Thursday, July 20, 2017

ខេត្តត្បូងឃ្មុំ


ត្បូង
មេមត់ មេមត់ ត្បូងឃ្មុំ ប្រទេសកម្ពុជា​
ឃ្មុំ
ខេត្ត
ចូលត្បូងឃ្មុំពីកំពង់ចាមតាមរយៈស្ពានឆ្លងទន្លេមេគង្គ
ផែនទីកម្ពុជាដែលផ្ដិតពន្លឺត្បូងឃ្មុំ
កូអរដោនេ: 11°59′N 105°27′Eកូអរដោនេ11°59′N 105°27′E
ប្រទេស កម្ពុជា
ទីរួមខេត្តសួង
រដ្ឋាភិបាល
 • អភិបាលខេត្តប្រាជ្ញ ចន្ទ (គ.ប្រ.ក)
ផ្ទៃក្រឡា
 • សរុប៤៩២៨ គម (១៩០៣ ម៉ាយ ការ)
ប្រជាជន (២០០៨)
 • សរុប៧៥៤០០០
 • សន្ទភាព១៥០/គម (៤០០/ម៉ាយ ការ)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមហៅទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-3
ស្រុក-ក្រុង
ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង

និរុត្តិសាស្ត្រ[កែប្រែ]

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។
បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។
ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕ [១]

ប្រវត្តិ[កែប្រែ]

រជ្ជកាលអរិដ្ឋពលពាហនោ[កែប្រែ]

កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ូនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សតទៅទៀត​។

រជ្ជកាលធម្មរាជាទី១[កែប្រែ]

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចត្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចត្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ)។ ស្ដេចត្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់ ៥ អង្គគឺ:

ព្រះរាជាណាចក្រទីពីរ[កែប្រែ]

ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ។ [២]

រដ្ឋបាល[កែប្រែ]

ខេត្តនេះត្រូវបានបែងចែកបន្តទៅជា ៦ ស្រុក និង ក្រុង ១។
ប្រភព៖ km.wikipedia.org

ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង
ខេត្ត
ភូមិបណ្ដែតទឹក
ផែនទីកម្ពុជាផ្ដិតពណ៌ខេត្តកំពង់ឆ្នាំង
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងកំពង់ឆ្នាំង
រដ្ឋាភិបាល
 • អភិបាលឈំុ ចាន់ឌឿន (តាំងពីឆ្នាំ ២០១៤)
ផ្ទៃក្រឡា
 • សរុប៥៥២១ គម(២១៣២ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាកទី១៥
ប្រជាជន (២០១១)
 • សរុប៤៧២៦១៦
 • ចំណាត់ថ្នាក់ចំណាត់ថ្នាក់ទី១៣
 • សន្ទភាព៨៦/គម (២២០/ម៉ាយ ការ)
 • ចំណាត់ថ្នាក់សន្ទភាពចំណាត់ថ្នា់ទី១៥
ល្វែងម៉ោងម៉ោងបទដ្ឋានកម្ពុជា(ម.ស.ស.+៧)
ក្រមអ.ម.អ. ៣១៦៦KH-២
កំពង់ឆ្នាំង (អ.ស.អ.: [kɑmpɔːŋ cʰnaːŋ]) ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង

ភូមិសាស្ត្រ[កែប្រែ]

ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ
ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។
វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។

ប្រវត្តិ[កែប្រែ]

សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។[ប្រភព?]
ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។

និមិត្តរូប[កែប្រែ]

ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ

បំណែងចែករដ្ឋបាល[កែប្រែ]

ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៥ ឃុំ និង ៤៧៨ ភូមិ។ មានក្រុងមួយ ហើយនិង ១៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។
ក្រមស្រុក-ក្រុងស្រុក-ក្រុងឈ្មោះជាឡាតាំង
០៤០១បរិបូណ៌Baribour
០៤០២ជលគីរីChol Kiri
០៤០៣កំពង់ឆ្នាំងKampong Chhnang
០៤០៤កំពង់លែងKampong Leaeng
០៤០៥កំពង់ត្រឡាចKampong Tralach
០៤០៦រលាប្អៀរRolea B'ier
០៤០៧សាមគ្គីមានជ័យSameakki Mean Chey
០៤០៨ទឹកផុសTuek Phos

ស្ថានីយ៍វិទ្យុ[កែប្រែ]

  1. Angel FM 90.7Mhz
  2. Sweat FM 104.70Mhz
  3. វីទ្យុជាតិ FM 92.3Mhz
  4. រឹទ្ធីសែន FM 99.75Mhz
  5. My FM 98.70MHz ខេត្តកំពង់ឆ្នាំង

ទេសចរណ៍[កែប្រែ]

ប្រាសាទ[កែប្រែ]

  1. ប្រាសាទ​កំពង់ព្រះ​
  2. ប្រាសាទតូច
  3. ប្រាសាទថ្មប្តី
  4. ប្រាសាទប្រុស
  5. ប្រាសាទ​ពណ្ណរាយ​
  6. ប្រាសាទព្រះស្រី
  7. ប្រាសាទភ្នំជីដុះ
  8. ប្រាសាទភ្នំទីពីរ
  9. ប្រាសាទសខ្ល
  10. ប្រាសាទស្រី
  11. ប្រាសាទស្លុតី

ភ្នំ[កែប្រែ]

  1. ភ្នំ​ក្រាំង​ដី​មាស
  2. ភ្នំ​ក្រាំង​រមាស​
  3. ភ្នំ​ដា​
  4. ភ្នំ​តា​រាជ
  5. ភ្នំ​នាង​ក​ង្រី
  6. ភ្នំ​ព្រះ
  7. ភ្នំ​ព្រះ​ធាតុ
  8. ភ្នំ​រាប់​បាត
  9. ភ្នំ​សន្ទូច
  10. ភ្នំស្រែអំពិល
  11. ភ្នំកង្កែប

