បន្ទាយមានជ័យ | |
---|---|
ខេត្ត | |
ទីជនបទនៅបន្ទាយមានជ័យ | |
ផែនទីកម្ពុជាដែលផ្ដិតឱ្យឃើញបន្ទាយមានជ័យ | |
កូអរដោនេ: 13°45′N 103°00′Eកូអរដោនេ: 13°45′N 103°00′E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | សិរីសោភ័ណ |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ឯ.ឧ. សួន-បវរ (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ៦៦៧៩ គម២ (២៥៧៩ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ជាប់លេខ១៣ |
ប្រជាជន (ជំរឿន ២០០៨)[១] | |
• សរុប | ៦៧៧៨៧២ |
• ចំណាត់ថ្នាក់ | ជាប់លេខ១០ |
• សន្ទភាព | ១០០/គម២ (២៦០/ម៉ាយ ការ) |
ប្រជានាម | អ្នកបន្ទាយមានជ័យ |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-1 |
ស្រុក-ក្រុង | ៨ |
ឃំុ-សង្កាត់ | ៦៤ |
ភូមិ | ៦២៤ |
បន្ទាយមានជ័យ (អ.ស.អ.: [ɓɑntiəj miən cɨj]) ជា ខេត្ត មួយនៃប្រទេសកម្ពុជាស្ថិតនៅចុងពាយព្យ។ មានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង សៀមរាបនៅខាងកើត បាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយថៃនៅខាងលិច។ ទីរួមខេត្ត និងទីក្រុងធំបង្អស់គឺសិរីសោភ័ណ។
បន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ ក្នុងប្រទេសកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។[២]
ប្រវត្តិ[កែប្រែ]
តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង បន្ទាយទ័ព។[ត្រូវការអំណះអំណាង] នៅសតវត្សទី ១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើប្រទេសកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបង (បាត់ដំបង)។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបានស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។[ត្រូវការអំណះអំណាង]
កំឡុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យពីទសវត្សឆ្នាំ១៩៧០ និង ទសវត្ស១៩៨០គឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយក៏ធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសំបូរគ្រាប់មីនច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមគ្នានឹងខេត្តប៉ៃលិន និងបាត់ដំបង។[៣]
ភូមិសាស្ត្រ[កែប្រែ]
ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។ ប៉ោយប៉ែតជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ោយប៉ែតនៅជាប់នឹងក្រុងអារញ្ញប្រាថេត (ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ។ ផ្ទៃដីខេត្តភាគច្រើនជាតំបន់ទំនាប ជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាងកើត។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី និង ស្ទឹងស៊ីសុផុន។
សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី៣០ទៅ៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។
រដ្ឋបាល[កែប្រែ]
ខេត្តបន្ទាយមានជ័យមាន ១០ក្រុង ស្រុក ៦៥ឃុំ សង្កាត់ និង ៦៤៤ភូមិ [៤]៖
ក្រម | ក្រុង ស្រុក | អង់គ្លេស | ចំនួនឃុំសង្កាត់ | ចំនួនភូមិ | ឯកសារយោង |
---|---|---|---|---|---|
0102 | ស្រុកមង្គលបូរី | Mongkol Borei District | 13 | 156 | ប្រកាសលេខ ៤៩៣ប្រ.ក |
0103 | ស្រុកភ្នំស្រុក | Phnum Srok District | 6 | 56 | ប្រកាសលេខ ៤៩៣ប្រ.ក |
0104 | ស្រុកព្រះនេត្រព្រះ | Preah Netr Preah District | 9 | 118 | ប្រកាសលេខ៤៩៣ប្រ.ក |
0105 | ស្រុកអូរជ្រៅ | Ou Chrov District | 7 | 56 | ប្រកាសលេខ ៤៩៣ ប្រ.ក |
0106 | ក្រុងសិរីសោភ័ណ | Serei Saophoan Municipality | 7 | 46 | អនុក្រឹត្យលេខ ១៦អនក្រ.បក |
0107 | ស្រុកថ្មពួក | Thma Puok District | 6 | 65 | ប្រកាសលេខ ៤៩៣ប្រ.ក |
0108 | ស្រុកស្វាយចេក | Svay Chek District | 8 | 71 | ប្រកាសលេខ ៤៩៣ប្រ.ក |
0109 | ស្រុកម៉ាឡៃ | Malai District | 6 | 38 | ប្រកាសលេខ ៤៩៣ប្រ.ក |
0110 | ក្រុងប៉ោយប៉ែត | Paoy Paet Municipality | 3 | 38 | អនុក្រឹត្យលេខ ២៣២អនក្រ.បក |
ប្រជាសាស្ត្រ[កែប្រែ]
ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និង ស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច[កែប្រែ]
សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។
No comments:
Post a Comment