ឥណ្ឌាជាប្រទេសដ៏ធំមួយ នៅលើពិភពលោក ជាពិសេសគឺចំនួនប្រជាជន ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីចិន។ បើនិយាយអំពី សេដ្ឋកិច្ចវិញ ប្រទេសក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងតំបន់អាស៊ី ប្រទេសនេះត្រូវបានគេប្រសិទ្ធិនាមថា ជាយក្សប្រចាំតំបន់។
ដោយសារតែ មានផ្ទៃដីធំ និង ប្រជាជនច្រើនដែលសម្បូរទៅដោយប្រភពសាសនាជាច្រើននោះ ឥណ្ឌាមិនអាចធ្វេសប្រហែសក្នុងការពង្រឹងវិស័យយោធាបានឡើយ។ ជាពិសេស ឥណ្ឌាតែងមានបញ្ហាតានតឹងជាមួយនឹងប៉ាគីស្ថានដែលបានបែកចេញពីគ្នាកាលពីឆ្នាំ ១៩៤៧។ ជារឿយៗ ប្រទេសជិតខាងទាំងពីរនេះ តែងមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ជាពិសេសនៅតំបន់កាស្មៀ។
សូមបញ្ជាក់ថា ទាំង ឥណ្ឌា និង ប៉ាគីស្ថានសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ក្នុងដៃ។ ក្រៅពីនេះ ឥណ្ឌាក៏តែងមានជម្លោះ តានតឹងជាមួយចិនផងដែរ នៅតាមតំបន់ព្រំដែន។ ស្ថានភាពទាំងនេះ ធ្វើឲ្យឥណ្ឌា កាន់តែខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួន ឲ្យកាន់តែខ្លាំងឡើងៗ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះគ្មាននរណាអាចធានាសុវត្ថិភាពឥណ្ឌាក្រៅ ពីខ្លួនឯងនោះទេ។

No comments:
Post a Comment