Friday, September 8, 2017

តេង ស៊ាងពីង៖ ប្រើប្រាស់យុទ្ធសាស្ត្រខ្ចីលុយបរទេស៣ចំណុចដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចិន

ប្រទេសចិនក្រោមការដឹកនាំរបស់តេង ស៊ាងពីង បានស្ថាបនាសេដ្ឋកិច្ចប្រទេសយក្សមួយនេះតពីបិតាបដិវត្តន៍ចិនម៉ៅ សេង​ទុ​ង បា​នប្រើយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ក្នុងការរុញច្រានប្រទេសដែលមានប្រជាជនច្រើនមួយនេះ មានការ​រីក​ច​ម្រើន​តាម​ការ​កំណត់របស់ខ្លួន។ តេង ស៊ាងពីង គឺជាមេដឹកនាំកំពូលរបស់ចិន ដែលប្រជាជនចិនចងចាំមិនភ្លេចឡើយ អំពី​ស្នា​ដៃ​ក្នុង​ការ​ក​​សាង​សេដ្ឋកិច្ចប្រទេសកុំម្មុនីស្តមួយនេះទៅជាសេដ្ឋកិច្ចទំនើប។ ខាងក្រោមនេះពាណិជ្ជកម្មកម្ពុជានឹង​លើកយក​ចំណុ​ច​សំ​ខា​ន់ ៣ដែលតេង ស៊ាងពីង ប្រើប្រាស់លុយបរទេសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចិន៖

១-ត្រូវហ៊ានខ្ចីលុយបរទេស ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍៖

CANADIA CAR AD
បើប្រទេសជាតិត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ចុះទៅខ្លាចអីក្នុងការខ្ចី អ្នកឲ្យខ្ចីគេមិនខ្លាផង។ ប្រទេសនៅលើពិភពលោក ជាពិសេ​ស​ប្រទេសមហាអំណាចធំៗ ដូចចិន សហរដ្ឋអាមេរិក រុស្ស៊ីជាដើម បានខ្ចីលុយពីប្រទេសដទៃទៀតមិនតិចនោះទេ ក៏ប៉ុន្តែ​អ្វី​ប្រ​ទេសចិនបានប្រើប្រាស់លុយទំាងនោះ គឺដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច សម្រាប់បង្កើនល្បឿននៃការអភិវឌ្ឍន៍។ ក្រោ​ម​ការ​ដឹ​ក​នាំ តេង ស៊ាងពីង លោកជឿលើការដឹកនាំសេដ្ឋកិច្ចបែបមូលធននិយម ជាងបែបកុំម្មនីស្ត ដោយអនុញ្ញាត​ឲ្យពលរដ្ឋប្រ​កប​រប​ប​កសិកម្មជាលក្ខណៈឯកជន សហគ្រាសធុន និងមធ្យម។ ដោយលោកបានយកលុយទំាងនោះទៅអភិវឌ្ឍន៍​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ ជាពិសេសសម្រូលដល់ការប្រកបរបបរបស់ប្រជាពលរដ្ឋផ្ទាល់ កត្តាទំាងនេះបានធ្វើឲ្យពលរដ្ឋចិន​មានជីវភាពរី​កលូ​ត​លា​ស់ជា​លំដាប់។

២-មិនត្រូវខ្ចីលុយពីបរទេសច្រើនពេកនោះទេ

លោកតេង ស៊ាងពីង តែគិតដល់លទ្ធភាពនៃការសង់ត្រឡប់ទៅវិញ កុំធ្វើឲ្យបញ្ហាខ្ចីលុយទៅជាបន្ទុកដ៏ធ្ងន់​រារំាង​ដល់​ការអភិ​វ​ឌ្ឍ​នជា​តិ។ ទោះបីជាលោកបានសិក្សាជ្រៅជ្រះទាក់ទងលទ្ធិកុំម្មនីស្តក៏ពិតមែន តែទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ពិ​ត​ជាខ្ពស់ហួសការនឹកស្មានសម្រាប់ជនសាមញ្ញទៅទៀត។ ចិនមិនមែនខ្ចី ហើយមិនសងនោះទេ ការខ្ចីលុយពីបរទេស ត្រូវ​ច្បា​ស់ថា នឹងធ្វើការសង់ត្រឡប់មកវិញតាមការកំណត់ ព្រោះវាជាតម្លៃរបស់ចិន បើអ្នកមិនឲ្យតម្លៃប្រទេសខ្លួនឯងទេ តើ​អា​ច​ដឹ​ក​នាំប្រទេសមួយនេះឲ្យរីកចម្រើនម្តេចនឹងកើត។ ដោយសារការសង់ត្រឡប់នូវលុយដែលខ្ចីបរទេសមានភាពច្បាស់លាស់ បាន​ធ្វើឲ្យចិនងាយស្រួលក្នុងការខ្ចីលុយបរទេសជាបន្តបន្ទាប់។

៣-ខ្ចីលុយបរទេសដើម្បីអភិវឌ្ឍន៍ផលិតកម្ម មិនមែនសំរាប់បំពេញឱនភាពហិរញ្ញវត្ថុនោះទេ

ប្រទេសចិនមិនត្រូវខ្ចីលុយ គ្រាន់តែយកមកដោះស្រាយការហូបចុកនោះទេ ប្រសិនបើខ្ចីត្រឹមហូបចុកនោះ​នឹងជួបការ​លំ​បា​ក​ក្នុ​ងការដោះខ្លួនឲ្យចេញផុតពីឋានៈជាប្រទេសខ្ចីបុលមិនចេះចប់មិនចេះហើយមិនខាន។ តេង ស៊ាង បានប្រើយុ​ទ្ធ​សា​ស្ត្រ​ខ្ចី​លុ​យ​នេះ ដើម្បីយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈអភិវឌ្ឍន៍កត្តាផលិតកម្មរបស់ចិន ដូចជាសហគ្រាសខ្នាតតូច មធ្យម និង​រោ​ង​ច​ក្រសំខាន់ៗរបស់ចិន ដើម្បីបង្កើនការផលិតរបស់ខ្លួនសំរាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែល​ជា​ចំ​ណូលជាតិដ៏សំខាន់បំផុតរបស់ចិន។

លោកតេង ស៊ាងពីង បានធ្វើការកំណែទម្រង់សេដ្ឋកិច្ចចិនដែលមិនធ្លាប់មានពីមុនមក ដែលជាឬសគល់នៃកា​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​ចិន ដោយបង្កើតឲ្យមានរបបកម្មសិទ្ធិឯកជន ដោយឲ្យពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លី និងបង្កបង្កើនផល មានសិទ្ធិវិនិ​យោ​គ​​លើវិស័យផ្សេងៗទៀត ដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានការរីកលូតលាស់ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានបើកទ្វារឲ្យ​ក្រុម​ហ៊ុន​ប​រ​ទេ​សអាចវិនិយោគផ្ទាល់ក្នុងប្រទេសចិនបានផងដែរ៕

No comments:

Post a Comment