Thursday, July 20, 2017

ខេត្តកំពង់ចាម


ខេត្តកំពង់ចាម
Kampong Cham Province
ខេត្ត
ស្ពានឫស្សីនៅកំពង់ចាម
ផែនទីកម្ពុជាដែលផ្ដិតពណ៌កំពង់ចាម
កូអរដោនេ: 11°59′N 105°27′Eកូអរដោនេ11°59′N 105°27′E
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)កំពង់ចាម
រដ្ឋាភិបាល
 • អភិបាលលន់-លឹមថៃ (គ.ប្រ.ក.)
ផ្ទៃក្រឡា
 • សរុប៤៥៤៩ គម (១៧៥៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី១១
ប្រជាជន (២០០៨)[១]
 • សរុប១៦៨០៦៩៤&#៩១;ត្រូវការផ្ទាន់កាល&#៩៣;
 • ចំណាត់ថ្នាក់មានចំណាត់ថ្នាក់ទី២
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៣
ស្រុក-ក្រុង១០
ឃុំ-សង្កាត់១៧៣
ភូមិ១៧៥៨
សភាតំណាងរាស្ត្រគ.ស.ជ.១០ គ.ប្រ.ជ.

កំពង់ចាម (អ.ស.អ.: [kɑmpɔːŋ caːm]) គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ វាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច កំពង់ធំ និង ក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ កំពង់ចាមជាផ្លូវការត្រូវបានបែងចែកទៅជាពីរខេត្តនៅថ្ងៃទី ៣១​ ធ្នូ ២០១៣ ជារឿងដែលគេមើលឃើញភាគច្រើនថាជារបត់នយោបាយរបស់បក្សកាន់អំណាច។[២][៣] ផ្ទៃដីទាំងអស់នៅខាងលិចនៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល គ្រាដែលផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។ មុនការបែងចែកនេះ កំពង់ចាមបានលាតសន្ធឹងទៅខាងកើតដល់ព្រំដែនអន្តរជាតិជាមួយវៀតណាម ធ្លាប់ជាខេត្តធំទី១១នៅកម្ពុជា និងមានប្រជាជន ១ ៦៨០ ៦៩៤ នាក់ ដែលបានចាត់ទុកថាជាខេត្តដែលមានប្រជាជនច្រើនបំផុតទីពីរក្នុងប្រទេស។ ទីរួមខេត្ត និង ក្រុងធំបំផុតរបស់ខេត្តនេះគឺក្រុងកំពង់ចាម។ កំពង់ចាមគឺជាស្រុកកំណើតនៃលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបច្ចុប្បន្ន។

និរុត្តិសាស្ត្រ[កែប្រែ]

ភូមិសាស្ត្រ[កែប្រែ]

កំពង់ចាមដើមឡើយជាដីទំនាប។ ទន្លេធំគឺទន្លេមេគង្គដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត ដែលញែកខេត្តនេះពីខេត្តត្បូងឃ្មុំ។

ផ្ទៃដី[កែប្រែ]

ផ្ទៃដី​​សរុបគឺ ប្រហែល ៤៥៤៩ គម ដែល​ក្នុងនោះ គម ឬ  % ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, គម ឬ  % ជាដី សម្រាប់កសិកម្ម, គម ឬ % ជាផ្ទៃដីតំបន់ ព្រៃឈើ, គម ឬ % ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន្ធ និង ធារាសាស្រ្ត, និង នៅសល់ គម ឬ% ជា ដី មិនត្រូវបានប្រើប្រាស់។

ភ្នំ[កែប្រែ]

  1. ភ្នំ​ចរចា​
  2. ភ្នំ​ប្រុស
  3. ភ្នំ​សែន​ជ័យ​
  4. ភ្នំ​ស្រី
  5. ​ភ្នំ​ហាន់ជ័យ ឬ ភ្នំ​ជ័យ​គីរី​

រដ្ឋបាល[កែប្រែ]