ប្រជាសាស្ត្រ[កែប្រែ]

ខេត្តកំពង់ឆ្នាំង​មានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦%​ នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ច[កែប្រែ]

សេដ្ឋកិច្ចខេត្ត​កំពង់ឆ្នាំង​ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​និងការងាររាយរងច្រើនយ៉ាងទៀត។
  • ផ្សារ៖
  1. កំពង់ត្រឡាច
  2. កំពង់លែង
  3. ក្ដុរ
  4. ទួលក្រឡាញ់
  5. ក្រោម
  6. ក្រាំងល្វា
  7. ឆ្នុកទ្រូ
  8. ត្រាច
  9. ពង្រ
  10. ពន្លៃ
  11. ព្រៃខ្មែរ
  12. រមាស
  13. លង្វែក
  14. លើ
  15. សាលាលេខ៥

អប់រំ[កែប្រែ]

  1. សាលាបឋមសិក្សាអង្គសិរី
  2. សាលាបឋមសិក្សាគំរូក្រុង
  3. សាលាបឋមសិក្សា​ទឹក​ហូត​
  4. សាលាបឋមសិក្សា​បត់​ត្រង់​
  5. សាលាបឋមសិក្សាមិត្តភាព
  6. សាលាបឋមសិក្សាស្វាយជ្រុំ
  7. សាលាបឋមសិក្សា​អនុវត្ត​ន៍ក្រុងកំពង់ឆ្នាំង
  8. សាលាបឋមសិក្សាហ៊ុនសែនអណ្ដូងស្នាយ
  1. អនុវិទ្យាល័យអង្គសិរី
  2. អនុវិទ្យាល័យកោះក្អែក
  3. អនុវិទ្យាល័យកោះថ្កូវ
  4. អនុវិទ្យាល័យក្រាំងស្គារ
  5. អនុវិទ្យាល័យខ្លាគ្រហឹម
  6. អនុវិទ្យាល័យ​ត្រពាំង​អំពិល
  7. អនុវិទ្យាល័យ​ប្រសិ្ន​ប
  8. អនុវិទ្យាល័យព្រះធាតុ
  9. អនុវិទ្យាល័យសែប
  10. អនុវិទ្យាល័យ​ស្វាយជ្រុំ
  11. អនុវិទ្យាល័យអ្នកតាហាង
  12. អនុវិទ្យាល័យជោគជ័យច្រណូក
  13. អនុវិទ្យាល័យដារ

វិទ្យាល័យ[កែប្រែ]

  1. វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង
  2. វិទ្យាល័យជាស៊ីមកំពង់ត្រឡាច
  3. វិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ
  4. វិទ្យាល័យព្រះបាទសុរាម្រិត
  5. វិទ្យាល័យ​ហ៊ុនសែន​កំពង់ត្រឡាច
  6. វិទ្យាល័យ​ហ៊ុនសែនបរិបូណ៌​
  7. វិទ្យាល័យ​ហ៊ុនសែនរលាប្អៀរ

សុខាភិបាល[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

  1. មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​
  2. មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូណ៌

មណ្ឌលសុខភាព[កែប្រែ]

  1. មណ្ឌលសុខភាពតំបន់រ៉ាក្ត
  2. មណ្ឌលសុខភាពព្រៃមូល
  3. មណ្ឌលសុខភាព​លង្វែក

មន្ទីរពហុព្យាបាល[កែប្រែ]

  1. មន្ទីរពហុព្យាបាលផ្សារឆ្នាំង

ឱសថស្ថាន[កែប្រែ]

  1. ឱសថស្ថានតារា
  2. ឱសថស្ថានលីនណា
  3. ឱសថស្ថានស្រះស្រង់
  4. ឱសថស្ថានស្រស់វិចិត្រ

វត្តអារាម[កែប្រែ]

  1. វត្ត​កំពង់ត្រឡាច​លើ
  2. វត្តត្រឡែងកែង
  3. វត្ត​ទេពធីតា​រាម ហៅ​ វត្ត​យាយ​ទេព
  4. វត្ត​ធម្មវ័ន
  5. វត្ត​​បន្ទាយ​​ធ្លក
  6. វត្ត​បរិបូ​ណ៌
  7. វត្ត​ពោធិ​រុក្ខា​រាម
  8. វត្ត​ព្រះរាម​រង្សី
  9. វត្តភ្នំព្រះ
  10. ​វត្ត​ភ្នំ​រាប់បាត្រ
  11. វត្ត​មេលំ
  12. វត្តវិហារហ្លួង ​ហៅ​វត្តផ្សារ
  13. វត្ត​សន្ទូច​
  14. វត្ត​សន្ទៃ ហៅ​ វត្ត​អណ្ដូង​ស្នាយ
  15. វត្ត​​សុវណ្ណារាម
  16. វត្ត​សំរោង​សែន
  17. ​វត្ត​ឧទុម្ពរ
  18. វត្ត​ចំប៉ីសិរីឫទ្ធិ
  19. វត្ត​ចំប៉ា​បុប្ផា​រាម
  20. វត្ត​សិរីតេជៈ
  21. វត្ត​និគ្រោធវ័ន
  22. វត្ត​ត្រពាំង​ស្នោ
  23. វត្ត​វាលុកា​រាម ហៅវត្ត​ទួល​ខ្សាច់
  24. វត្ត​ពន្លៃ
  25. វត្ត​អង្គ
  26. វត្ត​ក្រោល​ជី
  27. វត្តព្រះរាមរង្សី
ប្រភព៖ km.wikipedia.org