ​នួន​១៤៨​បន្ទប់​ និង​ភោ​ជនីយ​ដ្ឋាន​មាន​ចំ​នួន​១១​កនែ្លង។ សណ្ឋា​គារ​ និង​ ប្រ​ភេទ​ដទៃ​ទៀត​នៃ​សេ​វា​កម្ម​ស្នាក់​នៅ​ ភោជ​នីយ​ដ្ឋាន​ ហាង​កា​ហេ្វ​ ភេស​ជ្ជះ​ ទី​ភ្នាក់​ងារ​ទេស​ចរណ៍​ ដែល​ផ្តល់​សេ​វា​កម្ម​ព័ត៌​មាន​ទេស​ចរណ៍​ សាល​ប្រជុំ​ មូល​ដ្ឋាន​សម្ភារះ​សំ​រាប់ព្យា​បាល​ជំ​ងឺ​ ថ្នាំ​ពេទ្យ​ និង​ សេ​វា​កម្ម​ពេទ្យ​ ធនា​គារ​ កនែ្លង​ប្តូរ​បា្រក់​ ហាង​លក់​ទំ​និញ​ សេ​វា​កម្ម​ឯក​ជន​ សេ​វា​កម្ម​ប្រៃ​សណីយ៍​ និង​សេ​វា​កម្ម​ជា​ច្រើន​ទៀត​ គឺ​សុទ្ធ​សឹង​តែ​ជា​សេ​វា​កម្ម​ទេស​ចរណ៍​យ៉ាង​សំ​ខាន់​ដើម្បី​ទាក់​ទាញ​ និង​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរ​មាន​ទំ​នុក​ចិត្ត​ ទៅ​លើ​ការ​ផ្តល់​អោយ​នូវ​សម្បទាន​ និង​ការ​បំ​ពេញ​តំ​រូវ​ការ​របស​គេ​អោយ​បាន​គ្រប់​គ្រាន់​។ ​ហើយ​អ្វីៗ​ទាំង​នេះ​យើង​ឃើញ​មាន​បំ​រើ​ជូន​នៅ​ខេត្ត​មណ្ឌល​គីរី​ ទោះ​បី​ជា​វា​មិន​មាន​លក្ខណះ​ទំ​នើប​ដូច​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​ដោយ។​ ​

ទឹកជ្រោះប៊ូស្រា[កែប្រែ]

ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៤៣ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទ​ចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត

ទឹកជ្រោះសែនមនោរម្យ[កែប្រែ]

ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។

ទឹកជ្រោះរមនា[កែប្រែ]

ស្ថិតនៅចំងាយ ៣០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។

ទឹកជ្រោះជ្រៃធំ[កែប្រែ]

ស្ថិត​នៅ​ក្នុង​ក្រុង​សែន​មនោរម្យ​ មាន​ចំ​ងាយ​ ៣៤គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​។

គមនាគមន៍[កែប្រែ]

ប្រ​ព័ន្ធ​គម​នា​គមន៍​នៅ​ខេត្ត​មណ្ឌល​គីរី​វិញ​ ដោយ​នា​ពេល​បច្ចុប្បន្ន​នេះ​ មធ្យោ​បាយ​ធ្វើ​ដំ​នើរ​ កាន់​តែ​មាន​ការ​រីក​ចំ​រើន​គ្រប់​ផែ្នក។​ យោង​ទៅ​តាម​ការ​រីក​ចំ​រើន​នេះ​ ខេត្ត​មណ្ឌល​គីរី​មាន​ទំ​នាក់​ទំ​នង​ ក្នុង​ប្រ​ទេស​តាម​ផ្លូវ​គោក​ និង​ផ្លូវ​អា​កាស។​

សេវាដឹកជញ្ជូនផ្លូវអាកាស[កែប្រែ]

ខេត្ត​មណ្ឌល​គីរី​ មាន​ព្រ​លាន​យន្ត​ហោះ​មួយ​សំ​រាប់​ការ​ហោះ​ហើរ​នៅ​ក្នុង​ស្រុក។​ ថ្វី​ត្បិត​តែ​វា​មាន​លក្ខណះ​ តូច​ចង្អៀត​ និង​ពុំ​ទាន់​មាន​ការ​រីក​ចំ​រើន​ ព្រម​ទាំង​មិន​ទាន់​បាន​ដំ​នើរ​ការ​ហោះ​ហើរ​ក៏​ដោយ​ តែ​យើង​សង្ឃឹម​ថា​ នៅ​ពេល​អនា​គត​ដ៏​ឆាប់​ខាង​មុខ​នេះ​ នឹង​មាន​ការ​អភិវឌ្ឍ​នូវ​ព្រ​លាន​យន្ត​ ជា​មិន​ខាន​ឡើយ​។​

សេវាដឹកជញ្ជូនផ្លូវថ្នល់[កែប្រែ]

ខេត្ត​មណ្ឌល​គីរី​មាន​ប្រ​ព័ន្ធ​ផ្លូវ​ថ្នល់​ ដែល​រាជ​រដ្ឋា​ភិ​បាល​កំ​ពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ​។ នា​ពេល​បច្ចុប្បន្ន​នេះ​ ផ្លូវ​ដែល​ធើ្វ​ដំ​ណើរ​ពី​ភ្នំ​ពេញ​ ទៅ​កាន់​ខេត្ត​មណ្ឌល​គីរី​ មាន​លក្ខណះ​ពិ​បាក​ និង​មាន​ធូ​លី​ច្រើន​ដែល​បង្ក​អោយ​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ប៉ុនែ្ត​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទាំង​រាជ​រដ្ឋា​ភិ​បាល​ និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ ទី​នោះ​​កំ​ពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ​ និង​ខិត​ខំ​ថែ​រក្សា​ការ​ពារ​ប្រ​ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​ទី​នោះ​អោយ​មាន​ លក្ខណះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ។​ ហើយ​សណ្ឋាន​ដី​ខេត្ត​មណ្ឌល​គីរី​ ជា​តំ​បន់​ភ្នំ​និង​ខ្ពង់​រាប​ មាន​កូន​ភ្នំ​តូចៗ​ នាំ​អោយ​ផ្លូវ​ថ្នល់​ភាគ​ច្រើន​នៅ​ក្នុង​តំ​បន់​នេះ​មាន​លក្ខណះ​ឡើង​ចុះ​ ដែល​នាំ​អោយ​ពេល​ធើ្វ​ដំ​ណើរ​នៅ​ដង​វិ​ថី​នានា​ គេ​អាច​គយ​គន់​ ទេស​ភាព​ដ៏​ស្រស់​ស្អាត​ សណ្ឋា​គារ​នៅ​លើ​កូន​ភ្នំ​ សំ​ណង់​តូចៗ​ជា​ច្រើន​ និង​ភូមិ​របស់​អ្នក​ស្រុក​នៅ​ទី​នោះ​ ជា​ពិ​សេស​នោះ​នៅ​ ពេល​ថៃ្ង​មាន​សភាព​ស្រស់​ស្អាត​ជា​ទី​បំ​ផុត។

ប្រភព៖ https://km.wikipedia.org

No comments:

Post a Comment