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ[៤] ខេត្តនេះដើមឡើយមាន ១៦ ស្រុក-ក្រុង យ៉ាងណាក៏ដោយ សំណើមួយដោយរដ្ឋាភិបាលរបស់ហ៊ុន-សែនដើម្បីបំបែកខេត្តនេះទៅជាពីរដែលត្រូវបានបង្កើតក្រោយពេលគណបក្សប្រជាជនកម្ពុជា (គ.ប្រ.ក.) របស់លោកបានចាញ់ឆ្នោតគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតខែ កក្កដា ២០១៣។[៣] គ.ប្រ.ក.បានឈ្នះបានតែប្រាំបីក្នុងចំណោមអាសនៈ ១៨ ក្នុងរដ្ឋសភានៅក្នុងខេត្តស្រុកកំណើតរបស់លោកហ៊ុន-សែន។ សំណើនេះ ដែលត្រូវបានបង្កើតឡើងដោយអួតថាដើម្បីពង្រឹងប្រសិទ្ធិភាពរដ្ឋបាលក្នុងខេត្តដ៏ធំនេះ ត្រូវបានយល់ស្របដោយព្រះបាទសីហមុនី នៅថ្ងៃ ៣១ ធ្នូ ២០១៣។ ១០ ស្រុក-ក្រុង នៅសេសសល់ក្នុងខេត្តកំពង់ចាមដែលបានបោះឆ្នោតឱ្យគណបក្សប្រឆាំងយ៉ាងភ្លូកទឹកភ្លូកដី គឺគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំលោកសម-រង្ស៊ី កាលណោះប្រាំក្នុងចំណោមប្រាំមួយស្រុកត្រូវបានកាត់ចេញពីកំពង់ចាមបង្កើតជាខេត្តត្បូងឃ្មុំ​ដែលបានឈ្នះយ៉ាងខ្លាំងដោយគ.ប្រ.ក.។[២]
ក្រមស្រុក-ក្រុងស្រុក-ក្រុងឡាតាំង
០៣០១បាធាយBatheay
០៣០២ចំការលើChamkar Leu
០៣០៣ជើងព្រៃCheung Prey
០៣០៤កំពង់ចាមKampong Cham
០៣០៥កំពង់សៀមKampong Siem
០៣០៦កងមាសKang Meas
០៣០៧កោះសូទិនKaoh Soutin
០៣០៨ព្រៃឈរPrey Chhor
០៣០៩ស្រីសន្ធរSrey Santhor
០៣១០ស្ទឹងត្រង់Stueng Trang

បំណែងចែករដ្ឋបាលជាប្រវត្តិសាស្ត្រ[កែប្រែ]

ប្រវត្តិ[កែប្រែ]

គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម ៖

រដ្ឋបាល[កែប្រែ]

លេខរៀងប្រភេទឈ្មោះតំណែងគោរម្យងារបាឡាត់ភូឈួយ
ខេត្តកំពង់ចាមចៅហ្វាយខេត្តឧកញ៉ា​មន្ត្រីភក្ដី ពិជ័យរដ្ឋាមហាបញ្ចក​ឧត្ដមក្រមពាហុរាជាភក្ដីទី១ ឫទ្ធីរង្គភក្ដី, ទី២ ភក្ដីរាជឫទ្ធី
ស្រុកកំពង់សៀមចៅហ្វាយស្រុកពិជ័យរដ្ឋាភក្ដីមន្ត្រី
ស្រុកព្រៃឈរចៅហ្វាយស្រុកវល្លិ៍វ័នភក្ដី
តំបន់ចំការលើចៅតំបន់ពិភ័ក្តអារញិក
ស្រុកជើងព្រៃចៅហ្វាយស្រុកពេជ្រតេជោសេនាតេជោ
ស្រុកកោះសូទិនចៅហ្វាយស្រុកធិប៊ិនមន្ត្រីសុទិនមន្ត្រី
ស្រុកត្បូងឃ្មុំចៅហ្វាយស្រុកអរជូនពិភ័ក្ដីអរជូន
តំបន់ទួលត្រាចចៅតំបន់រដ្ឋវ័នពិភ័ក្ដិ
ស្រុកក្រូចឆ្មារចៅហ្វាយស្រុកភក្ដីអរជូន
ស្រុកមេមត់ចៅហ្វាយស្រុកអារញិកអរជូន
១០ស្រុកស្ទឹងត្រង់ចៅហ្វាយស្រុករាជាតេជោ
១១ស្រុកស្រីសន្ធរចៅហ្វាយស្រុកបវរសង្គ្រាម
១២ស្រុក​កងមាសចៅហ្វាយស្រុកពិភ័ក្ដិមន្ត្រី

គ.ស ១៩៤៧[កែប្រែ]

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖ ភូមិភាគ​រដ្ឋបាល​ទី​៣ខេត្ត​កំពង់ធំ និង កំពង់ចាម

សង្គមរាស្ត្រនិយម និង សម័យសាធារណរដ្ឋ[កែប្រែ]

នៅ​ចុង​សម័យសង្គមរាស្ត្រនិយម និង​សម័យសាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត​១ ឈ្មោះអនុខេត្ត​ភ្នំដិល (ក្នុងទឹកដីស្រុក​បាធាយ ខេត្តកំពង់ចាមសព្វថ្ងៃនេះ)។

សម័យខ្មែរក្រហម[កែប្រែ]

ទឹកដីខេត្តកំពង់ចាមគឺ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសប់ ក្នុង​ខេត្ត​ក្រចេះ ដែលខ្មែរក្រហមហៅថាភូមិភាគកណ្ដាល។ [៥]

គិតត្រឹមឆ្នាំ ២០១៥ ដើមខែមករា[កែប្រែ]

ខេត្ត​នេះ​ធ្លាប់បានបែង​ចែកជា​ ១៧ ស្រុក-ក្រុង ក្នុងនោះ រួមមាន ១៧៣ ឃុំ-សង្កាត់ ៖
ក្រមស្រុក-ក្រុងស្រុក-ក្រុងជាឡាតាំង
០៣០១បាធាយBatheay
០៣០២ចំការលើChamkar Leu
០៣០៣ជើងព្រៃCheung Prey
០៣០៤ដំបែDambae
០៣០៥កំពង់ចាមKampong Cham
០៣០៦កំពង់សៀមKampong Siem
០៣០៧កងមាសKang Meas
០៣០៨កោះសូទិនKaoh Soutin
០៣០៩ក្រូចឆ្មារKrouch Chhmar
០៣១០មេមត់Memot
០៣១១អូររាំងឪOu Reang Ov
០៣១២ពញាក្រែកPonhea Kraek
០៣១៣ព្រៃឈរPrey Chhor
០៣១៤ស្រីសន្ធរSrey Santhor
០៣១៥ស្ទឹងត្រង់Stueng Trang
០៣១៦ត្បូងឃ្មុំTboung Khmum
០៣១៧សួងSurng

នយោបាយ[កែប្រែ]

ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។

ក្រុមប្រឹក្សាខេត្ត[កែប្រែ]

គណបក្សសភាតំណាងរាស្ត្រក្រុមប្រឹក្សាខេត្ត
គណបក្សប្រជាជនកម្ពុជា១២
គណបក្សសង្គ្រោះជាតិ១០

អត្រាប្រជាជន[កែប្រែ]

ចំនួន​ប្រជាជនសរុបគឺ ឬ  % នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ  % ជានារីភេទ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ នាក់ ឬ  % ជាកសិករ, នាក់ ឬ  % ជា​អ្នកនេសាទ, នាក់ ឬ  % ជាអ្នកជំនួញ, នាក់ ឬ  % ជា អ្នកធ្វើការរាជការ។ សន្ទភាពជា​មធ្យម​នៃ​ខេត្ត​នេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។

បុគ្គលសំខាន់ៗ[កែប្រែ]

តំបន់ទេសចរណ៍[កែប្រែ]

ប្រាសាទបុរាណ[កែប្រែ]

  1. ប្រាសាទគុក
  2. ប្រាសាទគុកខ្វិត
  3. ប្រាសាទគុកតាព្រហ្ម
  4. ប្រាសាទគុកព្រីងជ្រុំ
  5. ប្រាសាទគុកព្រះធាតុ
  6. ប្រាសាទគុកយាយហម
  7. ប្រាសាទគុកអំពិលទ្វារ
  8. ប្រាសាទជើងអង
  9. ប្រាសាទទំ​ព្រ​ង​
  10. ប្រាសាទព្រៃគី
  11. ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ
  12. ប្រាសាទព្រះធាតុ
  13. ប្រាសាទព្រះធាតុខ្ញុំ
  14. ប្រាសាទព្រះធាតុខ្នាយវាន
  15. ប្រាសាទព្រះធាតុតូច
  16. ប្រាសាទព្រះធាតុត្រពាំងជ្រៃ
  17. ប្រាសាទព្រះធាតុធំ
  18. ប្រាសាទព្រះធាតុទឹកឆា
  19. ប្រាសាទព្រះធាតុបារាយណ៍
  20. ប្រាសាទព្រះធាតុព្រះស្រី
  21. ប្រាសាទព្រះធាតុសម្ដី
  22. ប្រាសាទព្រះធាតុស្រម
  23. ប្រាសាទភូមិមៀន
  24. ប្រាសាទភ្នំជើងព្រៃ
  25. ប្រាសាទភ្នំត្រប់
  26. ប្រាសាទភ្នំធំ
  27. ប្រាសាទវត្តប្រើសមាស
  28. ប្រាសាទវត្តព្រះធាតុថ្មដា
  29. ប្រាសាទស្រះត្រប់
  30. ប្រាសាទហាន់ជ័យ

សេដ្ឋកិច្ច[កែប្រែ]

បញ្ជីផ្សារក្នុងខេត្ត ៖
  1. កណ្ដោលជ្រំ
  2. កំពង់ចាម
  3. ក្រែក
  4. ខ្នងក្រពើកើត
  5. ខ្នារ
  6. គរ
  7. ចិន
  8. ចុងជៀច
  9. ចំការលើ
  10. ជីមាន់
  11. ជីហែ
  12. ដារ
  13. តាអុក
  14. ត្រពាំងកក់
  15. ត្រពាំងឫស្សី
  16. ត្រើង
  17. ថ្នល់ទទឹង
  18. ថ្នល់បត់
  19. ថ្នល់បែក
  20. ថ្មី
  21. ទទឹង
  22. ទន្លេបិទ
  23. ធំកំពង់ចាម
  24. បាខម
  25. បឹងកុក
  26. បុសខ្នុរ
  27. បែកអន្លូង
  28. ពាមជីកង
  29. ព្រែកពោធិ៍
  30. ផ្អាវ
  31. ព្រៃទទឹង
  32. ភ្នំដិល
  33. មេមត់
  34. មេសរជ្រៃ
  35. សួង
  36. ស្គន់
  37. ស្ទឹង
  38. ស្ទឹងត្រង់
  39. ស្ពឺ
  40. ស្រែវាល
  41. រាត្រីកំពង់ចាម
  42. អាហារកំពង់ចាម
  43. អ្នកតាស្នឹង
  44. ៧មករា
  45. បែកអន្លូង

អប់រំ[កែប្រែ]

សាលាបឋមសិក្សា[កែប្រែ]

អនុវិទ្យាល័យ[កែប្រែ]

វិទ្យាល័យ[កែប្រែ]

សុខាភិបាល[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

មណ្ឌលសុខភាព[កែប្រែ]

ឱសថស្ថាន[កែប្រែ]

វត្តអារាម[កែប្រែ]

  1. វត្ត​កកោះ
  2. វត្តខ្នារ
  3. វត្ត​គោក​ទ្រា
  4. វត្ត​ជ័យ​គី​រី ហៅ​វត្តភ្នំ​ហាន់ជ័យ​
  5. វត្តជីលា
  6. វត្ត​ឃ្មួ​ង​
  7. វត្តត្រពាំងព្រះ
  8. វត្តថ្មពូន
  9. វត្ត​ទួល​កែវ​
  10. វត្ត​នគរ​បា​ជ័យ​
  11. វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា
  12. វត្តផ្ដៅជុំ
  13. វត្តមេមាំង
  14. វត្តរវាងកើត
  15. វត្តរវាងលិច
  16. វត្តឫស្សីជ្រោយ
  17. វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
  18. វត្តស្ដើងជ័យ
  19. វត្តស្វាយបាក់
  20. វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
  21. វត្តចន្ទមូលី ហៅវត្តផ្អាវ
  22. វត្តតាំងធ្លក
ប្រភព៖ km.wikipedia.org

No comments:

Post a Comment